កូនបំណុលស្នេហ៍

By J-VERRA

308K 21.5K 354

ត្រូវចាំថាទឹកភ្នែកឯងជាក្តីសុខរបស់យើង... ក៏ត្រូវចាំដូចគ្នាថាខ្ញុំគ្មានថ្ងៃសម្រក់ទឹកភ្នែកអោយលោកឃើញជាដាច់ខាតជុងហ... More

Ep1 : ទាសកបំណុល
Ep2 : លក្ខខណ្ឌពិសេស
Ep3 : HACKER
Ep4 : មិនមែនខ្លាចតែខ្ពើមរអើម
Ep5 : កុំជំទាស់ត្រូវស្តាប់បង្គាប់
Ep6 : ខុសក៏លួងមិនខុសក៏លួង
Ep7 : កុំមានរបួស
Ep8 : មិនអីទេមែនទេ?
Ep9 : ដឹងខ្លួនភ្លាម មកលាបរបួសអោយយើង!!
Ep10 : ស្រលាញ់ខ្ញុំមែនទេ?
Ep11 : សំណើ
Ep12 : អោយតែសប្បាយចិត្ត ខ្ញុំព្រម!
Ep13 : បើសុំទោសអាចកែប្រែគ្រប់យ៉ាងបានប្រហែលមិនឈឺចាប់ទេ
Ep15 : មិនអីទេ
Ep16 : ខ្ញុំស្រលាញ់លោក!
Ep17 : សួរម្តងទៀត ស្រលាញ់ឬអត់?
Ep19 : គ្រាន់តែហួងហែង
Ep18 : ល្បិចល្បួងស្នេហ៍
Ep20 : ជឿជាក់
Ep 22 : ពាក្យសន្យា
Ep 21 : កូនប្រសារ
Ep23 : ជុងហ្គុក ឡេវីហ្គាគឺជាស្វាមីខ្ញុំ
Ep24 : បងជាអ្នកណា?
Ep 25 : ពេលខ្លះគ្រាន់តែមិនចង់ប្រឈម
Ep 26 : ហេតុអី?
Ep27 : ល្ងង់? Okayល្ងង់ក៏ល្ងង់
Ep28 : ទីបំផុតបងក៏មក...
Ep29 : ការពិត
Ep30 : ខ្ញុំគ្រាន់តែស្រលាញ់បងខ្លាំង
Ep31 : រីករាយថ្ងៃកំណើតភរិយាជុងហ្គុក ឡេវីហ្គា
Ep32 : ប្រុសឃោរឃៅអូនស្រលាញ់បង
Ep33 : ទីបំផុតខ្ញុំនៅតែចាញ់...
Ep34 : ឯងជាអ្នកណា?
Ep35 : សុំទោស
Ep36 : បងស្រលាញ់អូន
Ep37 : សូមអោយមានថ្ងៃល្អ
Ep38 : ជាធម្មតាថ្នាំគឺជាអាហាររបស់ខ្ញុំ
Ep39 : ចិញ្ជៀន
Ep40 : ម្រាមដៃនាង
Ep41 : ពួកយើងនឹងជួបគ្នាម្តងទៀត
Ep42 : គេស្លាប់ហើយ
Ep43 : អរគុណ
Ep44 : ហេតុផលដែលត្រូវបន្ត
Ep45 : រីករាយថ្ងៃកំណើត(ម្តងទៀត)
Ep46 : នឹក! នឹកណាស់!
Ep47 : ភរិយារបស់លោកស្អាតទេ?
Ep48 : ខ្ញុំខ្លាច!
Ep49 : សុំឪកាស
Ep50 : Still love
Ep51 : បើជាកំហុសតើកែប្រែបានទេ?
Ep52 : គ្រប់យ៉ាងគឺសម្រាប់ឯង
Ep53 : ខ្ញុំអត់បានស្រវឹងទេ
Ep54 : កុំសន្យា
Ep55 : កូនឆ្កែ
Ep56 : នេះជាការពិតឆ្កួតឡប់ស្អី?
Ep57 : វាមិនមែនជាកំហុសតែជាមេរៀន
Ep58 : លាក់បាំង
Ep59 : ខ្ញុំគ្រាន់តែស្រលាញ់គេខ្លាំង
Ep60 : Surprise
Ep61 : Because of you
Ep62 : ក្តីស្រលាញ់ដ៏ធំធេង
Ep63 : ភរិយាបងត្រឡប់មកវិញហើយ
Ep64 : បងគ្រាន់តែឈឺ..
Ep65 : អរគុណណាស់...
Ep66 : ថ្ងៃទទួលរង្វាន់
ភាគបញ្ចប់ : ស្នាមញញឹមដែលគ្មានថ្ងៃរលុប
Special Part ♡︎

Ep14 : Romantic ឬអត់?

4.8K 332 1
By J-VERRA

   "ទន់ពេកវាមិនទាក់ទាញ"

   "លោកកកកកកកក!"

   ថេយ៉ុងក្តាប់បបូរមាត់ចាប់ដើមដៃជុងហ្គុកខណៈប្រអប់ដៃក្រាស់លូកអង្អែលសព្វដងខ្លួនគេ ថែមទាំងច្របាច់រុករានសាច់ត្រកៀកគេទៀតផង។ មាត់និយាយផ្សេងតែដៃអោយរវាមដូចក្តាម ថេយ៉ុងក្តាប់មាត់ខ្លួនឡើងរឹងហើយរបួសក៏ឈឺឆៀបៗមកផង បំពង់កឈឺបបូរមាត់ប្រេះធ្វើអោយគេពិបាកក្នុងនិយាយជជែកតវ៉ា។

   "យ៉ាងម៉េចច្របាច់តិចតួចសោះលេងឫកពារស្អីម្ល៉េះ? បានយើងប៉ះសំណាងប៉ុណ្ណាហើយអ្នកផ្សេងសាច់សខ្ចីដូចពងមាន់បកយើងមិនយកភ្នែកមើលផង ឯងនេះខ្លួនសុទ្ធតែរបួសហើយមកចង់ទាក់យើងធ្វើឯងកំណាញ់ខ្លួន"ជុងហ្គុកចាប់ក្រសោបចង្កេះថេយ៉ុងអោយខិតលើហើយទល់មុខជាកៀកខ្ទង់ច្រមុះជាមួយគេ ពាក្យសម្តីចាក់ទឹកមិនលិចនិយាយឌឺដងដៀមដាមមិនឈប់ បើគេចេញទៅក្រៅមានគ្រប់សព្វស្រាតថ្វាយខ្លួនក៏មានតែគេមិនជ្រលក់។

   "ទាក់ឆ្កួតឡប់ស្អីក្រែងជាលោកឬដែលមិនព្រមស្លៀកពាក់អោយខ្ញុំហើយមកដេកអោបខ្ញុំកេងចំណេញគ្រប់សព្វ ប្រុងអោយខ្ញុំយកអាវលោកមកស្លៀកហើយដាក់ច្រវ៉ាក់ខ្លួនឯងដេកលើការ៉ូឬយ៉ាងម៉េច?"

   "ថីខឹងចិត្ត? កើតទុក្ខមិនសុខចិត្តរឿងដែលយើងមិនសម្លាប់ឯង?"

   "ភ្លេចអោយឈឹង! ព្រោះលោកស្រលាញ់ខ្ញុំទើបមិនដាច់ចិត្តសម្លាប់ពិតទេ? នែ៎! កុំងាកមុខចេញកុំបង្វែរប្រធានបទណា៎"ថេយ៉ុងលើកដៃចាប់មុខមានទម្រង់សង្ហាឥតទាស់របស់ជុងហ្គុកអោយមើលមកគេហើយលើកចិញ្ចើមញញឹមបែបបញ្ជួស។

   "មិនស្រលាញ់ ចរិតយ៉ាប់"

   "ប្រាប់ហើយកុំច្របាច់! និយាយតែមាត់ទៅថី"ថេយ៉ុងស្រែកដាក់ជុងហ្គុកដែលលោកដៃច្របាច់ឈ្លីសាច់គូទគេមិនឈប់ មាត់ប្រាប់ថាមិនស្រលាញ់ខ្ពើមតែមើលទង្វើចុះម្តងក៏ថើបគេម្តងក៏មកកេងចំណេញលើគេ ប្រុសសង្ហាតាមមិនទាន់មែន!

   "ហ៊ានស្រែកដាក់យើង រឿងយប់មិញភ្លេចហើយមែនទេ?"

   "តាមពិតទៅលោកគួរតែ...សម្លាប់ខ្ញុំ"និយាយដល់ត្រឹមនេះថេយ៉ុងទម្លាក់ទឹកមុខចុះមកជារៀបស្មើហើយលូកដៃទាំងគូគងក្រសោបចង្កេះជុងហ្គុកយ៉ាងណែនផ្តេកក្បាលទៅនិងទ្រូងរឹងមាំ ក្លិនទឹកអប់ក្រអូបផ្អែមភាយពេញច្រមុះធ្វើអោយគេចង់តែបិទភ្នែកគេងស្រង់ក្លិននេះ។

   "យើងទិញឯងមករាប់លានងាប់ងាយៗមិនសប្បាយហើយលើកក្រោយកុំនិយាយពាក្យនេះម្តងទៀតអោយសោះ បើយើងលឺឯងនិយាយទៀតកុំសង្ឃឹមថាយើងបន្ធូរដៃអោយដូចយប់មិញ"

   "ចង់យកខ្ញុំទៅចងអូសតាមឡានឬ? ឬមួយក៏យកទៅដាក់កណ្តាលផ្លូវអោយឡានកិនស្លាប់បើមិនមែនបែបនឹងចាប់ទម្លាក់ពីលើអាគារមួយរយជាន់..."

   "ឈប់និយាយ! ហើយថើបយើងបើមិនចង់អោយយើងរំលោភឯងទាំងឈឺ"ជុងហ្គុកគំហកខឹងច្រឡោទទាំងដែលប្រយោគសន្និដ្ឋានរបស់ថេយ៉ុងនៅមិនទាន់ចប់ស្រួលបួលនៅឡើយ។

   "មាត់ខ្ញុំប្រេះថើបទៅខ្លាចមុតមាត់លោក"

   "យើងមិននិយាយពីរដងទេ"

   "ដកដៃចេញទៅចឹងទើបខ្ញុំថើប"

   "មិនដកឯងចង់ធ្វើអីយើង?"ថេយ៉ុងតាមសម្លក់មុខជុងហ្គុកហើយអោនបបូរមាត់ទៅប៉ះមាត់ជុងហ្គុកយឺតៗរហូតដល់ជុងហ្គុកចាប់ក្តោបចង្កេះគេទៅផ្អឹបនិងខ្លួនទើបគេបើកភ្នែកមើលជុងហ្គុកដែលចាប់ផ្តើមគ្រលាស់អណ្តាតដ៏ជំនាញរុករានក្នុងក្រអូមមាត់គេជញ្ជក់បឺតតាមចិត្ត។ បាតដៃរពឹសលូកច្របាច់អូសលើសាច់សខ្ចីរបស់ថេយ៉ុងមិនឈប់ធ្វើអោយកាយតូចត្រូវរមួលខ្លួនទៅតាមដែរ។

   "ក្រែងលោកប្រាប់អោយខ្ញុំថើបតែនេះវាលើសពីថើបហើយណា៎"

   "ចុះយ៉ាងម៉េច?"ជុងហ្គុកអូសអណ្តាតដល់គុម្ភត្រចៀកថេយ៉ុងហើយខាំញិចតិចៗ។

   "គ្មានយ៉ាងម៉េចទេតែខ្ញុំឈឺ"ថេយ៉ុងនិយាយចប់ជុងហ្គុកលូកម្រាមដៃចង្អុលមកប៉ះស្ទាបលើបបូរមាត់ក្រៀមប្រេះរបស់ថេយ៉ុងយឺតៗថ្នមៗមើលមុខស្លេកស្លាំងរបស់ថេយ៉ុងធ្វើអោយគេអារម្មណ៍មិនល្អ។

   "មុននឹងហាមាត់និយាយអោយឆ្លងកាត់ការពិចារណាផង អោយដឹងថាអ្វីគួរនិយាយនិងអ្វីមិនគួរនិយាយកុំល្ងង់ពេក"

   "ខ្ញុំដឹង! ខ្ញុំដឹងថាវាធ្វើអោយលោកឈឺចាប់! ខ្ញុំដឹងថាវាច្បាស់ជាធ្វើអោយលោកខឹងតែបើអោយខ្ញុំរុញរាខ្ញុំមិនអាចទេ បើទោះខ្ញុំគ្មានសុភមង្គលតែអ្នកផ្សេងអាចនិងមានសុភមង្គលក៏ថាបាន ខ្ញុំមិនរំពឹងថាលោកយល់ព្រមទេតែខ្ញុំសង្ឃឹមថាលោកអាចធ្វើវាសម្រាប់ខ្ញុំ"

   "សម្រាប់ឯង? គិតថាឯងជាស្អី?"

   "មនុស្សដែលលោកដាក់ស្នេហ៍ទេដឹង?"

   "ចាំពាក្យយើងទុកទៅបើិមិនចង់ងាប់ឈប់រំលឹករឿងនោះទៀត"

   "ខ្ញុំដឹងហើយថាចម្លើយលោកនិងបែបនេះ តែដឹងទេថាហេតុអីខ្ញុំនៅតែសួរទេ?"នាយកម្លោះតូចញញឹមស្រាលងើយមើលមុខជុងហ្គុកប្រអប់បេះដូងចាក់សោររាប់រយជាន់ត្រូវបានកូនសោរជុងហ្គុកចាក់ទម្លុះបានជាបន្តបន្ទាប់។

   "..."មិនឆ្លើយ!

   "ព្រោះខ្ញុំរំពឹងខ្ពស់ពេក ខ្ញុំគិតថាលោកទុកចិត្តខ្ញុំហើយទុកខ្ញុំជាមនុស្សសំខាន់តែមិនមែនទេខ្ញុំជាកូនបំណុលដែលមិនអាចនិយាយមិនអាចលូកមាត់ ខ្ញុំគ្រាន់តែចង់ឃើញលោកសើចរាល់ថ្ងៃជាមួយក្តីសុខខ្ញុំខុសឬ?"សំណួរបន្លឺចោទសួរជាបន្តបន្ទាប់ធ្វើអោយជុងហ្គុកគាំងស្ងៀមមិនតបត មិនឆ្លើយតបអ្វីទាំងអស់មានតែសម្លេងខ្យល់ដង្ហើមក្តៅរងំបន្លឺជារឿយៗ ដំបូងឡើយគេជឿជាក់ផ្តល់ទំនុកចិត្តលើថេយ៉ុងពិតប្រាកដមែនតែមិនមែនចំពោះរឿងនេះ។ មិនមែនគ្រប់សំណើសុទ្ធតែទទួលបានការយល់ព្រមពីគេទេសូម្បីតែថេយ៉ុងជាអ្នកស្នើក៏ដោយ។

   "ឯងខុសដែលចង់ចូលមកផ្លាស់ប្តូរជីវិតយើងព្រោះជីវិតយើងមានតែការកាប់សម្លាប់គ្មានមនោសញ្ចេតនាគ្មានបេះដូងគ្មានស្នាមញញឹមក៏គ្មានពាក្យថាក្តីសុខក្នុងវចនានុក្រមដែរ"

   "អ្នកណាថាលោកគ្មានបេះដូង? នៅត្រង់នេះខ្ញុំស្តាប់លឺសម្លេងចង្វាក់បេះដូង"ថេយ៉ុងផ្អឹបត្រចៀកទៅនិងទ្រូងខាងឆ្វេងរបស់ជុងហ្គុកពោលស្រាលៗព្រមដោយប្រអប់ដៃលើប៉ះត្រង់នោះថ្នមៗ។

   "បានហើយដេកទៅយើងមាមកិច្ចការទៅក្រៅ ចាំបាយថ្ងៃត្រង់ជាមួយយើង"ជុងហ្គុកសើចតិចៗក្នុងបំពង់កហើយលូកដៃទះសាច់គូទទ្រលក់ទ្រលន់របស់ថេយ៉ុងទាំងមិនអស់ចិត្តទើបបើកភួយក្រោកដើរទៅបន្ទប់ទឹកចេញមកវិញដោយស្លៀកពាក់ខោអាវគ្រ័រហ្សេមានភាពសង្ហាថ្នៃថ្នូរខ្លាំងណាស់។ គេដើរមកអង្គុយនៅជាយគ្រែដែលមានថេយ៉ុងគេងហើយហុចក្រវ៉ាត់កអោយថេយ៉ុងធ្វើកិច្ចការរបស់គេ។

   "ខ្ញុំប្រាប់ហើយបើទៅខាងក្រៅស្លៀកពាក់អោយជិតៗ"ថេយ៉ុងព្យាយាមក្រោកតែក្រោកមិនរួចទើបជុងហ្គុកទាញភួយគ្រវាត់ទៅម្ខាងលើអោបក្រសោបកាយតូចអោយអង្គុយលើភ្លៅហើយអង្អែលលើបង់រុំរបួសត្រង់ស្មាថេយ៉ុង។

   "ឯងអាចទៅអង្គុយកណ្តាលព្រិលបាន បើគ្រាន់តែទៅខាងក្រៅដោយគ្មានអាវរងាហេតុអីយើងមិនអាច?"

   "ខ្ញុំមិនអីតែលោកអាចឈឺបាន"

   "មិនមែនជាពេលដែលឯងបញ្ជាយើងតាមចិត្តបានទេ"

   ជុងហ្គុកលើកថេយ៉ុងហើយពាក់អាវរងាអោយថេយ៉ុងជំនួសសម្លៀកបំពាក់ធម្មតាហើយរុំវាអោយជិតព្រោះប៉ុណ្ណោះអាចដល់ត្រឹមជង្គង់ថេយ៉ុងទៅហើយ។ ថេយ៉ុងយកក្រវ៉ាត់កមកពាក់អោយជុងហ្គុកទោះបីជាឈឺដៃម្ខាងក៏មិនមែនជាបញ្ហាដែរ។

   "បែបនេះដូចប្រពន្ធរៀបចំខ្លួនអោយប្តីទៅធ្វើការអ៊ីចឹង Romanticអីម្ល៉េះទេ"កម្លោះតូចស្រវាលើកដៃអោបកជុងហ្គុកព្រោះខ្លាចធ្លាក់ហើយញញឹមស្រាលដាក់អ្នកម្ខាងទៀតដែលធ្វើមុខស្មើគ្មានប្រតិកម្មដាក់គេ។

   "ប្រពន្ធប្តីស្អីមិនទាន់បានដេកជាមួយគ្នាផង ប្រយត្ន័មាត់ទៅតិចថាយើងមិនបានប្រាប់"និយាយចប់គេអោនមកថើបមាត់ថេយ៉ុងអូសដល់កញ្ចឹងកជញ្ជក់ខាំដល់មានស្នាមជាំក្រហមពីរបីកន្លែងដៃនៅមិនស្ងៀមចាប់ច្របាច់គូទនាយកម្លោះតូចរហូត។

   "ប្រាប់ថាទន់ពេកមិនទាក់ទាញតែដៃដូចជាមិនដូចមាត់សោះ"ថេយ៉ុងនិយាយពេលជុងហ្គុកងើបមុខពីកញ្ចឹងកគេហើយយកខ្ទង់ច្រមុះមកញក់ញីលើថ្ពាល់ទន់ៗរបស់គេ។

   "ទន់ដូចចាហ៊ួយបានចង់តែច្របាច់"

   "និយាយអត់អនាម័យ"

   "ដេកទៅដណ្តប់ភួយអោយជិតៗបន្តិចទៀតមានមនុស្សលើកអាហារយកចូលមកហើយ"

   "ចុះម៉ាក់របស់លោក?"ទីបំផុតសំណួរនេះក៏លឺចេញពីមាត់គេអោយទាល់តែបានធ្វើអោយជុងហ្គុកដកដង្ហើមធំងាកមុខចេញ។

   "គាត់ទៅរស់នៅភូមិគ្រឹះធំវិញហើយ"

   "លោកឈ្មោះជុងហ្គុកមែនទេ?"

   "មិនមែនទេ"

   "សម្រេចថាជុងហ្គុកចុះ ខ្ញុំមានរឿងមួយ..."

   "យើងរវល់!"ជុងហ្គុកបីថេយ៉ុងដាក់លើពូកហើយទាញភួយក្រាស់ឃ្មឹកដណ្តប់អោយថេយ៉ុងមុននឹងដើរចេញទៅដោយមិននិយាយអីបន្ត។

   "ខ្ញុំគ្មានវិធីទៀតទេ គ្រាន់តែស្រលាញ់មួយម៉ាត់សោះឆ្លើយទៅធ្វើដូចខាក់កស្លាប់ចឹង"គេរអ៊ូរទាំយកដៃក្តាប់ភួយសម្លឹងមើលទៅវាំងនបបិទមិនជិតបង្ហាញព្រិលធ្លាក់សក្បុសនៅខាងក្រៅ ឫកពាសោះអង្គើយតោះតើយមិនខ្វល់ខ្វាយតែបែរជាព្រមធ្វើតាមគេនិយាយនៅតែរឿងរូបថតប៉ុណ្ណោះ។

   ...

   នៅខាងក្រោមជុងហ្គុកអង្គុយគងអន្ទាក់ឡានៅបន្ទប់ទទួលភ្ញៀវរងចាំមនុស្សជំនិតរបស់គេមករាយការណ៍អំពីបញ្ហាខ្លះៗដែលគេត្រូវតែទៅដោះស្រាយដោយផ្ទាល់ រាងសង្ហាព្រមជាមួយទឹកមុខមាំមុឺងម៉ាត់ធ្វើអោយកូនចៅក្រោមឪវាទទាំងអស់មិនហ៊ានក្អកគ្រហែមអោយទាស់ចិត្ត។

   "បងជុង! ខ្ញុំនឹកបងណាស់!"សុីនសុីស្រីស្រស់តែងមុខដូចទៅកម្មវិធីបបូរមាត់ក្រហមឆេះដូចឈាម ដើរមកកាច់ឫកកាច់រាងដាក់ជុងហ្គុកមិនតែប៉ុណ្ណោះថែមទាំងយកអាវរងាពីក្នុងដៃដាក់លើដៃជុងហ្គុកទៀតផងព្រោះនាងត្រៀមរួចហើយបើគេមានអាវក្រៅក៏ត្រូវដោះបោះចោលពាក់អាវនាងជំនួសដែរ។

   "ខ្ញុំមិនបានជួលអោយនឹកទេ"ជុងហ្គុកគ្រាន់តែឃើញនាងក៏មានអារម្មណ៍មិនល្អកើតឡើងមកតែម្តង ច្រើនលើកច្រើនសារដែលនាងមិនអោយតម្លៃខ្លួនហើយអោយដៃគេទាំងដែលមានឈ្មោះជាបងប្អូនជីដូនមួយគ្នា និយាយដោយស្មោះត្រង់ទៅគេស្អប់មនុស្សចិត្តងាយណាស់។

   "ចាហ្វាយ!"ស្របពេលនោះជីហ៊ុនក៏ដើរចូលមកល្មមទើបជុងហ្គុកបោះអាវដែលសុីនសុីអោយគេអម្បាញ់មិញទៅអោយជីហ៊ុនជំនួស។

   "យកអាវនេះទៅពាក់ហើយទៅបន្ទប់យើងយកអាវរងាថ្មីអោយយើង"ពាក្យសម្តីគេធ្វើអោយជីហ៊ុនដោះអាវរងាខ្លួនឯងទុកម្តុំយកអាវនោះមកពាក់មិនដឹងដោះថានោះជាអាវប្អូនស្រីគេទើបគេដើរឡើងទៅខាងលើទៅបន្ទប់ជុងហ្គុកឃើញថេយ៉ុងបើកភ្នែកភ្លឹះៗមើលពិដាន។

   "យ៉ាងម៉េចហើយ?"ជីហ៊ុនបើកទូររកអាវបណ្តើរសួរអ្នកជំងឺគេងស្តូកស្តឹងនៅលើគ្រែបណ្តើរ។

   "មិនទាន់ស្លាប់ទេចាំហែកមាត់ប្អូនលោកសិនទេដឹង"

   "បើឯងមិនមែនក្មេងរបស់ចាហ្វាយទេយើងទុកអោយដេកស្លាប់បាត់ទៅហើយ"

   "លោកជាអ្នករុំរបួសអោយខ្ញុំ?"

   "ត្រូវហើយ!"

   "ពិតជាចិត្តដាច់មែនរុំរបួសអោយក៏មិនបាន"ថេយ៉ុងរអ៊ូរងូវម្នាក់ឯងតាមមើលជីហ៊ុនស្មានថាជុងហ្គុកជាអ្នកធ្វើតាមពិតប្រើអ្នកផ្សេងសោះ តាមពិតគេក៏ដឹងព្រោះពេលជុងហ្គុករុំរបួសអោយគេដំបូងបង់ក៏វៀចមិនដឹងថាថ្នាំណាជាថ្នាំណាផង។

   "លើកក្រោយកុំចេះតែនិយាយផ្តេសផ្តាសប៉ះពាល់ដល់ចាហ្វាយ នេះជាសំណាងដែលយើងជួយទាន់កុំអីឯងស្គាល់ឋានសួគ៏ហើយ"

   "ខ្ញុំមិនបានខុសទេប្រាប់ហើយថាជាតួនាទី"

   "និយាយជាមួយឯងយ៉ាងណាក៏នៅតែប៉ុណ្ណឹង"ជីហ៊ុនគ្រវីក្បាលតិចៗកាន់អាវក្រៅមួយទៅខាងក្រោមឃើញប្អូនស្រីគេកំពុងបញ្ចុកផ្លែឈើជុងហ្គុកមិនខ្វល់។

   "នេះចាហ្វាយ"ជីហ៊ុនហុចអាវអោយជុងហ្គុកទើបគេទាញទៅពាក់ស្របពេលនោះសុីនសុីងអស់ជម្រើសទើបឡើងអង្គុយលើភ្លៅគេតែម្តង។

   "បងចង់ទៅណាហ៎?"

   "ចេញ!"

   "អូយយយ៎"ជុងហ្គុកច្រានក្រមុំតូចអោយដួលទៅលើការ៉ូមួយទំហឹងរហូតនាងលើកដៃអង្អែលគូទខ្លួនឯងធ្វើមុខអន់ចិត្តអន់ថ្លើមដាក់ជុងហ្គុក ជីហ៊ុនឃើញទាស់ភ្នែកបែបនេះទើបឈោងដៃលើកនាងអោយក្រោកឈរវិញ។

   "ចាំទុក! ជាប្អូនខ្ញុំកុំធ្វើចរិតហិចហើរបណ្តោយខ្លួនប្រាណឥតកេរ្តិ៍ខ្មាស់ដាក់ខ្ញុំអោយសោះ ខ្ញុំមិនចូលចិត្តជាប់ខ្សែស្រឡាយថោកទាប"ជុងហ្គុកទាញអាវរងាបន្តិចក្រោកពេញកម្ពស់ស្តង់ដារបុរសកូរ៉េហើយដើរចេញដោយមានកូនចៅគេទទូរឆត្រ័អោយមិនអោយប៉ះព្រិល។

   "លឺទេ? ឈឺខួរខ្លះទេ?"ជីហ៊ុនយកដៃញីសៀតផ្កាស្រកៀរខួរជំនួសប្អូនស្រីដែលគ្មាននរណាស្គាល់ចរិតនាងច្បាស់ជាងគេនោះទេ។

   "ចាំមើលខ្ញុំនិងយកបងជុងអោយបាន បងចាំមើលទៅ!"

   "ហុើយ!"ជីហ៊ុនដកដង្ហើមធំទាញអាវក្រៅអោយមានរបៀបរៀបរយទើបដើរចេញទៅខាងក្រៅតាមជុងហ្គុកបាត់ មានប្អូនស្រីម្នាក់នេះគេខ្មាស់ជុងហ្គុកវាល្មមសមគួរអោយប្រើពាក្យថាសុំាបានហើយ  មិនដឹងថានាងយកក្បាលជង្គង់មកគិតជំនួសខួរក្បាលឬអត់ទេទើបពាក្យសម្តីជុងហ្គុកនិយាយរាល់ដងមិនជ្រាបចូលខួរនាងសោះ។

To be continue

Continue Reading

You'll Also Like

131K 26.7K 79
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
33.1K 1.8K 19
✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩ "Fight me, mismatched hair!" "Huh?! Who the hell are you calling mismatched, dumbass?!" "Shut up, Sumika and fight me...
109K 5.7K 40
مرحبًا بكم في المملكة لا لا، يجب أن أحذرك أولًا من يدخل المملكة لا يخرج حيًا. يمكنك المغادرة الآن.. سأترك لك بعض الوقت للتفكير. حسنًا .. قررت؟ هل ه...
230K 7.7K 41
After years of abuse Anastasia has shut herself within emotionless walls. Even if the physical and mental abuse have broken her to the high extent, h...