❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ...

Door HwangJuBin2

83.9K 5.2K 166

ជុងហ្គុក/ជីមីន Meer

ភាគ០១(នារីក្នុងសុបិន្ត)
ភាគ២(ព្យាយាមយល់ចិត្ត)
ភាគ៣(ធ្វើដូចមិនស្រឡាញ់)
ភាគ៥(នាងសំខាន់ជាង)
ភាគ៦(ចាប់ផ្តើមបង្ហាញក្តីស្រឡាញ់)
ភាគ៧(ប្រចណ្ឌ)
ភាគ៨(ធ្លាប់ចាប់អារម្មណ៍ខ្ញុំអត់?)
ភាគ៩(នាងមិនដឹង)
ភាគ១០(ព្យាយាម)
ភាគ១១(ហេតុអី?)
ភាគ១២(បើគេនៅតែធ្វើល្អ)
ភាគ១៣(ស្រុកកំណើត)
ភាគ១៤(សន្យា)
ភាគ១៥(មិនសូវបានក្បែរ)
ភាគ១៦(រវល់ការងារ)
ភាគ១៧(គ្រាន់តែមានកូន💔)
ភាគ១៨(យល់ច្រឡំ)
ភាគ១៩(រករឿងឈ្លោះ)
ភាគ២០(ស្អប់)
ភាគ២១(នាងមានជម្រើស)
ភាគ២២(ឈឺ)
ភាគ២៣(នាងមិនបានល្ងង់)
ភាគ២៤(ប្រពន្ធគេ)
ភាគ២៥(ឱកាសក្បែរ)
ភាគ២៦(មារជ្រែក)
ភាគ២៧(ច្រណែន)
ភាគ២៨(លែងលះ?)
ភាគ២៩(គំនិតព្យាបាទ)
ភាគ៣០(ល្បិចដ៏ថោកទាប)
ភាគ៣១(គេមិនជឿ)
ភាគ៣២(ផ្តាច់ការ)
ភាគ៣៣(កម្មពៀរ)
ភាគ៣៤(ខឹង)
ភាគ៣៥(ឃោរឃៅ🔞)
ភាគ៣៦(ធ្វើខ្លួនឱ្យមើលទៅរឹងមាំ)
ភាគ៣៧(បញ្ចេញអារម្មណ៍ខ្លះ)
ភាគ៣៨(ម្នាក់ទាមទារក្បែរ ម្នាក់ទៀតទាមទារឃ្លាត)
ភាគ៣៩(ចុងក្រោយក៏ដល់ពេល)
ភាគ៤០(ការចាកចេញ)
ភាគ៤១(គ្រោះថ្នាក់ដល់ជីវិត)
ភាគ៤២(ព្រហ្មលិខិតលំអៀង)
ភាគ៤៣(ពិធីបុណ្យសព)
ភាគ៤៤(គេធ្វើដូចមិនខ្វល់)
ភាគ៤៥(អ្នកណាខូចចិត្តជាង?)
ភាគ៤៦(រស់នៅរៀងខ្លួន)
ភាគ៤៧+៤៨(នឹកណាស់)
ភាគ៤៩(ចិត្តដែលឈឺ)
ភាគ៥០&៥១(យល់ច្បាស់ក្នុងចិត្ត)
ភាគ៥២(ស្ម័គ្រស្មោះ)
ភាគ៥៣(វាគួរតែបែបនេះយូរហើយ)
ភាគ៥៤(ហេតុផលដែលបង្កើតហេតុ)
ភាគ៥៥(ខឹង)
ភាគ៥៦(ស្នេហាខំតែម្ខាងគ្មានផ្លូវទៅរួច)
ភាគ៥៧(សន្យាថ្ងៃមុន)
ភាគ៥៨(គូកម្ម)
ភាគ៥៩(ពាក្យថាស្រលាញ់)
ភាគបញ្ចប់..

ភាគ៤(វត្តមានអ្នកទី៣)

1.6K 126 2
Door HwangJuBin2


ក្រុមហ៊ុនផលិតភេសជ្ជៈ
ធ្វើការពេញមួយព្រឹកទៅហើយពេលនេះថ្ងៃត្រង់ល្មម គេរង់ចាំជីមីនយកអាហារទៅឱ្យ មិនហ៊ានចេញទៅញ៉ាំខាងក្រៅទេ
"ចៅហ្វាយមានគេមករកទាន!" រីឆាត ដែលជាជំនិតរបស់ជុងហ្គុកចូលមកប្រាប់ដោយការឱនលំទោន
"ក៏ក្បូរក្បាច់ម៉េស ចង់ចូលក៏ចូលមក" ដែល ជុងហ្គុក និយាយបែបនេះដោយសារតែគេគិតថាជីមីនចូលមកយកអាហារថ្ងៃត្រង់មកឱ្យ
"មិនមែនអ្នកនាងជីមីនទេចៅហ្វាយ តែជា.." រីឆាត ដឹងចិត្តចៅហ្វាយនាយទើបខំប្រឹងប្រកែក
"តែ.. ជា.. ជាអ្នកនាងថេសា!" រីឆាត និយាយដោយការទាក់ទើចិត្ត។ កុង ថេសា ជាមិត្តភក្តិដែលរៀនជាមួយ ជុងហ្គុក ហើយនាងក៏ជាស្រីតែម្នាក់ដែលគេយកមកធ្វើជាឈ្នាន់ដើម្បីគេចពីពួកស្រីឯទៀតដែលលួចស្រឡាញ់គេ ប៉ុន្តែគេមិនបានបង្ខំនាងឱ្យចូលក្បែរគេទេនាងព្រមដោយខ្លួនឯងព្រោះនាងលួចស្រឡាញ់គេ
"នាងមកវិញហើយឬ?" ជុងហ្គុក សួរទាំងក្រពុលមុខ ព្រោះគេមិនចូលចិត្តឱ្យមានមនុស្សស្រីនៅក្បែរ ក៏ដឹងហើយថាគេស្អប់មនុស្សស្រី
"គិតយ៉ាងម៉េចទៅចៅហ្វាយ?"
"ឱ្យនាងចូលមក!"
"ខ្ញុំយកអាហារថ្ងៃត្រង់មកឱ្យលោក!" បន្ទាប់ពី រីឆាត អនុញាតហើយថេសាក៏ចូលមកដោយមានប្រអប់អាហារសម្រាប់ជុងហ្គុក
"អរគុណហើយ!" ជុងហ្គុក និយាយទាំងសោះអង្គើយ!
"ពួកយើងញ៉ាំជាមួយគ្នាទៅ!" ថេសា បើកប្រអប់អាហារហើយក៏ទាញជុងហ្គុកឱ្យមកអង្គុយនៅតុមូលមួយក្បែរតុធ្វើការ។
ជីមីន រៀបចំអាហារដាក់ក្នុងប្រអប់ហើយក៏ជិះតាក់ស៊ីយកឱ្យមកឱ្យជុងហ្គុកនៅក្រុមហ៊ុន ទោះបីជាដៃរបស់នាងឈឺតែនាងនៅតែធ្វើអាហារសម្រាប់គេដដែល មកដល់អូហ្វីសក្រុមហ៊ុននាងក៏ជួបរីឆាតនៅឈរខាងមុខទ្វាធ្វើមុខភ័យៗដូចខ្លាចរឿងអ្វីមួយ
"មានរឿងអីឬរីឆាត?" ជីមីន សួររីឆាតទាំងទឹកមុខមិនដឹងខ្យល់អី ហើយក៏ទាញទ្វាអូហ្វីសបើកបន្តិចក៏ឃើញអ្វីដែលនាងមិនគួរឃើញ ហេតុអីជុងហ្គុកញ៉ាំបាយថ្ងៃត្រង់ផ្អែមល្ហែមជាមួយអ្នកផ្សេង ?? ក្រែងគេធ្លាប់ប្រាប់ថាគេមិនដែលមានសង្សារមិនដែលស្រឡាញ់អ្នកណាហ្អេស! នាងលើកប្រអប់បាយឡើងមកមើលទាំងស្រក់ទឹកភ្នែក គេលែងញ៉ាំបាយនាងហើយ
"អាហារនេះលែងមានអ្នកញ៉ាំហើយ!" នាងនិយាយទាំងអួលដើមក ទ្រូងឆ្វេងឈឺខ្ទោកៗដូចត្រូវគេចាប់កាប់ចិញ្រ្ចាំ លើកទីមួយហើយតាំងពីរៀបការមកដែល ជុងហ្គុក នៅជាមួយស្រីផ្សេងក្រៅពីនាង
"ចាំខ្ញុំយកទុកឱ្យចៅហ្វាយញ៉ាំ!" រីឆាត និយាយបែបនេះរឹតតែធ្វើឱ្យនាងកាន់តែឈឺថែមទៀត
"គេញ៉ាំរបស់អ្នកផ្សេងហើយ លោកក៏ឃើញមិនអញ្ចឹងហ្អី.. ខ្ញុំទៅសិនហើយ" ទ្រាំលែងបានហើយ នាងសុខចិត្តដើរចេញចាត់ទុកថានាងមិនឃើញរូបភាពទាំងនោះចុះ។ នាងហៅតាក់ស៊ីជិះចេញទៅទាំងយំនៅតាមផ្លូវនាងសម្លឹងមើលទៅខាងក្រៅរហូត ទឹកភ្នែកក៏ចេះតែបន្តរហូរចុះមកឥតឈប់ នាងធ្វើអាហារសម្រាប់គេទាំងឈឺដៃ.. អាហារមួយពេលនេះមានតម្លៃណាស់ តែហេតុអី..
ត្រឡប់ទៅជុងហ្គុកវិញ
"ខ្ញុំមិនចង់ញ៉ាំជាមួយនាងទេ!" ជុងហ្គុក និយាយទាំងគ្មានអារម្មណ៍
"ចាត់ទុកថាធ្វើដើម្បីខ្ញុំម្តងចុះណា៎.. ជុងហ្គុកញ៉ាំវាទៅ ហើយញញឹមផង" ថេសា ចាប់ទាញថ្ពាល់ជុងហ្គុកឱ្យញញឹម
"ក៏បាន!" គេចាប់ដកដៃនាងចេញហើយក៏ឱនមុខញ៉ាំ
"ញ៉ាំឱ្យច្រើនៗទៅ.." ថេសា ដួសអាហារបញ្ចុកជុងហ្គុក ដំបូងគេស្ទាក់ស្ទើរនឹងញ៉ាំតែខ្ជិលប្រកែកច្រើនក៏ញ៉ាំ..ស្រមពេលនោះគេក៏ឃើញជីមីនបើកទ្វាបម្រុងចូលមកតែពេលឃើញគេនិងថេសានៅជាមួយគ្នាជីមីនក៏ទាញទ្វាបិទវិញ
"ហេតុអីក៏លែងញ៉ាំ? ញ៉ាំទៀតទៅ" ថេសា បង្ខំជុងហ្គុកឱ្យញ៉ាំ
"ខ្ញុំមិនញ៉ាំទេ ខ្ញុំមានរឿងត្រូវធ្វើ" ជុងហ្គុក ងើបឈរពេញកម្ពស់ដើម្បីទៅតាមជីមីនតែត្រូវថេសាចាប់អោបចង្កេះជាប់
"លែងខ្ញុំទៅ.. នាងកំពុងតែធ្វើឱ្យប្រពន្ធខ្ញុំយល់ច្រឡំហើយ!" ជុងហ្គុក ចាប់បេះដៃថេសាចេញ
"ខ្ញុំទៅអាឡឺម៉ង់តែពីរឆ្នាំសោះ លោករៀបការហើយឬ?" ថេសា និយាយទាំងហួសចិត្ត នាងខំលួចស្រឡាញ់គេមកជាយូរហើយ ហេតុអីគេការចោលនាង? កាលពី២ឆ្នាំមុនដែលនាងទៅអាល្លឺម៉ង់ដោយសារតែប៉ានាងបង្ខំឱ្យទៅ ទាំងដែលនាងមិនដាច់ចិត្តពីជុងហ្គុកសោះ
"ខ្ញុំរៀបការហើយ ខ្ញុំក៏មិនបាននិយាយថាខ្ញុំចាំនាងឬក៏ខ្ញុំស្រឡាញ់នាងដែរ មេត្តាឈប់មកពាក់ព័ន្ធនឹងខ្ញុំទៀត" ជុងហ្គុក និយាយទាំងចិត្តដាច់បំផុត គេមិនដែលចូលចិត្តឬក៏ក្បែរមនុស្សស្រីតាំងពីដើម ថេសាក៏ដូចគ្នា! កុំតែនាងអាចការពារគេកុំឱ្យមានសង្សារមករាប់ឆ្នាំកុំអីគេមិនឱ្យនាងក្បែរទេ
គេស្អប់មនុស្សស្រី!
"តែខ្ញុំស្រឡាញ់លោក!" ពាក្យស្រឡាញ់របស់នាងដូចជាខ្យល់ព្រោះគេមិនបានចាប់អារម្មណ៍ស្តាប់ គេរត់ទៅតាម ជីមីន ពេលទៅដល់មាត់ផ្លូវមុខអគារ ជីមីន ក៏ឡើងតាក់ស៊ីបាត់ទៅហើយ
"ហ្អាយ.. មិនពិតទេៗ" ថេសា បោករបស់របរក្នុងអូហ្វីសរបស់ជុងហ្គុកឡើងរញេរញៃ
"ឈប់ភ្លាមអ្នកនាងថេសា" រីឆាត ក៏ចូលមកឃាត់ថេសាដោយចាប់នាងចេញទៅខាងក្រៅអូហ្វីស ។

ភូមិគ្រឹះត្រកូលជុន...
មកដល់ផ្ទះភ្លាមជីមីនទុកប្រអប់បាយនៅលើតុអាហារហើយក៏យំរត់ឡើងទៅបន្ទប់យ៉ាងលឿន នាងបិទទ្វាបន្ទប់ហើយក៏សម្រូតខ្លួនយំខ្សឹបខ្សួរតែម្នាក់ឯង
"ហឹក..ហឺ" ព្យាយាមទប់ទឹកភ្នែកប៉ុណ្ណាក៏វានៅតែស្រក់ចុះមកដដែល ហេតុអីឈឺយ៉ាងនេះ? អារម្មណ៍ស្រឡាញ់ប្រច័ណ្ឌវាបែបនេះមែនទេ?
"គ្រាន់តែស្រវាំងភ្នែកទេ.. វាមិនពិត ជុងហ្គុកមិនចូលចិត្តមនុស្សស្រីទេ!" ជីមីន ក្រវីលក្បាលទាំងព្យាយាមកុហកខ្លួនឯង
តុកៗ
"នៅខាងក្នុងទេ?" ជុងហ្គុក គោះទ្វាហើយក៏ហៅនាង
"ហេតុអីក៏មកវិញ?" ជីមីន បន្ធូរអារម្មណ៍ហើយក៏ជូតទឹកភ្នែកស្អាត បើកទ្វាឱ្យជុងហ្គុក
"បាយអ្នកផ្សេងមិនឆ្ងាញ់ដូចបាយនាងទេ!" ជុងហ្គុក និយាយពាក្យនេះឡើងមកធ្វើឱ្យនាងជ្រួញចិញ្ចើមដាក់គេ
" តែលោកក៏ញ៉ាំអាហាររបស់គេ មិនអញ្ចឹងហ្អី!" ជីមីន ញញឹមបែបសើចចំអកឱ្យខ្លួនឯង នាងងាកមុខចេញពីជុងហ្គុកបែរទៅមើលអ្វីផ្សេង
"ថេសា នាងលួចស្រឡាញ់ខ្ញុំតាំងពីនាងមិនទាន់ទៅអាឡឺម៉ង់ ហើយពេលត្រឡប់មកវិញនាងបានយកអាហារថ្ងៃត្រង់ឱ្យខ្ញុំ.. ហើយខ្ញុំក៏មិនចង់ញ៉ាំអាហារនោះដែរ ខ្ញុំបានចាំអាហាររបស់នាង" ជុងហ្គុក បកស្រាយព្រោះមិនចង់ឱ្យ ជីមីន យល់ច្រឡំ គេក៏មិនយល់ដែរហេតុអីត្រូវបកស្រាយ គ្រាន់តែគេមិនចង់ឱ្យ ជីមីន យល់ច្រឡំប៉ុណ្ណោះ
(មានន័យថាស្គាល់គ្នាតាំងពីមិនទាន់រៀបការជាមួយខ្ញុំឬ??) ជីមីន មិនបាននិយាយស្តីអ្វីទេ នាងគ្រាន់តែគិតក្នុងចិត្តតែម្នាក់ឯង
"គឺថេសាស្រឡាញ់ខ្ញុំតែម្ខាងទេ ខ្ញុំមិនបានស្រឡាញ់នាងវិញទេ" ជុងហ្គុក រុលដៃទៅចាប់ដៃជីមីនដែលដាក់លើតុយកមកចាប់កាន់ដើម្បីឱ្យនាងជឿចិត្តរបស់គេ
"បកស្រាយធ្វើអី?" ជីមីន សម្លឹងមុខជុងហ្គុកទាំងចង់ដឹងចម្លើយ បើគេមិនស្រឡាញ់នាងទេចាំបាច់បកស្រាយធ្វើអី ហេតុអីធ្វើដូចស្រឡាញ់នាងម្លេះ?
"ខ្ញុំមិនចង់ឱ្យនាងយល់ច្រឡំ" មិនចង់ឱ្យយល់ច្រឡំមិនបានន័យថាគេស្រឡាញ់នាងឯណា
"ទៅធ្វើការវិញទៅ កុំមកខាតពេលជាមួយនឹងខ្ញុំ!" ជីមីន ប្រលេសដៃជុងហ្គុកចេញហើយក៏ប្រមូលចាននិងប្រអប់បាយដែលជុងហ្គុកញ៉ាំអំបាញ់មិញ
"នាងនៅឈឺដៃកុំលាងចានអី" ជុងហ្គុក ចាប់ដៃរាងតូចជាប់ដែលនាងបម្រុងនឹងលើកចានទៅលាងទៅហើយ
"បារម្ភ?"
"ឡើងទៅខាងលើទៅខ្ញុំមើលមុខរបួសឱ្យ" ជុងហ្គុក ចាប់កាន់ដៃជីមីនឡើងទៅខាងលើបន្ទប់ ទង្វើរបស់គេបញ្ជាក់ច្បាស់ណាស់ថាបារម្ភពីនាង គេធ្វើឱ្យនាងមានសង្ឃឹមទៀតហើយ!
"បើដឹងថាដៃឈឺហើយ នៅធ្វើអាហារឱ្យខ្ញុំទៀត!" ជុងហ្គុក មើលរបួសជីមីនដោយយកចិត្តទុកដាក់
"ពេលត្រូវទឹកវារីកមុខរបួសហើយ នាងនេះរឹងក្បាលណាស់ធ្វើអីមិនចេះគិតសោះ" គេលាបថ្នាំឱ្យនាងបណ្តើររអ៊ូបណ្តើរ
ជីមីន ចង់សួរណាស់ទង្វើរបស់គេជាអ្វី? ស្រឡាញ់នាងឬមួយគ្រាន់តែបារម្ភបែបធម្មតា
"មិនទៅធ្វើការទេឬ?"
"មិនទៅទេ!! បើខ្ញុំទៅបាត់នាងក្បាលរឹងធ្វើការឱ្យមុខរបួសក្លាយទៅ គិតយ៉ាងម៉េច?" ទោះបីជាសម្តីមិនសូវជាផ្អែមល្ហែម តែគេក៏បង្ហាញឱ្យឃើញថាគេបារម្ភពីនាង
" ... " ជីមីន មិនដឹងថាមានអ្វីនិយាយក៏អង្គុយស្ងៀមៗសម្លឹងមើលនេះមើលនោះនៅក្នុងបន្ទប់
"ធុញមែនទេ?" គ្រាន់តែមើលមុខនាងក៏ដឹងទៅហើយថានាងធុញ ព្រោះនាងមិនទំនេរបែបនេះពីមុនមកទេ
"តិចៗដែរ!"
"មើលមុខខ្ញុំមក នាងនឹងមិនធុញទេ!" ជុងហ្គុក ទាញមុខជីមីនឱ្យសម្លឹងមើលមុខរបស់គេចំៗ នាងមិនហ៊ានប្រើក្រសែរភ្នែកសម្លឹងគេចំទេ ព្រោះនាងកំពុងតែអៀន
ទឹតៗ!!!!!!!!!! ទូរស័ព្ទជីមីនរោទ៍បែបញ័រព្រោះនាងបានបិទសម្លេង ធ្វើឱ្យជីមីនងាកចេញពីមុខជុងហ្គុកទៅយកទូរស័ព្ទមកមើលលេខអ្នកដែលខល
"យ៉ាងម៉េចជេក?" ជីមីន លើកទូរស័ព្ទហើយក៏សួរតែម្តង
(ទំនេរទេ?)
"ទំនេរ! មានការអីឬ?"
(ម៉ោះទៅក្រៅញ៉ាំអី!)
"ឈឺដៃហើយ ចាំថ្ងៃក្រោយទៅ"
(អឺម មិនអីទេចឹង បាយ ទីតៗ)
"ពីណាគេខលមក?" គ្រាន់តែជីមីនបញ្ចប់សន្ទនាភ្លាមជុងហ្គុកក៏សួរ
"មិត្តភក្ដិ" ទម្លាប់ ជីមីន មិននិយាយច្រើនជាមួយជុងហ្គុកទេ សួរអីឆ្លើយហ្នឹង មិនសួរក៏មិនឆ្លើយ!
"ស្រីឬប្រុស?" ជុងហ្គុក សួរធ្វើដូចខ្លួនឯងកំពុងតែប្រច័ណ្ឌជាមួយជីមីនអញ្ចឹង
"ប្រុស"
"ឈប់ទាក់ទងជាមួយគេទៀត" ជុងហ្គុក ទាញទូរស័ព្ទពីជីមីនយកប្លុកលេខរបស់ជេកចោល ជីមីន បើកភ្នែកធំៗខឹងនឹងជុងហ្គុកយ៉ាងខ្លាំង ធ្វើអីយល់តែចិត្តខ្លួនឯងមិនយល់ពីចិត្តអ្នកដទៃខ្លះទេឬ ?

_____

ផ្តាច់ការ!!!

Ga verder met lezen

Dit interesseert je vast

251 30 4
ស្នេហារវាង កម្លោះ CEO នឹង ក្មេងប្រុសតាមជនបទម្នាក់! មានមនុស្សស្រីស្រស់ស្អាតជាច្រើនបានតាមស្រឡាញ់ ញ៉ែងញ៉ងដល់រាងក្រាស់ ប៉ុន្តែ បេះដូងរបស់នាយហាក់ដូចជាជាប់...
1 0 1
การแทงมวยออนไลน์ ด้วยการเจริญเติบโตของเทคโนโลยี การแทงมวยออนไลน์กลายเป็นที่นิยมอย่างมากในปัจจุบัน นักพนันสามารถวางเดิมพันผ่านเว็บไซต์และแอปพลิเคชันบน...
92.3K 7.7K 85
នេះជាសៀវភៅប្រជុំរឿងភាគប្រលោមលោកBLរបស់BTS គូVKook Yoonminណាណប់ចិត្ត។ រឿងដែលអេតមីនបានសរសេរ ១សង្រ្គាមស្នេហា (បាន១១ភាគ ហេីយនឹងត្រៀមចេញជាសៀវភៅលក់ខែ៥នេះ) ២...