Part19: នឹកបងប្រុសខ្លាំងណាស់

1K 55 9
                                        

   ថេយ៉ុង បីនាយតូចដើម្បីងូតទឹកសម្អាតខ្លួនព្រោះតែ នាយមិនចង់ឲនរណាមកឃើញសារសរដូចជាបណ្តូលចេករបស់នាយតូចទើបនាយត្រូវរាប់រងរឿងងូតទឹកនិងផ្លាស់ប្តូរសម្លៀកបំពាក់មួយចប់ឲមាឌតូច ។ បន្ទាប់ពីសម្អាតខ្លួន រួចរាល់អស់ហើយនាយក៏បីរាងតូចចេញពីបន្ទប់ទឹកដើម្បី ផ្លាស់ប្តូរខោអាវម្តងនិងបានចុះទៅខាងក្រោម ។ ពេលដែលប្តូររួចរាល់អស់ហើយនាយក៏បីនាយតូចចុះមកខាងក្រោម រួចដាក់លើរទេះរុញដែលទុកជិតជណ្តើររួចជាស្រេច ។ 
    '' គុកគី '' សម្លេងស្រួយស្រេះបំភ្លឺឡើងធ្វើឲអ្នកដែល អង្គុយលើរទេះរុញទាំងអោនមុខចុះនោះក៏ងើបមុខឡើងព្រោះតែសម្លេងមួយនេះគេចាំបានច្បាស់ណាស់ថាជាសំលេងរបស់អ្នកណា?? 
    '' បងប្រុស '' មាឌតូចហៅឈ្មោះបងប្រុសរបស់ខ្លួន ទាំងក្តីរំភើបជាខ្លាំង ។ នេះជាបងប្រុសរបស់គេមែនរឺ? គេមិនបានយល់សប្តិទេហ្ហេសដែលបងប្រុសរបស់គេមកឈរនៅពីមុខរបស់គេទាំងមិនដឹងថាតាំងពីពេលណាហើយហេតុអ្វីក៏បងប្រុសរបស់គេមកទីនេះបាន?? អ្នកដែលជាបងក៏រត់មកអោបប្អូនប្រុសរបស់ខ្លួនដោយក្តីនឹករលឹកជាខ្លាំងទីបំផុតគេបានជួបប្អូនរបស់គេហើយទម្រាំតែសុំអនុញ្ញាត្តិឲមកមើលប្អូនបានគេត្រូវបុរសដែលចាប់ខ្លួនមកធ្វើទារុណកម្មនេះត្រូវញក់ញីបំពានរាងកាយរបស់គេជាច្រើនលើកច្រើនសារ ។ 
    '' ហ៊ឹក..ហ៊ឹក..គុកគីនឹកបងប្រុសខ្លាំងណាស់ ហេតុអីបងប្រុសមិនមកមើលអូន? អូនរងចាំឲបងប្រុស មកមើលអូនរាល់ថ្ងែ..ហ៊ឹក..បងប្រុសដឹងដែរទេ? '' នាយតូចយំអោបរៀបរាប់ប្រាប់បងរបស់គេទាំងទឹកភ្នែកទឹក សំបោរព្រោះតែខានជួបបងរបស់គេតាំងពីត្រូវប្រុសបិសាចម្នាក់នេះចាប់មកទុកតាំងពីមុនដំបូងមកម៉្លេះ ។ 
    '' ហ៊ឹក..បងសុំទោសណាគុកគីដែលបងមិនដែលមកមើលអូនពេលនេះបងនៅទីនេះហើយណាអូនកុំខ្លាចអីបងនៅជាមួយអូនហើយ '' ក្នុងនាមជាបងប្រុសក៏យំមិនចាញ់ប្អូនប៉ុន្មានដែរតែគេមិនចង់ប្រាប់ទៅប្អូនរបស់គេថាគេបានជួបអ្វីខ្លះ?ត្រូវគេជាន់ឃ្លីម៉េចខ្លះ?ព្រោះខ្លាចប្អូនរបស់គេ បារម្ភ ។ 
    '' ចេញទៅនិយាយកន្លែងផ្សេងទៅយើងអនុញ្ញាត្តិឲមួយថ្ងែចុះ '' ណាមជុន ដើរមកនិយាយកាត់ចង្វាក់ពីរនាក់បងប្អូនដែលយំយែកនៅលើភូមិគ្រឹះរបស់ប្អូនប្រុសរបស់គេធ្វើមើលតែមាននរណាស្លាប់យ៉ាងចឹង ។ 
    '' បាទ '' នាយតូចជាបងនិយាយហើយប្រលែងប្អូន ចេញពីការអោបរួចរុញរទេះរបស់ប្អូនទៅនិយាយគ្នានៅសួនច្បារក្រោយផ្ទះ ។ 
    '' បងចូលចិត្តកាន់ជើងកូនរបស់សត្រូវតែចឹងទុកចិត្ត ពួកវាពេកតិចថ្ងែណាមួយវាលួចរត់គេចគិតយ៉ាងម៉េចទៅ '' អ្នកកម្លោះថេយ៉ុងដើរមកអង្គុយលើសាឡុងនិយាយទៅកាន់បងប្រុសរបស់គេដែលចូលចិត្តកាន់ជើងកូនសត្រូវរបស់ខ្លួន ។ 
    '' បងចេះគិតហើយអាថេឯងមិនបាច់បារម្មណ៍នោះទេ '' ណាមជុន ដាក់ខ្លួនអង្គុយនៅសាឡុងម្ខាងក្បែរប្អូនទោះជាគេចូលចិត្តកាន់ជើងនាយតូចតែគេមនដែលភ្លេចទង្វើដែលប៉ានាយតូចធ្វើមកលើម៉ាក់របស់គេឡើយ ។ ប៉ុន្តែគេមិន មែនចិត្តក្តៅដូចជាប្អូនរបស់គេ ។ 
    '' ឲតែដូចមាត់ទៅ '' នាយលើកកែវកាហ្វេដែលអ្នក បម្រើលើកយកមកឲក្រេមបន្តិចមិននិងសម្លឹងមើលអ្វីផ្សេងជំនួសវិញ ។ 
_____ 

ម៉ាហ្វៀ(ចប់)Where stories live. Discover now