កូនបំណុលស្នេហ៍

By J-VERRA

299K 21.2K 354

ត្រូវចាំថាទឹកភ្នែកឯងជាក្តីសុខរបស់យើង... ក៏ត្រូវចាំដូចគ្នាថាខ្ញុំគ្មានថ្ងៃសម្រក់ទឹកភ្នែកអោយលោកឃើញជាដាច់ខាតជុងហ... More

Ep1 : ទាសកបំណុល
Ep2 : លក្ខខណ្ឌពិសេស
Ep3 : HACKER
Ep4 : មិនមែនខ្លាចតែខ្ពើមរអើម
Ep5 : កុំជំទាស់ត្រូវស្តាប់បង្គាប់
Ep6 : ខុសក៏លួងមិនខុសក៏លួង
Ep7 : កុំមានរបួស
Ep8 : មិនអីទេមែនទេ?
Ep9 : ដឹងខ្លួនភ្លាម មកលាបរបួសអោយយើង!!
Ep10 : ស្រលាញ់ខ្ញុំមែនទេ?
Ep11 : សំណើ
Ep12 : អោយតែសប្បាយចិត្ត ខ្ញុំព្រម!
Ep13 : បើសុំទោសអាចកែប្រែគ្រប់យ៉ាងបានប្រហែលមិនឈឺចាប់ទេ
Ep14 : Romantic ឬអត់?
Ep15 : មិនអីទេ
Ep16 : ខ្ញុំស្រលាញ់លោក!
Ep17 : សួរម្តងទៀត ស្រលាញ់ឬអត់?
Ep19 : គ្រាន់តែហួងហែង
Ep18 : ល្បិចល្បួងស្នេហ៍
Ep20 : ជឿជាក់
Ep 22 : ពាក្យសន្យា
Ep 21 : កូនប្រសារ
Ep23 : ជុងហ្គុក ឡេវីហ្គាគឺជាស្វាមីខ្ញុំ
Ep24 : បងជាអ្នកណា?
Ep 25 : ពេលខ្លះគ្រាន់តែមិនចង់ប្រឈម
Ep 26 : ហេតុអី?
Ep27 : ល្ងង់? Okayល្ងង់ក៏ល្ងង់
Ep28 : ទីបំផុតបងក៏មក...
Ep29 : ការពិត
Ep30 : ខ្ញុំគ្រាន់តែស្រលាញ់បងខ្លាំង
Ep31 : រីករាយថ្ងៃកំណើតភរិយាជុងហ្គុក ឡេវីហ្គា
Ep32 : ប្រុសឃោរឃៅអូនស្រលាញ់បង
Ep33 : ទីបំផុតខ្ញុំនៅតែចាញ់...
Ep34 : ឯងជាអ្នកណា?
Ep35 : សុំទោស
Ep36 : បងស្រលាញ់អូន
Ep37 : សូមអោយមានថ្ងៃល្អ
Ep38 : ជាធម្មតាថ្នាំគឺជាអាហាររបស់ខ្ញុំ
Ep39 : ចិញ្ជៀន
Ep40 : ម្រាមដៃនាង
Ep41 : ពួកយើងនឹងជួបគ្នាម្តងទៀត
Ep42 : គេស្លាប់ហើយ
Ep43 : អរគុណ
Ep44 : ហេតុផលដែលត្រូវបន្ត
Ep45 : រីករាយថ្ងៃកំណើត(ម្តងទៀត)
Ep46 : នឹក! នឹកណាស់!
Ep47 : ភរិយារបស់លោកស្អាតទេ?
Ep48 : ខ្ញុំខ្លាច!
Ep49 : សុំឪកាស
Ep50 : Still love
Ep51 : បើជាកំហុសតើកែប្រែបានទេ?
Ep52 : គ្រប់យ៉ាងគឺសម្រាប់ឯង
Ep54 : កុំសន្យា
Ep55 : កូនឆ្កែ
Ep56 : នេះជាការពិតឆ្កួតឡប់ស្អី?
Ep57 : វាមិនមែនជាកំហុសតែជាមេរៀន
Ep58 : លាក់បាំង
Ep59 : ខ្ញុំគ្រាន់តែស្រលាញ់គេខ្លាំង
Ep60 : Surprise
Ep61 : Because of you
Ep62 : ក្តីស្រលាញ់ដ៏ធំធេង
Ep63 : ភរិយាបងត្រឡប់មកវិញហើយ
Ep64 : បងគ្រាន់តែឈឺ..
Ep65 : អរគុណណាស់...
Ep66 : ថ្ងៃទទួលរង្វាន់
ភាគបញ្ចប់ : ស្នាមញញឹមដែលគ្មានថ្ងៃរលុប
Special Part ♡︎

Ep53 : ខ្ញុំអត់បានស្រវឹងទេ

4K 315 3
By J-VERRA

   "ជុង..."

   "គាត់នឹកឯងណាស់"ជុងហ្គុកអោបស្មាថេយ៉ុងដើរចូលទៅឈរពីខាងក្រោយរទេះរុញនោះ សម្លឹងមើលម៉ាក់គេដែលមានវ័យជ្រេទៅហើយនៅឡើយតែមិនចង់ជួបមុខគេទៀត។

   "ម៉ាក់!"

   "ចេញទៅ!"

   "ខ្ញុំនាំមនុស្សដែលម៉ាក់ចង់ជួបមកហើយដូច្នេះខ្ញុំមិនចេញទៅណាទេ"ពាក្យសម្តីរបស់កូនប្រុសតែម្នាក់របស់គាត់ធ្វើអោយគាត់ប្រញាប់បង្វិលកង់រទេះងាកមកមើលក្រោយខ្នងឃើញថានេះជាមនុស្សដែលគាត់ទន្ទឹងចង់ជួបជាច្រើនឆ្នាំ។

   "ថេយ៍... ជាថេយ៉ុងពិតមែនទេ?"គាត់ញញឹមទាំងចាប់ផ្តើមរលីងរលោងទឹកភ្នែកហើយស្រវាចាប់ប្រអប់ដៃតូចស្រឡូនយកមកក្តោប វាយូរពេកស្ទើរតែធ្វើអោយគាត់មិនជឿថាថេយ៉ុងអាចត្រឡប់មកវិញ។

   "បាទ! គឺខ្ញុំថេយ៉ុងកូនប្រសារម៉ាក់"ថេយ៉ុងញញឹមហើយលើកដៃដោះម៉ាស់ចេញបង្ហាញផ្ទៃមុខសម៉ដ្ឋភ្លឺរលោងគ្មានស្លាកស្នាមអីបន្តិច ហេតុផលដែលគេមិនចង់ដោះព្រោះគេមិនទាន់ហ៊ានយកមុខមាត់ពិតនេះមកប្រឈមជាមួយជុងហ្គុកប៉ុន្តែពេលនេះគេប្រាកដហើយគេគឺជាថេយ៉ុង ថេយ៉ុងដែលជុងហ្គុករួមទាំងគ្រួសារត្រកូលឡេវីហ្គាស្រលាញ់។

   "កូនបាត់ទៅណា? ហ្អា៎? កូនបាត់ទៅណា5ឆ្នាំ? ម៉ាក់រងចាំកូន ម៉ាក់រងចាំញុំាបាយជុំគ្នា... ថេយ៍ម៉េចក៏សុខៗចាកចេញ ជុងហ្គុកថាកូនស្លាប់តែម៉ាក់មិនជឿទេ"

    "សុំទោស! ខ្ញុំសុំទោស!"ថេយ៉ុងលុតជង្គង់ចំពោះមុខគាត់ហើយផ្អឹបក្បាលនិងភ្លៅរបស់គាត់ ភាពនឹករលឹក ក្តីស្រលាញ់ធ្វើអោយគេរំភើបណាស់ទៅហើយ។

   "កូនមិនខុសទេ! កុំបន្ទោសខ្លួនឯង ឥឡូវប្រាប់ម៉ាក់មកកូនទើបតែមកពីណា? សុខៗក៏បាត់ដំណឹងឈឹងដឹងទេថាម៉ាក់បារម្ភ"

   "ខ្ញុំទៅបំពេញការងារតែពេលនេះវាចប់ហើយ សុំទោសដែលចាកចេញដោយមិនប្រាប់! ម៉ាក់... ខ្ញុំនឹកម៉ាក់ណាស់ម៉េចក៏ម៉ាក់ស្គមយ៉ាងនេះ? ជុងមានបានមកលេងម៉ាក់ឬអត់?"ការងារគេចប់ហើយព្រោះគេឈប់តាំងពី5ឆ្នាំមុនមកម្ល៉េះមកទល់ពេលនេះគេគ្រាន់តែធ្វើការតិចតួចដើម្បីចិញ្ចឹមក្រពះខ្លួនឯង វាមិនប្រថុយនិងគ្រោះថ្នាក់ហើយក៏មិនប៉ះពាល់ដល់មនុស្សដែលគេស្រលាញ់។

   "ម៉ាក់មិនអោយមក ម៉ាក់ដឹងថាជុងយកកូនទៅលាក់"

    "..."ថេយ៉ុងញញឹមមិនសមដាក់គាត់ស្របពេលដែលងើយមកម្តងទៀតពិនិត្យមើលផ្ទៃមុខរៀងស្លេកស្លាំង។

   "ម៉ាក់ចិត្តដាច់ដល់ហើយខ្ញុំជាកូនប្រុសម៉ាក់ណា៎"ជុងហ្គុកឈរអោបដៃមើលម្តាយក្មេកកូនប្រសារអោបគ្នាពេញដោយក្តីនឹករលឹកជាពន់ពេកមិនខ្វល់ពីគេទាល់តែសោះធ្វើមើលតែគេជាស្រមោលអន្ទោងតាមប្រាណ ការពិតខ្លះបើមិនដឹងជារៀងរហូតប្រហែលជាល្អមើលទៅ។

   "ម៉ាក់ឃើញឯងរាប់ឆ្នាំហើយមិននឹកទេ"

   "ពិតមែនហើយម៉ាក់កើតអីហេតុអីក៏អង្គុយលើរទេះបែបនេះ? ឬមួយម៉ាក់..."

   "មិនបាច់គិតវែងឆ្ងាយទេតាមពិតម៉ាក់មិនបានឈឺអីទេគ្រាន់តែខ្ជិលដើរទើបអោយជីហ៊ុនទិញអារទេះរុញនេះអោយ ស្រួលម្យ៉ាងដែរទៅណាមកណាមានអ្នករុញ"អ្នកស្រីជីក្រោកឈរព្រមទាំងទាញថេយ៉ុងអោយក្រោកដែរធ្វើអោយថេយ៉ុងគាំងតែម្តងចំណែកជុងហ្គុកគេដឹងហើយព្រោះជីហ៊ុនបានប្រាប់រឿងនេះដល់គេតាំងពីម៉ាក់គេទើបតែចេញពីមន្ទីរពេទ្យមកម្ល៉េះ សរសើរគាត់ណាស់ចេះរកនឹកឃើញ!!

   "ពុទ្ធោអើយម៉ាក់! ខ្ញុំភ័យណាស់"

    "ភ័យខ្លាចម៉ាក់ពិការឬ? ទោះម៉ាក់ពិការក៏មានកូនប្រសារល្អចាំមើលថែដែរ"គាត់ស្រវាអោបថេយ៉ុងព្រមដោយស្នាមញញឹម"ដឹងទេពេលកូនមិននៅម៉ាក់មិនព្រមជួបជុងហ្គុកទេតែម៉ាក់ដឹងថាគេមកភូមិគ្រឹះនេះរាល់ថ្ងៃចុងសប្តាហ៍ឈរមុខភូមិគ្រឹះកន្លះម៉ោងហើយទើបត្រឡប់ទៅវិញ ជីហ៊ុនប្រាប់ថា..."

   "ម៉ាក់!"ជុងហ្គុកព្យាយាមនិយាយបញ្ឈប់ម៉ាក់របស់គេអោយឈប់និយាយបើមិនអញ្ចឹងទេមិនដឹងជាយកមុខទៅទុកនៅកន្លៀតណាទេ។

   "និយាយតទៅម៉ាក់"

   "ជីហ៊ុនថាជុងហ្គុកមិនដែលចូលផ្ទះលើសពីម៉ោង10ទេ ពេលទំនេរគេតែងតែចំណាយពេលអង្គុយទូរទស្សន៍ឬសម្ងំផឹកស្រានៅក្នុងបន្ទប់ ពេលគ្មានកូនស្រីមុខដូចកាំរន្ទះម្នាក់ណាក៏គេមិននាំចូលផ្ទះដែរ"

   "ខ្ញុំដឹងហើយ!"ថេយ៉ុងព្រលែងខ្លួនគាត់ហើយងាកទៅញញឹមដាក់ជុងហ្គុកដែលមានឫកពារអេះអុញចាប់នេះខុសចាប់នោះខុយមិនឈប់ ងាប់ហើយចេះមករំលឹករឿងនេះទៅហើយ។

   "ខ្ញុំមានប្រពន្ធហើយម៉ាក់ប្រុងអោយខ្ញុំដើរប៉ោឡែដេកជាមួយស្រីអស់នោះហ្អេស៎? រអើមណាស់! ប្រាប់ម៉ាក់ទៅចុះទោះយកមកប្រគេនក៏មិនទទួលដែរព្រោះប្រពន្ធខ្ញុំស្អាតគ្រប់ជ្រុងគ្រប់កន្លែង ទាំងឆ្លាត ទាំងពូកែថែមទាំងរឹងមាំទៀតផង ស្រីផ្សេងធៀបមិនបានមួយចម្រៀកថេយ៉ុងទេយ៉ាងហោចក៏ដេកជាមួយមនុស្សប្រុសដើម្បីតែលុយប៉ុណ្ណឹង ខ្ញុំមិនក្បត់ប្រពន្ធជ្រើសរើសគំនិតល្ងង់ៗទាំងនោះទេ"មិនខុសទេពេលដែលថេយ៉ុងចាកចេញទៅពាក្យសម្តីដែលថេយ៉ុងធ្លាប់និយាយជាមួយគេគឺគេធ្វើតាមទាំងអស់ គេតែងតែគិតថាថេយ៉ុងនៅក្បែរគេហើយក៏ស្បថនិងខ្លួនឯងថាទោះកន្លងទៅខួបខែថ្ងៃក៏គេមិនមានស្រីក្បត់ចិត្តថេយ៉ុងដាច់ខាត។

   "ណក៎ ហៅប្រពន្ធពេញមាត់តែម្តងហើយហ្ន៎"អ្នកស្រីជីដើរមកញឹងស្លឹកត្រចៀកកូនប្រុសទាំងគ្រឿតខ្នាញ់។

   "អូយ៎ ម៉ាក់! បានហើយៗឈឺណាស់"

   "សម្តីប្រុសព្រានទេដឹង មិនប្រាកដទេខ្ញុំមិននៅបងប្តូរស្រីដូចដូរខោអាវក៏ថាបានគ្រាន់តែពេលខ្ញុំត្រឡប់មកវិញនិយាយការពារខ្លួនឯង"

   "ចង់សាកឬអត់ហ្នឹង ច្បាស់ជាបានដឹងដោយខ្លួនឯង"

   "អាប្រុសឆ្កួតស្ងាត់មាត់ភ្លាម នេះនៅមុខម៉ាក់ណា៎មកនិយាយឡប់ៗបែបនិងទៅកើត"ថេយ៉ុងអៀនឡើងចង់ជ្រែកដីទៅហើយ ផែនថ្ពាល់ប្រែជាក្រហមទុំដូចប៉េងប៉ោះរីឯភ្នែកងាកសម្លក់ដាក់ជុងហ្គុកមិនឈប់។

   "ត្រចៀកម៉ាក់ធ្ងន់ស្តាប់មិនសូវជាច្បាស់ទេតែក៏អាចលឺបាន ប្រយត្ន័ខ្លួនទៅព្រោះម៉ាក់និងអោយថេយ៉ុងនៅជាមួយម៉ាក់ ខ្លាចឯងចាប់ទៅលាក់ទៀតដូច្នេះមិនអាចធ្វើអីផ្តេសផ្តាសបានទេ"

   "អូហូយ៎ ម៉ាក់! ខ្ញុំនឹកប្រពន្ធខ្ញុំដូចគ្នាណា៎"

   "បើនឹកមកផ្ទះម៉ាក់មកបានជួបហើយ"

   "តែ... មិនកើតទេៗយ៉ាងណាក៏ខ្ញុំត្រូវអោយថេយ៉ុងនៅជាមួយខ្ញុំ"

   "ឯងលែងស្តាប់ម៉ាក់ហើយហ្អេស៎? អ្អ៎! អាកូនល្ងីល្ងើតាំងពីក្លាយជាម៉ាហ្វៀមកដុះស្លាបហើយលែងស្តាប់សម្តីស្រីចាស់ម្នាក់នេះហើយ"

   "ម៉ាក់...ក៏បាន! ខ្ញុំស្តាប់ម៉ាក់ ស្តាប់ទាំងបង្ខំហើយនៀក៎"ជុងហ្គុកធ្វើមុខស្អុយប៉ែបែរទៅសុំជំនួយពីថេយ៉ុងតែនាយគិតតែពីសើចមិនឈប់។

   "ម៉ាក់! ពេលនេះខ្ញុំស្នាក់នៅ Apartment ប៉ុន្តែបើម៉ាក់ពិតជាចង់អោយខ្ញុំនៅទីនេះដាច់ខែនេះខ្ញុំនិងរើចេញ"

    "បែបនេះទើបជាកូនម៉ាក់ ថ្ងៃនេះគួរតែញុំាបាយជុំគ្នា ថេយ៉ុងចេះផឹកស្រាឬអត់?"

   "ម៉ាក់កុំនាំប្រពន្ធខ្ញុំផឹក"

   "កុំចេះ! ម៉ាក់ចាស់ជាងឯងម៉ាក់ដឹងហើយ"អ្នកស្រីជីអោបស្មាកូនប្រសារសំណព្វដើរចេញទៅហើយក៏មិនភ្លេចស្រែកមកថាអោយជុងហ្គុកផងដែរ។ ជុងហ្គុកយកដៃញីសៀតផ្ការួចប្រញាប់ដើរទៅតាមគាត់ ស្មានថាជួបលើកនេះគ្រប់យ៉ាងអាចផ្លាស់ប្តូរប៉ុន្តែមានឯណាទាំងម៉ាក់គេនិងថេយ៉ុងដូចត្រូវជើងគ្នាដល់ហើយ។

   "ចេះឬអត់បើចេះម៉ាក់អោយអ្នកបម្រើត្រៀមព្រោះថ្ងៃនេះគឺត្រូវជប់លាង"

   "ជប់លាងឬម៉ាក់?"

   "ត្រូវហើយជប់លាងស្វាគមន៍កូនដែលត្រឡប់មកវិញហើយក៏ជប់លាងអបអរដែលជុងហ្គុកអាចមកជួបម៉ាក់ដ៏គួរអោយស្រលាញ់របស់គេដោយសេរីនោះអី"

   "ក៏ល្អដែរម៉ាក់ខ្ញុំខានផឹកយូរហើយ"ថេយ៉ុងញញឹមរួចជួយគ្រាហ៍អ្នកស្រីអោយអង្គុយនៅតុបាយ គេក៏ដើរទៅមើលអ្នកបម្រើដែលកំពុងរៀបចំអាហារយ៉ាងស្វិតស្វាញព្រោះថ្ងៃនេះមានភ្ញៀវពិសេសធ្វើលំៗអោយតែរួចពីដៃមិនបានទេ។

   "ពិតជាល្អមែនទែន"ថេយ៉ុងស្រវាគាស់ស្រាហើយរៀបលើកផឹកតែជុងហ្គុកទាញយកមកផឹកជំនួស។

   "ល្ងង់មែន! ដឹងទេថាស្រាមិនល្អទេ?"ជុងហ្គុកមើលមុខថេយ៉ុងបែបដាក់កំហិតស្របពេលដាក់ស្របស្រានៅលើតុវិញចំណែកម៉ាក់គេក៏កំពុងនិយាយជាមួយអ្នកបម្រើអោយរៀបចំអាហារថែមអោយបានហូរហៀរតែម្តង។

    "បារម្ភពីខ្ញុំមែនទេ?"

   "អត់ទេខ្លាចឯងស្រវឹងទៅក្អួតដាក់បងច្រើនជាង"

   "អត់ក្អួតទេ បងដឹងទេមនុស្សយើងគួរអោយស្រលាញ់បំផុតគឺនៅពេលស្រវឹងនេះឯងប៉ុន្តែខ្ញុំហាមអោយហើយគឺបងហាមលូកលាន់ខ្ញុំបើខ្ញុំស្រវឹងបើមិនអញ្ចឹងខ្ញុំនឹងរត់ចោលបង"ថេយ៉ុងទាញដបស្រាដែលជុងហ្គុកផឹកជំនួសគេអម្បាញ់មិញយកមកបម្រុងនិងផឹកតែក៏ត្រូវធ្វើមុខជូរភ្លាម"ផឹកអស់រលីង របស់ខ្ញុំខំគាស់ណា៎"

   "បងមិនអោយផឹក ហ្អឹម.."ជុងហ្គុកនិយាយមិនទាន់ចប់ផងក៏ត្រូវថេយ៉ុងអោនមកថើបផ្តិតលើបបូរមាត់គេថ្នមៗយឺតៗបន្តិចក្រោយមកទើបដកមាត់ចេញ។

   "ខ្ញុំផឹកតែបន្តិចទេ សន្យាថានិងមិនក្អួតដាក់បងទេ"ថេយ៉ុងស្រវាដបស្រាហើយយកប្រដាប់គាស់មកគាស់រួចលើកផឹកក្អឹកៗដូចជំនាញណាស់អញ្ចឹងចំណែកជុងហ្គុកក៏បានតែគាំងធ្មឹងមួយកន្លែងធ្វើអីលែងត្រូវបើហាមថេយ៉ុងលែងស្តាប់ហើយ។

   "ម៉ាក់ភ្លេចប្រាប់ថាម៉ាក់ផឹកស្រាអត់កើតទេ អញ្ចឹងកូនផឹកទៅ ម៉ាក់ផឹកទឹកក្រូចក៏បាន តាមពិតម៉ាក់បង្ខំចិត្តណាស់ដែលត្រូវអោយកូនផឹកស្រាតែម្នាក់ឯងបែបនេះ"អ្នកស្រីជីដាក់ខ្លួនអង្គុយព្រមជាមួយទឹកក្រូចមួយកែវនៅក្នុងដៃ ទឹកមុខខកបំណងរបស់គាត់ធ្វើអោយជុងហ្គុកចង់តែយំទេ សុខៗក៏បបួលកូនប្រសារផឹកហើយគាត់បែរជាផឹកទឹកក្រូចអោយព្រងើយ។

   "មិនអីទេម៉ាក់ប៉ុណ្ណឹងមិនជាបញ្ហាទេ"

   "ថេយ៍.."ជុងហ្គុកចាប់កដៃថេយ៉ុងព្រោះមិនទុកចិត្តសោះហើយ។

   "ចាំស្អែកចាំអោយរង្វាន់"ថេយ៉ុងញញឹមស្រស់ដាក់ជុងហ្គុករួចក៏គាស់ស្រាផឹកជាបន្តបន្ទាប់រហូតដល់...

   កឹក! ដបទី8ត្រូវបានគាស់ទាំងម្ចាស់ខ្លួនមុខឡើងក្រហមងាំងដល់គុម្ភត្រចៀក គ្រាន់តែកាន់ដបស្រាក៏កាន់មិនចង់ជាប់ផង។

   "ម៉ាក់ដឹងទេ5ឆ្នាំមកនេះខ្ញុំនឹកម៉ាក់ណាស់តែអាប្តីឡប់សតិម្នាក់នេះធ្វើអោយខ្ញុំខូចចិត្ត"ថេយ៉ុងគោះតុហើយក្រោកឈររួចចង្អុលមកជុងហ្គុកដែលក្រោកឈរតាមគេដើម្បីជួយទប់ជំហរ។

   "កូនស្រវឹងហើយថេយ៍"

   "Noooo ខ្ញុំអត់បានស្រវឹងទេ មើស៎ជនឆ្លៀតឪកាសខ្ញុំប្រាប់ហើយថាកុំអោយលូកលាន់ខ្ញុំ"ថេយ៉ុងព្យាយាមច្រានជុងហ្គុកចេញទាំងដែលគេជាអ្នកដួលទៅលើជុងហ្គុកសោះដោយសារតែស្មារតីគេចាប់ផ្តើមជ្រាបជាតិអាកុលហើយសូម្បីតែឈរក៏មិននឹងដែរ។

   "ម៉ាក់ឃើញទេថាគេស្រវឹងនិយាយច្រើនណាស់"

   "ពិតហើយម៉ាក់ទើបតែនឹកឃើញថាភ្លេចលេបថ្នាំអញ្ចឹងម៉ាក់ទៅរកថ្នាំលេបហើយចំណែកឯងនាំថេយ៉ុងទៅសម្រាកទៅ មួយទៀត! ហាមលូកលាន់គេ ម៉ាក់ទៅហើយ"អ្នកស្រីជីផ្តែផ្តាំយ៉ាងវែងអន្លាយរួចក៏ប្រញាប់ក្រោកចេញទៅ គាត់គ្រាន់តែចង់អោយថេយ៉ុងផឹកបន្តិចប៉ុណ្ណោះអ្នកណាទៅដឹងថាដល់ថ្នាក់នេះ។

    "ម៉ាក់អើយម៉ាក់"

   "កុំលូកលាន់ខ្ញុំដកដៃចេញភ្លាម"ថេយ៉ុងរអ៊ូរងូវក្បែរត្រចៀកហើយព្យាយាមគោះដៃជុងហ្គុកអោយលែងគេ(ឥទ្ធិពលសុរា;-;)។

To be continued

Continue Reading

You'll Also Like

177K 3.9K 29
𝐎𝐫𝐩𝐡𝐚𝐧𝐞𝐝 𝐚𝐭 𝐚 𝐯𝐞𝐫𝐲 𝐞𝐚𝐫𝐥𝐲 𝐚𝐠𝐞, 𝐘/𝐧 𝐡𝐚𝐝 𝐭𝐨 𝐡𝐢𝐝𝐞 𝐡𝐢𝐬 𝐬𝐭𝐫𝐚𝐧𝐠𝐞 𝐚𝐫𝐦 𝐟𝐫𝐨𝐦 𝐨𝐭𝐡𝐞𝐫𝐬. 𝐁𝐮𝐭 𝐚𝐟𝐭𝐞𝐫...
98K 20.8K 65
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
11.4K 355 10
حسابي انستا nr.1ii 🤎
70.8K 1.6K 25
Alissa was sent away after being framed by her mother and twin sister. But when she gets arrested for the 4th time that week her family is called. Sh...