❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ...

By HwangJuBin2

82.7K 5.2K 166

ជុងហ្គុក/ជីមីន More

ភាគ០១(នារីក្នុងសុបិន្ត)
ភាគ២(ព្យាយាមយល់ចិត្ត)
ភាគ៣(ធ្វើដូចមិនស្រឡាញ់)
ភាគ៤(វត្តមានអ្នកទី៣)
ភាគ៥(នាងសំខាន់ជាង)
ភាគ៦(ចាប់ផ្តើមបង្ហាញក្តីស្រឡាញ់)
ភាគ៧(ប្រចណ្ឌ)
ភាគ៨(ធ្លាប់ចាប់អារម្មណ៍ខ្ញុំអត់?)
ភាគ៩(នាងមិនដឹង)
ភាគ១០(ព្យាយាម)
ភាគ១១(ហេតុអី?)
ភាគ១២(បើគេនៅតែធ្វើល្អ)
ភាគ១៣(ស្រុកកំណើត)
ភាគ១៤(សន្យា)
ភាគ១៥(មិនសូវបានក្បែរ)
ភាគ១៦(រវល់ការងារ)
ភាគ១៧(គ្រាន់តែមានកូន💔)
ភាគ១៨(យល់ច្រឡំ)
ភាគ១៩(រករឿងឈ្លោះ)
ភាគ២០(ស្អប់)
ភាគ២១(នាងមានជម្រើស)
ភាគ២២(ឈឺ)
ភាគ២៣(នាងមិនបានល្ងង់)
ភាគ២៤(ប្រពន្ធគេ)
ភាគ២៥(ឱកាសក្បែរ)
ភាគ២៦(មារជ្រែក)
ភាគ២៧(ច្រណែន)
ភាគ២៨(លែងលះ?)
ភាគ២៩(គំនិតព្យាបាទ)
ភាគ៣០(ល្បិចដ៏ថោកទាប)
ភាគ៣១(គេមិនជឿ)
ភាគ៣២(ផ្តាច់ការ)
ភាគ៣៣(កម្មពៀរ)
ភាគ៣៤(ខឹង)
ភាគ៣៥(ឃោរឃៅ🔞)
ភាគ៣៦(ធ្វើខ្លួនឱ្យមើលទៅរឹងមាំ)
ភាគ៣៧(បញ្ចេញអារម្មណ៍ខ្លះ)
ភាគ៣៨(ម្នាក់ទាមទារក្បែរ ម្នាក់ទៀតទាមទារឃ្លាត)
ភាគ៣៩(ចុងក្រោយក៏ដល់ពេល)
ភាគ៤០(ការចាកចេញ)
ភាគ៤១(គ្រោះថ្នាក់ដល់ជីវិត)
ភាគ៤២(ព្រហ្មលិខិតលំអៀង)
ភាគ៤៣(ពិធីបុណ្យសព)
ភាគ៤៤(គេធ្វើដូចមិនខ្វល់)
ភាគ៤៥(អ្នកណាខូចចិត្តជាង?)
ភាគ៤៦(រស់នៅរៀងខ្លួន)
ភាគ៤៧+៤៨(នឹកណាស់)
ភាគ៤៩(ចិត្តដែលឈឺ)
ភាគ៥០&៥១(យល់ច្បាស់ក្នុងចិត្ត)
ភាគ៥៣(វាគួរតែបែបនេះយូរហើយ)
ភាគ៥៤(ហេតុផលដែលបង្កើតហេតុ)
ភាគ៥៥(ខឹង)
ភាគ៥៦(ស្នេហាខំតែម្ខាងគ្មានផ្លូវទៅរួច)
ភាគ៥៧(សន្យាថ្ងៃមុន)
ភាគ៥៨(គូកម្ម)
ភាគ៥៩(ពាក្យថាស្រលាញ់)
ភាគបញ្ចប់..

ភាគ៥២(ស្ម័គ្រស្មោះ)

1.1K 75 3
By HwangJuBin2


      ៤ខែកន្លងផុតទៅ.. ជីមីន ក៏បានបញ្ចប់បរិញ្ញាបត្រជំនាញ សារព័ត៌មាន ហើយថ្ងៃនេះជាថ្ងៃដែលនាងទទួលបរិញ្ញាបត្រជុំគ្នាជាមួយមិត្តរួមថ្នាក់ហើយក៏មានសាច់ញាតិបងប្អូនមកអបអរជាមួយគ្នា។ បុរសសង្ហាកាយមាំទាំកាន់កុលាបពណ៌ក្រហមមួយបាច់ដើរយ៉ាងមានអំណួតទៅកាន់រាងតូចដែលកំពុងតែមមាលញឹកថតរូបជាមួយ លោកគ្រូ អ្នកគ្រូ មិត្តភក្តិ ខណៈនោះកែវភ្នែកគ្រប់គ្នាងាកសម្លឹងទៅកាន់ ថេយ៉ុង ដែលជាប្អូនប្រុសតែម្នាក់គត់របស់នាយកសាលានេះ ឫកពាជះរាងសង្ហារបស់គេធ្វើស្រីៗជ្រួលជ្រើម ប៉ុន្តែគេមិនបានខ្វល់ពីអ្នកណាទាំងអស់ គេដើរទាំងស្នាមញញឹមហើយក៏ហុចផ្កាទៅឱ្យ ជីមីន
      “បាច់ផ្កានេះសម្រាប់អូន” ថេយ៉ុង ញោចស្នាមញញឹមផ្អែមដាក់នាង ធ្វើឱ្យស្រីៗដែលនៅក្បែរនេះលួចច្រណែន បុរសដែលមានគ្រប់យ៉ាង ទាំងសម្រស់ ទ្រព្យ ចំណេះ តើអ្នកណាមិនប្រាថ្នាទៅ?
      “អរគុណ ស្មានតែមិនមកទេ” ដៃតូចស្រឡូនឱបផ្កាទាំងសងខាង ម្ខាងជាផ្កាដែលខាងសាលាប្រគល់ឱ្យ និង ម្ខាងទៀតជារបស់នាយសង្ហាមុននេះ
      “គួរតែថតរូបទុក” ជេនណា ដើរមកក្បែរពួកគេព្រមជាមួយនឹង ជុងស៊ូ ក៏បបួលថត
      “អូខេ!” ជីមីន និង ថេយ៉ុង ឈរកៀកគ្នាញញឹមដាក់កាម៉េរា ខណៈដែល ជេនណា កាន់កាម៉េរាថតឱ្យពួកគេតែពីរនាក់ រួចហើយ ជេនណា ចុចស៊ែលហ្វីរួមគ្នា៤នាក់ជាមួយ ជុងស៊ូ
      ក្រិបៗ ថតជាច្រើនត្រូវបានថត ម្នាក់ៗញញឹមបិទមាត់មិនជិតទេ ព្រោះថ្ងៃនេះជាថ្ងៃជោគជ័យរបស់ ជីមីន។ ឆ្លៀតពេលនេះ ជុងស៊ូ ក៏ចុចផ្ញើរូបទៅឱ្យបងប្រុសមើល ហើយក៏សរសេរសារមួយឃ្លាថា ‘បងគួរតែមកអបអរបងជីមីន ឱកាសនេះបងអាចសុំគាត់ត្រូវគ្នាវិញបាន បើមិនមកទេប្រយ័ត្នគេយកបាត់’
      ជុងហ្គុក អង្គុយក្នុងអូហ្វីសអូសមើលរូបដែលប្អូនស្រីផ្ញើមក គេចុចពង្រីកលើស្នាមញញឹមរបស់អតីតភរិយា គេក៏ញញឹមស្ងួតដាក់អេក្រង់ទូរស័ព្ទព្រោះតែភាពសប្បាយចិត្ត បើគេដោះលែងនាងតាំងពីដំបូង ម្លេះគ្រប់គ្នាមិនមានអ្នកណាខូចចិត្តទេ ហើយការសិក្សារបស់នាងក៏មិនអន់ថយ ប្រាក់ចំណូលប្រចាំក្រុមហ៊ុនរបស់គេក៏មិនថមថយ  ហើយបើគេដេញ ថេសា តាំងពីដឹងរឿង ថេសា ក៏មិនស្លាប់ គេមិនមែនល្ងង់មិនដឹងថាខ្លួនឯងកម្រនឹងមានកូនបានឯណា ហើយគេក៏ដឹងច្បាស់ថាកូននោះមិនមែនជាកូនរបស់គេ តែគេមិនប្រកែកកាលបើបានដឹងភ្លាមៗកាលពី៨ខែមុន គេនៅតែបន្តឱ្យគ្រប់គ្នានៅត្រាំត្រែង ព្រោះហេតុផលមួយ ហេតុផលដែលមិនគួរឱ្យធ្វើតាម ប៉ុន្តែវាជារឿងដែលកន្លងហួសទៅហើយ កុំរំឭកពីវាអី បច្ចុប្បន្នគេកំពុងតែចង់បាននាងត្រឡប់មកវិញ។
      ពេលនេះគេគួរតែទៅរកនាងបានហើយ ព្រោះគ្រប់យ៉ាងប្រសើរឡើងអស់ហើយ ហ្វ័រ ក៏ធំល្មម នាងក៏ជោគជ័យ គេក៏សម្រេចសន្យាជាមួយលោកប៉ាដែលរកប្រាក់ចំណូលឱ្យកើនឡើងទ្វេ ត្រូវហើយ! ពេលនេះគេអស់បញ្ហាហើយ គេក៏ជឿជាក់ថានាងនៅតែស្រលាញ់គេ
      “បងគួរតែទៅដណ្តើមយកអូនមកវិញ ប្រពន្ធសម្លាញ់” ជុងហ្គុក ញញឹមដាក់ទូរស័ព្ទ ហើយក៏ក្រោកឈរមុននឹងលូកដៃមាំទៅទាញអាវធំយកមកពាក់ពីក្រៅ រួចក៏កាន់សោឡានដើរចេញពីអូហ្វីស ចុះទៅជាន់ក្រោម ឡើងជិះបើកទៅកាន់សកលវិទ្យាល័យដែលអតីតភរិយារបស់គេកំពុងតែនៅទីនោះ កាលបើមកដល់ហើយគេក៏យកឡានទៅទុកហើយក៏ខលទៅប្អូនស្រីដើម្បីសួររកទីកន្លែងដែលអតីតប្រពន្ធនៅ ព្រោះមានកម្មវិធីបែបនេះមនុស្សអ៊ូអរខ្លាំងណាស់ ក្រោយពីសួរដឹងហើយគេក៏កាន់បាច់ផ្កាពណ៌ចម្រុះដែលបានទិញមុននេះដើរសម្តៅទៅរកនាង
      មនុស្សជុំគ្នាអ៊ូអរមិនដឹងថាកំពុងមានរឿងអី ជុងហ្គុក ក៏ដើរទៅឈរពីក្រោយរង្វង់មនុស្សម្នាលទាំងនោះ កែវភ្នែករបស់គេចាប់ផ្តើមសោកសៅព្រោះតែឃើញរូបភាព..
      “ព្រមរៀបការជាមួយបងទេ?” ថេយ៉ុង លត់ជង្គង់ចុះដោយជើងម្ខាងខណ:ដែលដៃលូកយកចិញ្ចៀនមកបើកបង្ហាញមនុស្សស្រីដែលគេចង់សុំរៀបការ គ្រប់គ្នានៅទីនោះទះដៃអបអរចោមរោមនាងនិងថេយ៉ុង គិតមើលទៅថ្ងៃនេះជាពិសេសរបស់នាងហើយគេមកសុំរៀបការទៀតវាធ្វើឱ្យកាន់តែពិសេស បរិយាកាសបែបនេះជាបរិយាកាសរ៉ូមែនទិចបំផុតសម្រាប់ការសុំរៀបអាពាហ៍ពិពាហ៍
      កែវភ្នែកស្រទន់របស់នាងសម្លឹងមើលគ្រប់គ្នាដែលនៅទីនេះបន្តិចក៏សម្លឹងចំក្រសែភ្នែក ថេយ៉ុង តើនាងគួរតែព្រមឬបដិសេធ?
      “ព្រមទៅៗៗ!!” គ្រប់គ្នាទះដៃស្រែកឱ្យនាងព្រមគ្រប់ៗគ្នាលើកលែងតែ ជុងហ្គុក ប៉ុណ្ណោះ នាងងើបមុខក្រលេកមើលគ្រប់គ្នាជុំវិញនេះរួចក៏ឱនមុខចុះសម្លឹងទៅកាន់ ថេយ៉ុង ទាំងស្នាមញញឹមលាយទឹកភ្នែក
      “ខ្ញុំព្រម” ដៃស្រឡូនហុចឱ្យគេអ្នកម្ខាងទៀតបំពាក់ចិញ្ចៀនធ្វើឱ្យគ្រប់គ្នាហ៊ោកញ្ជ្រៀវនិងបាចផ្កាអបអរពួកគេទាំងពីរ តែគ្រប់យ៉ាងហាក់ប្រហារបេះដូងដែលចិញ្ចឹមដោយក្តីសង្ឃឹមរាប់ខែឱ្យប្រេះបែកជាចម្រៀកៗ ជើងមាំក៏នាំកាយបែរខ្នងចេញទៅវិញ គេអស់សិទ្ធហើយ គេមិនមែនជាស្វាមី គ្រាន់តែជាអ្នកដទៃម្នាក់ដែលជឿជាក់ថាក្តីស្រឡាញ់របស់នាងមិនប្រែប្រួល ប៉ុន្តែនាងរើសយកអ្នកផ្សេងហើយ មកពីគេបង្ហាញក្តីស្រឡាញ់យឺតឬមកពីនាងរើសយកអ្នកផ្សេងលឿន? បេះដូងដែលកំពុងជ្រាបពេញដោយក្តីសង្ឃឹមក៏ចុកអួលណែនដូចត្រូវចាប់ច្របាច់សង្កត់ឱ្យខ្លាំងៗ ប្រអប់ដៃមាំម្ខាងលើកទៅស្ទាបទ្រូងខណ:ដែលជើងដើរតម្រង់ទៅឡានវិញ ហើយក៏បោះចោលផ្កាចូលទៅក្នុងធុងសម្រាម បន្ទាប់មកក៏ឡើងជិះឡាន
      ទីងៗ ទូរស័ព្ទរបស់គេញ័រសឹងតែផ្ទុះ គេឱនមើលលេខហើយក៏ទាញកាសចុចទទួល
      (បងមកដល់ណាហើយ ហេតុអីមិនមកឱ្យលឿន?!! ពេលនេះបងជីមីនកំពុងតែត្រូវអ្នកផ្សេងយកទៅហើយណា៎..) ចុចទទួលភ្លាម ជុងស៊ូ ក៏និយាយដូចសូត្រមេលេខ
      “បងមិនបានទៅទេ បងរវល់” ជុងហ្គុក ជ្រើសរើសការកុហក គេព្យាយាមធ្វើឱ្យដូចធម្មតា ដូចគ្មានដឹងរឿងអ្វីកើតឡើង
      (ក្រែងបងស្រលាញ់គាត់ហ្អេស៎?! ហើយបងថាមកនោះ? តើយ៉ាងម៉េចវិញបងប្រុស?)
      “ឯងយល់ច្រឡំហើយ បងមិនថាចង់ទៅរកនាងទេ បងរវល់ណាស់ កំពុងបើកឡាន ប៉ុណ្ណឹងសិនហើយ” និយាយចប់គេក៏ផ្តាច់ការសន្ទនា ព្រោះមិនចង់ឱ្យបែកធ្លាយគំនិត។ ពេលនេះគេគួរតែទៅសុំនាងរៀបការប្រជែងជាមួយថេយ៉ុងដែរមែនទេ? ទេ! មិនអាច គេមិនអាចឱ្យនាងពិបាកសម្រេចចិត្តនោះទេ ម្នាក់អាណិតម្នាក់ស្រឡាញ់
     
      ចេញពីសកលវិទ្យាល័យ ជីមីន ក៏ជិះឡានត្រឡប់មកខនដូររបស់ខ្លួនវិញជាមួយ ថេយ៉ុង។ នាងបានជួលខនដូរស្នាក់នៅតែម្នាក់ឯងក្រោយពីនៅផ្ទះជាមួយ ថេយ៉ុង ប្រហែលមួយខែ ប្រាប់ហើយថានាងមិនចង់ពឹងគេទេ ពេលនាងមានលុយសមល្មមនាងនឹងរើចេញ ហើយការហ្វឹកហាត់ដើម្បីធ្វើជាតារាស្អីអស់ហ្នឹងនាងក៏បញ្ឈប់ធ្វើតាំងពីបានមួយអាទិត្យដំបូង មូលហេតុចម្បងគឺមិនមានចំណូលចិត្ត មូលហេតុបន្ទាប់បន្សំគឺមិនចង់បានជីវិតដែលចាំតែគេចពីភ្នែកកាម៉េរា នាងគ្រាន់តែចង់រស់នៅសាមញ្ញៗប៉ុណ្ណោះ ខណៈនេះនាងហាក់មិនសប្បាយចិត្តសោះ អង្គុយក្នុងឡានដូចមនុស្សបរាជ័យ ដៃតូចស្រឡូនក៏កាន់ទូរស័ព្ទខលទៅមនុស្សដែលសំខាន់បំផុតក្នុងជីវិត
      “ជម្រាបសួរលោកយាយ! ចៅធ្វើបានហើយ” ជីមីន និយាយជាមួយជីដូនទាំងចង់ស្រក់ទឹកភ្នែក បំណងប្រាថ្នារបស់នាងសម្រេចបានហើយ លោកយាយរបស់នាងប្រហែលជាសប្បាយចិត្តណាស់ហើយមើលទៅ
      (ល្អណាស់ជី.. យាយសប្បាយចិត្តណាស់ អរគុណដែលមិនធ្វើឱ្យយាយខកបំណង)
      “ចាស៎យាយ.. អរគុណសម្រាប់គ្រប់យ៉ាង ខ្ញុំនឹកលោកយាយ ខ្ញុំនឹងទៅលេងលោកយាយ” ជីមីន និយាយទាំងអួលដើមក ព្រោះកំពុងនិយាយរឿងរំភើបចិត្តប្រាប់លោកយាយ ហើយក៏មានរឿងតឹងទ្រូងដែលមិនហ៊ាននិយាយប្រាប់លោកយាយដូចគ្នា។ បញ្ចប់សន្ទនានាងក៏ឱនមើលម្រាមដៃនាងរបស់ខ្លួន ចិញ្ចៀនមួយនេះស្អាតខ្លាំងណាស់ តែវាមិនសាកសមនឹងនាងទេ មុននេះនាងព្រមព្រោះមិនចង់ឱ្យ ថេយ៉ុង ខ្មាសគេ បើនាងបដិសេធ កាសែតទំព័រមុខច្បាស់ជាពត៌មាន អគ្គនាយកបុស្តិ៍ទូរទស្ស ត្រូវក្មេងស្រីធម្មតាម្នាក់បដិសេធការរៀបការមិនខានទេ គ្រាន់តែគិតក៏ខ្មាសគេ
      “សងបងវិញ” នាងដោះចិញ្ចៀនហុចឱ្យ ថេយ៉ុង វិញ ខណៈដែលគេកំពុងបើកឡានក៏ត្រូវជាន់ហ្វ្រាំងបញ្ឈប់
      “ក្បែរគ្នាយូរហើយ គ្មានសូម្បីតែកូនចិត្តមែនទេ?” ថេយ៉ុង សួរសំណួរដែលប្រហារបេះដូង គេដឹងច្បាស់ចិត្តនាងបែបណា តែគេកុហកខ្លួនឯងថានាងក៏មានកូនចិត្តចំពោះគេ ទោះបីមិនច្រើនតែនាងនឹងអាចរស់នៅជាមួយគេដោយសុភមង្គលបាន តែការពិតវាមែនទេ នាងនៅតែស្រលាញ់អ្នកចាស់ អ្នកដែលធ្វើឱ្យនាងឈឺស្ទើរតែស្លាប់
      “សុំទោស! ទោះបីគេមិនមែនជាប្តីរបស់ខ្ញុំ ខ្ញុំនៅតែឱបក្រសោបក្តីស្រឡាញ់ទុកឱ្យគេ ព្រោះគេ.. គេមិនមែនជាបង គេជាមនុស្សដែលខ្ញុំស្រលាញ់ ហឹកក..ៗ ខ្ញុំព្យាយាមហើយ ព្យាយាមធ្វើឱ្យខ្លួនឯងស្រឡាញ់បង តែពេលទទួលបានទង្វើល្អរបស់បង ខ្ញុំក៏នឹកឃើញគេ វាសឹងតែគ្រប់ពេល ខ្ញុំគិតថាបងជាគេ សុំទោស! ហ..ហ្អឹក ខ្ញុំដឹងថាទង្វើល្អរបស់បងគួរតែទទួលបានតម្លៃដែលតបស្នង តែខ្ញុំគិតបងលើសពីបងប្រុសមិនបានពិតមែន ហ..ហ្អឹកក..” ជីមីន និយាយរៀបរាប់អារម្មណ៍ពិតដែលខំលាក់ទុកទាំងទឹកភ្នែក ព្រោះពេលនេះ នាងមិនបានចង់ក្លាយជាប្រពន្ធ ថេយ៉ុង នោះទេ នាងចង់ត្រឡប់ទៅរកអតីតស្វាមីវិញ តែមិនទាន់សម្រេចយ៉ាងណាទេ
      “កុំយំ បងប្រុសក៏បងប្រុស” ថេយ៉ុង ដោះខ្សែក្រវាត់ចេញមុននឹងលោខ្លួនទៅឱបលួងលោមនាង ទោះបីគេឈឺចាប់តែគេមិនចង់ឱ្យនាងយំទេ គេសុខចិត្តឈឺដាច់ខាតមិនឱ្យនាងឈឺទេ
      “ចិញ្ចៀនមួយវង់នេះទុកវាចុះ បើអូនមានកូនស្រីក៏ឱ្យនាងពាក់ទៅ ចាត់ទុកថាជាចិញ្ចៀនបញ្ចាំចិត្ត យកម៉ាក់មិនក៏ចាំយកកូន មិនថាអ៊ីចឹងអ្ហេស?” ថេយ៉ុង ដកខ្លួនចេញពីការឱប រួចក៏ចាប់ក្តោបក្រសោបប្រអប់រាងដៃតូចដែលមានចិញ្ចៀននៅក្នុងនោះ
      “លេងសើចទៀតហើយ.. មិនដឹងថាកូននៅឯណាផង” ជីមីន សើចតិចៗ ព្រោះលើកមុននាងធ្លាប់និយាយពាក្យលេងសើចនេះជាមួយគេ តែគេក៏មកនិយាយជាមួយនាងវិញ
     
     

Continue Reading

You'll Also Like

17.5K 934 8
បេះដូងរបស់បុរសម្នាក់នេះត្រជាក់នឹងធឹងប្រៀបដូចជាទឹកក តែអ្នកណាទៅដឹងថារាងកាយរបស់គេក្ដៅរោលរាលពោរពេញទៅដោយកម្ដៅអាចដុតកម្លោចរាងតូចស្ទើរតែក្លាយទៅជាផេះក្នុងមួយ...
58 5 4
What would happen if you had to stand in front of someone you love and have to fight because you might be in danger yourself? You can't trust anyone...
194K 2.4K 23
"เด็กคนนั้นขายเท่าไหร่?" Hashtag on twitter #ป๋าจอนของจีมิน #แท็กรวมพีเอ็มซี Open : 21/02/60 Close : 30/07/60
59.2K 3.3K 18
(ចប់)ដោយសារតែគំនុំដែលធ្វើអោយTAEHYUNGជាក្មេងប្រុសម្នាក់ទទួលរងទារុណកម្មគ្រប់បែបយ៉ាង។ បើមិនស្លាប់ ក៏រស់ក្បែរពិការដែល