Part35: អាក្រក់ទាំងពីរ

945 56 2
                                        

 '' អ្ហាយយយ '' អូលីវា ស្រែកដូចគេចាក់.កដល់ ថ្នាក់សម្លេងរបស់នាងលាន់លឺពេញផ្ទះមួយនេះតែម្តង ដើម្បីឲថេយ៉ុងបានលឺហើយចេញមកឃើញថានាងកើតអីអ្នកណាជាអ្នកធ្វើបាបនាង ។ 
   '' នាងធ្វើស្អីរបស់នាង? ស្រែកស្អី? '' ជុងហ្គុក សួរ ទាំងភ្ញាក់ផ្អើលពេលស្រីស្រស់នៅសុខៗក៏ស្រែកឡើងថែមទាំងធ្វើឲរបស់របររ៉ាយប៉ាយហើយថែមទាំងយកស្អីមកអាដៃរបស់ខ្លួនឯងទៀតប្រៀបដូចជាធ្វើខ្លួនកំសត់ដូចនៅក្នុងរឿងល្ខោនដើម្បីទាក់ទាញចំណាប់អារម្មណ៍តួរឯងប្រុសឲមកជួយហើយចោតប្រកាន់តួរឯកស្រីព្រោះតែល្បិចកលមាយារបស់តួឈ្នានីស ។ 
     '' ធ្វើស្អីហ្នឹង? '' សម្លេងរបស់ថេយ៉ុងបភ្លឺពីក្រោយ ស្រីស្រស់ដោយសារតែបានលឺសម្លេងស្រែកលឺពេកទើបរាងក្រាស់ដើរចេញមកមើលថាមានអ្វីកើតឡើងទើបបានជាលឺសម្លេងស្រែកយ៉ាងនេះ!! តែអ្វីដែលគេ បានឃើញនោះគឺរូបរាងស្រីស្រស់ដែលជាសង្សាររបស់គេកំពុងតែញាក់ញ័រខ្លួនទទ្រីតថែមទាំងដៃរបស់គេកំពុងតែមានឈាមហូរទៀតផង ។ 
   '' ថេ..ហ៊ឹក..ហ៊ឹក..អូនឈឺខ្លាំងណាស់ '' អូលីវា យំស្រស្រាក់ពេលបានឃើញអ្នកកម្លោះដើរមកហើយនាងកាន់តែយំខ្លាំងលើសដើមធ្វើខ្លួនកម្សត់ចូលតួឲនាយបានឃើញហើយអាណិត ។ 
   '' មានរឿងអីកើតឡើង? អ្នកណាធ្វើអីអូន? '' ថេយ៉ុង ដើរមកចាប់ដើមដៃរបស់នាងថ្មមៗរួចសួរទាំង ក្តីបារម្ភដែលនៅសុខៗសង្សាររបស់គេឈាមហូរពេញដៃបែបនេះហើយរបស់របរនៅទីនេះក៏ច្ទិចខ្ជីអស់ថែមទាំងបានឃើញជុងហ្គុកកំពុងតែសម្លឹងមើលមកគេដូចគ្នា!! នាយចង់ដឹងណាស់ថាមានរឿងអ្វីកើតឡើង គ្រាន់តែគេទៅមិនបានមួយម៉ោងផងមកវិញស្រាប់តែសភាពនៅក្នុងផ្ទះនេះដូចជាយ៉ាប់យឺនដល់ហើយ។ 
   '' ហ៊ឹក..ថេ...អូនឈឺ '' ស្រីស្រស់នៅតែបញ្ចេញទឹក ភ្នែកក្លែងក្លាយមកជាហូរហែព្រមទាំងផ្អែកក្បាលលើដើមទ្រូងរបស់នាយកំពុងតែសម្លឹងមើលរាងតូចដែលអង្គុយលើរទេះរុញទាំងមិនហ៊ាននិយាយអ្វីចេញមកឡើយ។ 
   '' អូនឆាប់និយាយមកថាមានរឿងអីកើតឡើង? ហេតុអីផ្ទះក្លាយទៅជាបែបនេះ? '' ថេយ៉ុង ក្រសោបស្មាររបស់នាងទាំងសងខាងសួរទៅស្រីស្រស់ទាំងចង់ដឹងចម្លើយយ៉ាងខ្លាំងថាមានរឿងអ្វីកើតឡើងឲប្រាកដទៅ។ 
   '' គឺ..ហ៊ឹក..អូនគ្រាន់តែសួរក្មេងអង្គុយលើរទេះរុញ នោះធម្មតាសោះ ស្រាប់តែក្មេងនោះបោករបស់របរ ចោល ថែមទាំងលើកដៃច្រានអូនឲដួលហើយអូនក៏ ដួលប៉ះនិងអំពែងចានទាំងនេះរហូតហូរឈាម ហ៊ឹក..ហ៊ឹក..អូនឈឺណាស់ '' អូលីវា និយាយបន្លើយ ទាំងអស់ ដើម្បីឲថេយ៉ុងលង់ជឿនាងនិងដាក់ទោស រាងតូច នាងសុខចិត្តនិយាយប្រឌិតរឿងឡើងមក ទោះជាយ៉ាងណាថេយ៉ុងក៏ជឿនាងស្រាប់ហើយ និយាយកុហកតែបន្តិចក៏មិនអីដែរ យ៉ាងហោចណាស់ ក៏បានកំចាត់ក្មេងប្រុសដែលអង្គុយនៅលើរទេះរុញនោះឲចេញឆ្ងាយពីថេយ៉្ងបានម្នាក់ដែរ។ 
   '' មិនពិតទេ នាងនិយាយកុហក ខ្ញុំមិនបានធ្វើដូច ជានាងថាឡើយ '' ជុងហ្គុក ដែលអង្គុយស្ងៀមមិន មាត់មិន.កក៏និយាយឡើង នៅមិននៅឲស្រីម្នាក់នោះមកចោតប្រកាន់ទាំងដែលគេមិនបានដឹងរឿង បើសិនជាគេមិននិយាយតវ៉ាខ្លះ ច្បាស់ជាត្រូវធ្លាក់ជានុយរបស់នាងមិនខាន។
   '' ថេបងត្រូវជឿអូន អូនមិនបានកុហកទេ អូន និយាយការពិត '' អូលីវា ចាប់ដើមដៃរបស់ថេយ៉ុង
ធ្វើរឹកយំកាន់តែខ្លាំង នាងព្យាយាមនិយាយគ្រប់យ៉ាង ដើម្បីកុំឲថេយ៉ុងជឿក្មេងម្នាក់នោះ។ 
   '' ខ្ញុំមិនបានធ្វើដូចដែលនាងនិយាយពិតមែន '' ជុងហ្គុក, ថេយ៉ុង មិនទាន់បញ្ចេញប្រតិកម្មអ្វីឡើយគេនៅចាំស្តាប់ និងងាកមើលអ្នកទាំងពីរឆ្លាសគ្នាទៅវិញទៅមកគេកំពុងតែគិតថាគួរតែជឿអ្នកណា? អ្នកណាជាអ្នកខុសអ្នកណាជាអ្នកត្រូវទៅ? ពេលនេះ
គេកំពុងតែវិលវល់អស់ហើយ។ 
   '' អូននិយាយពិតទេ? '' ថេយ៉ុង ងាក់មកសួរស្រី ស្រស់ទើបនាងងក់ក្បាលជំនួសទាំងទឹកភ្នែកកំពុងតែហូរ!! នាយសម្លឹងមើលដៃរបស់នាងបន្តិចរួចដើរមក ជិតរាងតូចដែលអង្គុយលើរទេះរុញកំពុងតែសម្លឹងមើលមកគេទាំងរលីងរលោងចង់យំរួចហើយនាយក៏....
   ផាច់... 
   អ្នកកម្លោះទះថ្ពាល់រាងតូចមួយដៃយ៉ាងខ្លាំងដល់ ថ្នាក់ខ្លូនរបស់ជុងហ្គុកត្រូវធ្លាក់ពីរទេះរុញឲដួលអុកគូទនិងឥត។ 
   '' អ៊ួយ..ហ៊ឹក..ហ៊ឹក.. '' ជុងហ្គុក ស្រែកដោយក្តីឈឺ ចាប់ពេលធ្លាក់ពីរទេះរុញហើយដៃរបស់គេក៏មុតនិង អំបែងចានដែលអូលីវាបោកចោលនោះឲឈាមរហាម សូម្បីតែជើងរបស់គេក៏មុតសុះសាច់ដូចគ្នាពេលនេះខ្លួនប្រាណរបស់គេទាំងអស់គឺកំពុងតែហូរឈាមយ៉ាងច្រើន។ 
   '' នេះជាទោសដែលឯងធ្វើបាបសង្សាររបស់យើងអាក្មេងថោកទាប '' ថេយ៉ុង យកជើងរបស់ខ្លួនជាន់លើដៃរបស់រាងតូចដែលកំពុងតែដោតជាប់ជាមួយនិងអំបែងចានដែលបែក។
   '' ហ៊ឹក..ហ៊ឹក..ខ្ញុំឈឺណាស់..ខ្ញុំឈឺ '' រាងតូច ព្យាយាមយកដៃរបស់គេទាញជើងរបស់នាយឲចេញ
ពីការជាន់ពីលើតែវាមិនបានផលឡើយនាយមានតែសង្គត់ខ្លាំងលើសដើមទៅទៀត។ 
   ឌឹប... 
   '' លើកក្រោយកុំប្រហើនដូចថ្ងែនេះទៀត '' ថេយ៉ុង ទាត់ចំពោះរបស់រាងតូចមួយជើងយ៉ាងខ្លាំងរួចដើរទៅក្បែរសង្សាររបស់នាយក្រសោបកាយរបស់នាងដើរចេញពីទីនោះ!! ចំណែកឯអូលីវាវិញក៏ញញឹមពេញចិត្ត ពេញថ្លើមយ៉ាងខ្លាំងពេលដែលបានឃើញសភាពរបស់រាងតូចហើយធ្វើឲស្រីស្រស់ញញឹមញញែមលាក់គំនួយបេះបួយពីក្រោយរួចពួកគេក៏ដើរចេញពីទីនោះទៅដើម្បីទៅលាងរបួសដៃនៅឯមន្ទើរពេទ្យដោយមិនខ្វល់ថាខ្លួនរាងតូចពេលនេះក្លាយទៅជាយ៉ាងណាឡើយគឺគេមិនបានខ្វល់ខ្វាយនោះទេ។ 
   '' ហ៊ឹក..ហ៊ឹក..ឈឺណាស់ ជួយខ្ញុំផងយូជូ '' ជុងហ្គុក ស្រែកហៅឲគេមកជួយព្រោះតែខ្លួនរបស់គេ ពេលនេះពពេញទៅដោយឈាមដាបកម្រើកក៏មិនរួច ឈឺពោះមធ្យមងំត្រង់ឈឺចិត្តដែលត្រូវប្រុសស្រីមួយគូរនោះមកធ្វើបាបទម្លាក់កំហុសឲគេទាំងដែលគេមិនបានធ្វើអ្វីសោះនាយមិនគិតសួរនាំពីគេឡើយជឿតែសម្តីរបស់ស្រីគេដោយមិនគិយស្តាប់ពាក្យបកស្រាយរបស់គេខ្លះសោះ។ 
   '' ជុងហ្គុក '' យូជូ ដែលចាំមើលគ្រប់សកម្មភាព របស់ពួកគេទាំងពីចាប់ផ្តើមមករហូត!! នាងសង្ងំចាំ មើលថានិងមានអ្វីកើតឡើងទៅលើជុងហ្គុកថាស្រីចិត្តបិសាចដូចជាអូលីវានិងប្រើល្បិចកលអ្វីមកធ្វើបាបរាងតូចទៅ? តែនាងមិនស្មានដល់ថាស្រីម្នាក់នោះពិល ពុលយ៉ាងនេះសោះហើយចៅហ្វាយរបស់នាងទៀតមិនគិតជឿរឺស្តាប់សម្តីរបស់រាងតូចសោះគិតតែជឿពាក្យសម្តីរបស់ស្រីល្បិចច្រើននោះដល់ថ្នាក់ហ៊ានប្រើដៃប្រើជើងធ្វើបាបជុងហ្គុកដែលគ្មានផ្លូវតស៊ូបានទាំងបានឃើញហើយថាខ្លួនប្រាណរបស់គេពពេញទៅដោយឈាមតែពួកគេនៅតែព្រួតគ្នាធ្វើបាបទៀតពិតជាអាក្រក់ឃោឃៅណាស់សូម្បីតែចៅហ្វាយរបស់នាង។ 

#ថេយ៍ស៊ី

ម៉ាហ្វៀ(ចប់)जहाँ कहानियाँ रहती हैं। अभी खोजें