ផ្ដើមរឿង

2.8K 51 2
                                    

រីករាយក្នុងការអាន

រឿង ទាសីបម្រើសាតាន

ផ្ដើមរឿង

« តើខ្ញុំគួរទៅណាបន្តទៅ??»រាងស្ដើងដែលមានឈ្មោះថា គីម អេហ្វីលី ដែលមានអាយុត្រឹមតែ19ឆ្នាំសួរមកខ្លួនឯងនាងដើរមួយថ្ងៃហើយតាំងពីរចេញមកពីមណ្ឌលកុមារកំព្រា។ នាងនៅទីនោះតាំងពីតូចទើបឥឡូវនាងបានសុំម៉ែដែលជាអ្នកមើលថែនៅទីនោះមករស់នៅឆ្ងាយរកការងារធ្វើវិញចាំពេលណានាងរកបានហើយនាងនិងទៅលេងគាត់ម្ដង។
« ធ្វើមិចទៅនាងលីអើយយប់ស្មាននេះទៅហើយហ្នឹង» នាងមិនដឹងថាគួរទៅណាបន្តក៏ដើរមកដល់កន្លែងដែលមានបង់អង្គុយមួយកន្លែងនាងតូចក៏ចូលមកអង្គុយនៅទីនោះដោយងាកមើលឆ្វេងស្ដាំ។ នាងមើលជុំវិញខ្លួនឯងព្រោះនាងក៏មានអារម្មណ៍ថាខ្លាចណាស់ដែរវាយប់ហើយណាមួយនាងជាស្រីទៀតវាកាន់តែពិបាក កន្លែងនាងអង្គុយហ្នឹងវាស្ងាត់ណាស់ទើបនាងចេះតែព្រឺៗយ៉ាងមិចក៏មិនដឹង។

••••

  ស្រមោលមនុស្ស3.4នាក់កំពុងពូននៅគុម្ពព្រៃនៅឆ្ងាយជាងកន្លែងអេហ្វីលីអង្គុយមួយ ពួកគេមើលមកអេហ្វីលីទាំងមិនដាក់ភ្នែកទៀតផងដែរ។
« លោកបងគិតថានាងម្នាក់ឯងយ៉ាងមិចដែរ??» អ្នកជាកូនចៅសួរមកមេដែលនៅសម្លឹងមើលមកអេហ្វីណា។
« មានអីស្អាតណាស់.បលយើងយកទៅលក់នៅបនស្រីប្រហែលជាបានប្រាក់ច្រើនជាងស្រីៗមុនៗផងមិនដឹង ហាសហា.....» មេខ្លោងនិយាយមកវិញទាំងញញឹមចុងមាត់ ពួកគេជាអ្នកដែលតែងយកក្មេងស្រីដែលស្អាតៗយកទៅលក់នៅបនស្រីរហូត។ ដោយសារតែពួកគេត្រូវការយកលុយទៅលេងល្បែងជាប្រចាំ។
« មែនហើយលោកបង»
« តោះឆាប់ចេះទៅចាប់នាងតែម្ដងទៅកុំទុកយូរអីខ្លាចថាបំណងយើងហ្នឹងរលាយ» បើគេមិនទៅចាប់នាងមកទេច្បាស់ជានាងដើរចេញទៅបាត់ក៏មិនដឹង។
« បាទលោកបង» ថាហើយពួកគេក៏ដើរសំដៅទៅនាងតូចអេហ្វីលី។
« ពួកឯងជាអ្នកណា???» រាងស្ដើងងាកមកក៏ប្រទាក់ភ្នែកជាមួយមនុស្សមួយក្រុមកំពុងដើរមកជិតនាងនាងចាប់ផ្ដើមភ័យញ័រអស់ទាំងប្រាណប៉ុន្តែក៏នៅសួរនាំដូចជានាងមិនខ្លាចអញ្ចឹង។
« ជាអ្នកណាមិនសំខាន់.អ្វីដែលសំខាន់យើងបាននាង» មេខ្លោងនោះ ញញឹមញញែម
« ចង់បានយើងធ្វើស្អី??យើងបានទៅធ្វើអ្វីពួកឯងទៅ??»នាងតូចពេលនេះនាងនិយាយទាំងសម្លេងញ័រ
« ឆាប់ចាប់នាងទៅ» មិនព្រមបកស្រាយសំណួរនាងទេបែរគេបានបញ្ជាកូនចៅទៅចាប់នាង។ គិតថានាងឲ្យចាប់បានងាយៗឬគិតខុសហើយ។ នាងតូចអេហ្វីលីនាងក៏រត់គេចចេញពីពួកគេយ៉ាងលឿនខ្មាញ់ អ្នកណាដែលឲ្យគេមកចាប់ស្រួលៗបែបនិងទៅ។ នាងចេះតែរត់ទៅមុខរហូតហើយពួកវាក៏រត់តាមពីក្រោយមិនឈប់ដូចគ្នា។

« ឯងឆាប់ទៅស្ទាក់ចាប់នាងនៅផ្លូវខាងនោះទៅ» អ្នកជាមេបញ្ជាមកឲ្យកូនចៅទៅចាំស្ទាក់នាងនៅផ្លូវកាត់។
«បាទ» ពួកគេទាំងអស់នោះក៏ទៅធ្វើតាមបញ្ជា

« មកទាន់ឬអត់ទេ???»នាងតូចអេហ្វីលី ហត់ក៏ហត់ដែររត់ឡើងយូរទៅហើយនោះ តែក៏មិនដឹងថាពួកអស់នោះចេញទៅអស់ឬនៅ??
« អា៎យ....ហ៊ឹម...» មិនដឹងថាអ្នកណាក៏មិនដឹងបានយកអ្វីមកបិទជិតច្រមុះនាងធ្វើឲ្យនាងត្រូវសន្លប់ដោយមិនដឹងខ្លួន។
« តោះឆាប់យកនាងទៅ»
«បាទ»
«ដឹងតែបានលុយច្រើនហើយម្ដងនេះ» ពួកគេញញឹមពេលនេះមានលាភធំហើយកំពុងតែដាច់លុយផងមកបានជួបនារីសាច់ស្អាតសរលោងបែបនេះចាំតែឲ្យរត់រួចនោះវាស៊យហើយ។

សុំទោសចំពោះក្ខរវិរុទ្ធមួយចំនួនផងណា

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now