❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ...

By HwangJuBin2

83.9K 5.2K 166

ជុងហ្គុក/ជីមីន More

ភាគ០១(នារីក្នុងសុបិន្ត)
ភាគ២(ព្យាយាមយល់ចិត្ត)
ភាគ៣(ធ្វើដូចមិនស្រឡាញ់)
ភាគ៤(វត្តមានអ្នកទី៣)
ភាគ៥(នាងសំខាន់ជាង)
ភាគ៦(ចាប់ផ្តើមបង្ហាញក្តីស្រឡាញ់)
ភាគ៧(ប្រចណ្ឌ)
ភាគ៨(ធ្លាប់ចាប់អារម្មណ៍ខ្ញុំអត់?)
ភាគ៩(នាងមិនដឹង)
ភាគ១០(ព្យាយាម)
ភាគ១១(ហេតុអី?)
ភាគ១២(បើគេនៅតែធ្វើល្អ)
ភាគ១៣(ស្រុកកំណើត)
ភាគ១៤(សន្យា)
ភាគ១៥(មិនសូវបានក្បែរ)
ភាគ១៦(រវល់ការងារ)
ភាគ១៧(គ្រាន់តែមានកូន💔)
ភាគ១៨(យល់ច្រឡំ)
ភាគ១៩(រករឿងឈ្លោះ)
ភាគ២០(ស្អប់)
ភាគ២១(នាងមានជម្រើស)
ភាគ២២(ឈឺ)
ភាគ២៣(នាងមិនបានល្ងង់)
ភាគ២៤(ប្រពន្ធគេ)
ភាគ២៥(ឱកាសក្បែរ)
ភាគ២៦(មារជ្រែក)
ភាគ២៧(ច្រណែន)
ភាគ២៨(លែងលះ?)
ភាគ២៩(គំនិតព្យាបាទ)
ភាគ៣០(ល្បិចដ៏ថោកទាប)
ភាគ៣១(គេមិនជឿ)
ភាគ៣២(ផ្តាច់ការ)
ភាគ៣៣(កម្មពៀរ)
ភាគ៣៤(ខឹង)
ភាគ៣៥(ឃោរឃៅ🔞)
ភាគ៣៦(ធ្វើខ្លួនឱ្យមើលទៅរឹងមាំ)
ភាគ៣៧(បញ្ចេញអារម្មណ៍ខ្លះ)
ភាគ៣៨(ម្នាក់ទាមទារក្បែរ ម្នាក់ទៀតទាមទារឃ្លាត)
ភាគ៣៩(ចុងក្រោយក៏ដល់ពេល)
ភាគ៤១(គ្រោះថ្នាក់ដល់ជីវិត)
ភាគ៤២(ព្រហ្មលិខិតលំអៀង)
ភាគ៤៣(ពិធីបុណ្យសព)
ភាគ៤៤(គេធ្វើដូចមិនខ្វល់)
ភាគ៤៥(អ្នកណាខូចចិត្តជាង?)
ភាគ៤៦(រស់នៅរៀងខ្លួន)
ភាគ៤៧+៤៨(នឹកណាស់)
ភាគ៤៩(ចិត្តដែលឈឺ)
ភាគ៥០&៥១(យល់ច្បាស់ក្នុងចិត្ត)
ភាគ៥២(ស្ម័គ្រស្មោះ)
ភាគ៥៣(វាគួរតែបែបនេះយូរហើយ)
ភាគ៥៤(ហេតុផលដែលបង្កើតហេតុ)
ភាគ៥៥(ខឹង)
ភាគ៥៦(ស្នេហាខំតែម្ខាងគ្មានផ្លូវទៅរួច)
ភាគ៥៧(សន្យាថ្ងៃមុន)
ភាគ៥៨(គូកម្ម)
ភាគ៥៩(ពាក្យថាស្រលាញ់)
ភាគបញ្ចប់..

ភាគ៤០(ការចាកចេញ)

1.3K 91 3
By HwangJuBin2

      ក្រោយពីខំមាត់សង្កត់ចិត្តទាញក្រដាសលែងលះសញ្ញេររួចរាល់នាងក៏ហុចវាទៅឱ្យមេធាវី រួចក៏ដើរត្រឡប់ទៅបន្ទប់ដែលនាងទម្លាប់តែងតែគេងរាល់ៗយប់។ រាងស្តើងបើកទ្វារចូលទាញទ្វារបិទថ្នមៗមុននឹងឈរផ្អែកខ្នងទ្វារសម្រូតខ្លួនចុះ ទាញជង្គង់យកមកឱបអោនមុខសង្ងំយំខ្សឹបខ្សួរតែម្នាក់ឯង អារម្មណ៍ពេលនេះហេងហាងធ្វើអីមិនត្រូវ នាងហាក់បាត់បង់គ្រប់អ្វីៗយ៉ាង
      “ហ្អឹកៗ” យំអស់ចិត្តខ្សោះទឹកភ្នែក ជីមីន ក៏ងើយមុខសម្លឹងបរិវេណបន្ទប់រហូតដល់ឃើញរូបថតក្នុងថ្ងៃរៀបការក្នុងឈុតពណ៌សដាក់តាំងបញ្ឈរលើតុ នាងងើបឈរទាញវាយកមកឱបជាប់ទ្រូង ទោះនាងឈឺចាប់ខ្លាំងប៉ុណ្ណាក៏ចិត្តនាងមិនដែលគិតចង់ស្អប់គេសូម្បីមួយវិនាទី
      “អរគុណសម្រាប់ការរួមដំណើរជីវិតគូជាមួយខ្ញុំមួយរយ:ពេលខ្លី” នាងដាក់រូបថតលើតុវិញមុននឹងដើរទៅរៀបចំរបស់របរដាក់ក្នុងប្រអប់តូចមួយ រួចក៏ទាញរូបថតដាក់ចូលក្នុងប្រអប់ចុងក្រោយគេ បន្ទាប់ពីនោះ នាងក៏ទាញខោអាវចេញពីក្នុងបោះទៅលើគ្រែរួចក៏អង្គុយបត់វាដាក់ក្នុងវ៉ាលិសស្របពេលទឹកភ្នែកហូរកាត់ថ្ពាល់ឥតឈប់ឈរ នាងចង់នៅទៅទីនេះបន្តទៀតណាស់តែមិនដឹងថាក្នុងឋាន:អ្វី នាងអស់តួនាទីហើយ គេក៏មិនចង់ឃើញសូម្បីតែស្រមោលរបស់នាង
      ក្រាក!
      សម្លេងទ្វារបើកដោយស្នាដៃនរណាធ្វើឱ្យ ជីមីន រហ័សលើកដៃជូតទឹកភ្នែកយ៉ាងប្រញាប់ រាងកាយធំមាំដើរមកជិតនាងឈរក្បែរនាងសម្លឹងនាងតែកែវភ្នែករបស់គេមិនបានបញ្ជាក់ថាស្រណោះស្រណោកនាងទេ គេដាច់ចិត្តតាំងពីថ្ងៃដែលនារីម្នាក់នោះចូលមករស់នៅទីនេះ តែការពិតមកពីគេចេះសម្តែងបានយ៉ាងសមរម្យទៅវិញទេ
      “ខ្ញុំទៅហើយ!” ស្នាមញញឹមជូរចត់ប្រគល់ឱ្យរាងក្រាស់ដែលឈរនៅចំពោះមុខ នាងចង់ឱ្យគេឃាត់ណាស់ ក្នុងចិត្តនៅតែចង់បន្តក្បែរគេ ប៉ុន្តែវាជារឿងដែលព្រះអាទិត្យលិចនៅទិសខាងកើត
      “ថែខ្លួនផង..ប្អូនស្រី” ចុងប្រយោគរបស់គេច្របាច់បេះដូងនារីទន់ខ្សោយដូចជានាងឱ្យខ្ទេចខ្ទី រហូតមកគេទុកនាងជាប្អូនស្រីមានតែនាងទេដែលគិតឆ្គួតឡប់ម្នាក់ឯង
      “កុំហៅខ្ញុំថាប្អូនស្រីខ្ញុំមិនចង់បាន” សម្តីម៉ាត់ៗកាត់ទឹកភ្នែករាប់រយតំណក់ស្រក់ចុះនៅចំពោះមុខគេ គេចូលចិត្តច្របាច់បេះដូងរបស់នាងដោយពាក្យប្អូនស្រី លើកណាក៏និយាយបែបហ្នឹង និយាយហើយសប្បាយចិត្តឬ?
      នាងទម្លាក់ជើងចុះពីលើគ្រែមុននឹងទាញវ៉ាលិសទម្លាក់ចុះទៅខាងក្រោម ខណៈនោះ ជុងហ្គុក ក៏ទាញរាងកាយនាងយកទៅឱបជាប់ទ្រូងកក់ក្តៅដោយមិននិយាយអីមួយម៉ាត់ ក្នុងចិត្តត្រេកអរនឹកគិតថាគេមិនដាច់ឱ្យនាងចាកចេញ គេនឹងឃាត់នាង ស្នាមញញឹមលាយទឹកភ្នែកលេចឡើងលើផ្ទៃមុខដែលអឹបជាប់ដើមទ្រូងធំទូលាយ
      “ការឱបលើកចុងក្រោយរំលឹកឱ្យខ្ញុំដឹងថាមាននាងម្នាក់ដែលធ្លាប់ធ្វើដំណើរចូលក្នុងខ្សែជីវិតរបស់ខ្ញុំ” ការគិតរបស់នាងផ្ទុយស្រឡះ ការពិតគេគ្រាន់តែចង់បន្សល់នាងទុកក្នុងការចងចាំប៉ុណ្ណោះ ក្រោយមកទៀតគេនឹងលែងបានជួបមុខនាង
      “ឱបបានប៉ុន្មាននាទី?ប្តូរពីការឱបមកជាអ្វីផ្សេងបានទេ?” នាងរុញគេចេញពីខ្លួននាង ឱបកាន់តែយូរនាងកាន់តែខូចចិត្ត ព្រោះដឹងថារាងកាយរបស់គេមិនមែនសម្រាប់នាងទេ
      “នាងចង់បានអី?” បើជាលើកចុងក្រោយដែលគេឱ្យនាងបាន គេនឹងឱ្យ
      “ថើបមាត់ខ្ញុំជាលើកចុងក្រោយបានទេ?” វាគួរឱ្យខ្មាសអៀនណាស់ដែលនាងសុំឱ្យគេថើប នាងគ្រាន់តែចង់ចងចាំស្នាមថើបរបស់គេទុកក្នុងក្រអៅបេះដូងដ៏សែនឈឺចាប់ប៉ុណ្ណោះ
      “...” ស្ងាត់
      “ហឺស!ខ្ញុំនិយាយលេ...” ជីមីន សើចចំអកឱ្យខ្លួនឯង ប៉ុន្តែមិនទាន់បញ្ចប់សម្តីផងបាតដៃធំមាំចាប់ក្តោបមុខនាងផ្តិតស្នាមថើបផ្អែមខណ:ពេលបរិយាកាសជូរចត់ ទឹកក្តៅឧណ្ហៗស្រក់លើស្មានាងស្របពេលគេផ្អៀងខ្លួនថើបនាង
      (បង្ខំចិត្តថើបខ្ញុំដល់ថ្នាក់យំផងឬ?) រាងតូចស្រែកសួរក្នុងចិត្ត នាងបង្ខំគេឱ្យថើបធ្វើឱ្យនាងមានអារម្មណ៍ថាខុសនិងឈឺចាប់ក្នុងពេលតែមួយ
      (កុំទៅបានទេ!) ជុងហ្គុក បានត្រឹមតែស្រែកឃាត់នាងក្នុងចិត្តប៉ុណ្ណោះ គេគ្មានសិទ្ធិឃាត់នាងឱ្យនៅឈឺរងកម្មតទៀតបានទេ នាងមានវិញ្ញាណមានបេះដូងចេះឈឺចាប់ នាងមិនមែនជាតុក្តតាជ័រឯណា!
      ព្រូស!
      “ហឺស!” ជុងហ្គុក រុញរាងកាយ ជីមីន មួយជំហរខ្លួនទៅលើពូក គេសម្លឹងអ្នកដែលដេកដួលបន្តិចក៏រត់ចេញពីបន្ទប់បិទទ្វារឮៗធ្វើឱ្យរាងកាយនាងប្រែទៅជាញ័រដូចកូនសត្វ
      “ហ..ហឹកៗ..អរគុណសម្រាប់ស្នាមថើបដែលបង្ខំចិត្ត” ដៃតូចៗលើកឱបខ្លួនយំញ័រៗនៅលើពូក

      តុកៗ!!
      សម្លេងគោះទ្វារហើយក៏បើកចូលមក ជាវត្តមានរបស់ កុង ថេសា ប្រពន្ធក្រោយរបស់គេ មកឌឺនាងឬ? បានគេហើយក៏យកទៅឱបក្រសោបទៅ..
      “ខ្ញុំមកល្អទេ.. កុំចេញទៅណា នៅទីនេះបន្តចុះ” ថេសា ចូលមកក្តោបប្រអប់ដៃរបស់ ជីមីន យ៉ាងណែន ឫកពារបស់នាងស្តែងចេញពិតៗមិនមែនជាការសម្តែងនោះទេ
      “ហេតុអី?”
      “ខ្ញុំចាញ់ហើយ ទោះបីជាគេស្គាល់ខ្ញុំមុននាងក៏ពិតមែន ប៉ុន្តែគេបានជួបនាងមុនខ្ញុំ គឺនៅក្នុងសុបិន្ត នាងជាស្រីទីមួយហើយក៏ជាស្រីចុងក្រោយរបស់គេ កុំទៅចេញអី! ខ្ញុំសុំ..” ទីបំផុតមនុស្សដូច ថេសា ក៏ចេះលះបង់និងមានបេះដូងបរិសុទ្ធដូចគ្នា វាមិនទាន់ហួសពេលទេ ព្រោះចំណងបេះដូងរបស់ ជុងហ្គុក និង ជីមីន មិនទាន់ដាច់រហែក ហើយក៏មិនហួសហេតុពេកដែរ ដែលនាងសុំឱ្យ ជីមីន នៅទីនេះបន្ត
      “ខ្ញុំឱ្យគេទៅនាងផ្តាច់មុខហើយ ជូនពរឱ្យមានសុភមង្គលជាមួយគ្នា” ជីមីន ប្រើភាពស្មោះត្រង់ញញឹមផ្អែមខណ:ដៃលើកដាក់ពីលើរបស់ថេសាអង្អែលស្រាលៗ
      “ទេ.. ខ្ញុំមិននៅជាមួយគេ ខ្ញុំនឹងចេញ នាងនៅចុះ” ថេសា ក៏បានរៀបឥវ៉ាន់សម្រាប់ចាកចេញហើយដូចគ្នា បើសិនជាពួកនាងចេញទៅទាំងអស់គ្នា តើជុងហ្គុកធ្វើមុខយ៉ាងម៉េចហ្ន៎?
      “នាងនៅចុះ.. ខ្ញុំទៅលាអ្នកម៉ាក់លោកប៉ានិងជុងស៊ូសិន” ជីមីន បើកទ្វារដើរចេញទៅបន្ទប់អ្នកម៉ាក់លោកប៉ា ពេលនេះព្រះអាទិត្យចាប់ផ្តើមលេចទៅហើយ គ្រប់គ្នាគឺនៅក្នុងផ្ទះ មិនចេញទៅណាទេ តែការគិតរបស់នាងគឺខុសស្រឡះ គ្មានសមាជិកនៅក្នុងផ្ទះសូម្បីតែម្នាក់
      “គ្រប់គ្នាទៅណាអស់ហើយ?” ជីមីន សួរអ្នកបម្រើដែលកំពុងតែធ្វើការបោសជូតសម្អាតផ្ទះ
      “លោកស្រីលោកម្ចាស់ចេញទៅខេត្តតាំងពីថ្ងៃត្រង់ អ្នកនាងតូចជុងស៊ូទៅគេងផ្ទះមិត្តភក្តិ លោកជុងចូលបន្ទប់ធ្វើការមុននេះ”
      “ចាស៎អរគុណ.. ប្រាប់គ្រប់គ្នាផងថាខ្ញុំទៅហើយ” ជីមីន មិនភ្លេចលាអ្នកបម្រើដែលធ្លាប់ស្គាល់និងស្និទ្ធស្នាលជាមួយ
      “អ្នកនាងទៅណា? មកវិញទេ”
      “ទៅផ្ទះវិញ.. មានឱកាសជួបគ្នាទៀត” ទឹកភ្នែកលាគ្នាក៏ស្រក់ចុះតិចៗ នាងក៏ឱបអ្នកបម្រើស្រីៗលាដោយក្តីស្រឡាញ់

      រាងកាយតូចដៃតូចៗអូសវ៉ាលិសចាកចេញពីផ្ទះដែលនាងស្រឡាញ់ គ្រួសារដែលនាងថែ សួនច្បារដែលនាងធ្លាប់ដាំដំណាំ ផ្កាដែលនាងស្រឡាញ់ ពេលនេះនាងទៅហើយ ទៅទាំងភាពជូរចត់ នាងដើរថ្នមៗដូចមនុស្សឥតវិញាណកាត់មាត់ទ្វាផ្ទះកាត់សួនច្បាររហូតដល់របងផ្ទះ នាងងើយមើលភូមិគ្រឹះពណ៌មាសដ៏ធំល្វឹងល្វើយ ព្រហ្មលិខិតកំណត់មកហើយថានាងមាននិស្ស័យរស់នៅផ្ទះនេះត្រឹមតែរយ:ពេលខ្លី អនុស្សាវរីយ៍ល្អៗ ទង្វើល្អៗ ក្តីសុខដែលគេធ្លាប់ផ្តល់ឱ្យនាងនឹងចងចាំទុកក្នុងក្រអៅបេះដូង ពេលនេះនាងចេញផុតពីទ្វារបងផ្ទះគេហើយ សង្ឃឹមថាគេនឹងមានក្តីសុខជាមួយប្រពន្ធក្រោយរបស់គេទៅចុះ នាងមិនអីទេ! ពាក្យនេះចាក់ដោតបេះដូងនាងណាស់។ នាងឡើងឡានតាក់ស៊ីចេញដំណើរទៅកន្លែងមួយដែលនាងប្រាថ្នាមកជាយូរ សង្ឃឹមថាកន្លែងនោះអាចលាងជម្រះភាពឈឺចាប់ទុក្ខសោកសង្រេងសង្រៃឱ្យនាងទៅចុះ
      ..
      មកជាមួយខ្លួននិងបេះដូង ទៅវិញមានតែសំបកខ្លួន បេះដូងត្រូវគេយកបាត់ហើយ

Continue Reading

You'll Also Like

1 0 1
การแทงมวยออนไลน์ ด้วยการเจริญเติบโตของเทคโนโลยี การแทงมวยออนไลน์กลายเป็นที่นิยมอย่างมากในปัจจุบัน นักพนันสามารถวางเดิมพันผ่านเว็บไซต์และแอปพลิเคชันบน...
62.3K 4.4K 61
❦︎Ambition of the Kim ❦︎ គ្រួសារត្រកូលគីមមួយនេះសុទ្ឋតែមនុស្សមានមហិច្ឆតាខ្ពស់...ទាំងអំណាច យសសក្ដិ មាសប្រាក់ ជីវិតឡូយឆាយតាមទឹកលុយ កូនប្រុសទាំង៣របស់លោកគ...
70.5K 3.4K 42
ជីវិតអាពាហ៍ពិពាហ៍មួយនេះ ត្រូវទ្រាំដល់យូរពេលណា ទើបអាចមានក្តីសុខដូចជីវិតគូរអ្នកដទៃ បើការឈឺចាប់ ទឹកភ្នែកសឹង តែរាល់ថ្ងៃនោះ វាអាចបន្តដល់ត្រើយឬត្រូវបញ្ឃប់ទ...
117K 8.4K 41
«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡