ត្របកភ្នែកតូចតូចចាប់ផ្តើមបើកឡើងសន្សឹមៗសម្លឹងមើលពិដានដំបូលផ្ទះភ្លឹសៗ។កាយតូចព្យាយាមក្រោកទាំងឈឺពាសពេញខ្លួនទៅហើយព្រោះតែឈឺមុខរបួសដែលត្រូវនាយវ៉ៃជាច្រើនខ្សែក្រវ៉ាត់។
'' អ៊ួយ.. '' សម្លេងបភ្លឺពីមាត់តូចស្លេកស្លាំងលឺខ្សាវៗធ្វើឲអ្នកដែលអង្គុយយាមនៅខាងក្នុងត្រូវភ្ញាក់ពីដំណេកព្រោះតែចៅហ្វាយនាយបញ្ជាឲនៅយាមពេលណាដែលរាងតូចភ្ញាក់ត្រូវយកបាយឲរាងតូចញាំ។
'' អាល្អិតយ៉ាងម៉េចទៅហើយ?ក្រោករួចដែរទេ? '' វីន ចូលមកជួយគ្រារាងតូចឲងើបតែរាងតូចច្រត់ដៃនិងឥតការ៉ូព្យាយាមរំកិលខ្លួនថយក្រោយព្រោះតែខ្លាចបុរសនៅចំពោះមុខធ្វើបាប។
'' កុំខ្លាចបងអីបងមិនធ្វើអីឯងទេ '' អ្នកកម្លោះដឹងថារាងតូចអាចនិងខ្លាចគេបានជានាយតូចព្យាយាមខិតខ្លួនគេចចេញពីគេតែគេព្យាយាមនិយាយលួងលោមដើម្បីកុំឲនាយតូចខ្លាចព្រោះតែគេមិនមែនជាមនុស្សអាក្រក់ឡើយ។
'' បងប្រុសមិនអាក្រក់ដូចប្រុសម្នាក់នោះទេហ្ហេស? បងមិនមែនជាបិសាចដូចគេមែនទេ? '' ជុងគុក សួរនាយចំៗទាំងញ័របបូមាត់ចំណែកឯនាយក៏សើចក្នុងបំពង.ក.នេះជាលើកទីមួយហើយដែលមានមនុស្សនិយាយថាចៅហ្វាយរបស់គេដូចជាបិសាចនៅចំពោះមុខគេនោះ។
'' បងមិនអាក្រក់ដូចជាគាត់នោះទេទោះជាបងជាកូនចៅរបស់គាត់ក៏ដោយឯងអាចទុកចិត្តបងបាន '' នាយបញ្ចេញស្នាមញញឹមដល់អ្នកម្ខាងទៀតមានអារម្មណ៍ថាឈប់ខ្លាចភ្លាមព្រោះតែស្នាមញញឹមនោះបង្ហាញពីភាពកត់ក្តៅនៅខាងក្នុង។
'' បងប្រុសជួយយកខ្ញុំចេញពីទីនេះបានទេ?ខ្ញុំមិនចង់នៅទីនេះទេខ្ញុំចង់ទៅជួបបងប្រុសនិងលោកប៉ារបស់ខ្ញុំបងប្រុសយកខ្ញុំចេញពីទីនេះផងណា '' សម្លេងលន់តួទាំងរលីងរលោងហើយចាប់ដៃអ្នកម្ខាងទៀតសម្លឹងមើលភ្នែករបស់គេភ្លឹសៗសង្ឃឹមថាគេចិត្តទន់ព្រមជួយខ្លួនឲរួចផុតពីនរកមួយនេះ។
'' នៅទីនេះហើយចាំបងយកអាហារមកឲឯងញាំ '' នាយជ្រើសមិនឆ្លើយក៏ក្រោកចេញដើម្បីទៅយកអាហារមកឲរាងតូចញាំ។
'' ហ៊ឹក..ហ៊ឹក..ខ្ញុំចង់ចេញពីទីនេះ បងប្រុសបងនៅ ឯណាមកជួយខ្ញុំចេញពីទីនេះផង ហ៊ឹក..'' ពេលដែលនាយងើបចេញទៅបាត់រាងតូចក៏យំហ៊ូព្រោះតែភាពភ័យខ្លាចដែលត្រូវមកជួបនិងរឿងបែបនេះ។ តាំងពីតូចគេមិនដែលត្រូវនរណាវ៉ៃធ្វើបាបដូចជានាយឡើយតែនេះនាយជាអ្នកណាដែលហ៊ានលើកដៃវ៉ៃគេបែបនេះ?
'' ក្រាក...មកហើយឆាប់ញាំទៅអាល្អិត '' វីន ដើរចូលមកកាន់ថាស់អាហារនៅក្នុងដៃហើយថាស់អាហារនោះមានម្ហូបអាហារជាច្រើនសុទ្ធតែរបស់ពៅកម្លាំងព្រោះនាយបានបញ្ជាម៉ែដោះឲលួចធ្វើជាពិសេសព្រោះមើលទៅរាងតូចដូចជាគ្មានកម្លាំងនោះទេទើបគេលួចប្រាប់ម៉ែដោះមិនឲចៅហ្វាយរបស់គេបានដឹងឡើយ។
'' ខ្ញុំមិនញាំទេបងយកទៅវិញទៅ '' នាយតូចងាកមុខចេញគេចពីអាហារដែលនៅចំពោះមុខ។
'' បើឯងមិនញាំទេចៅហ្វាយច្បាស់ជាខឹងបងហើយឯងវិញមកវិញគាត់និងវ៉ៃឯងទៀតមិនខាន '' គ្រាន់តែលឺថានាយនិងវ៉ៃគេម្តងទៀតនាយតូចរហ័សទទួលថាស់ពីដៃរបស់នាយយកវាមកញាំយ៉ាងលឿន។
'' ខ្ញុំញាំក៏បានដែរ '' ជុងគុក យកអាហារដួលចូលក្នុងមាត់ហាក់ដូចជាឃ្លានណាស់ចឹងព្រោះតែគេខានញាំបាយជាច្រើនថ្ងែហើយតាំងពីមកនៅទីនេះ។ បន្ទាប់ពីញាំឆ្អែតហើយប្រៀបបានដូចជាត្រូវសន្តំញាំហើយក៏មានអារម្មណ៍ថាងងុយគេងព្រោះតែអស់កម្លាំងទើបគេដាក់ខ្លួនគេងតែម្តងមិននិយាយអីទាល់តែសោះ។
'' ក្មេងនៅតែក្មេងញាំឆ្អែតក៏គេងហ្ហឹម '' វីន ដកដង្ហើមធំមុននិងយកដៃទាញភួយយកមកដណ្តប់ឲរាងតូចស្រួលប្រួលរួចប្រមូលចានអាហារដែលរាងតូចញាំមិញនេះយកទៅទុកវិញ។
#Skip
____
ČTEŠ
ម៉ាហ្វៀ(ចប់)
AkčníKim Taehyung & Jeon Jungkook ❤ TOP TAE / BOTTOM GUKK និពន្ធដោយ : ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 29/10/20
