ភាគ:៣២

632 14 0
                                    

   នាងតូច គីម អេហ្វីលីអង្គុយលេងនៅសួនច្បារខាងក្រោយផ្ទះម្នាក់ឯង ។ អេហ្វីលីក្រោកដើរចេញពីកន្លែងមួយនោះដោយស្នាមញញឹម ។
« តើអ្នកប្រុសនិងបោះបង់ចោលខ្ញុំដែរទេ? ខ្ញុំពិបាកចិត្តណាស់» ខួរក្បាលរបស់នាងចង់ដឹងចង់លឺតែប៉ុន្មានពាក្យនេះទេ នាងចងសួរគេប៉ុន្ដែមាត់នងហារស្ដីសួរមិនកើតបានតែអង្គុយមើលមុខគេធ្មឹងៗនិងឯង ។ ហ្វីលីនាងដេកគិតរាល់ថ្ងៃ គិតតាំងពីថ្ងៃដែលគេបានខ្លួនប្រាណនាងមកម្លេះ នាងខ្លាច ខ្លាចថាគេនិងបោះបង់ឲ្យនាងនៅម្នាក់ឯងទៀតហើយ បើពិតមែននោះនាងទៅរស់នៅទីកន្លែងណាបានទៅ?
« វាគ្មានថ្ងៃទេហ្វីលីអ្នកប្រុសមិនទុកឯងចោលម្នាក់ឯងទេ »នាងប្រាប់ខ្លួនឯងឲ្យគិតអីវិជ្ជមានៗមិនឲ្យគិតផ្ដេសផ្ដាសទេ នាងត្រូវតែជឿជាក់លើរូបគេទោះបីវាជាពាក្យលួងលោមចិត្តរបស់នាងក៏ដោយ ។អេហ្វីលីចូលមកដល់ក្នុងផ្ទះហើយនាងក៏ដើរទៅចូលក្នុងផ្ទះបាយព្រោះឃលញជេសានាងនៅទីនោះស្រាប់ ។
« បង.... » ហ្វីលីហៅជេសាពីក្រោយខ្នងចំណែកនាងវិញភ្ញាក់មិនស្ទើទេកំពុងតែស្លុងអារម្មណ៍ហាន់ម្ហូបផងមកហៅចឹងៗអីនាងមិនភ្ញាក់ទៅហើយទេ ។
« អូយ....! ប្រហោពោះធ្លុងអស់ហើយ » ជេសាឈររឺកទ្រូង ព្រលឹង4.10ចូលក្នុងខ្លួនរបស់នាងវិញមក។
« ហ៎ាសហ៎ា....! មើលមុខបងទៅឡើងស្លេកហើយ » ហ្វីលីចង្អុលប្រាប់ជេសារួចហើយនាងក៏រត់ទៅមើលកញ្ចក់ដែលនៅក្នុងបន្ទប់ទឹកជិតផ្ទះបាយនិងយ៉ាងលឿន ។
« មុខបងមានកើតអីឯណា? ហ្វីលីកុហកបងទៀតហើយ » ជេសានាងពេបមាត់ដោយការមិនសុខចិត្តសោះហើយហ្វីលីតែងតែនិយាយកុហកនាងរហូតហើយនាងក៏ចាញ់ហ្វីលីរហូតដូចគ្នា ។
« បងជឿសម្ដីខ្ញុំធ្វើអីចុះ? រាល់ថ្ងៃនេះបងក៏ដឹងហើយថាច្ញុំយ៉ាងមិចនោះ? ហ៎ាសហ៎ា... បងកុំធ្វើជាយំអីខ្ញុំមិនចាញ់ទឹកភ្នែករបស់បងឡើយ » ហ្វីលីនាងមិនបាននិយាយស្រួលដាក់ជេសាទេនាងនៅតែឈរសើចជេសាធ្វើជាមិនខ្វល់នៅនឹង ។
« អេហ្វីលី...... »

♡ទាសីបម្រើសាតាន♡( ចប់ )Unde poveștirile trăiesc. Descoperă acum