កូនបំណុលស្នេហ៍

Від J-VERRA

299K 21.2K 354

ត្រូវចាំថាទឹកភ្នែកឯងជាក្តីសុខរបស់យើង... ក៏ត្រូវចាំដូចគ្នាថាខ្ញុំគ្មានថ្ងៃសម្រក់ទឹកភ្នែកអោយលោកឃើញជាដាច់ខាតជុងហ... Більше

Ep1 : ទាសកបំណុល
Ep2 : លក្ខខណ្ឌពិសេស
Ep3 : HACKER
Ep4 : មិនមែនខ្លាចតែខ្ពើមរអើម
Ep5 : កុំជំទាស់ត្រូវស្តាប់បង្គាប់
Ep6 : ខុសក៏លួងមិនខុសក៏លួង
Ep7 : កុំមានរបួស
Ep8 : មិនអីទេមែនទេ?
Ep9 : ដឹងខ្លួនភ្លាម មកលាបរបួសអោយយើង!!
Ep10 : ស្រលាញ់ខ្ញុំមែនទេ?
Ep11 : សំណើ
Ep12 : អោយតែសប្បាយចិត្ត ខ្ញុំព្រម!
Ep13 : បើសុំទោសអាចកែប្រែគ្រប់យ៉ាងបានប្រហែលមិនឈឺចាប់ទេ
Ep14 : Romantic ឬអត់?
Ep15 : មិនអីទេ
Ep16 : ខ្ញុំស្រលាញ់លោក!
Ep17 : សួរម្តងទៀត ស្រលាញ់ឬអត់?
Ep19 : គ្រាន់តែហួងហែង
Ep18 : ល្បិចល្បួងស្នេហ៍
Ep20 : ជឿជាក់
Ep 22 : ពាក្យសន្យា
Ep 21 : កូនប្រសារ
Ep23 : ជុងហ្គុក ឡេវីហ្គាគឺជាស្វាមីខ្ញុំ
Ep24 : បងជាអ្នកណា?
Ep 25 : ពេលខ្លះគ្រាន់តែមិនចង់ប្រឈម
Ep 26 : ហេតុអី?
Ep27 : ល្ងង់? Okayល្ងង់ក៏ល្ងង់
Ep28 : ទីបំផុតបងក៏មក...
Ep29 : ការពិត
Ep30 : ខ្ញុំគ្រាន់តែស្រលាញ់បងខ្លាំង
Ep31 : រីករាយថ្ងៃកំណើតភរិយាជុងហ្គុក ឡេវីហ្គា
Ep32 : ប្រុសឃោរឃៅអូនស្រលាញ់បង
Ep33 : ទីបំផុតខ្ញុំនៅតែចាញ់...
Ep34 : ឯងជាអ្នកណា?
Ep35 : សុំទោស
Ep36 : បងស្រលាញ់អូន
Ep37 : សូមអោយមានថ្ងៃល្អ
Ep38 : ជាធម្មតាថ្នាំគឺជាអាហាររបស់ខ្ញុំ
Ep39 : ចិញ្ជៀន
Ep40 : ម្រាមដៃនាង
Ep41 : ពួកយើងនឹងជួបគ្នាម្តងទៀត
Ep42 : គេស្លាប់ហើយ
Ep43 : អរគុណ
Ep44 : ហេតុផលដែលត្រូវបន្ត
Ep45 : រីករាយថ្ងៃកំណើត(ម្តងទៀត)
Ep46 : នឹក! នឹកណាស់!
Ep47 : ភរិយារបស់លោកស្អាតទេ?
Ep48 : ខ្ញុំខ្លាច!
Ep49 : សុំឪកាស
Ep50 : Still love
Ep51 : បើជាកំហុសតើកែប្រែបានទេ?
Ep52 : គ្រប់យ៉ាងគឺសម្រាប់ឯង
Ep53 : ខ្ញុំអត់បានស្រវឹងទេ
Ep54 : កុំសន្យា
Ep55 : កូនឆ្កែ
Ep56 : នេះជាការពិតឆ្កួតឡប់ស្អី?
Ep57 : វាមិនមែនជាកំហុសតែជាមេរៀន
Ep58 : លាក់បាំង
Ep59 : ខ្ញុំគ្រាន់តែស្រលាញ់គេខ្លាំង
Ep60 : Surprise
Ep61 : Because of you
Ep62 : ក្តីស្រលាញ់ដ៏ធំធេង
Ep63 : ភរិយាបងត្រឡប់មកវិញហើយ
Ep64 : បងគ្រាន់តែឈឺ..
Ep65 : អរគុណណាស់...
ភាគបញ្ចប់ : ស្នាមញញឹមដែលគ្មានថ្ងៃរលុប
Special Part ♡︎

Ep66 : ថ្ងៃទទួលរង្វាន់

3.7K 258 6
Від J-VERRA

   #ព្រឹកថ្ងៃចន្ទ

   ដោយសារតែជីមីនមិនទាន់ទម្លាប់ខ្លួនក្នុងការត្រឡប់មករស់នៅជាជីវិតគូដូចមុនទើបគេសុំគេងបែកបន្ទប់ជាមួយស៊ូហ្គាសិន ព្រឹកព្រលឹមនាថ្ងៃថ្មីបានឈានចូលមកដល់ជីមីនស្លៀកពាក់សាមញ្ញបំផុតដោយពាក់អាវយឺតពណ៌សនិងអាវខាងក្រៅមួយ តាំងតែពីដើមមកគេមិនមែនជាមនុស្សដែលពូកែតុបតែងខ្លួនអីស្រាប់ទៅហើយ។

    "ស៊ូមីនក្រោកឡើងចាំពូរៀបចំខ្លួនអោយ"យប់មិញស៊ូមីនរំអុកសុំមកគេងជាមួយគេទើបយល់ព្រមហើយពេលនេះក៏នៅគេងអោយថ្ងៃចាំងគូទនៅឡើយ ក្មេងនេះ!!

   "សុំគេងកន្លះនាទីទៀតបានទេពូមីន?"

   "មិនបានទេថ្ងៃនេះត្រូវទៅទទួលរង្វាន់នៅសាលាបើយឺតប៉ាស៊ូវ៉ៃក្មួយមិនខានទេ"

   "ថើបស៊ូមីនសិនមក នេះថើបត្រង់នេះបានស៊ូមីនក្រោក"ក្មេងតូចយកដៃចង្អុលថ្ងាសខ្លួនឯងហើយបើកភ្នែកញញឹមកំហូចដាក់ជីមីន ជីមីនសើចតិចៗខ្នាញ់និងចរិតក្មេងនេះហើយដើរមកថើបថ្ងាសក្មួយប្រុសមុននឹងលើកស៊ូមីនឡើងយកទៅងូតទឹកផ្លាស់សម្លៀកបំពាក់អោយគេអោយបានរៀបរយ។

   ពេលដែលជីមីនកំពុងដឹកដៃស៊ូមីនដើរទៅខាងក្រោមក៏ឃើញស៊ូហ្គានិងស៊ូហ្គីអង្គុយនៅតុបាយរងចាំរួចជាស្រេច ស៊ូហ្គាមិចភ្នែកតិចៗហៅជីមីនអោយទៅអង្គុយក្បែរគេកុំអោយអាកូនក្បាលខូចទាំងពីរនេះកាត់ឪកាសផ្អែមល្ហែមរបស់ពួកគេអស់។

   "បងឈឺភ្នែកមែនទេ?"ជីមីនជ្រួញចិញ្ចើមដើរមកចាប់ផ្ងើយមុខស៊ូហ្គាពិនិត្យមើលភ្នែកគេធ្វើអោយស៊ូហ្គាគាំងនិយាយលែងចេញតែម្តង ដូចគេនេះឬដែលឈឺភ្នែកនោះ?

   "បងមិនបានកើតអីទេ អង្គុយទៅ"

   "អ្អឹម!"ជីមីនដាក់ខ្លួនអង្គុយក្បែរស៊ូហ្គាចំណែកស៊ូមីនក៏ឡើងកៅអីអង្គុយក្បែរស៊ូហ្គីដូចគ្នា ក្មេងៗញញឹមបិទមាត់មិនជិតព្រោះប៉ារបស់គេមិនបានស្រពាប់ស្រពោនតឹងតែងដូចកាលពីមុននោះទេ ពេលនេះស៊ូហ្គាមិនត្រឹមតែអាចញញឹមបានទេនៅតែងខ្លួនសង្ហាបាញ់ទឹកអប់ឡើងក្រអូបឈួលច្រមុះទៀតផងទាំងដែលធម្មតាគេនិយាយថាមិនចូលចិត្តបាញ់ទឹកអប់ទេព្រោះគ្មានអ្នកណាដែលអាចជម្រុញអោយគេចង់ប្រើទឹកអប់ដើម្បីយកចិត្តទេ។

   "ដូចជាធំក្លិនអីទៅហ្ន៎ស៊ូមីន?"ស៊ូហ្គាយកសមចុចសាច់មកញុំាហើយធ្វើជាព្យាយាមហិតក្លិន។

   "ទឹកអប់! ក្លិនទឹកអប់ យ៉ា! លោកប៉ាបាញ់ទឹកអប់មែនទេហ្នឹង?"ស៊ូមីនញញឹមក្បួចពេលដែលរកគំនិតដុតប៉ារបស់គេអោយខ្មាស់ឡើងមុខក្រហមបានសម្រេច។

   "ក្រែងលោកប៉ានិយាយថាទឹកអប់គេបាញ់អោយមានមន្តស្នេហ៍ ចុះពេលនេះចង់ដាក់ស្នេហ៍អ្នកណា?"

   "ដាក់ស្នេហ៍ពូមីនទេដឹង ខឹខឹ"ស៊ូមីនបន្ថែមបន្ទាប់ពីស៊ូហ្គីលេងអោយស៊ូហ្គាប្រើក្រសែភ្នែកកំណាចសម្លក់គម្រាមពួកគេអោយឈប់និយាយ តែចាំទៅចង់បង្រ្កាបក្មេងៗនេះមិនមែនងាយទេណា៎លោកប៉ា។

   "និយាយអីនិងក្មេងៗ ប៉ាក្មួយនេះឬមិនបាញ់ទឹកអប់?"ជីមីនជ្រួញចិញ្ចើមនិយាយកាត់ក្មេងៗរឹតតែធ្វើអោយស៊ូហ្គាចង់យករលាយបាត់ភ្លាមៗ ស្លាប់មិនខានទេកូនៗគេពិតជាល្អណាស់ជីកកកាយរឿងប៉ាអស់រលីង។

   "ត្រូវហើយលោកពូ"

   "មានអីប្រាប់ឬអត់?"ជីមីនងាកទៅមើលស៊ូហ្គាដែលធ្វើភ្នែកឡេមឡាមដួសអាហារញុំាដូចមិនបានខ្វាយខ្វល់ពីអ្វីទាំងអស់តែពេលលឺសំណួរជីមីនក៏ធ្វើអោយគេឈ្លក់ទឹកតែម្តង។

   "ខឹកខឹក ហាស៎ប្រាប់អី? អត់មានទេ"ស៊ូហ្គាស្រវាក្រដាសជូតមាត់ហើយនិយាយដូចគ្មានរឿងអីទាល់តែសោះធ្វើអោយជីមីនបានតែលួចសើចក្នុងចិត្ត។

    "កាលពីមុនបងជាមនុស្សដែលស្រលាញ់ក្លិនខ្លួនបំផុត គ្មានថ្ងៃណាដែលថាមិនបាញ់ទឹកអប់ទេចុះម៉េចបានជាពេលខ្ញុំមិននៅមិនបាញ់?"

   "គ្មានលុយទិញ"

   "បងនេះចំមែន!!"ជីមីនសើចដោយទាយដឹង ស៊ូហ្គាតែងតែនិយាយថាស្រលាញ់គេ រំលឹកពីគេ សូម្បីតែពេលគេចាកចេញសូហ្គាក៏ព្យាយាមកែទម្លាប់អាក្រក់ចោលទាំងអស់ អ្វីដែលជីមីនចូលចិត្តគេព្យាយាមធ្វើចំណែកអ្វីដែលគេចូលចិត្តគេបោះបង់ទាំងអស់ ទឹកអប់នេះជាក្លិនដែលជីមីនចូលចិត្តគេប្រាប់ថាក្រអូបទើបស៊ូហ្គាបាញ់មិនដែលខានប៉ុន្តែពេលជីមីនចេញទៅម្តងក៏គេមិនប៉ះផង។

   ក្រោយពេលញុំាអាហារពេលព្រឹករួចស៊ូហ្គាក៏ដើរតួនាទីជាតៃកុងឡានបើកដឹកជីមីននិងកូនៗទៅសាលា ថ្ងៃនេះគេមិនទៅពិនិត្យការងារនៅសណ្ឋាគារទេគេនឹងចាយពេលមួយថ្ងៃនេះដើម្បីអោយកូនៗរបស់គេមានអារម្មណ៍កក់ក្តៅ។ ពេលមកដល់សាលាស៊ូហ្គាក៏បើកឡានទុកហើយក្មេងៗក៏ត្រូវគ្រូនាំទៅណែនាំក្នុងថ្នាក់រៀនសិនចំណែកឪពុកម្តាយសិស្សក៏អង្គុយចាំក្នុងសាលដ៏ទូលាយមានតុកៅអីនិងអាហារសម្រន់រៀបចំជាស្រេច។

   "តែងខ្លួនសង្ហារបែបនេះតែងអោយអ្នកណាមើល?"ជីមីនយកដៃច្រត់ចង្កាសម្លក់មុខស៊ូហ្គាដែលមើលទៅល្អជាងពីមុនៗឆ្ងាយណាស់ សក់គេពណ៌ខ្មៅក្រិបធ្លាក់បាំងមុខសមជាមួយអាវគ្រ័រហ្សេមើលទៅមិនត្រឹមតែសង្ហារទេថែមទាំងថ្លៃថ្នូរទៀតផង។

   "អោយប្រពន្ធបងមើល យ៉ាងម៉េចសង្ហាណាស់មែនទេ? មិនប្រាប់ក៏ដឹងថាបងសង្ហារប៉ុណ្ណាមើលចុះមនុស្សទូទាំងពិធីនាំគ្នាងាកមកមើលបងសឹងបាក់កថែមទាំងមានអ្នកលួចថតទៀតផង"

    "អ៊ែក! ជ្រេញណាស់ មិនឃើញសង្ហាត្រង់ណាផង"

   "ពិតមែនឬ? ហ្អឹម! អន់ចិត្តណាស់"ស៊ូហ្គាបញ្ចេញទឹកមុខស្រពាប់ស្រពោនធ្វើដូចអន់ចិត្តខ្លាំងណាស់អញ្ចឹង ជីមីនបានតែលួចសើចព្រោះប្រុសម្នាក់នេះមិនបានផ្លាស់ប្តូរឡើយនៅតែជាមនុស្សម្នាក់ដែលចង់អោយគេសរសើរថាសង្ហាដដែល។

   "អន់ចិត្តមែនឬ? អូនសុំទោស តាមពិតក្នុងភ្នែកអូនបងសង្ហាជាងគេលើលោកនេះ"ជីមីនបង្អូសសម្លេងផ្អែមខះកទាំងមុខក្រហមមុននឹងយកដៃមកចាប់ទាញថ្ពាល់ស៊ូហ្គាទៅមកៗ។

   "អោយបងដាក់ទោសទើបឈប់ខឹងបាន"

   "ប្រុសឆ្កួត!"ជីមីនដកដៃចេញវិញហើយសម្រួលទឹកមុខវិញខ្លាចថាអ្នកនៅជុំវិញនេះដឹងថាពួកគេជាគូស្នេហ៍ គ្រាន់តែចង់រស់នៅក្នុងជីវិតសាមញ្ញមួយមិនត្រូវការអោយអ្នកណាដឹងលឺ និយាយដើមឬលើកសរសើរឡើយ។

   "សូមអរគុណដល់អាណាព្យាបាលសិស្សទាំងអស់ដែលផ្តល់កិត្តិយសមកចូលរួមដែលអាចអោយពិធីទាំងមូលដំណើរការបាន"សម្លេងទះដៃលឺទ្រហឹងពេញពិធីទាំងមូលពេលអ្នកគ្រូម្នាក់និយាយតាមមីក្រូហ្វូនចប់។ ពិធីចេះតែបន្តទៅមុខជារឿយៗរហូតដល់ចប់ទើបស៊ូហ្គានិងជីមីនទៅថតរូចជាមួយស៊ូហ្គីនិងស៊ូមីនក្នុងនាមជាអាណាព្យាបាល។

   "ស៊ូមីនស្អាតជាងគេ"ស៊ូមីនកាន់រូចថតមកពិនិត្យមើលហើយញញឹមញញែមចង្អុលសរសើរខ្លួនឯងមិនឈប់។

   "បងស្អាតជាង"ស៊ូហ្គីកញ្ឆក់រូបថតពីស៊ូមីនហើយយកទៅមើលរូបខ្លួនឯងចំណែកជីមីននិងស៊ូហ្គាក៏បានតែឈរសើច។

   "បានហើយៗក្មេងៗ ដើម្បីជាការអបអរពេលនេះប៉ានឹងរៀបចំពិធីជប់លាងមួយ"

   "ពិតមែនឬប៉ា?"

   "Ohh yes បានជប់លាងហើយ ហិហិ"

   "ប៉ាមិនកុហកទេ តោះទៅ"

   ឡានស៊េរីទំនើបបើកចេញទៅយ៉ាងលឿនក្រោមស្នាមញញឹមរបស់មាជិកគ្រប់គ្នា ជីមីនមើលស៊ូហ្គាយ៉ាងភ្លឹកភ្លាំង រហូតមកដល់ពេលនេះនៅតែជាបុរសម្នាក់នេះដែលគេស្រលាញ់ បុរសម្នាក់នេះធ្វើអោយគេញញឹម បុរសម្នាក់នេះធ្វើអោយគេត្រឡប់មករកជីវិតដែលពោរពេញដោយភាពរីករាយកាលពីមុនវិញ បុរសម្នាក់នេះធ្វើអោយគេដឹងថាកំហុសគ្របបាំងដោយហេតុនិងផលប្រសិនបើគ្រាន់តែឃើញនិងភ្នែកស្តាប់លឺនិងត្រចៀកមិនអាចបញ្ជាក់គ្រប់យ៉ាងអោយបានគ្រប់ជ្រុងជ្រោយនៃចន្លោះបញ្ហាទាំងអស់ដែលបានកើតឡើងនោះទេ។

   ស៊ូហ្គាដៃឆ្វេងមកក្តោបដៃជីមីនជាប់រីឯដៃស្តាំគេបង្វែរចង្កូតឡាន គេមិនដឹងថាជីមីនកំពុងគិតអីទេតែប្រហែលជាគេអាចស្មានដឹងព្រោះជីមីនមើលមុខគេហើយញញឹមមិនឈប់នោះអី។ ជិះមិនប៉ុន្មានឡានក៏ត្រូវបានបើកចូលមកក្នុងបរិវេណវីឡាដ៏ធំស្កឹមស្កៃមួយ មិនមែនមានតែជីមីនទេដែលជ្រួញចិញ្ចើមសូម្បីតែកូនៗរបស់គេក៏ធ្វើមុខឆ្ងល់ដែរ។

   "ប៉ានេះជាផ្ទះអ្នកណា? ម៉េចក៏មកទីនេះ?"

   "ទាយទៅ"

   "ប៉ា!"ស៊ូមីនពេបមាត់ដាក់ប៉ាគេព្រោះដឹងស្រាប់ហើយថាគេមិនសូវឆ្លាតទាយលើកណាក៏ខុសតែរហូតហ្នឹង។

   "ជីមីនអូនប្រាប់កូនៗទៅ"

   "ស៊ូ..."ជីមីនចាប់ផ្តើមរលីងរលោងទឹកភ្នែកស្របពេលដែលកែវភ្នែកបាញ់សម្លឹងមើលស៊ូហ្គា គេចាំច្បាស់ណាស់ដីនៅបរិវេណនេះជាដីផ្ទះចាស់របស់គេដែលត្រូវបានឈូសធ្វើជាកាសុីណូតែស៊ូហ្គាក៏ទិញមកវិញព្រោះគេចង់បាន ស៊ូហ្គាធ្លាប់និយាយថានិងយកដីនេះសង់វីឡាធ្វើជាចំណងស្នេហារបស់ពួកគេតែជីមីនក៏ចាកចេញទៅបាត់ មិននឹកស្មានថាគេនៅតែរក្សាគោលគំនិតនេះដដែលសោះ។

   "នេះជាផ្ទះរបស់ពួកយើង ប៉ារើសម៉ូតដែលពូមីនរបស់កូនចូលចិត្តតែមិនដឹងថាលោកកូនទាំងពីរចូលចិត្តឬអត់ទេ"

   "ផ្ទះយើងឬប៉ា?"

   "ស្អាតណាស់!!"ស៊ូហ្គីលាន់មាត់ហើយបើកទ្វារឡានរត់ចុះទៅខាងក្រៅយ៉ាងលឿន ក្មេងតូចរត់មើលនៅបរិវេណមុខវីឡាឃើញថាទីនេះទើបតែសាងសង់រួចប្រហែលជាកន្លះឆ្នាំនេះទេមើលទៅស្អាតថ្មី ធំទូលាយនិយាយរួមទៅគឺទាំងជីមីននិងក្មេងៗពេញចិត្តស្តូកតែម្តង។

   "ខ្ញុំស្ទើរតែភ្លេចពីដីនេះទៅហើយ"

   "ទៅមើលខាងក្នុងទៅ"ស៊ូហ្គានាំជីមីននិងក្មេងៗចូលទៅមើលខាងក្នុងតែអ្វីដែលពួកគេឃើញមុខគេឃើញរូបថតមួយផ្ទាំងធំបិទនៅបន្ទប់ទទួលភ្ញៀវ នោះជារូបភាពរបស់ស៊ូហ្គានិងជីមីននាថ្ងៃចុះអេតាសុីវិល ជីមីនគ្រាន់តែឃើញហើយទឹកភ្នែកក៏រមៀលស្រក់ចុះមកដោយហាមមិនបាន ទីនេះគឺរៀបចំតាមតម្រូវចិត្តគេទាំងអស់មិនថាទីតាំងនៃកន្លែងដាក់របស់ឬរបៀបរៀបរយ ស៊ូហ្គាចងចាំអំពីគេគ្រប់យ៉ាង។

   "អូហូ៎! ស្អាតដល់ហើយប៉ា"ស៊ូមីនរត់ទៅទម្លាក់ខ្លួនលើសាឡុងថ្មីទន់ៗស្រួលគេង បើធៀបទៅផ្ទះនេះស្អាតជាងផ្ទះចាស់របស់ពួកគេឆ្ងាយណាស់។

   "ពេញចិត្តទេ?"

   "ពេញចិត្តណាស់បាទ"ស៊ូហ្គីញញឹមក្បួចមើលទៅរូបថតនោះមិនដាក់ភ្នែក ទោះជាគេនៅក្មេងខ្ចីប៉ុន្តែគេអាចដឹងពីទំហំនៃក្តីស្រលាញ់ដ៏ធំធេងរបស់ប៉ាគេទៅលើជីមីន។

   "ចុះអូន? ស្ងាត់បែបនេះតើពេញចិត្តទេ?"

   "អ្អឹម! ស្អាតណាស់"

   "ប្រាកដហើយព្រោះនេះជាផ្ទះក្នុងក្តីស្រមៃអូននោះអី"ស៊ូហ្គាក្រសោបចង្កេះជីមីនអោបយ៉ាងណែន គេមិនធ្លាប់សង្ឃឹមថាជីមីននិងត្រឡប់មកវិញទេវីឡានេះគេសាងសង់ចោលប៉ុណ្ណោះប៉ុន្តែទេវតាក៏អាណិតគេហើយប្រគល់មនុស្សដែលគេស្រលាញ់ត្រឡប់មកវិញ។

   "ពេលនេះដល់ម៉ោងជប់លាងហើយ"ស៊ូហ្គាយកកូនកណ្តឹងមកគ្រវីយ៉ាងសង្ហា នៅពេលនោះក៏មានមនុស្សជាង10នាក់លើកម្ហូបអាហារដែលបានរៀបចំជារួចជាស្រេចមកដាក់នៅលើតុជាបន្តបន្ទាប់ ពេលអស់ការងារពួកគេក៏ត្រឡប់ទៅវិញនៅសល់តែអ្នកបម្រើពីរនាក់និងចុងភៅម្នាក់ប៉ុណ្ណោះ។

   "បងក៏បានជួលអ្នកបម្រើនិងចុងភៅមកដែរព្រោះចាប់ពីពេលនេះទៅបងមិនអោយអូនធ្វើកិច្ចការហួសកម្លាំងនោះទេ"

    "សូម្បីតែម្ហូបឬ?"

   "ក៏យូរៗម្តងបាន បងមិនចង់អោយអូនហត់ច្រើនទេព្រោះកន្លងមកអូនហត់ច្រើនហើយ"

   "តាមចិត្តបងទៅ"ជីមីនងក់ក្បាលផ្តេកក្បាលលើស្មាកក់ក្តៅរបស់ស៊ូហ្គា ជីវិតស្នេហារបស់ពួកគេមានទាំងទឹកភ្នែក ស្នាមញញឹម ភាពឈឺចាប់ សុភមង្គលទម្រាំមកដល់ថ្ងៃនេះពិតជាមិនមែនជារឿងងាយនោះទេ។

To be continued

Продовжити читання

Вам також сподобається

12.9K 308 18
"Yᴏᴜᴠᴇ ʙᴇᴇɴ ᴍɪɴᴇs"
98.1K 20.8K 65
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
40.6K 1.2K 16
As Y/N, you work with the equipment in Task Force 141. You handle the Walkie Talkies, you try out the new guns to see if they are manageable, you cre...
11.4K 356 10
حسابي انستا nr.1ii 🤎