❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ...

By HwangJuBin2

82.8K 5.2K 166

ជុងហ្គុក/ជីមីន More

ភាគ០១(នារីក្នុងសុបិន្ត)
ភាគ២(ព្យាយាមយល់ចិត្ត)
ភាគ៣(ធ្វើដូចមិនស្រឡាញ់)
ភាគ៤(វត្តមានអ្នកទី៣)
ភាគ៥(នាងសំខាន់ជាង)
ភាគ៦(ចាប់ផ្តើមបង្ហាញក្តីស្រឡាញ់)
ភាគ៧(ប្រចណ្ឌ)
ភាគ៨(ធ្លាប់ចាប់អារម្មណ៍ខ្ញុំអត់?)
ភាគ៩(នាងមិនដឹង)
ភាគ១០(ព្យាយាម)
ភាគ១១(ហេតុអី?)
ភាគ១២(បើគេនៅតែធ្វើល្អ)
ភាគ១៣(ស្រុកកំណើត)
ភាគ១៤(សន្យា)
ភាគ១៥(មិនសូវបានក្បែរ)
ភាគ១៦(រវល់ការងារ)
ភាគ១៧(គ្រាន់តែមានកូន💔)
ភាគ១៨(យល់ច្រឡំ)
ភាគ១៩(រករឿងឈ្លោះ)
ភាគ២០(ស្អប់)
ភាគ២១(នាងមានជម្រើស)
ភាគ២២(ឈឺ)
ភាគ២៣(នាងមិនបានល្ងង់)
ភាគ២៤(ប្រពន្ធគេ)
ភាគ២៥(ឱកាសក្បែរ)
ភាគ២៦(មារជ្រែក)
ភាគ២៧(ច្រណែន)
ភាគ២៨(លែងលះ?)
ភាគ២៩(គំនិតព្យាបាទ)
ភាគ៣០(ល្បិចដ៏ថោកទាប)
ភាគ៣១(គេមិនជឿ)
ភាគ៣២(ផ្តាច់ការ)
ភាគ៣៣(កម្មពៀរ)
ភាគ៣៤(ខឹង)
ភាគ៣៥(ឃោរឃៅ🔞)
ភាគ៣៦(ធ្វើខ្លួនឱ្យមើលទៅរឹងមាំ)
ភាគ៣៧(បញ្ចេញអារម្មណ៍ខ្លះ)
ភាគ៣៨(ម្នាក់ទាមទារក្បែរ ម្នាក់ទៀតទាមទារឃ្លាត)
ភាគ៣៩(ចុងក្រោយក៏ដល់ពេល)
ភាគ៤០(ការចាកចេញ)
ភាគ៤២(ព្រហ្មលិខិតលំអៀង)
ភាគ៤៣(ពិធីបុណ្យសព)
ភាគ៤៤(គេធ្វើដូចមិនខ្វល់)
ភាគ៤៥(អ្នកណាខូចចិត្តជាង?)
ភាគ៤៦(រស់នៅរៀងខ្លួន)
ភាគ៤៧+៤៨(នឹកណាស់)
ភាគ៤៩(ចិត្តដែលឈឺ)
ភាគ៥០&៥១(យល់ច្បាស់ក្នុងចិត្ត)
ភាគ៥២(ស្ម័គ្រស្មោះ)
ភាគ៥៣(វាគួរតែបែបនេះយូរហើយ)
ភាគ៥៤(ហេតុផលដែលបង្កើតហេតុ)
ភាគ៥៥(ខឹង)
ភាគ៥៦(ស្នេហាខំតែម្ខាងគ្មានផ្លូវទៅរួច)
ភាគ៥៧(សន្យាថ្ងៃមុន)
ភាគ៥៨(គូកម្ម)
ភាគ៥៩(ពាក្យថាស្រលាញ់)
ភាគបញ្ចប់..

ភាគ៤១(គ្រោះថ្នាក់ដល់ជីវិត)

1.3K 77 2
By HwangJuBin2


      ទីក្រុងអ៊ីនឈុន,ប្រទេសកូរ៉េខាងត្បូង
      ឆ្នេរសមុទ្រលឿង..
      ទីក្រុងអ៊ីនឈុន(Incheon) គឺជាទីក្រុងមួយរបស់កូរ៉េខាងត្បូងជាប់នឹងរដ្ឋធានីសេអ៊ូល ទីនេះក៏ជាទីក្រុងអភិវឌ្ឍមួយផងដែរ ចំណាយពេលជិត២ម៉ោង ជីមីន ក៏បានមកដល់ទីនេះ នាងឈាងចូលក្នុងសណ្ឋាគារកក់បន្ទប់រួចរាល់ក៏ចេញទៅមើលឆ្នេរសមុទ្រនាពេលល្ងាចក្រោមពន្លឺព្រះច័ន្ទទើបតែចាប់ផ្តើមបញ្ចេញពន្លឺខណ:មេឃងងឹតកាន់តែខ្លាំង មនុស្សម្នាលក៏ស្ងាត់ជ្រងំ នាងដើរកាត់ឆ្នេរសមុទ្រដែលមានទឹករលកបោកបក់ឥតឈប់ឈរ និង មានខ្យល់ត្រជាក់ៗបក់រសៀកៗរវ៉ិកៗប៉ះដើមដៃត្រជាក់ល្ហឹម ក្នុងចិត្តគិតរឿងជាច្រើនដែលបានកើតឡើង ទាំងអស់នោះជានិស្ស័យឬកម្មពៀរ?
      “...វាជាកម្មពៀរដែលខ្ញុំជំពាក់លោកពីជាតិមុនមែនទេ? ខ្ញុំគ្រាន់តែចង់ឱបក្រសោបលោកទុកក៏មិនអាច ខ្ញុំព្រមរងឈឺចាប់រាប់ភ្លេចទៅហើយ នៅទីបំផុតក៏បែក ទេវតាហាក់គ្មានសណ្តោសប្រណីដល់ខ្ញុំសោះ ហេតុអី? ខ្ញុំខុសអីទៅ?...ហ្អាស៎” នាងព្យាយាមស្រែកសួរខ្យល់អាកាសតែគ្មានចម្លើយទាល់តែសោះ វាបានត្រឹមតែរសាត់កាត់ខ្លួនប្រាណដ៏តូចច្រឡឹងនិងរសាត់កាត់ផ្ទៃមុខដែលស្រស់ស្អាតឥតទាល់របស់នាងនាំយកទឹកភ្នែកដែលស្រក់ចុះឱ្យធ្លាក់ឃ្លាតឆ្ងាយ វាហាក់ចង់បញ្ជាក់ថាកន្លងមកសល់ត្រឹមខ្យល់ ឱ្យនាងឈប់ស្រណោះ ឈប់អាល័យ ឈប់សោកស្តាយ  ចុងក្រោយក៏ដោះលែងវា ទើបនាងមិនឈឺខ្លាំងជាងនេះ អារម្មណ៍របស់នាងវិលវល់ វីវក់ ចង់ឆ្កួត ពិបាកបរិយាយខ្លាំងណាស់..
      “ដោះលែង” រាងតូចដោះស្បែកជើងចេញមុននឹងឱនខ្លួនឈោងដៃទៅចាប់កាន់ស្បែកជើងនៅក្នុងដៃ ហើយក៏ដើរលើឆ្នេរខ្សាច់មាត់សមុទ្រខណៈដែលទឹកភ្នែកចេះតែបន្តស្រក់ឥតស្បើយ
       “គួរតែលាងជម្រះភាពសោកសៅ” នាងដាក់ស្បែកជើងលើឆ្នេរសមុទ្រ រួចក៏បែរខ្លួនមុននឹងឈានជើងតូចស្រឡូនស្រឡៅចុះចូលទៅក្នុងទឹកសមុទ្រដ៏ត្រជាក់ ហើយនាងបិទភ្នែក សម្ងំឱ្យទឹកភ្នែកហូរកាត់កន្ទុយភ្នែកមកជារឿយៗ ខណ:ដែលជើងតូចស្រឡូនចេះតែបោះជំហានមួយៗចូលទៅសមុទ្រកាន់តែជ្រៅទៅៗ
      “កាត់..ចិត្ត” បបូរមាត់តូចស្តើងពោលពាក្យ២ម៉ាត់ដែលប្រហារដល់បេះដូង នាងអួលសឹងតែនិយាយមិនចេញ
      “លុបអតីតកាល ធ្វើជាមនុស្សថ្មី” នាងព្យាយាមខ្លាំងបំផុតហើយ គ្រប់ពេលដែលបិទភ្នែកចេះតែនឹកឃើញដល់រូបគេ ធ្វើឱ្យទឹកភ្នែករបស់នាងចេះតែហូរមិនស្រាកស្រាន្តសោះ ស្រឡាញ់គេអស់ពីពោះដល់ថ្នាក់ភ្លេចស្រឡាញ់ខ្លួនឯង វាលំបាកយ៉ាងហ្នឹងហ្ន៎?!
      ដើរស្រឡូនចេះតែបោះជំហាននាំរាងកាយដែលហាក់គ្មានវិញ្ញាណឱ្យចូលក្នុងសមុទ្របន្តិចម្តងៗរហូតដល់ឆ្ងាយទៅៗ បេះដូងដែលនៅដើរ ដង្ហើមដែលនៅដក សំបកកាយដែលមានហាក់ឥតន័យ អារម្មណ៍និងវិញ្ញាណរបស់នាងត្រូវបានអូសទាញចេញឆ្ងាយទើបនាងមិនបានគិតច្រើនថាខ្លួនកំពុងតែធ្វើអ្វី ដឹងខ្លួនមកវិញម្តងទៀតនាងក៏នៅក្នុងសមុទ្រដែលមានទឹកជម្រៅត្រឹមដើមទ្រូងដែលនៅសែនឆ្ងាយពីឆ្នេរ
      ក្រិប!
      ពពកផាត់ផ្សែងអ័ព្ទងងឹតបាំងព្រះច័ន្ទធ្វើឱ្យងងឹតសូន្យឈឹង ខណៈដែលមេឃចាប់ផ្តើមរកកលចង់ភ្លៀង
      ប្រោងប្រាង!
      “អ្ហាយ!អ្ហឹក!ខឹះ” រលកធំរបស់សមុទ្របោកបក់មកធ្វើឱ្យរាងកាយដែលឈរក្នុងទឹកត្រឹមទ្រូងគ្របដណ្តប់ដោយទឹកយ៉ាងច្រើនតាមកម្លាំងរុញច្រាននាំឱ្យនាងឈ្ងក់ទឹក ដៃជើងខ្វែងខ្វៃព្យាយាមរុញច្រានរាងកាយឱ្យឡើងលើគោកវិញតែលទ្ធផលគឺសូន្យ នាងមិនអាចកម្លាំងរុញច្រានរបស់ខ្យល់សមុទ្របានទេ ដោយសារមានព្យុះធំទើបមនុស្សម្នាលស្ងាត់ព្រោះពួកគេដឹងខ្លួនជាមុន ដោយសារតែខូចចិត្តទើបនាងមិនបានយកចិត្តទុកដាក់ចំពោះរឿងនេះ នៅពេលមកដល់សណ្ឋាគារដែលនាងស្នាក់នៅក៏មានពត៌មានចុះផ្សាយពីព្យុះភ្លៀងនេះដែរ..
      “ខឹះៗជួយផង ហ្អឹក..ហ្អឹកជួយ” ដៃខំត្រដេត្រដរស្រវេស្រវាដើម្បីឡើងទៅច្រាំងវិញ ខណៈដែលបបូរមាត់ខំស្រែកហៅរកកម្លាំងជំនួយទាំងវេទនាក្នុងខ្លួនដោយសារខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់កាន់តែច្រើនឡើងភ្លាមៗមួយរំពេច គ្រប់យ៉ាងហាក់មិនអាសូរដល់នាងដែលលិចលង់ទៅក្នុងទឹកសោះ ទេវតាចង់បញ្ចប់ជីវិតនាងតើមែនទេ?
      “...អ្ហឹក..អ្ហឹក..” រាងកាយក៏លិចលង់ចូលទៅក្នុងផ្ទៃបាតសមុទ្រ នាងអស់កម្លាំងតស៊ូហើយ នាងខំវាលែងទៅមុខហើយ នាងចាញ់ហើយ មិនទាន់២ឆ្នាំផងនាងក៏បញ្ចប់ជាមួយអាពាហ៍ពិពាហ៍ដ៏ជូរចត់មួយនេះ ត្រឹមពាក្យថា ‘ខ្ញុំទៅហើយ’
      (បើមានជាតិមុខមែនពិត ខ្ញុំសច្ចាថាមិនឱ្យដូចជាតិនេះទេ ទឹកភ្នែកដែលហូរក្នុងជាតិនេះខ្ញុំនឹងឱ្យលោកជូតនៅជាតិមុខ បេះដូងដែលប្រះស្រាំខ្ញុំនឹងឱ្យលោកប៉ះប៉ូវ ទោះជាប៉ុន្មានភពប៉ុន្មានជាតិក៏ខ្ញុំនៅតែស្រឡាញ់លោក មិនផ្លាស់ប្តូរចិត្តទេប្រុសផ្តាច់ការ!!!) នាងពោលពាក្យសច្ចាក្នុងចិត្តទាំងស្នាមញញឹមជូរចត់ក្នុងផ្ទៃទឹកសមុទ្រស្ងប់ស្ងាត់ គ្មានភ្លៀង គ្មានព្យុះ ដូចផ្ទៃខាងលើ នាងស្ងប់សុខហើយ នាងឈប់វេទនាចុកចាប់ទៀតហើយ ពិភពលោកមួយនេះរុញច្រាននាងចេញទៅពិភពមួយផ្សេងទៀតហើយ កុំប្រាប់ថាស្តាយក្រោយពេលដែលនាងលែងនៅ កុំយំឱបកាយនាងពេលនាងលែងដកដង្ហើម កុំប្រាប់ថាស្រលាញ់នាងពេលនាងលែងឮ..
     
      ត្រឡប់ទៅថេសាវិញ..
      នាងក៏ចាកចេញពីភូមិគ្រឹះដ៏ជូរចត់នោះដូចគ្នា រស់នៅមានរូបរាង ប៉ុន្តែមិនស្ថិតក្នុងក្រសែភ្នែកគ្រប់គ្នា វាធ្វើឱ្យជីវិតគ្មានន័យ។ ឆុងណា ជួយចៅហ្វាយនាយលើកវ៉ាលិសដាក់ក្នុងរថយន្តដែលបញ្ចូនពីគ្រួសារត្រកូល កុង មក , ចុងក្រោយគឺនាងទៅផ្ទះវិញតែប៉ុណ្ណឹង ជាកន្លែងតែមួយដែលស្វាគមន៍នាងបានគ្រប់កាល:ទេស:គ្រប់ស្ថានការណ៍ ពេលនេះនាងមានផ្ទៃពោះ៧ខែ ជិតកើតហើយ មិនដឹងញាតិក្បែរខាងត្មិះដៀលយ៉ាងណា បើមានកូនគ្មានប្តី..
       “អាឡូម៉ាក់ចាំទទួលខ្ញុំផង ខ្ញុំស្រលាញ់ម៉ាក់ស្រឡាញ់ប៉ា សុំទោសកន្លងមកធ្វើឱ្យម៉ាក់ពិបាកចិត្ត” ថេសា និយាយទូរស័ព្ទជាមួយអ្នកផ្ទះទាំងកំពុងហូរទឹកភ្នែក ដែលជាទឹកភ្នែកនៃការស្ងប់ស្ញែងនិងការដឹងកំហុស
      (អត់អីទេ ម៉ាក់ចាំ ម៉ាក់និងប៉ាស្រឡាញ់កូនណា៎.. មកលឿនៗមក ម៉ាក់ធ្វើម្ហូបចាំ) ទោះបីនាងធ្លាប់ខុសរាប់ភ្លេចក៏នាងនៅតែជាកូនរបស់គាត់ មិនដែលមានពេលណាគាត់ចិត្តដាច់ជាមួយនាងទេ ក្តីស្រឡាញ់របស់គាត់គឺធំធេងខ្លាំងណាស់
      “ចា៎.. ខ្ញុំនឹងសងអ្នកម៉ាក់វិញណា៎.. ខ្ញុំនឹងធ្វើជាកូនដ៏ល្អ ហ្អឹក.. ខ្ញុំទៅជិតដល់ហើយ ប៉ុណ្ណឹងសិនហើយម៉ាក់” ថេសា ចុចផ្តាច់ប្រព័ន្ធទំនាក់ទំនងខណៈដែលទឹកភ្នែកចេះតែហូរ
      “ខ្ញុំដឹងថានាងពិតជាស្មានមិនដល់ទេដែលខ្ញុំមានចិត្តល្អព្រមដោះលែងជុងហ្គុក ទាំងដែលកន្លងមកខ្ញុំធ្វើរឿងជាច្រើនដើម្បីបានក្បែរគេ” ថេសា បង្ហើបសម្លេងនិយាយជាលើកដំបូងបន្ទាប់ពីស្ងាត់មួយសន្ទុះ ខណៈដែលរថយន្តចេញដំណើរទៅមុខ ឆុងណា មិនព្រមបង្ហាញទឹកមុខរីករាយ
      “ធម្មជាតិរបស់មនុស្សយើងគឺមានទាំងចំណុចល្អនិងចំណុចអាក្រក់នៅក្នុងខ្លួន ខ្ញុំគិតថាអ្នកនាងមិនអាក្រក់ពេកទេ សង្ឃឹមថាអ្នកនាងនឹងរស់នៅដោយសុខសប្បាយជាមួយអ្នកនាងតូចដែលមិនទាន់កើត” ឆុងណា ក្តោបដៃចៅហ្វាយនាយផ្តល់ស្នាមញញឹមផ្អែមល្ហែមជាកម្លាំងចិត្ត
      “អរគុណសម្រាប់គ្រប់យ៉ាង អំពីបាបទាំងប៉ុន្មានសូមឱ្យធ្លាក់លើខ្ញុំចុះ”
      ផាំង!!!!!!!!!!!!
      “អ្ហឹកកកក..”
      និយាយមិនទាន់ចប់ស្រួលបួលផង រថយន្តដឹកទំនិញដ៏ធំមួយបើកកាត់ផ្លូវដោយល្បឿនយ៉ាងលឿន បុកពេញទំហឹងចំពាក់កណ្តាលឡានដែល ថេសា កំពុងជិះ បណ្តាលឱ្យខ្ទាត ថេសា ចេញពីក្នុងឡានដេកដួលនៅលើដងផ្លូវ ខណៈដែលពោះដែលប៉ោងៗក៏ជិតនឹងបែកតែបានដៃរបស់នាងទប់ជាប់មិនព្រលែងព្រោះចង់ការពារកូន..
       “ឈឺពោះណាស់...” ថេសា ស្រែកម្ហបៗខណ:ដែលឈឺពោះខ្លាំង ទឹកភ្នែករបស់នាងក៏ហូរចេញតាមកន្ទុយភ្នែកមករឹមៗ
      “អ្នក..នាង” ឆុងណា ដែលបែកឈាមនៅក្បាលរងនៅក្រោមឡានគាប លើកដៃត្រដរលាទៅរកអ្នកនាងជាទីស្រឡាញ់ទាំងលំបាកវេទនា
      “សុំទោស!!” ថេសា ខំប្រឹងបើកភ្នែកត្រដករស់ដើម្បីកុំឱ្យកូនក្នុងផ្ទៃស្លាប់ព្រមទៅជាមួយ ខណៈដែលកែវភ្នែកកម្សត់សម្លឹង ឆុងណា និង ពោលពាក្យសុំទោសចេញពីចិត្ត។ ក្នុងចិត្តរបស់នាងនឹកដល់គ្រានៅតូចមានម៉ាក់ប៉ានៅក្បែរនៅថែមិនឱ្យដែលទាស់ចិត្តជាក្តីស្រឡាញ់ម៉ាក់ប៉ា នាងជាមនុស្សម្នាក់ដែលមានសំណាង កើតជាគូអ្នកមានហើយមានប៉ាម៉ាក់ស្រឡាញ់ដូចគ្រាប់ពេជ្រទៀត តែនាងមិនដែលមើលឃើញពីក្តីស្រឡាញ់ប៉ាម៉ាក់ រត់ចោលផ្ទះ មិនស្តាប់បង្គាប់ជាច្រើនរឿង រហូតដល់ទៅមានផ្ទៃពោះតាមទៅនៅជាមួយ ជុងហ្គុក ក៏ពួកគាត់ឃាត់ទៀត ប៉ុន្តែនាងមិនសូម្បីតែយកត្រចៀកស្តាប់ ខណៈពេលចង់ទៅវិញសុំខមាទោសក៏ទៅមិនបាន ព្រោះនាងជាកូនដែលមិនល្អតាំងពីកើត ព្រហ្មលិខិតមិនអនុញ្ញាតឱ្យនាងដឹងកំហុសធ្វើជាកូនល្អនោះទេ..
       “សុំទោសគ្រប់គ្នា..អ្ហឹកកក” ថេសា ដកដង្ហើមទាំងវេទនា ខណ:ដែលរាងកាយកម្រើកលែងកើត កែវភ្នែកស្រអាប់សម្លឹងមើលអ្វីលែងច្បាស់..
      កម្មពៀរពិតជាតាមផ្ទាន់ពិតៗ ធ្វើអាក្រក់ៗស្លាប់ក៏វេទនា..
     
      ក្រលេកមកមើល ជុងហ្គុក នៅឯភូមិគ្រឹះតែម្នាក់ឯងវិញ ក៏វេទនាផ្លូវចិត្តមិនស្ទើរដែរ គេអង្គុយតុអាហារញ៉ាំបាយខណ:ដែលគ្មានវត្តមានសមាជិកគ្រួសារជួបជុំដូចមុន..
      “ជីមីនទៅណាហើយ? មិនឃើញខ្ញុំកំពុងតែចាំញ៉ាំបាយទេហ្អេស?” គេស្រែកសួរអ្នកបម្រើខ្លាំងៗហាក់ដូចជាភ្លេចថា ជីមីន ចេញទៅបាត់ហើយ ទាំងដែលការពិតគេសួរលួងចិត្តខ្លួនឯងដែលនឹកអតីតកាលតែប៉ុណ្ណោះ
      “លោកប្រុសចាំមិនបានទេឬ?”
      “ថេសាទៅណាបាត់ហើយ?” គេមិនដឹង មិនខ្វល់ ពិតមែនថា ថេសា ទៅណា ប៉ុន្តែពេលនេះជាម៉ោងបាយគួរណាតែ ថេសា មកញ៉ាំបាយ
      “ទៅផ្ទះគាត់វិញបាត់ហើយ”
      “ទៅហើយ?” គេសួរផ្ទួន ពីដំបូងមិនព្រមទៅ ហេតុអីក៏ទៅចំពេលដែលមិនត្រូវទៅ? នាងចូលចិត្តលុកលុយឱ្យជីវិតគេវេទនាជាងឆ្គែធ្លាក់ទឹកណាស់... គួរឱ្យខឹង..
      ប្រាវ!
      រូបថតរបស់ ថេសា ក្នុងឈុតពោះធំទើបតែថតប៉ុន្មានសប្តាហ៍ក្រោយនេះ និង រូបជីមីនស្លៀកឈុតសិស្សនិស្សិតកាលពីរៀនឆ្នាំទី២ ដែលនៅព្យួរលើជញ្ជាំងផ្ទះក៏ធ្លាក់ចុះព្រមៗគ្នា ខណៈដែលរូបផ្សេងៗទៀតក្នុងសមាជិតក្នុងគ្រួសារនៅជាប់ស្អិតជញ្ជាំងធម្មតា
      “ប្រផ្នូលមិនល្អ..” អ្នកបម្រើពោលតិចៗ ពេលនេះជាពេលយប់ ស្រីពីរនាក់ក៏ចាកចេញពីផ្ទះ តើមានរឿងអីកើតឡើងទៅ?
      “ជីមីន..” គេពោលតិចៗហៅឈ្មោះអតីតភរិយាព្រោះតែឮអ្នកបម្រើថាមានប្រផ្នូលមិនល្អ គេក៏កើតអារម្មណ៍មិនស្រណុកទើបឡើងទៅបន្ទប់ដើម្បីយកទូរស័ព្ទខលទៅដើម្បីសួរនាំ
       ដៃមាំកាន់ទូរស័ព្ទនៅក្នុងប្រអប់ដៃដង្ហោយហៅចិត្តក្លាហានឱ្យខលទៅអតីតភរិយា ប៉ុន្តែក៏ត្រូវកាត់ផ្តាច់ចិត្តសមាធិ កាលបើត្រូវមានអ្នកខលមករំខានផ្លូវអារម្មណ៍
        ‘លេខប្លែក???’ ចម្ងល់លោតនៅក្នុងខួរក្បាលរបស់គេខណ:ដែលលើកទូរស័ព្ទមកមើល ឬមួយមានរឿងមិនល្អកើតឡើងពិតមែន? គេក៏ប្រញាប់ប្រញាល់ចុចទទួលហើយក៏ស្តាប់អ្នកម្ខាងទៀតនិយាយ..





Continue Reading

You'll Also Like

13.1K 1.1K 21
ကၽြန္ေတာ္ကသူ႔ကိုပျမဲခ်စ္ေနတာပါဘယ္ေလာက္ပဲမုန္းတယ္ေျပာေျပာကၽြန္ေတာ္ႏွလုးသားကသူမနဲ႔ေတြ႕ၿပီးကစ သူမကိုအပိုင္ေပးခဲ့လိုက္ၿပီး သူ႔မကိုမုန္းတယ္ေျပာလိုက္တိုင္း...
194K 2.4K 23
"เด็กคนนั้นขายเท่าไหร่?" Hashtag on twitter #ป๋าจอนของจีมิน #แท็กรวมพีเอ็มซี Open : 21/02/60 Close : 30/07/60
61.8K 4.4K 61
❦︎Ambition of the Kim ❦︎ គ្រួសារត្រកូលគីមមួយនេះសុទ្ឋតែមនុស្សមានមហិច្ឆតាខ្ពស់...ទាំងអំណាច យសសក្ដិ មាសប្រាក់ ជីវិតឡូយឆាយតាមទឹកលុយ កូនប្រុសទាំង៣របស់លោកគ...