Part46: បង្ខំ

956 41 0
                                        

ថ្ងៃថ្មីក៏ឈានចូលមកដល់ ដោយកាលពីយប់មិញនេះ ពួកគេទាំងពីរនាក់បញ្ចប់សង្គ្រាមនូវម៉ោង3ទៀបភ្លឺ ពេលនេះគឺម៉ោង8ទៅហើយ។
    ‘’ ពេលងូតរួច រៀបចំខោអាវទៅ ‘’ ថេយ៉ុង ប្រាប់ទៅនាយតូច ដែលពេលនេះ ពួកគេកំពុងតែនូវក្នុងអាងទឹកជាមួយគ្នា ដោយនាយកំពុងតែដុះខ្លួនឲ្យនាយតូច តែក៏មានបន្លំប៉ះពាល់ស្ទាប់អង្អែលពេញរាងកាយរាងតូចដូចគ្នា មនុស្សរលៀមដូចជាគេ រឿងអីដែលចេះនូវស្ងៀមនោះ គ្មានផ្លូវនោះទេ។
    ‘’ រៀបចំទៅណា? ‘’ ជុងហ្គុក ងាកមកសួរនាយទាំងឆ្ងល់ នេះកុំប្រាប់ថាព្រមដោះលេងគេឲ្យមានសេរីភាពវិញណា បើសិនជាចឹងមែន គេច្បាស់ជាសប្បាយចិត្តណាស់។
    ‘’ ទៅកោះជេជូ យើងមានការងារនៅទីនោះរយះពេលបីថ្ងៃ ‘’
    ‘’ ទៅតែលោកទៅ ចាំបាច់យកខ្ញុំទៅធ្វើអី? ‘’ ជុងហ្គុក ធ្វើទឹកមុខក្រញ៉ូវ គេខំតែអរក្រែងនាយព្រមដោះលែងគេវិញ តែមានឯណា ឲ្យគេរៀបខោអាវ បានន័យថានាយចង់យកគេទៅជាមួយច្បាស់ណាស់។
    ‘’ ឯងត្រូវតែទៅជាមួយយើង បើទុកឲ្យឯងនៅទីនេះដោយគ្មានយើង ឯងច្បាស់ជាលួចរត់គេចមិនខាន ‘’ ថេយ៉ុង ទាញខ្លួនរាងតូចឲ្យអឹបនិងខ្លួនរបស់គេ ដោយឱបក្រសោបចង្គេះមួយក្តាប់នោះជាប់ លើកនេះគេមិនបណ្តោយឲ្យកូនទន្សាយរបស់គេឆ្ងាយពីក្រសែភ្នែករបស់គេឡើយ គេទៅណា គេត្រូវតែយកទៅតាមគ្រប់ជំហាន គេខ្លាចធ្វេសប្រហេស ហើយធ្វើឲ្យរាងតូចរត់បាត់នោះគិតយ៉ាងម៉េចទៅ គ្រប់យ៉ាងមិនចប់ទៅហើយទេហី។
    ‘’ ចូលចិត្តតែបង្ខំ ខ្ញុំមានជម្រើសដែរឬ? គ្រប់យ៉ាងលោកនិយាយតែម្នាក់ឯងអឺអើតែម្នាក់ឯងទាំងអស់ ‘’ ជុងហ្គុក ពេបមាត់រកយំតិចៗ ទោះជាគេហ៊ានតមាត់និងនាយក៏ដោយ តែការពិតក្នុងចិត្តខ្លាចនាយខ្លាំងណាស់ ទោះជាគេនិយាយបដិសេធ តែយ៉ាងណាគេដឹងស្រាប់ទៅហើយ ថាគ្រប់យ៉ាងគេមិនអាចប្រឆាំងនិងបញ្ជារបស់នាយបានឡើយ។
    ‘’ បើដឹងល្អហើយ សឺតត ‘’ ថេយ៉ុង ញញឹមញញែមចុងមាត់ រួចថើបថ្ពាល់របស់ជុងហ្គុកមួយខ្សឺតយ៉ាងយូរ។
    ‘’ ងូតឲ្យលឿនទៅ ខ្ញុំរងារហើយ ‘’ ជុងហ្គុក ឱបដៃរបស់ខ្លួនឯងព្រោះតែរងារ ពួកគេចូលមកងូតចង់មួយម៉ោងទៅហើយ បើមិនមានអារម្មណ៍ថារងារទេ ដូចជាចម្លែកពេកហើយ ព្រោះតែនាយតែម្នាក់គត់ នៅឆ្លៀតធ្វើរឿងនោះជាមួយគេនៅក្នុងបន្ទប់ទឹកដល់ទៅមួយទឹកទៀត នេះបើកុំតែគេឃាត់ទាន់ កុំអីនាយប្រហែលជាលេងបីបួនទឹកបាត់ក៏មិនដឹង។
    ‘’ ហ៊ឹស! ‘’ ថេយ៉ុង ក្រហឹមចោល រួចចាប់ផ្តើមងូត ទឹករហូតដល់រួចរាល់។
    នាយបីរាងតូចចេញមកពីបន្ទប់ទឹក ដោយដាក់រាងតូចឲ្យអង្គុយលើពូក រួចយកខោអាវមកស្លៀកឲ្យ ដោយនាយក៏ស្លៀកខ្លួនឯងដូចគ្នា។ ពេលដែលរួចរាល់ទាំងការរៀបចំខោអាវរួចអស់ហើយ នាយក៏បីនាយតូចដាក់លើរទេះរុញ រួចរុញចេញទៅខាងក្រៅបន្ទប់។
    ‘’ ចៅហ្វាយ ‘’ វីន ដើរចូលមកគោរពនាយ ពេលដែលឃើញនាយចេញមកក្រៅជាមួយនាយតូច។
    ‘’ គ្រប់យ៉ាងដែលយើងឲ្យត្រៀម រួចរាល់អស់ហើយមែនទេ? ‘’ ថេយ៉ុង សួរទៅជំណិតរបស់ខ្លួនទាំងទឹកមុខស្មើធេងធម្មតា។
    ‘’ បាទ រងចាំតែពួកយើងចេញដំណើរតែប៉ុណ្ណោះ ‘’ វីន ក៏និយាយប្រាប់ទៅនាយ រឿងដែលនាយបញ្ជាទុកនោះ គេបានរៀបចំរួចយូរហើយ ព្រមទាំងសុវត្ថិភាពធ្វើដំណើរដូចគ្នា ក្រែងមានសត្រូវលួចឆ្មក់ពីក្រោយ ខ្នង។
    ‘’ ចុះអ្នកប្រុសតូចទៅជាមួយពួកយើងមែនទេ? ‘’ ដោយឃើញថេយ៉ុងដាក់ដៃលើរទេះរុញលើរាងតូចជាប់ ទើបអត់មិនបានទើបគេសួរ ណាមួយឃើញជុងហ្គុកដូចជាស្លៀកពាក់ដូចជាប្រុងធ្វើដំណើរទៅណាដូចគ្នា បាននាយសង្ស័យក៏សួរតែម្តងទៅ។
    ‘’ ត្រូវហើយ យើងមិនចង់ទុកនៅទីនេះទេ ‘’ និយាយរួច នាយក៏រុញរទេះរាងតូចសំដៅទៅតុអាហារ ពេលដែលញាំរួចពេលណា ពួកគេនិងធ្វើដំណើរទៅភ្លាម។
    ‘’ ខ្លាចអ្នកប្រុសតូចលួចរត់មែនទេ? ឲ្យរត់ទៅណាបាន បើដើរមិនបានផងហ្នឹង ‘’ វីន ដើរតាមពីក្រោយដោយនាយរអ៊ូតិចៗ ស្មានគេមិនដឹងឬ ចង់យកជុងហ្គុកទៅ ខ្លាចថាជុងហ្គុកនិងរត់គេច ឲ្យរត់បានយ៉ាងម៉េចទៅ បើដើរដោយខ្លួនឯងមិនទាំងបានផង ហើយទីនេះជាតំបន់របស់នាយទៀត ទោះជារត់ក៏រត់មិនរួចដែរ។
    ‘’ ខ្ញុំអាចញាំខ្លួនឯងបាន ‘’ ជុងហ្គុក ស្តីថាឲ្យនាយ បង្ខំគេឲ្យអង្គុយលើភ្លៅរបស់នាយហើយ ព្រមទាំងបង្ខំគេឲ្យញាំបាយដោយនាយបញ្ចុកទៀត ធ្វើមើលតែគេជាកូនក្មេងដែលមិនចេះកាន់ស្លាបព្រាញាំរួចឯងយ៉ាងចឹង។
    ‘’ ស្ងាត់មាត់ទៅ បើមិនចង់ឈឺខ្លួន ‘’ ថេយ៉ុង ស្តីថាឲ្យអ្នកដែលអង្គុយលើខ្លួននោះទាំងទឹកមុខងាប់ គេមិនចូលចិត្តនរណាដែលមិនស្តាប់បង្គាប់គេ។
    ‘’ ហ៊ឹក ‘’ ជុងហ្គុក ធ្វើអ្វីមិនបាន បានត្រឹមតែហារមាត់ចាំដូចជាកូនក្មេងឲ្យនាយបញ្ចុកខ្លួន ប្រុសម្នាក់នេះចូលចិត្តតែចាប់បង្ខំគេរហូត មិនថារឿងងូតទឹក រឿងញាំបាយ ពេលដែលចាប់គេរំលោភ ក៏នាយបង្ខំគេទាំងអស់ គ្មានពេលម្តងណាដែលថាគេអាចបដិសេធនិងនាយបានឡើយ បើសិនជាស្រែកតវ៉ា ក៏ត្រូវនាយវ៉ៃធ្វើបាប រំលោភបូកព្រឹករហូតដល់ថ្ងៃ បន្តដល់ស្អែកក៏មាន មាត់ថាស្អប់គេ ស្អប់ប៉ារបស់គេ តែនេះចូលចិត្តតែមកចាប់រំលោភគេរហូត ស្រីរបស់នាយមិនទៅរក មករកតែក្មេងប្រុសដូចជាគេទៅកើត មិនដឹងថាជក់ចិត្តមកពីណានោះទេ។
    ‘’ បងទៅទីនោះធ្វើអី? ‘’ យូជូ ដែលឈរនៅជ្រុងម្ខាង ខ្សឹបសួរសង្សាររបស់ខ្លួនទាំងចង់ដឹងរឿងយ៉ាងខ្លាំង។
    ‘’ ទៅរឿងការងារ មិនយូរទេ ត្រឹមតែបីថ្ងៃប៉ុណ្ណោះ ‘’ វីន ក៏ឆ្លើយទាំងញញឹមទៅនាង គេទៅរយះពេលបីថ្ងៃ ព្រោះតែរឿងការងាររបស់ចៅហ្វាយ វាជារឿងសំខាន់ណាស់ ការងារមួយនេះ មិនអាចផ្លាត់បានទេ។
    ‘’ ទៅដល់ទីនោះហើយ ហាមសម្លឹងមើលស្រីផ្សេងឲ្យសោះ ‘’ យូជូ ចាប់ទាញជាយអាវរបស់នាយ ដាក់ប្រការទុកឲ្យហើយ បើសិនជាលួចមើលស្រីផ្សេងនៅក្រោយខ្នងរបស់នាងនោះ នាយច្បាស់ជាត្រូវដំបងមិនខាន។
    ‘’ បងទៅធ្វើការឲ្យចៅហ្វាយ មិនបានគិតអារឿងស្រីនោះទេ ព្រោះបងចាប់អារម្មណ៍តែអូនម្នាក់ប៉ុណ្ណោះ ‘’ វីន ចាប់ដៃនាងយកមកកាន់ជាប់ គេមិនមែនជាប្រុសដែលទៅដល់ទីណាស្រីរោមនៅទីនោះឡើយ បើគេស្រឡាញ់អ្នកណាហើយ គឺស្រឡាញ់ស្មោះ មិនចេះប្រលូកប្រលាក់ជាមួយអ្នកណាទាំងអស់។
    ‘’ ឲ្យតែដូចមាត់និយាយទៅ ‘’ យូជូ សម្លក់មុខរបស់នាយ រួចសម្លេងមើលទៅចៅហ្វាយរបស់នាងវិញ។
    ‘’ ហ៊ឹស ‘’ វីន ញញឹមឡើង សើចនិងភាពងក់ងររបស់នាង ប្រច័ណ្ឌទាំងដែលគេមិនទាន់ទាំងទៅដល់ទីនោះ នេះបើសិនជាមានស្រីណាមកញ៉ែគេមែន ស្រីម្នាក់នោះប្រហែលជាស៊ីកំផ្លៀងរបស់នាងមិនខាន បើយ៉ាងៗហ្នឹង។
    30នាទីថេយ៉ុងនិងជុងហ្គុកក៏ញាំអាហាររួចរាល់ នាយរុញរទេះរបស់នាយតូច ដើរចេញមកដល់មុខផ្ទះ រួចក៏លើកបីរាងតូចចូលទៅក្នុងឡាន ដោយមានវីនជាអ្នកចាំបើកទ្វាររួចជាស្រេច។ ថេយ៉ុងចូលទៅខាងក្នុងឡាននៅបាំងខាងក្រោយជាមួយជុងហ្គុក បន្ទាប់មកវីនក៏ចូលទៅបញ្ជាឡាននៅខាងមុខ រួចហើយក៏បើកចេញទៅ ដោយក្រសែភ្នែកសង្សាររបស់គេសម្លឹងមើលរហូតដាច់កន្ទុយភ្នែក ទើបយូជូចូលទៅក្នុងផ្ទះធ្វើកិច្ចការរបស់ខ្លួនបន្តទៀត។

                សូមរងចាំភាគបន្ត...
 
#ថេយ៍ស៊ី
 

ម៉ាហ្វៀ(ចប់)Where stories live. Discover now