នៅក្នុងភូមិគ្រឹះត្រកូលJEONពេលនេះគឺដូចជារាល់ដងក្នុងផ្ទះទាំងមូលស្ងាត់ដូចជាចោលួចសេះព្រោះតាំងពីពេលដែលអ្នកប្រុសតូចរបស់ពួកគេទាំងពីរចាកចេញទៅផ្ទះមួយនេះគឺស្ងាត់ខ្លាំងណាស់!! គ្មានសម្លេងសើចសប្បាយដូចពីមុនមានតែទុកសោកនៅក្នុងផ្ទះទាំងមូលពេលនេះកំពុងតែបារម្ភនៅលោកម្ខាស់របស់គេដែលកំពុងតែធ្លាក់ខ្លួនឈឺជាទម្ងន់ព្រោះតែគាត់នឹកដល់កូនប្រុសទាំងពីរយ៉ាងខ្លាំងទើបធ្វើបាបដាក់ទារុណកម្មខ្លួនឯងដោយការបង្អត់អាហាររបស់ខ្លួនឯងដោយគាត់គិតថាបើសិនជាកូនគាត់ត្រូវគេចាប់ឃុំឃាំងទុកនោះច្បាស់ណាស់ថាពួកវាមិនឲកូនគាត់បានញាំបាយឡើយទើបគាត់សុខចិត្តអត់អាហារខ្លួនឯងដែរបើសិនជាគាត់ញាំគាត់ប្រៀបដូចជាបានញាំរបស់ឆ្ងាញ់តែកូនគាត់វិញគឺមិនបានទាំងបាយចូលពោះផងនេះហើយជាអ្វីដែលគាត់គិតនិងដាក់ទារុណកម្មខ្លួនឯងកន្លងមក។
'' លោកថាវ '' អ្នកបម្រើអោនគោរពនាយពេលដែលនាយដើរចូលមកក្នុងផ្ទះព្រោះតែដឹងថានាយមានឋានះជាអ្វីគឺជាអនាគតស្វាមីរបស់រាងតូចនៅថ្ងែអនាគត ទើបពួកគេគោរពប្រៀបដូចជាម្ចាស់ម្នាក់។
'' លោកពូគាត់នៅឯណា? '' ថាវ សួរទៅអ្នកបម្រើស្រីម្នាក់ដែលឈរអោនមុខចុះ។
'' គាត់នៅខាងក្រៅសួនច្បារនៅខាងក្រៅផ្ទះ '' អ្នកបម្រើប្រាប់ទីតាំងដែលជាកន្លែងលោកម្ចាស់របស់នាងនៅរួចថាវក៏ដើរទៅទីនោះ។
'' លោកពូ '' នាយដើរចូលដល់រួចអោនគោរពប៉ាក្មេកនៅថ្ងែអានាគតហើយដាក់គូទអង្គុយនៅពីមុខរបស់គាត់ព្រោះគាត់កំពុងតែសម្លឹងមើលទៅផ្កាដែលនៅក្នុងសួននោះមិនគិតងាក់មកនិយាយជាមួយគេសោះ
'' ថាវបានដឹងដំណ្តឹងពីប្អូនខ្លះទេកូន? '' លោកJEON ងាក់មកនិយាយជាមួយនាយវិញដោយឈប់ក្រឡេកមើលផ្កានៅក្នុងសួនច្បារនោះសិនក្រែងល៎នាយអាចបានដឹងពត៍មានអ្វីខ្លះទាក់ទងនិងកូនរបស់គាត់ទាំងពីរ។
'' នៅមិនទាន់ដឹងទេលោកពូ!!តែខ្ញុំនិងខំប្រឹងជាង នេះទៀតដើម្បីតាមរកជុងហ្គុកនិងជីនឲឃើញទាល់តែបាន '' ថាវ និយាយទាំងទឹកមុខប្រកដប្រជាទោះជាគេមិនទាន់ដឹងថាអាចមានឧកាសបានដឹងពីដំណ្តឹងរបស់គូរដណ្តឹងគេក៏ដោយតែគេនិងព្យាយាមឲអស់ពីលិទ្ធភាពដើម្បីរករាងតូចឲឃើញ។
'' ពូចង់ដឹងខ្លាំងណាស់ថានរណាដែលចាប់ពួកគេទៅនេះច្រើនខែហើយដែលយើងតាមរកតែនៅតែមិនទាន់បានដឹងដំណ្តឹងអ្វីសោះ '' លោកJeon អត់ឆ្ងល់មិនបាននេះគាត់ចេញបញ្ជាឲកូនចៅរបស់គាត់តាមរកយូរហើយពេញទីក្រុងមួយនេះគាត់ក៏រកសព្វអស់ហើយដែរប៉ុន្តែនៅតែមិនបានដំណ្តឹងរបស់កូនគាត់ទៀតគិតទៅគួរឲចម្លែកណាស់។
'' រឺមួយអូនជុងហ្គុកត្រូវអ្នកដែលពួកយើងស្គាល់ចាប់ទៅទេដឹងលោកពូ '' ថាវ និយាយឡើងទាំងមិនបានគិតព្រោះគេចេះតែនិយាយចោលទេណាមួយពួកគេតាមរករាងតូចគ្រប់សព្វកន្លែងអស់ហើយនៅតែមិនឃើញចឹងមានតែអ្នកដែលគេស្គាល់ប៉ុណ្ណោះដែលចាប់ទៅ។
'' ក្មួយចង់សំដៅទៅនរណា? '' គាត់សួរថាវដោយយកចិត្តទុកដាក់!!វាក៏អាចនិងកើតឡើងបានដែរព្រោះគាត់តាមរកអស់ហើយនៅតែមិនឃើញចឹងបានន័យថាអ្នកដែលគាត់ស្គាល់ក៏ថាបាន។
'' ខ្ញុំក៏មិនដឹងដូចគ្នា!!ព្រោះលោកពូមានមិត្តជិតស្និត នៅឯណាជាអ្នកណាខ្ញុំមិនដឹងដែរ '' នាយនិយាយឲតែបានព្រោះមិញនេះនាយគ្រាន់តែនិយាយចោលហើយអ្នកណាទៅដឹងបានទៅថាជាម្នាក់ណាព្រោះលោកJeonគាត់មានមិត្តនិងដៃគូរជំនួញច្រើនសឹងអីគេម៉េចនិងអាចស្មានបានថាជាម្នាក់ណាទៅ?
'' ហ៊ឹម..ពូអស់ជម្រើសពិតមែន '' គាត់ដកដង្ហើមធំ ចុងក្រោយក៏នៅតែមិនបានផលទៀតចុះពេលណាទើបគាត់អាចរកកូនប្រុសរបស់គាត់ឃើញទៅ?តើគាត់ត្រូវគ្រាំឈឺចិត្តប៉ុណ្ណាទៀតទៅទើបគាត់អាចរកឃើញកូនទាំងពីររបស់គាត់នោះ។
'' ខ្ញុំសន្យាថានិងរកអូនជុងហ្គុកឲឃើញលោកពូទុកចិត្តចុះ!! តែលោកពូគួរតែសម្រាកនិងញាំឲបានច្រើនបើសិនជាអូនជុងហ្គុកនិងជីនមកវិញបាននោះគេនិងបារម្ភពីសុខភាពរបស់លោកពូមិនខាន '' ថាវ និយាយត្រូវបើសិនជាថ្ងែណាមួយកូនរបស់គាត់ទាំងពីរមកឃើញគាត់ក្នុងសភាពបែបនេះច្បាស់ជាបារម្ភស្លាប់ហើយហើយប្រាកដជាបន្ទោសខ្លួនឯងថាមកពីពួកគេទើបប៉ារបស់គេធ្លាក់ខ្លួនទ្រុនទ្រោមដូច្នេះ។
'' ពូនិងធ្វើជាពូដូចពីមុនដើម្បីកូនទាំងពីររបស់ពូពេលដែលពួកគេត្រឡប់មកវិញពួកគេនិងសប្បាយចិត្តដែលពូរឹងមាំ '' លោកJeon ហូរទឹកភ្នែកមកតាមកន្ទុយភ្នែកនឹកឃើញទ្និនភាពពេលដែលកូនទាំងពីររបស់គាត់ត្រឡប់មកវិញពេលនោះហើយកុំឲថាគាត់មិនចេះថែរក្សារខ្លួនពេលដែលពួកគេមិននៅហើយមកពីពួកគេដែលធ្វើឲប៉ារបស់គេក្លាយទៅជាបែបនេះ។
'' បាទលោកពូ!! ចឹងខ្ញុំទៅធ្វើការសិនហើយមាន ពេលទំនេរខ្ញុំនិងមកលេងលោកពូម្តងទៀត '' ថាវ
'' ទៅចុះ '' នាយអោនគោរពរួចបោះជំហានដើរចេញទៅវិញបាត់ទៅ!! ចំណែកឯលោកJeonវិញគាត់ងាកមកសម្លឹងមើលផ្កានោះម្តងទៀតព្រោះវាជាផ្កាដែលជុងហ្គុកស្រឡាញ់និងមើលថែថ្នាក់ថ្មមជាងគេគេដាំពេលដែលគេនៅតូចរហូតពេលនេះគេនៅតែមើលថែវាមករហូតព្រោះជុងហ្គុកគេចូលចិត្តនិងស្រឡាញ់ផ្កាខ្លាំងណាស់សួនច្បារមួយនេះពពេញទៅដោយផ្កាកុលាបជាច្រើនមានផ្កាចំរុះពណ៍ផ្សេងៗគ្នា។
'' ប៉ានឹកពួកកូនណាស់ '' គាត់ញញឹមលាយទឹកភ្នែករួចក៏ងើបដើរទៅខាងក្នុងផ្ទះវិញដើម្បីញាំអាហារពេលព្រឹកនិងធ្វើជាគាត់ដែលរឹងមាំពីមុនវិញ!! គាត់និងទៅមើលការខុសត្រូវនៅឯក្រុមហ៊ុនដែលគាត់ចាកចេញចោលមកប៉ុន្មានខែដែលឲជែនជាអ្នកមើលថែជំនួសគាត់។
___
STAI LEGGENDO
ម៉ាហ្វៀ(ចប់)
AzioneKim Taehyung & Jeon Jungkook ❤ TOP TAE / BOTTOM GUKK និពន្ធដោយ : ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 29/10/20
