'' នេះរបស់អូន '' ថេយ៉ុង ដួសសាច់មួយកូនដុំដាក់ លើចានស្រីស្រស់ដែលអង្គុយនៅក្បែរខ្លួនបំណងចង់ឌឺដងឲអ្នកដែលឈរនៅជ្រុងម្ខាងទៀតក្នុងនៃចង់បញ្ជឺចិត្តតែមានឯណាជុងហ្គុកមិនខ្ជីខ្វល់ធ្វើជាដឹងលឺអ្វីឡើយគេងាក់មើលទៅអ្វីផ្សេងដោយមិនខ្វល់ពីមនុស្សពីរនាក់ដែលចាំតែព្យាយាមធ្វើឲគេក្អួតឈាមនោះឡើយគេមិនយល់នោះទេ!! ជុងហ្គុកហាក់ដូចជាមិនយល់ ឡើយហេតុអីប្រុសស្រីមួយគូរនៅពីមុខរបស់គេនេះព្យាយាមធ្វើខ្លួនខំនិយាយលឺៗហើយភ្នែកដៀងមើលមកគេម៉្លេះ? ចង់ធ្វើឲគេចាប់អារម្មណ៍មែន? ចង់ប្រាប់ថា គេមិនបានខ្វល់ពីអ្នកទាំងពីរឡើយទោះជាចង់ដេកជាមួយគ្នានៅនឹងមុខរបស់គេទៀតក៏គេមិនខ្វល់ដែរឈប់បានឈប់ទៅ។
'' ចាស៎អរគុណណាស់បងសម្លាញ់ '' អូលីវា ញញឹមញញែមព្រោះតែថេយ៉ុងដូចជាយល់ចិត្តនិង ស្រឡាញ់យកចិត្តទុកដាក់នឹងនាងយ៉ាងខ្លាំងទាំងដែលពេលនេះពួកគេនៅជាមួយនឹងអ្នកបម្រើយ៉ាងច្រើនតែក្តីបារម្ភដែលគេមានឲនាងគឺគេមិនបានខ្វល់ពីភ្នែករបស់អ្នកដទៃឡើយទើបធ្វើឲកូនចិត្តរបស់នាងគិតថានាងជាមនុស្សស្រីសំខាន់បំផុតសម្រាប់នាយ។
'' បងក៏ញាំឲច្រើនៗទៅណា នឹងអាលមានកម្លាំង ខ្លាំងៗនោះអី '' ស្រីស្រស់ដួសអាហារដាក់ឲនាយវិញ ព្រមទាំងនិយាយពាក្យសម្តីចេញមកគ្មានសីលធម៍នៅក្នុងខ្លួនអីបន្តិច!! នាងចង់សំដៅទៅលើអ្វីអ្នកណាក៏ អាចយល់ន័យដែរមានតែមនុស្សភ្លើមិនដឹងខ្យល់អ្វីតែប៉ុណ្ណោះដែលមិនដឹងថាអាពាក្យកម្លាំងខ្លាំងហ្នឹងចង់សំដៅលើអ្វី? យល់ហ្ហេសអ្នកអាន😒
'' អូនឯងនេះក្បាលខូចខ្លាំងណាស់ '' អ្នកខាងនេះ ក៏មិនណាយដែរពេលបានលឺពាក្យសម្តីរបស់នាង ហើយនៅឆ្លៀតចាប់ទាញថ្ពាល់របស់នាងធ្វើដូចជាគ្រឺតខ្នាញ់នាងណាស់ចឹងមិនបានគិតខ្វល់ថាកំពុងតែមានមនុស្សនៅឈរស្តាប់រឺក៏យ៉ាងណាឡើយធ្វើមើលតែពួកគេនៅជាមួយគ្នានៅក្នុងបន្ទប់តែពីនាក់យ៉ាងចឹងទាំងដែលមនុស្សវ័យចំណាស់ដូចជាម៉ែដោះស៊ីក៏កំពុងតែនៅតែចៅហ្វាយរបស់គាត់នៀកដូចជានិយាយមិនចេះខ្មាស់មាត់សោះ។
'' សម្តីគ្មានសុជីវធម៍ '' យូជូ និយាយក្នុងចិត្តតែម្នាក់ ឯងសែនជ្រេញរឹកនាងជាខ្លាំង!! មនុស្សស្រីស្អី និយាយគ្មានខ្មាស់មាត់ថែមទាំងមករកប្រុសដល់ផ្ទះ ទៀតផង។
'' ចៅហ្វាយ '' វីន ដើរចូលមកកាត់ចង្វាក់របស់ពួក គេព្រោះតែមានរឿងសំខាន់ត្រូវប្រាប់ទើបនាយរត់មកទាំងមិនបានចាប់អារម្មណ៍ថាចៅហ្វាយរបស់ខ្លួនកំពុងតែជាប់រវល់។
'' មានការអី? '' ថេយ៉ុង ឈប់និយាយជាមួយស្រី របស់គេរួចងាក់មកធ្វើទឹកមុខស្មើដាក់កូនចៅរបស់គេម្តងហើយពេលសម្លឹងមើលទៅទឹកមុខរបស់វីនទើបដឹងថាប្រហែលជាមានរឿងសំខាន់ខ្លាំងទើបនាយអាចយល់សាច់ការបានហើយងាក់មកនិយាយជាមួយមនុស្សស្រីរបស់គេវិញ។
'' អូនញាំម្នាក់ឯងសិនទៅណាបងមានការបន្តិច '' ពោលរួចអ្នកកម្លោះក៏ងើបចេញពីតុអាហាររួចដើរទៅបន្ទប់ធ្វើការរបស់ខ្លួនដោយមានវីនដើរតាមពីក្រោយ។
'' ធុញណាស់ '' ពេលរាងសង្ហាងើបចេញទៅបាត់ ស្រីស្រស់ក៏ឈប់ញាំបន្តទៀតរួចផ្អែកខ្លួននៅកៅអីឲអឹបជាប់និងខ្នងអោបដៃរបស់ខ្លួនទាំងមុខក្រញ៉ូវព្រោះនាងមកទីនេះគឺដើម្បីនាយតែពេលនេះនាយបែរជារវល់រឿងការងារទៅចោលនាងបាត់ទើបធ្វើឲស្រីស្រស់របស់យើងមិនពេញចិត្តតែម្តងទៅ។
'' យើងទៅសិនហើយ '' ម៉ែដោះស៊ី ពេលបានឃើញចៅហ្វាយរបស់គាត់ដើរចេញទៅទើប គាត់ក៏ដើរទៅផ្ទះបាយដូចគ្នាព្រោះតែមិនចង់នៅឃើញមុខជាមួយនិងស្រីរបស់អ្នកប្រុសគាត់ទៀតធ្វើខ្លួនឲគាត់ស្អប់ខ្លាំងណាស់។
'' សមមុខ '' យូជូ និយាយលឺៗបំណងចង់ថាឲអ្នក ដែលអង្គុយនោះទើបអូលីវាបានលឺហើយសម្លក់មុខព្រោះនាងថ្លែ។
'' នាងថាឲអ្នកណា? '' អូលីវា ងើបឈរឡើងស្រែក ថាឲនាងវិញទាំងខឹងចិត្ត!! ទោះជាដឹងថាស្រីម្នាក់នោះ ចង់សំដៅថាឲនាងក៏ដោយតែយ៉ាងណានាងក៏នៅតែចង់ដឹងឲកាន់តែច្បាស់ថានាងពិតជាស្តីឲនាងពិតមែនដើម្បីកុំឲនាងគិតតែម្នាក់ឯង។
'' យើងនិយាយចោលតើសបើនាងចង់រើសយកក៏ តាមចិត្តរបស់នាង '' យូជូ ក៏មិនចាញ់នាងឈរអោប ដៃញញឹមញញែមពេបមាត់ថាឲស្រីស្រស់យ៉ាងពេញចិត្តពេញថ្លើម។
'' ឯង..ចាំមើលយើងនឹងប្តឹងថេយ៉ុងដែលហ៊ាន និយាយស្តីថាឲសង្សាររបស់គេ '' អូលីវា ចង្អុលមុខ របស់យូជូស្រែកថាឲតាមចិត្តខឹងរួចលើកយកឈ្មោះសង្សាររបស់ខ្លួនយកមកអាង។
'' គិតថាយើងខ្លាចនាងមែនទេ? ចង់នាងយកប៉ា របស់នាងមកទៀតក៏យើងមិនខ្លាចនាងឯងដែរ '' យូជូ ក៏មិនបានខ្លាចនាងថែមទាំងហ៊ានលើកឈ្មោះរបស់ប៉ាអូលីវាមកថែមទៀតផងដោយមិនគិតថានាងសម្តីដូចជាហួសហេតុអ្វីឡើយសំខាន់នាងត្រូវតែបង្រ្គាប់ស្រីពិលពុលម្នាក់នេះឲទាល់តែបានកុំអាងមានខ្លួនជាសង្សាររបស់ចៅហ្វាយនាងតែធ្វើខ្លួនមើលតែម្ចាស់ស្រីនៅផ្ទះនេះទាំងដែលមិនទាន់មានឈ្មោះថាជាប្រពន្ធស្របច្បាប់នៅឡើយ!! ទោះជាអូលីវាមានឈ្មោះជា ប្រពន្ធរបស់ចៅហ្វាយនាងពេញសិទ្ធយ៉ាងណាក៏ដោយក៏នាងនៅតែមុនខ្លាចដដែលយ៉ាងច្រើនបានត្រឹមដេញចេញពីផ្ទះតែប៉ុណ្ណោះ!!
'' អ្ហាយយយ នាងស្រីចង្រៃ '' អូលីវា ស្រែកចាច ដោយខឹងនឹងយូជូយ៉ាងខ្លាំងស្រីម្នាក់នេះពិតជាហ៊ានខ្លាំងណាស់ដែលហ៊ានមានរឿងជាមួយនាងព្រមទាំងហ៊ានលើកយកឈ្មោះប៉ារបស់នាងមកទៀតទាំងដែលពីដើមមកគ្មាននរណាម្នាក់ដែលតសម្តីជាមួយនាងឡើយតែស្រីម្នាក់នេះឋានះត្រឹមតែជាអ្នកបម្រើនៅក្នុងផ្ទះតែប៉ុណ្ណោះតែបែរជាហ៊ានតមាត់ដាក់នាងមិនឲដាច់មួយពាក្យ។
'' បានហើយយូជូ '' ជុងហ្គុក ដែលចាំមើល សកម្មភាពរបស់ស្រីក្រមុំទាំងពីរជាយូរក៏និយាយឡើងភ្លាមព្រោះតែពេលនេះម្នាក់ៗដូចជាកំពុងតែខឹងរៀងៗខ្លួនបើសិនជាមិនហាមឃាត់ឲឈប់នោះទេច្បាស់ណាស់ថានឹងមានសង្គ្រាមលោកលើកទី3ជាមិនខាន។
'' ឯងកុំមកឃាត់យើងអីជុងហ្គុក!! យើងចង់ប្រដៅ ស្រីម្នាក់នេះចេញម្តង '' យូជូ ងាក់មកនិយាយជាមួយ នឹងរាងតូចរួចងាក់មុខទៅមើលស្រីស្រស់យើងវិញម្តង ថ្ងែនេះនាងលែងខ្វល់អ្វីទាំងអស់សំខាន់ត្រូវតែចាត់ការស្រីនៅនឹងមុខនាងនេះឲបានជាមុនសិន។
'' ឋានះត្រឹមតែជាកញ្ជះគេតែធ្វើខ្លួនដូចជាប្រពន្ធ របស់ចៅហ្វាយនាយនាងគិតថាយើងមិនដឹងមែនទេ ថានាងក៏ចង់ចាប់ថេយ៉ុងធ្វើប្តីដូចគ្នា '' អូលីវា ញញឹម ឌឺដងឲយូជូវិញម្តង!! ព្យាយាមស្តីថាឲនាងឈឺចិត្តតែ ធាតុពិតក៏ចង់ធ្វើជាលោកស្រីនៅផ្ទះនេះដូចតែគ្នាសោះ។
'' មែន!! តែពេលនេះយើងលែងចង់ទៀតហើយ វើយ '' យូជូ ក៏មិនបានខ្លាចនឹងឆ្លើយការពិតទៅនាង ព្រោះនាងក៏ធ្លាប់មានចិត្តចង់ធ្វើជាលោកស្រីនៅទីនេះដូចគ្នាទើបនាងព្យាយាមធ្វើបាបជុងហ្គុកសព្វបែបយ៉ាងតែពេលនេះនាងលែងគិតអ្វីទៅលើថេយ៉ុងទៀតហើយព្រោះដឹងថានាយមិនបានចាត់ទុករឺគិតលើខ្លួនក្នុងន័យស្នេហាស្អីឡើយទើបនាងជ្រើសរើសកាត់ចិត្តឲហើយប្រសើរជាង។
'' បើយើងបានក្លាយជាលោកស្រីនៅផ្ទះមួយនេះ ពេលណាយើងនឹងដេញនាងឯងចេញមុនគេតែម្តង នាងកញ្ជះគេ '' អូលីវា តបទាំងញ័របបូរមាត់ព្រោះតែ ពេលនេះនាងសែនខឹងខ្លាំងនឹងពាក្យសម្តីមើលងាយរបស់យូជូខ្លាំងណាស់!! មិនត្រឹមតែមិនគោរពនាង ឡើយថែមទាំងហ៊ាននិយាយពាក្យឌឺដងដាក់នាងវិញទៀតស្រីម្នាក់នេះពិតជាមិនធម្មតាមែន។
'' បន្តក្តីស្រម៉ៃរបស់នាងទៀតទៅ '' យូជូ ពេបមាត់ ដាក់នាងម្តងទៀតរួចក៏ដើរចេញពីទីនោះបាត់!! នាងមិនចង់ឈ្លោះជាមួយស្រីដូចជាអូលីវាឡើយនាំតែ ខាតពេលអត់អំពើរណាមួយមនុស្សស្រីដូចជាអូលីវានេះមើលក៏ដឹងថាជាស្រីល្បិចច្រើនយ៉ាងណាបើសិនជានាងនៅតែបន្តឈ្លោះជាមួយទៀតច្បាស់ជាមានរឿងដល់ខ្លួនឯងមិនខាន។
'' អ្ហាយ៎យយ...អ្ហាយ៎យយ '' អូលីវា ស្រែកទម្រ្ទាំ ជើងខ្លាំងម្តងទៀតថែមទាំង..ប្រាវ..របស់របរនៅលើតុ ញាំបាយមិញនេះក៏បែកខ្ចាតខ្ចាយដោយស្នាដៃស្រីស្រស់ជាអ្នកក្រវាសដៃបោះចោលឲខ្ទិចខ្ទីគ្មានសល់បែកក្លាយជាកម្ទេចកម្ទីអស់ក្នុងពេលតែមួយពព្រិកភ្នែក។
'' ឈប់ទៅអ្នកនាង '' ជុងហ្គុក បង្វែលកង់រទេះរុញ ឲជិតរបស់ដែលនាងក្រវាសមិញនេះរួចស្រែកបញ្ចប់ឲនាងឈប់ធ្វើសកម្មភាពឆ្គួតឡប់ឈប់បំផ្លាញរបស់របរតទៅទៀតបើមិនចឹងទេច្បាស់ជាមានរឿងធំមិនខានបើសិនជាថេយ៉ុងបានឃើញនោះ។
'' ឯងកុំមកចេះដឹងរឿងរបស់យើងអាក្មេងពិការជើង ថោកទាប '' អូលីវា ស្រែកស្តីថាឲរាងតូចដែលអង្គុយ លើរទេះរុញទាំងចិត្តខឹង!! នាងស្អប់នរណាដែល ជំទាស់ចិត្តរបស់នាងនឹងស្អប់អ្នកណាដែលមិនព្រមស្តាប់សម្តីរបស់នាងរឹទ្ធតែមិនចូលចិត្តគឺស្តាប់សម្តីអ្នកដទៃព្រោះនាងជាមនុស្សស្រីដែលយល់តែចិត្តខ្លួនឯងមិនគិតខ្វល់សម្តីរបស់អ្នកដទៃឡើយ។
'' ឈប់បំផ្លាញរបស់នៅក្នុងផ្ទះមួយនេះទៀតទៅ '' ជុងហ្គុក ស្រែកថាឲនាងវិញ!! ទោះជាគេដើរមិនបាន ពិតមែនតែក៏មិនបានមានន័យថាឲអ្នកណាមកនិយាយស្តីមើលងាយមើលថោកគេបានដែរជាពិសេសគឺមនុស្សស្រីចរិតអន់ដូចជានាង។
'' ហឹស '' អូលីវា ញញឹមចុងមាត់នឹកឃើញគំនិត មួយផុសនៅក្នុងខួរក្បាលរបស់នាងយ៉ាងលឿន!! ស្រីស្រស់ដើរមកយកកែវទេកដែលទុកនៅលើទុករួច យកមកចាក់លើខ្លួនឯងឲទទឹកអស់ព្រមទាំងញីសក់ក្បាលខ្លួនឯងឲរញ៉េរញ៉ៃនិងរើសយកអំបែងចានដែលបែកនៅលើឥតនោះយកមកឈូតដៃខ្លួនឯងបន្តិចរួចក៏ញញឹមដាក់រាងតូចមិនឈប់។
'' នាងធ្វើស្អីរបស់នាង? '' ជុងហ្គុក ដែលអង្គុយ មើលសកម្មភាពរបស់នាងទាំងងឿយឆ្ងល់? ហេតុអី នៅសុខៗនាងស្រាប់តែធ្វើរឿងឆ្គួតដោយយកអំបែង ចានដែលបែកយកមកឈូតដៃខ្លួនឯងទៅវិញ?
'' អ្ហាយ៎យយយយ ''
#ថេយ៍ស៊ី
VOCÊ ESTÁ LENDO
ម៉ាហ្វៀ(ចប់)
AçãoKim Taehyung & Jeon Jungkook ❤ TOP TAE / BOTTOM GUKK និពន្ធដោយ : ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 29/10/20
