Part55: ទៅផ្ទះត្រកូលJEON

732 45 0
                                        

    ‘’ មិនបានទេ បើទៅហើយ ថេយ៉ុងចាប់ឃុំទុកម្តងទៀត លើកនេះច្បាស់ជាបានស្លាប់នៅទីនោះច្បាស់ណាស់ ‘’ ជុងហ្គុក បណ្តេញការគិតរបស់ខ្លួនចេញ បើសិនជាគេនៅតែគិតរឿងទៅនិយាយជាមួយថេយ៉ុងដដែលៗនោះ គេច្បាស់ជាលួចទៅ ហើយត្រូវថេយ៉ុងឃុំទុកនៅទីនោះម្តងទៀតមិនខាន សុខចិត្តរកដំណោះស្រាយមួយដែលល្អជាងនេះ ប្រសើរជាងទៅរកនាយតែម្នាក់ឯងដែរ។
    ‘’ ហ៊ើយ…! គេងវិញល្អជាង ‘’ ជុងហ្គុក យកភួយគ្របនឹងពីលើក្បាលរបស់គេជិតឈឹង បើនៅតែគិតរឿងនេះទៀត គេអាចជាឆ្គួតស្លាប់ដោយសារតែរឿងនេះច្បាស់ណាស់ គេងយកកម្លាំងនៅថ្ងៃស្អែកវិញប្រសើរជាង។

     ថ្ងៃថ្មីឈានចូលមកដល់ ថេយ៉ុងងើបតាំងពីប្រលឹមស្រាងៗ រួចក្រោកឡើងមកហាត់ប្រាណនៅក្នុងផ្ទះរបស់គេដែលមានបន្ទប់មួយសម្រាប់ហាត់ប្រាណ មានឧបករណ៍ជាច្រើនប្រភេទ ដោយយើងមិនចាំបាច់មានគ្រូបង្រៀន ក៏អាចរឿងបានដោយខ្លួនឯង។
     ប្រើពេលប្រហែលជាមួយម៉ោងជាង ទម្រាំតែនាយហាត់រួចរាល់។ នាយដើរចូលមកក្នុងបន្ទប់ រួចយកកន្សែងពោះគោ ហើយដើរចូលក្នុងបន្ទប់ទឹកដើម្បីសម្អាតក្លិនខ្លួននឹងញើសដែលទើបតែមកពីហាត់ប្រាណនោះចេញឲ្យស្អាត។
    ពេលដែលរួចរាល់ការងូតទឹក នឹងទាំងការស្លៀកពាក់ទាំងអស់ហើយ នាយក៏ដើរចេញមកវិញ សំដៅទៅកន្លែងញាំបាយ ដែលមានវីន យូជូ នឹងម៉ែដោះស៊ីរងចាំនាយរួចជាស្រេច។
    ‘’ ថ្ងៃនេះអ្នកប្រុសចង់ទៅណាដែរ? ‘’ ម៉ែដោះស៊ី ដួលបាយឲ្យអ្នកប្រុសរបស់គាត់ ព្រមជាមួយសំណួរមួយ ព្រោះថ្ងៃនេះជាថ្ងៃអាទិត្យ គេសម្រាក តែអ្នកប្រុសរបស់គាត់ស្លៀកពាក់ដូចជាអ្នកទៅធ្វើការចឹង។
    ‘’ ខ្ញុំទៅលេងផ្ទះលោកពូJeonបន្តិចអ៊ុំ ខានទៅសួរសុខទុក្ខគាត់យូរហើយ ‘’ ពាក្យសម្តីនេះ ធ្វើឲ្យយូជូនឹងវីនសម្លឹងមើលមុខគ្នាទាំងភ្ញាក់ផ្អើល។
    ‘’ គាត់ទៅធ្វើអីទៅ? បងដឹងទេ? ‘’ យូជូ ងើយមកខ្សឹបជាមួយនឹងវីន ដែលឈរនៅក្បែរនាង ចៅហ្វាយនាងមិនដែលរំលឹកពីត្រកូលនោះយូរហើយ តាំងពីជុងហ្គុកចាកចេញទៅ តែថ្ងៃនេះចង់ទៅផ្ទះលោកJeon ច្បាស់ជាមានរឿងអីមិនខាន។
    ‘’ បងមិនដឹងទេ ព្រោះចៅហ្វាយគាត់មិនបានប្រាប់បងទេ ‘’ វីន ក៏ឆ្លើយទៅតាមអ្វីដែលគេដឹង រឿងទាក់ទងនឹងត្រកូលJeon វីនគេមិនសូវដឹងប៉ុន្មានទេ បើរឿងផ្សេងៗដូចជាជំនួញ ឬក៏ការងារអីដែលសំខាន់ ចៅហ្វាយរបស់គេនឹងប្រាប់គេ លើកលែងតែរឿងត្រកូលJeonមួយប៉ុណ្ណោះ ដែលមិនប្រាប់។
    ‘’ ឬមួយចង់ទៅចាប់ជុងហ្គុក ‘’ យូជូ និយាយរួចក៏បើកភ្នែកធំៗ ចៅហ្វាយរបស់នាងចង់ទៅចាប់យកជុងហ្គុកឲ្យមកចុះនរកម្តងទៀតច្បាស់ណាស់ ស្លាប់ហើយ ម្តងនេះមិនដឹងថាជុងហ្គុកអាចរស់ម្តងទៀតឬក៏អត់ បើសិនជានាយទៅចាប់យកមកវិញពិតមែន។
    ‘’ មិនអាចទេ អ្នកណាទៅចាប់បានងាយៗនោះ ពេលនេះផ្ទះជុងហ្គុកអាចមានប៉ូលីសយាមពេញផ្ទះក៏មិនដឹង ‘’ វីន លើកហេតុផលមកនិយាយ ចង់ទៅចាប់កូនគេនៅក្នុងផ្ទះរបស់គេបែបនោះ វាមិនងាយស្រួលគេ ណាមួយជុងហ្គុកក៏អាចជាការពារខ្លួនជាងមុនក៏ថាបាន ព្រោះខ្លាចចៅហ្វាយរបស់គេចូលទៅចាប់ម្តងទៀត។
    ‘’ ពេលបងទៅជាមួយគាត់ បងចាំសង្គេតមើលផងទៅ ហើយយកមកប្រាប់អូនផងឮទេ? ‘’ យូជូ ចង្អុលមុខរបស់នាយ ដើម្បីឲ្យនាយយល់ បើសិនជានាងមិនសួរនាំរឿងជុងហ្គុកទេ នាងក៏មិនអាចដឹងថា ជុងហ្គុកអាចរត់ចេញទៅបាននោះទេ ព្រោះវីនមិនចង់និយាយប្រាប់នាង មនុស្សដែលជាវីន ទាល់តែជំរិតសួរ ឬក៏ធ្វើជាខឹង បានគេព្រមប្រាប់នាង។
    ‘’ បងដឹងហើយ ‘’ វីន ធ្វើភ្នែកក្រឡាប់ចាក់ចុះឡើង ទោះជាគេមិនចង់ប្រាប់នាង តែនាងក៏បង្ខំឲ្យគេប្រាប់ទាល់តែបាន ដល់ពេលគេមិនប្រាប់ ក៏ធ្វើរឹកងក់ងរដាក់គេ ដូច្នេះហើយគេទ្រាំមិនប្រាប់បានយ៉ាងម៉េច បើនាងតែងតែធ្វើខ្លួនបែបនោះ ខ្លះក៏ខ្លាញីចូលសន្ធឹកម្តងម្កាលទៀត ទើបគេខ្លាច ហើយព្រមប្រាប់នាងគ្រប់រឿងដែលនាងចង់ដឹងចង់ឮ។
    មួយសន្ទុះក្រោយ ថេយ៉ុងក៏ញាំអាហាររួចរាល់ ហើយពួកគេក៏ដើរទៅឡាន ដោយមានវីនចាប់បើកទ្វារចូលឲ្យរួចជាស្រេច ពេលដែលឡើងលើឡានរួចហើយ វីនក៏បើកចេញទៅ សំដៅទៅផ្ទះត្រកូលJeonតែម្តង។
    ‘’ អាវីន ឯងគិតថាអាក្មេងនោះភ្ញាក់ផ្អើលដែរទេ? ពេលយើងទៅផ្ទះវាបែបនេះ? ‘’ ថេយ៉ុង សួរទៅជំណិតរបស់ខ្លួន ដែលកំពុងតែបញ្ជាចង្គូនឡានបើកទៅមុខជារឿយៗក្នុងល្បឿនមធ្យម។
    ‘’ ប្រហែលហើយចៅហ្វាយ ‘’ វីន ឆ្លើយតែមាត់ តែមិនបានងាកក្រោយមើលចៅហ្វាយរបស់គេនោះទេ គេផ្តោតទៅលើការបើកបរ ក្រែងអាចគ្រោះថ្នាក់បាន
បើសិនជាគេងាកក្រោយ។
    ‘’ ខ្ញុំសួរមួយបានទេចៅហ្វាយ? ‘’ ដោយទ្រាំនឹងចង្ងល់ដែលឆ្ងល់នៅក្នុងចិត្តមិនបាន ទើបគេហ៊ានហារមាត់សួរទៅនាយ បើសិនជាទុកមិនសួរបែបនេះ គេអាចជាស្ទះខ្យល់ស្លាប់ព្រោះតែសំណួរដែលគេចង់បានចម្លើយមិនខាន។
    ‘’ សួរមក ‘’
    ‘’ ចៅហ្វាយទៅផ្ទះអ្នកប្រុសតូចធ្វើអីទៅ? ‘’ វីន សួរសំណួរដែលគេឆ្ងល់នៅក្នុងចិត្ត គេឆ្ងល់ខ្លាំងណាស់ ហេតុអីក៏ទៅផ្ទះរបស់ជុងហ្គុក ក្រែងចៅហ្វាយរបស់គេធ្លាប់ចាប់ជុងហ្គុកយកមកធ្វើបាប តែថ្ងៃនេះ បែរជាចង់ទៅម្តងទៀត មិនខ្លាចជុងហ្គុកហៅប៉ូលីសឲ្យមកចាប់នាយទេយ៉ាងម៉េច? បានជាចៅហ្វាយរបស់គេហ៊ានបែបនេះ។
    ‘’ ទៅសួរសុខទុក្ខលោកJeonបន្តិចនោះអី ណាមួយយើងខាតជួបគាត់យូរហើយ ‘’ ថេយ៉ុង ឆ្លើយទាំងទឹកមុខញញឹមស្រាល តែបង្គប់ដោយល្បិចដែលបង្ហាញនៅលើផ្ទៃមុខរបស់គេ គេទៅចង់ជួបអ្នកដែលធ្លាប់តែដេកក្រោមទ្រូងរបស់គេរាល់ថ្ងៃ ចង់ឃើញពេលដែលជុងហ្គុកបានឃើញមុខរបស់គេ តើជុងហ្គុកនឹងមានប្រតិកម្មបែបណា បន្ទាប់ពីបែកគ្នាខានជួបមុខរយះពេលមួយអាទិត្យជាង។
    ‘’ ចង់ទៅរកអ្នកប្រុសជុងហ្គុកមិនថាទេ ចៅហ្វាយ ‘’ វីន លួចនិយាយក្នុងចិត្ត បើសិនជាឲ្យចៅហ្វាយរបស់គេស្តាប់ឮ ច្បាស់ជាបានហោះទៅផ្ទះវិញមិនខាន ហោះទៅតែវិញ្ញាណទៅវិញទេ មិនមែនទៅទាំងខ្លួនប្រាណរបស់គេឡើយ។
 
•ថេយ៍ស៊ី
 

ម៉ាហ្វៀ(ចប់)Wo Geschichten leben. Entdecke jetzt