ប្រពន្ធទាសករ 🖤🥀(ចប់)

By AHGI_TAE

208K 11.8K 211

" ពេលនេះជីវិតឯងជារបស់យើឯងត្រូវតែរស់នៅក្នុងនរកមួយនេះរស់នៅជាមួយនឹងមនុស្សអាក្រក់ដូចជាយើងអស់មួយជីវិត " More

ភាគទី1 : ហេតុអីទើបគេក្លាយជាម្ចាស់បំណុលតើអ្នកណាបានទៅខ្ចីស្អីគេ?
ភាគទី2 : មនុស្សដូចជាលោកឯងឆ្គួតតែអំណាច
ភាគទី3 : ឈឺទាំងកាយឈឺទាំងចិត្តក្នុងពេលតែមួយ..
ភាគទី4 : ក៏ឃើញដើរកាត់ស្មានតែចង់មកអោយដៃយើង
ភាគទី5 : ប្រសិនបើយើងមិនព្រមលេងឯងចង់ធ្វើស្អីយើង?
ភាគទី6 : ទោះបីខ្ញុំត្រូវស្លាប់ក៏ខ្ញុំមិនខ្ចីអង្វរអោយបីសាចដូចជាលោកអោយជួយខ្ញុំដែរ
ភាគទី7 : បើសិនជាឯងចង់ដល់ថ្នាក់នេះទៅហើយយើងនឹងព្រមជួយបំពេញបំណងរបស់ឯង
ភាគទី8 : បើសិនជាគេមាយាធ្វើជាទន់ខ្សាយក៏បណ្ដោយអោយគេស្លាប់ទៅ
ភាគទី9 : ប្រហែលជាគេភ័យខ្លាចយើងស្លាប់ហើយមិនបានសងសឹកបន្តទៀតទេដឹង?
ភាគទី10 : កុំរំអួយមាយាពេកវាមិនស្លាប់ទេ
ភាគទី11 : ព្រោះយើងចង់អោយរាងកាយរបស់ឯងកាន់ តែថោកទាបគ្មានតម្លៃថែមទៀតនោះអី!
ភាគទី12 : ភ្ញៀវដែលមិនបានអញ្ជើញអោយមកខ្ញុំមិនចង់ហៅ
ភាគទី13 : ចាំទុកទៅមនុស្សដូចជាឯងបានត្រឹមតែជាកញ្ជះបម្រើអណ្ដាតរបស់គេតែប៉ុណ្ណោះ
ភាគទី14 : មិនស្លាប់បានដឹងខ្លួនវិញបែបនេះវិញក៏ល្អហើយមិនបាច់មកមាយារអួយពេកទេ
ភាគទី15 : ឬមួយក៏មានអ្នកណាយកនាងទៅណា ??
ភាគទី16 : នាងមែនទេដែលជាអ្នកនាំ យូប៊ី ចេញទៅខាងក្រៅ?
ភាគទី17 : ប៉ាធំរបស់អូនឈ្មោះ..
ភាគទី18 : គេគួរធ្វើយ៉ាងមិចល្អ?
ភាគទី19 : យើងនិយាយត្រូវចំណុចពេកទើបឯងទទួលយកចរិតសន្ដានរបស់ខ្លួនឯងមិនបាន?
ភាគទី20 : លោកប្រាកដជាបានឃើញខ្ញុំក្លាយទៅជាសាកសពនៅចំពោះមុខលោកនាពេលឆាប់ៗនេះជាមិនខាន
ភាគទី21 : ថេយ៍! ជួយយើងផង
ភាគទី22 : ថ្ងៃនេះហាមប្រើអោយ ថេយ៉ុង ធ្វើអ្វីអោយសោះ
ភាគទី23 : អន់ចិត្ត ដឹងខុស...
ភាគទី24 : គេមានអ្នកនៅចាំមើលថែព្រួយបារម្ភហើយ
ភាគទី25 : យូប៊ី...មិនមែនជាកូនរបស់លោកទេ
ភាគទី26 : លោកដាច់ចិត្តថ្នាក់មិនទទួលស្គាល់កូនខ្លួនឯងឬ ជេខេ ??
ភាគទី27 : ធ្វើទួនាទីជាឪពុកម្ដាយរបស់កូន
ភាគទី28 : បងសូមទោសពិតមែន
ភាគទី29 : អូនមិនអាណិតដល់កូនខ្លះទេហ្ហេស?
ភាគទី30 : អូនជាប្រពន្ធបងដូច្នេះហើយបងត្រូវចេះដឹង
ភាគទី31 : កុំទុកខ្ញុំនឹងកូនចោលអោយត្រូវរស់នៅតែពីរនាក់បែបនោះម្ដងទៀតបានទេ?
ភាគទី32 : គឺជាពួកអ្នក!
ភាគទី33 : អញ្ចឹងក៏គេងបែកបន្ទប់គ្នារហូតទៅ!
ភាគទី35 : នាយស្រលាញ់នាងពិតមែនឬ?
ភាគទី36 : អូនហ៊ានក្បត់បងឬថេយ៍?
ភាគទី37 : ចាំមើលថាអូនអាចនឹងរត់ចេញពីបងបានទៀតឬអត់?
ភាគទី38 : ព្រោះគេជាមនុស្សល្អទើបខ្ញុំអាណិតគេមិនដូចជាលោកឯង !!
ភាគទី39 : ជុងហ្គុក ឆាប់ដឹងខ្លួនវិញភ្លាមមកលោកមិនអាចស្លាប់ចោលខ្ញុំនឹងកូនបានទេ
ភាគទី40 : ប៉ុណ្ណឹងអាចបេះផ្លែស្ត្របឺរីញាំបានឬនៅ?
ភាគទី41 : ញាំបាយផងធ្វើផងក៏មិនថ្វី
ភាគទី42 : ចុះប្ដីរបស់អូននេះមិនសង្ហារ ??
ភាគទី43 : នេះអូនមិនបានដឹងថាខ្លួនឯងកំពុងតែមានកូនពិតមែនហ្ហេស?
ភាគទី44 : ដឹងខុស...
ភាគទី45 ភាគបញ្ចប់ : ក្ដីសុខសុភមង្គល 🤍💐

ភាគទី34 : ប្រសិនបើបែបនោះឯងហ៊ានចាកចេញពីជីវិតគេទេ?

3K 198 4
By AHGI_TAE

អ៊ែលហ្សី នឹងម្ដាយរស់ក្នុងផ្ទះរបស់ ជុងហ្គុក
បានមួយរយៈទៅហើយតែបើទោះបីជានាងនឹងម្ដាយរបស់នាងមានឈ្មោះជាមនុស្សនៅក្នុងគ្រួសារថេយ៉ុង ក៏ពិតមែនប៉ុន្តែនៅពេលនេះពួកគេគឺជាអ្នក បម្រើនៅក្នុងផ្ទះ ជុងហ្គុក ដូច្នោះហើយប្រសិនបើ ពួកគេបានធ្វើខុសនោះរាងក្រាស់តែងតែស្ដីបន្ទោសគ្មានទុកមុខអោយសូម្បីតែបន្តិចឡើយរីឯ ថេយ៉ុងវិញបានឃើញអ៊ីចឹងក៏មិនដែលហ៊ានលូកមាត់ដូច គ្នា

< មួយរយៈនេះអូនបានឃើញ យូប៊ី ចូលចិត្តស្ដាប់ លីលី អានសៀវភៅខ្លាំងណាស់កូនថែមទាំងបាននិយាយថាចង់ចេះអានចង់រៀនទៀតផង > ថេយ៉ុង ស្រដីប្រាប់ទៅកាន់ស្វាមីខណៈពេលខ្លួនកំពុងឈរចងគ្រវាត់.ករៀបចំខ្លួនអោយនាយចេញទៅធ្វើការ

< ពិតមែនឬ? ប៉ុន្តែបើនិយាយទៅកូនរបស់ពួកយើងក៏រៀងធំទៅហើយបែបហ្នឹងពួកយើងអោយកូនចូលរៀនល្អទេ ?? > ជុងហ្គុក

< អូនខ្លាចក្រែងថានាងមិនព្រមនៅស្រែកយំរកពួក
យើងព្រោះចាំបានថាកាលពីលើកមុនធ្លាប់មានរឿង
លើនាងម្ដងទើបធ្វើអោយនាងមានការភ័យខ្លាចមក ដល់ឥឡូវ > គិតហើយធ្វើអោយក៏រាងតូចដកដង្ហើម
ធំបន្តិចព្រោះតែកាលពីលើកមុននោះធ្លាប់មានរឿងលើកូនស្រីរបស់ខ្លួនម្ដងថ្នាក់ធ្វើអោយនាងភ័យខ្លាចមកដល់ឥឡូវគ្រាន់តែបាត់ពួកខ្លួនបន្តិចនាងស្រែក យំស្ទើរគាំងទៅហើយ

< អូននិយាយក៏ត្រូវម្យ៉ាងប៉ុន្តែប្រសិនបើពួកយើង
នាំកូនទៅចូលរៀនពិតមែននោះអូនអាចទៅនៅជាមួយកូនអោយនាងទម្លាប់សិនបានទេ? ព្រោះកាល ណាដែលនាងរៀននៅទីនោះយូរចាប់ផ្តើមមានមិត្តមានអ្នកលែងជាមួយនោះបងជឿថាកូនប្រាកដជាលេងភ័យខ្លាចតទៅទៀតជាមិនខាន > ជុងហ្គុក

< បែបហ្នឹងក៏បានព្រោះរាល់ថ្ងៃនេះអូនមិនបាន ធ្វើការងារអ្វីផងដូច្នោះអូនក៏អាចមានពេលវេលានៅកំដរកូនបាន > រាល់ថ្ងៃនេះក្រៅពីមើលកូននឹងជួយ ធ្វើការងារផ្ទះខ្លះៗខ្លួនក៏មិនដែលធ្វើអ្វីទៀតឡើយព្រោះស្វាមីបានហាមឃាត់ខ្លាំងណាស់

< បងហាមព្រោះបងមិនចង់អោយអូនហត់យល់ទេ? > កាលពីមុននាយចាំច្បាស់ណាស់ថាខ្លួនឯងធ្លាប់ធ្វើអីដាក់គេខ្លះដូចនេះហើយទើបនេះចង់ប៉ះប៉ូវដល់គេវិញ

ព្រោះតែដឹងថាអតីតកាលខ្លួនមិនអាចត្រឡប់ទៅកែខៃអ្វីបានទេតែយើងអាចកែខៃអ្វីគ្រប់យ៉ាងនៅថ្ងៃ នេះឬថ្ងៃស្អែកអោយវាល្អជាងអតីតកាលបានបែប នោះហើយទើបនាយព្យាយាមធ្វើគ្រប់យ៉ាងនាពេលបច្ចុប្បន្នអោយវាល្អបំផុតតាមដែលអាចធ្វើទៅបាន

< បារម្ភតែអូនបងគួរណាតែគិតពីខ្លួនឯងខ្លះផងទៅ > ថេយ៉ុង

< តើបងយ៉ាងមិច? > ជុងហ្គុក

< បងគួរតែចេះរៀនមើលថែខ្លួនឯងដូចគ្នាពេល ថ្ងៃត្រង់កុំភ្លេចញាំបាយផងឬលឺទេ? ព្រោះអូនមានអារម្មណ៍ថាឥឡូវនេះបងដូចជាស្គមជាងមុន
ខ្លាំងណាស់ > ថេយ៉ុង លើកដៃស្រឡូនរបស់ខ្លួនប៉ះថ្ពាល់ស្វាមីថ្នមៗបញ្ចេញទឹកមុខព្រួយបារម្ភពីនាយជាខ្លាំងនាំអោយអ្នកម្ខាងទៀតបានឃើញអ៊ីចឹងញញឹមបន្តិចព្រមទាំងស្រដីតបទៅវិញ

< បងមិនអីទេទាន់ពេលនេះនៅមានកម្លាំងនៅអាចធ្វើការបានក៏ត្រូវព្យាយាមរកប្រាក់កាក់ទុកសម្រាប់អោយប្រពន្ធកូនក្រែងលោទៅមុនបងកើតស្អីទៅអូននឹងកូនត្រូវលំបាក > ផាច់!!!

< និយាយស្អីឡប់ៗអ្នកណាអោយបងនិយាយចឹងហ្ហាស ?! > ថេយ៉ុង លើកដៃវាយមាត់ស្វាមីទាំងខឹងនឹងពេបមាត់រកយំនៅពេលបានលឺសម្ដីនាយនិយាយបែបនោះ

< ក៏និយាយការពិតតើមិនចឹង? កើត, ចាស់,
ឈឺស្លាប់, គឺជាធម្មជាតិដែលជៀសមិនផុតហើយក៏មិនអាចយកអ្វីទៅបានក្រៅពីអ្វីដែលល្អនឹងអាក្រក់ តែប៉ុណ្ណោះ > ជុងហ្គុក

< ប៉ុន្តែយ៉ាងណាបងក៏មិនគួរនិយាយអញ្ចឹងបង ត្រូវតែនៅជាមួយអូននឹងកូនអោយបានយូរឬជារៀង រហូតទៅ > ថេយ៉ុង រលីងរលោងយំភ្លាមៗព្រមទាំង ចូលទៅអោបស្វាមីយ៉ាងណែន

< ក្មេងឆ្គួតអើយអញ្ចឹងសោះក៏យំដែរ? > ជុងហ្គុក
លើកដៃអោបរាងតូចវិញសើចហួសហួសចិត្តនឹងគេ

< លើកក្រោយមិនអោយនិយាយបែបនេះទៀត
ទេណាមិនចឹងអូនខឹងបងពិតមែនហើយ > ថេយ៉ុង
ងើយសម្លឹងមុខស្វាមីទាំងទឹកភ្នែកជោកថ្ពាល់

ឥឡូវនេះពេលនេះគេកំពុងតែស្រលាញ់នាយ
ខ្លាំងដូចនេះហើយទើបគេមិនចង់បាត់បង់នាយ
មិនចង់អោយនាយចាកចេញទៅណាចោលខ្លួននឹង
កូនថែមទាំងមានរឿងជាច្រើននៅក្នុងចិត្តរបស់គេធ្វើ អោយគេគិតដល់វាមករហូរខណៈពេលបានលឺសម្ដីរបស់នាយនិយាយអញ្ចឹងទៀតធ្វើអោយគេកាន់តែភ័យខ្លាច

< អា៎ៗ! ក៏បានឈប់ហើយបងសូមទោសនេះ
ក៏ជិតដល់ម៉ោងបងទៅធ្វើការហើយតោះពួកយើងចុះទៅក្រោមញាំបាយវិញ > ជុងហ្គុក ជ្រើសរើសនិយាយបង្វិលរឿងព្រោះតែមិនចង់អោយមានរឿងកាន់តែវែងឆ្ងាយមុននឹងលើកដៃជូនទឹកភ្នែកអោយភរិយាអោនថើបថ្ងាសគេបន្តិចទើបបណ្ដើរគ្នាចេញពីបន្ទប់ចុះទៅខាងក្រោម។

< ប៉ាថេយ៍ម្ដេចក៏ភ្នែករបស់ប៉ាថេយ៍ឡើងក្រហម
ចឹងតើប៉ាថេយ៍ៗយំមែនទេ? > គ្រាន់តែបានឃើញអ្នកជាឪពុកទាំងពីររបស់ខ្លួនដើរចុះមកដល់ខាង ក្រោមភ្លាមនាងតូច យូប៊ី នៅអង្គុយលេងជាមួយនឹង លីលី ងាកទៅបានឃើញក៏ហាស្ដីសួរនាំព្រមទាំងងើបដើរចូលមករកប៉ាថេយ៍របស់ខ្លួនងើយសម្លឹងមើលទៅកាន់គេដោយការងឿងឆ្ងល់

< កូនមិនសួរប៉ាធំរបស់កូនទៅ > ថេយ៉ុង
តបប្រាប់ទៅកាន់កូនស្រីហើយងាកសម្លក់មុខស្វាមីដោយការនៅខឹងនាយមិនបាត់

< អៅ! គិតច្រើនខ្លួនឯងសោះមកបន្ទោសបង ?? >
ជុងហ្គុក លើកដៃញីសក់ក្បាលភរិយាទាំងសើចនាំអោយស្រីស្រស់ឈរនៅក្បែរនោះបានឃើញអ៊ីចឹងឈរពេបមាត់ជ្រេញនឹង ថេយ៉ុង ក្នុងចិត្តកាន់តែលួច ច្រណែនគេមិនឈប់

< មិនបាច់មកនិយាយទេ > ថេយ៉ុង

< ពួកយើងទៅញាំបាយវិញទៅព្រោះបងប្រញាប់ទៅធ្វើការ > ជុងហ្គុក បានប្រាប់ទៅកាន់ភរិយាព្រម ទាំងលើកពរកូនស្រីដើរទៅកន្លែងតុអាហារដើម្បីស្រស់ស្រូបអាហារពេលព្រឹកជុំគ្នាតាមទម្លាប់ដូចជា សព្វដង។

បន្ទាប់ពីញាំបាយរួចហើយនោះ ជុងហ្គុក
រៀបនឹងចេញទៅធ្វើការដោយមានរាងតូចជាភរិយា បានជូនដំណើរមករកឡានចតនៅខាងមុខភូមិគ្រឹះ
ហើយក៏ដល់ពេលដែលអ្នកបម្រើប្រមូលចានយកទៅលាងទុកដាក់តែ អ៊ែលហ្សី គឺជាអ្នកប្រមូលចានទាំងនោះទាំងដែលក្នុងចិត្តរបស់នាងកំពុងតែខឹងកញ្ជ្រោលមិនបាត់ទើបនាងកាន់មិនប្រយ័ត្នក៏ត្រូវធ្វើ អោយចានធ្លាក់បែកអស់

*ប្រាវ!!!!!

< អ៊ែលហ្សី ហេតុអីឯងធ្វើមិនចេះប្រយ័ត្នសោះចឹងហ្ហាស? ឃើញទេចានបានបែកអស់ទៅហើយ > លីលី បាននិយាយប្រាប់ទៅកាន់ អ៊ែលហ្សី
ដោយការលាយឡំស្ដីបន្ទោសនាងដូចគ្នា

ព្រោះចាប់តាំងពីពេលស្រ្តីវ័យចំណាស់
បានចាកចេញពីទីនេះ ថេយ៉ុង បានអោយ លីលី
ជាអ្នកគ្រប់គ្រងអ្នកបម្រើនៅទីនេះបន្តដូច្នេះហើយប្រសិនបើមាននរណាធ្វើខុសនាងក៏អាចមានសិទ្ធិនឹងស្ដីបន្ទោសថាអោយបាន!

< បើវាបែកហើយនាងចង់អោយយើងធ្វើយ៉ាងមិច
នាងគិតថាអាចប្រមូលវាយកមកផ្គុំវិញបានមែនទេ? > អ៊ែលហ្សី

< ខ្ញុំមិនបានចង់មានន័យបែបនោះឡើយខ្ញុំគ្រាន់
តែចង់អោយឯងចេះប្រយ័ត្នប្រយែងជាងនេះបន្តិចប៉ុណ្ណោះ > លីលី ហៅអ្នកម្ខាងទៀតថាឯងព្រោះ
តែនាងមានអាយុប្អូនខ្លួន

< មិនបាច់មកបញ្ជាក្បាលយើងពេកទេយើងដឹងហើយ > អ៊ែលហ្សី

< ខ្លួនជាអ្នកខុសគេប្រាប់អោយល្អហេតុអី
ទើបនាងមិនចេះស្ដាប់សម្ដីគេខ្លះ? ម្យ៉ាងវិញ លីលី
ក៏មានអាយុបងនាងដែលនិយាយស្ដីអ្វីគួរណាតែចេះគិតចេះគោរពនាងខ្លះផង > ដោយសារតែទើស ចិត្តខ្លាំងពេកនោះ ជុងហ្គក ក៏បានហាស្ដីថាអោយ អ៊ែលហ្សី នៅចំពោះមុខគ្រប់គ្នាដោយទឹកមុខកាច

រាល់ពេលដែលនាយបានផ្ដល់ដំណែងមួយនោះ អោយទៅនរណានាយតែងតែចង់អោយអ្នកបម្រើគ្រប់គ្នាផ្ដល់តម្លៃអោយគេម្នាក់នោះគោរពគេម្នាក់នោះដូចគ្នាទើបធ្វើអោយគ្រប់គ្នាលឺហើយនោះនាំ
គ្នាស្ងាត់មាត់ជ្រាប

< ខ្ញុំសូមទោស > អ៊ែលហ្សី និយាយដោយទឹកមុខខឹងមិនរលុប

< ជុងក្រែងមុននេះបងនិយាយថាជិតដល់ម៉ោងចូលធ្វើការមិនចឹង? > ថេយ៉ុង ធ្វើជានិយាយបង្វិលរឿងព្រោះតែមិនចង់អោយវាមានរឿងកាន់តែខ្លាំងដោយសារដឹងថាស្វាមីកំពុងខឹងជាមួយនឹងចរិត
ប្អូនចុងរបស់ខ្លួន

< អឹម! បងទៅធ្វើការហើយ > ជុងហ្គុក សម្លឹងមុខ
អ៊ែលហ្សី ហើយទើបងាកបែរមកថើបថ្ងាសភរិយានឹងកូនស្រីបន្តិចបានដើរចូលទៅក្នុងឡានមុននឹងជំនិតរបស់នាយបើកឡានចេញទៅ

< អ៊ែលហ្សី កូនចង់ទៅណា ?!! > ស៊ូយ៉ុង
ស្រែកសួរកូនស្រីខ្លួននៅពេលឃើញនាងដើរចេញពីក្នុងផ្ទះបាយប៉ុន្តែអ្នកម្ខាងទៀតមិនតបដើរបំបុកស្មា
លីលី មួយទំហឹងដោយមិនព្រមសូមទោសនាងវិញថែមទាំងធ្វើដូចជាមិនខ្វល់ទៀតផងធ្វើអោយអ្នកជាម្ដាយបានឃើញដូច្នោះក៏ប្រញាប់ដើរចេញទៅតាម មើលកូនស្រីរបស់ខ្លួន

< ឯងយ៉ាងមិចហើយ? អោយខ្ញុំសូមទោសជំនួសនាងផងព្រោះនាងនៅក្មេងទើបនិយាយស្ដីមិនសូវជាដឹងរឿងប៉ុន្មានទេ > ថេយ៉ុង ប្រញាប់សួរនាំមិត្តខ្លួនព្រមទាំងនិយាយសូមទោសនាងជំនួសប្អូនស្រីចុងរបស់ខ្លួនដូចគ្នា

< មិនអីទេអ្នកប្រុសថេយ៍ខ្ញុំយល់ >
លីលី តបវិញទាំងញញឹមមុននឹងលើកដៃអង្អែល
ស្មាខ្លួនថ្នមៗព្រោះស្រីម្នាក់នោះដើរមកបុកនាងមួយទំហឹងថ្នាក់រកផ្ងារក្រោយទើបធ្វើអោយនាងឈឺចាប់គួរសមឯរាងតូចក៏ងាកបែរសម្លឹងមើលទៅខាងក្រៅបានត្រឹមតែឈរដកដង្ហើមធំហត់ចិត្តជាមួយនឹងម្ដាយកូនមួយគូរនោះ

បើទោះបី ជុងហ្គុក ជាមនុស្សស្ងៀមស្ងាត់ក៏ពិតមែនប៉ុន្តែក៏ដឹងហើយថានាយសម្ដីអាក្រក់កាលណាបាន ឃើញខុសប្រាកដជាត្រូវនាយស្ដីបន្ទោសថាអោយភ្លាមៗសូម្បីតែគេក៏ត្រូវនាយស្ដីបន្ទោសជារើយៗដូច គ្នាប៉ុន្តែ អ៊ែលហ្សី វិញនៅតែសម្ដីខ្លាំងនៅចំពោះមុខស្វាមីខ្លួនមករហូតបែបហ្នឹងហើយទើបធ្វើអោយនាយស្អប់នាងកាន់តែខ្លាំងចំណែកឯ អ៊ែលហ្សី
ក៏មកខឹងស្អប់ខ្លួនទាំងមិនដឹងរឿងដោយមិន
ចេះមើលឃើញថាកន្លងមកខ្លួនបានជួយអ្វីនាងខ្លះ?
មួយរយៈមកនេះរាល់ពេលគេឃើញស្វាមីស្ដីបន្ទោសនាងគេតែងតែនិយាយបង្វិលរឿងរហូតព្រោះតែមិនចង់អោយស្វាមីស្ដីបន្ទោសថាអោយនាងនៅចំពោះគេឯងតែនាងវិញបែរជាមិនចេះគិតខ្លះទាល់តែ សោះ!។

< ម៉ាក់ខ្ញុំទ្រាំលេងបានហើយណានេះពួកយើងគិតចង់នៅធ្វើជាកញ្ជះគេអញ្ចឹងរហូតឬ? ម៉ាក់មើលដៃខ្ញុំពេលនេះចុះស្មោគគ្រោកសឹងតែស្លាប់ទៅហើយ! >
គ្រាន់តែចេញមកដល់ខាងក្រៅភ្លាមស្រីស្រស់អ៊ែលហ្សី ក៏បានហាស្ដីទូលពិតប្រាប់ទៅកាន់អ្នក ម្ដាយព្រមទាំងលើកដៃខ្លួនឯងមើលញ្ចេញទឹកមុខខ្ពើមរអើមឡើងមក

< វាមិនបែបនោះឡើយណា អ៊ែលហ្សី ប៉ុន្តែកូន
សាកគិតមើលទៅទម្រាំតែពួកយើងអាចចូលមកក្នុងផ្ទះនេះបានកូនគិតថាវាងាយស្រួលមែនទេ? >
ស៊ូយ៉ុង

< បើអ៊ីចឹងម៉ាក់គិតចង់អោយខ្ញុំធ្វើយ៉ាងមិចវិញ?
ពេលនេះខ្ញុំស្ទើរតែអស់ការទ្រាំពិតមែនទៅហើយណាម៉ាក់ > អ៊ែលហ្សី

< ចាប់ពីពេលនេះទៅកូនហាមធ្វើចរិតបែបនេះ
ទៀតអោយសោះកូនត្រូវតែធ្វើចរិតទន់ភ្លន់ចេះយក អាសារអ៊ីចឹងទើបប្រុសម្នាក់នោះអាចងាកមកមើល កូនវិញប្រសិនបើកូននៅតែធ្វើចរិតឆ្មើសឆ្មើមអញ្ចឹងនោះកូនគិតថាគេនឹងយកភ្នែកមកមើលកូនមែន ទេ? > កាលបើលឺអ្នកម្ដាយនិយាយដូច្នោះធ្វើអោយស្រីស្រស់ស្ងាត់មាត់បន្តិចក្នុងចិត្តកំពុងគិតថាម្ដាយខ្លួននិយាយក៏ត្រូវម្យ៉ាងព្រោះនាងក៏ឃើញថា ថេយ៉ុង
ដូចជាយកចិត្តយកថ្លើមប្រុសម្នាក់នោះខ្លាំងណាស់ឬមួយក៏អ៊ីចឹងទើបគេអាចក្លាយជាប្រពន្ធរបស់នាយ
បានបែបនោះ ??

< ចាំមើលចុះយើងនឹងធ្វើអោយឯងខ្ទាត
ចេញពីទីនេះអោយទាល់តែបាននិង > អ៊ែលហ្សី
ហាស្ដីតិចៗដោយការញញឹមចុងមាត់មិនដឹងថាក្នុង ចិត្តកំពុងតែមានគំនិតអ្វីទៀតឡើយទើបអាចធ្វើ អោយនាងញញឹមញញែមដល់ថ្នាក់នេះ

ស៊ូយ៉ុង បានឃើញអ៊ីចឹងក៏ញញឹមតាមកូនស្រី
ព្រោះនាងមិនជឿថាប្រុសម្នាក់នោះនឹងធ្វើជាចិត្តរឹងចិត្តខ្លាំងបានរហូតនោះទេប្រហែលយូរមិនឆាប់គេប្រាកដជាងាកមកមើលឃើញកូនស្រីរបស់ខ្លួនវិញជាមិនខានឡើយ!។

@SKIP //

ថេយ៉ុង កំពុងអង្គុយមើលកូនស្រីគូសរូបលេងទាំងញញឹមខណៈពេលបានឃើញកូនរបស់ខ្លួនជាក្មេង ឆ្លាតមានចរិតល្អអ៊ីចឹងប៉ុន្តែគេមិនបានគិតថាខ្លួនឯងជាអ្នកបង្រៀនអប់រំកូនទាំងស្រុងទើបនាងអាចក្លាយជាក្មេងល្អអញ្ចឹងឡើយគេគិតថាដោយសារតែកូនស្រីខ្លួនជាមនុស្សពូកែឆ្លាតសម្រាប់កាត់ទៅរកប៉ាធំរបស់នាងគ្មានខុសទេ

< អ្នកប្រុសថេយ៍ > លីលី បានដើរចូលមករក
ថេយ៉ុង ដោយមានទឹកមុខមិនសូវជាស្រស់ប៉ុន្មាន

< ហុឹម? ឯងមានការអីហ្ហេស ?? > ថេយ៉ុង

< គឺមានមនុស្សមកសុំជួបអ្នកប្រុសថេយ៍ហើយ
ស្ដ្រីម្នាក់នោះគឺជាម៉ាក់របស់អ្នកនាង ដេឡា > លីលី

< ឯងថាយ៉ាងមិច? ចុះពេលនេះគាត់នៅឯណា? >
ថេយ៉ុង បានលឺអ៊ីចឹងក៏ភ្ញាក់ផ្អើលដូចគ្នានឹងលួច
គិតឆ្ងល់ថាម្ដាយរបស់ ដេឡា មកទីនេះធ្វើអីហើយ
សុំជួបខ្លួនព្រោះមានការអ្វីតើគាត់ស្គាល់គេដែលឬ?

< គាត់កំពុងនៅក្នុងសួនខានមុខផ្ទះគាត់បានប្រាប់អោយខ្ញុំមកហៅអ្នកប្រុសថេយ៍អោយចេញទៅជួបគាត់ > លីលី

< ចាំខ្ញុំចេញទៅចឹង > ថេយ៉ុង

< អោយខ្ញុំទៅជាមួយដែលទេ? > លីលី

< មិនបាច់ទេខ្ញុំអាចទៅម្នាក់ឯងបាន > ថេយ៉ុង

< ប៉ុន្តែ..> លីលី សម្លឹងមុខមិត្តខ្លួន
ដោយការព្រួយបារម្ភពីគេព្រោះនាងមានអារម្មណ៍ថា
ដូចជាមិនស្រណុកចិត្តទាល់តែសោះទើបចង់ទៅជា
មួយគេដែលដើម្បីបានជាគ្នាខ្លាចក្រែងថាគេនឹងមាន រឿងអ្វីអាចជួយគេទន់ឬក៏យកទៅរាយការណ៍ប្រាប់អោយអ្នកជាចៅហ្វាយបានដឹងដូចគ្នា

< ខ្ញុំអាចមើលថែខ្លួនឯងបានកុំបារម្ភអីណាឯងនៅអង្គុយលេងជាមួយ យូប៊ី សិនទៅបន្តិចទៀតខ្ញុំមក វិញហើយ > ថេយ៉ុង

< ក៏បាន > លីលី យល់ព្រមទាំងមិនចង់រីឯ ថេយ៉ុង
ក៏ដើរចេញទៅខាងក្រៅដើម្បីទៅជួបម្ដាយរបស់
ដេឡា នាំអោយម្ដាយកូនពីរនាក់នោះបានឃើញអ៊ីចឹងអង្គុយសម្លឹងមុខគ្នាដោយការងឿងឆ្ងល់ចង់ដឹងថាមុននេះពួកគេទាំងពីរនាក់បាននិយាយហើយ ថេយ៉ុង ចេញទៅណា? ទើបប្រញាប់នាំគ្នាលួចដើរ ចេញទៅតាមមើលនៅតាមទ្វារក្រោយ។

< មកហើយ? ជាឯងមែនទេឈ្មោះ គីម ថេយ៉ុង ?? > ស្រ្ដីវ័យចំណាស់បានងើបវិញព្រមទាំងហាស្ដីសួរទៅកាន់អ្នកម្ខាងទៀតដោយទឹកមុខស្មើរខណៈពេលដែលគេបានដើរចូលមកឈរនៅចំពោះមុខគាត់

< បាទពិតមែនហើយអ្នកស្រីមកសុំជួបខ្ញុំតើមាន
ការអ្វីមែ...> ផាច់!!! មិនទាន់បាននិយាយអ្វីចប់ផងនោះមុខរាងតូចក៏ត្រូវងាកបែរទៅតាមកម្លាំងដៃរបស់ស្រ្ដីវ័យចំណាស់ដែលបានទះកំភ្លៀងគេមុននេះ

< ឯងធ្វើអោយគ្រួសារយើង
ត្រូវបាក់មុខប៉ុណ្ណឹងហើយឯងនៅហ៊ានមកនិយាយ
ធ្វើជាល្ងង់ដូចមិនបានដឹងរឿងស្អីចឹងទៀតឬ ?!!! >
ស្ត្រីវ័យចំណាស់ស្រែកដាក់គេដោយការខឹងសម្បើម
ខណៈពេលឃើញថាអ្នកម្ខាងទៀតធ្វើជាល្ងង់ដូចមិន បានដឹងរឿងស្អីចឹង!

កាលពីមួយរយៈមុនបន្ទាប់ពីមានរឿងរួចទៅហើយនោះគ្រួសាររបស់ ដេឡា បានអោយមនុស្សទៅតាមស៊ើបរកមើលថាប្រពន្ធរបស់ ជុងហ្គុក គឺជានរណា ហើយក៏បានដឹងថាគឺជាគេម្នាក់នេះកំពុងតែរស់នៅទីនេះបានជាម៉ាក់របស់ ដេឡា មករករឿងគេអញ្ចឹង

< តើអ្នកស្រីកំពុងតែនិយាយពីអ្វី? > ថេយ៉ុង
លើកដៃក្ដាប់ថ្ពាល់ខ្លួនឯងងាកបែរទៅសម្លឹងមុខស្រ្ដីវ័យចំណាស់ហាស្ដីសួរគាត់ដោយការមិនយល់ព្រោះគេមិនដឹងពិតមែនថាអ្នកម្ខាងទៀតចង់និយាយពីអ្វី
ហើយម្ដេចទើបសុខៗស្រាប់តែមកទះកំភ្លៀងខ្លួនបែបនេះ ??

< ឯងនេះពិតជាអាក្រក់មុខក្រាស់ខ្លាំងណាស់ដើម្បីក្ដីសុខរបស់ខ្លួនឯងសុខចិត្តចូលមកជ្រៀតជ្រែកបំបែកពួកគេទាំងពីរឯងទេដឹងថាពួកគេស្រលាញ់គ្នាខ្លាំងប៉ុណ្ណា? ពួកគេស្រលាញ់គ្នារាប់ឆ្នាំថែមទាំងជិតរៀបការជាមួយគ្នានៅចុងឆ្នាំនេះទៅហើយតែឯងបែរជាចូលមកជ្រែកធ្វើអោយកូនស្រីរបស់យើងត្រូវឈឺចាប់បាក់មុខខ្មាស់គេថ្នាក់នាងលេងហ៊ានចេញ ទៅណាទៀតព្រោះ ជុងហ្គុក បានបោះបង់នាង ចោលហើយមកយកអាក្មេងដូចជាឯងនេះអីឯងដឹងថាគ្រួសារយើងត្រូវបាក់មុខខ្មាស់គេខ្លាំងប៉ុណ្ណាទេហ្ហាស ?!!! > ស្រ្ដីវ័យចំណាស់បានស្រែកគំហកដាក់ ថេយ៉ុង ថ្នាក់ប៉ោងសរសៃ.កព្រោះកំពុងខឹងសម្បើមថ្នាក់ញ័រខ្លួនអស់ទៅហើយ

< ខ្ញុំ...> ថេយ៉ុង ហាក់បីជានិយាយមិនចេញ
បានត្រឹមតែឈរនៅស្ងៀមទឹកភ្នែកចេះតែរមៀលហូរស្រក់ចុះជារើយៗ

< មិនបាច់មកធ្វើមុខកំសត់រហេមរហាមដាក់
យើងទេព្រោះយើងគ្មានចិត្តធម៌មេត្តាអាណិតអាសូរមនុស្សធ្វើគ្រប់យ៉ាងដើម្បីតែក្ដីសុខខ្លួនឯងអញ្ចឹងទេហើយឯងគួរតែដឹងផងទៅថាដោយសារតែឯងម្នាក់
ជីវិតរបស់ ជុងហ្គុក ស្ទើរតែត្រូវរលាយបាត់បង់អ្វីៗ
គ្រប់យ៉ាងចង់អស់ទៅហើយមនុស្សដែលធ្លាប់រួមការងាររួមភាគហ៊ុនជាមួយគេបែរជាដកភាគហ៊ុនចេញវិញអស់ក៏ព្រោះតែពួកគេទាំងនោះមិនចូលចិត្តមនុស្សស្រលាញ់ភេទដូចគ្នាឯងគួរតែដឹងហើយថាខ្លួនឯងជាមនុស្សចង្រៃយ៉ាងណាហើយបំផ្លាញ់ជីវិតរបស់គេខ្លាំងប៉ុណ្ណានោះ >

< អ្នកស្រីនិយាយគឺជាការពិតឬ? > ថេយ៉ុង
បានលឺអ៊ីចឹងហាក់បីជាភ្ញាក់ខ្លួនស្វាងដូចគេទះព្រោះ
កន្លងមកគេក៏បានឃើញថាស្វាមីពិតជាស្មុគស្មាញខ្លាំងពិតមែនប៉ុន្តែពេលខ្លួនសួរនាំនាយតែងតែប្រាប់ថាមិនអីៗរហូតតែគេក៏មិនគិតថានឹងមានរឿងដល់ថ្នាក់នេះអញ្ចឹងឡើយ

< ប្រសិនបើឯងមិនជឿទេក៏ទៅសួរគេទៅនេះថ្នាក់មាននាមជាប្រពន្ធតែគ្មានដឹងពីសុខទុកប្ដីយ៉ាងមិចផងមិនដូចជាកូនស្រីយើងសោះដែលដឹងពាក់ព័ន្ធពីគេស្ទើរតែគ្រប់រឿងបែបនោះហើយទើបគេស្រលាញ់នាងខ្លាំងតែគេក៏ត្រឡប់មកយកឯងវិញដោយសារត្រឹមតែពាក្យថាកូនមួយម៉ាត់ >

< អ្នកស្រី...>

< យើងដឹងថាកាលពីមុនឯងធ្លាប់ជាសង្សារគេប៉ុន្តែ ពួកឯងទាំងពីរក៏បានបែកគ្នាវិញថែមទាំងឥឡូវនេះគ្រួសាររបស់ឯងកំពុងតែធ្លាក់ខ្លួនក្ររហាមនៅពេល ឯងឃើញគេជាសេដ្ឋីជួរមុខនរណាក៏ស្គាល់ឯងស្រាប់តែបង្ហាញខ្លួនវិញហើយក៏យកឈ្មោះកូនមកអាងថាខ្លួនបានមានកូនជាមួយនឹងគេចង់អោយគេទទួលខុសត្រូវព្យាយាមយកកូនធ្វើជាឈ្នាន់ដើម្បីស្រវាចាប់គេត្រឡប់មកវិញគិតមើលទៅថាខ្លួនឯងអន់ចរិតអាក្រក់ជូរជាតិប៉ុណ្ណា? >

< ខ្ញុំមិនបានយកកូនធ្វើជាឈ្នាន់ដើម្បីចាប់គេត្រឡប់មកវិញទេ !!! > ថេយ៉ុង ស្រែកតបទាំងទឹក ភ្នែកលាយឡំជាមួយនឹងការឈឺចាប់ដែលបានលឺអ្នកផ្សេងនិយាយថាខ្លួនយកកូនធ្វើជាឈ្នាន់ដើម្បីចង់ចាប់ ជុងហ្គុក មកវិញបែបនេះ! គេបានគិតតាំង ពីដំបូងម្ល៉េះថាខ្លួនប្រាកដជាបានលឺពាក្យហ្នឹងហើយ ចុងក្រោយគេក៏នៅតែបានលឺពាក្យដែលគេមិនចង់លឺ

< ប្រសិនបើបែបនោះឯងហ៊ានចាកចេញពីជីវិត
គេទេ? > ថេយ៉ុង បានលឺដូច្នោះហាក់បីជាគាំងអណ្ដាតនិយាយស្ដីអ្វីតបវិញមិនចេញបានត្រឹមតែឈរសម្លឹងមុខស្រ្ដីវ័យចំណាស់មិនដាក់ភ្នែក។
ញញឹមចុងមាត់។


TO BE CONTINUED...🦋✨





Continue Reading

You'll Also Like

75.1K 5K 33
ညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပ...
353K 25.7K 91
ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Date •••
369K 17K 65
Love is a thing that if you'll find, never can see it but you will meet this nearly or by chance.
1.2M 120K 48
ကြၽန္ေတာ္က ေမတၱာငတ္ခဲ့တဲ့ေကာင္ပါ တစ္ဖဲ့တစ္ဝက္ ဂရုဏာဆိုရင္ေတာင္မွ ခင္ဗ်ားစြန္႔ႀကဲတာမလို႔ တန္ဖိုးႀကီးပါတယ္.... ...