យូជូដែលបានលួចស្តាប់លួចលបមើលរាងតូចនិយាយក៏ដើរមកជិតរាងតូចឲកាន់តែកៀកបំផុតព្រោះតែមានរឿងត្រូវនិយាយជាមួយរាងតូចទើបនាងដើរចូលមកហើយក៏បានលឺរាងតូចរៀបរាបរឿងខ្លួនដែលគេបានជួបតាំងពីមកនៅផ្ទះមួយនេះ ។
'' ណែ.. '' យូជូ យើងជើងទៅឆ្គិះរទេះរុញរាងតូចធ្វើឲរាងតូចរហ័សជូតទឹកភ្នែកចេញឲស្អាតពីថ្ពាល់ក្រពុំរបស់គេហើយងាក់មករកប្រភពសម្លេងដែលបានហៅគេមិញនេះ ។
'' មានការអីមែនទេ? '' ជុងហ្គុក បង្វែលរទេះរុញឲងាក់មករកនាងរួចចោតសំណួរទៅនាងដែលបានហៅគេមិញនេះ ។
'' ចៅហ្វាយឲយើងនាំឯងទៅបន្ទប់របស់ឯង '' លើកនេះនាងតូចនិយាយធម្មតាមិនដូចជារាល់ដងស្រែកគំហកថាឲរាងតូចឡើយគឺនិយាយធម្មតាសម្លេងស្រាលបំផុត!! ដែលនាងដើរចូលមកហៅរាងតូចក៏ព្រោះតែថេយ៉ុងបានខលមកប្រាប់ឲគេរៀបចំបន្ទប់ឲរាងតូចនៅឯជាន់ក្រោមមិនមែននៅខាងលើព្រោះតែរាងតូចមិនអាចដើរបានទើបបានជានាយឲគេរៀបចំឲនៅខាងក្រោមស្រួលមិនពិបាកឡើងកាំជណ្តើរឡើយ ។
'' បន្ទប់? '' ជុងហ្គុក ជួនពាក្យសម្តីដូចដែលនាងនិយាយបន្ទប់អ្វីទៅ? គេមិនយល់ទាល់តែសោះថាជាបន្ទប់អ្វី? តើថេយ៉ុងចង់ធ្វើអ្វីមកលើគេឲប្រាកដទៅ?
'' ជាបន្ទប់របស់ឯងនិងហើយឆាប់មក '' ដោយខ្ជិលស្តាប់ពាក្យសួរនាំរបស់នាយតូចច្រើនពេកនាងតូចក៏ដើរទៅពីក្រោយដៃចាប់កាត់លើរទេះរុញរួចរុញរទេះរបស់រាងតូចចូលទៅក្នុងផ្ទះ ។
'' នេះហើយជាបន្ទប់របស់ឯង '' យូជូ រុញរទេះរាងតូចមកដល់ខាងក្នុងផ្ទះនាំចូលទៅបន្ទប់ដែលនៅខាងស្តាំនៃកាំជណ្តើរផ្ទះទាំងមូល!! បរិវេណនៃបន្ទប់របស់រាងតូចបានរៀបចំយ៉ាងស្អាតថែមទាំងធំខ្លាំងទៀតផងបន្ទប់មួយនេះអាចរស់នៅមនុស្សបានដល់ទៅពីរនាក់ឯណ្ណោះ ។
'' អរគុណនាងណាស់យូជូដែលបានរុញរទេះរុញឲខ្ញុំមិញនេះ '' ជុងហ្គុក សម្លឹងមើលជុំវិញបន្ទប់អស់ហើយក៏ងាក់មកនិយាយជាមួយនាងទាំងញញឹមស្រស់ទៅកាន់នាង ។
'' ខ្ញុំគ្រាន់តែធ្វើតាមបញ្ជារបស់ចៅហ្វាយប៉ុណ្ណោះ!! គ្មានចិត្តចង់ជួយឯងបន្តិចទេ '' យូជូ ពេបមាត់ពេប.កនិយាយឌឺដងឲអ្នកដែលអង្គុយលើរទេះរុញទាំងញញឹមនោះហើយនាងងាក់មុខចេញដើរមើលជុំវិញបន្ទប់ទាំងលួចញញឹមនាងក៏មិនដឹងថាហេតុអីនាងត្រូវសប្បាយចិត្តនោះទេពេលដែលនិយាយជាមួយនិងរាងស្តើងស្រួលៗបែបនេះ ។
'' យ៉ាងណាខ្ញុំក៏ត្រូវអរគុណនាងដដែលនិង '' រាងស្តើងនៅតែរក្សាស្នាមញញឹមដដែលរួចរុញរទេះឲមកជិតទល់មុខនិងនាងរួចសម្លឹងមើលមុខគ្នាទៅវិញទៅមក ។
'' ខ្ញុំសួរឯងមួយបានទេ? '' យូជូ ដើរទៅអង្គុយលើពូករួចសម្លឹងមើលកែវភ្នែករបស់រាងស្តើងយ៉ាងចំ ។
'' ហ្ហឹម '' ជុងហ្គុក ងក់ក្បាលទទួលដឹងលឺត្រៀមចិត្តត្រៀមកាយឆ្លើយនិងសំណួររបស់នាង ។
'' ឯងមិនបានគិតអ្វីលើចៅហ្វាយទេហ្ហេស? '' នាងទើបតែដាច់ចិត្តហ៊ានសួរព្រោះបើសិនជានាងពុំបានស្តាប់លឺរាងតូចនិយាយមិញនេះទេច្បាស់ជាមិនបានដឹងឡើយថារាងតូចត្រូវជួបរឿងឈឺចាប់កំរិតណាដែលត្រូវបុរសដែលខ្លួនស្អប់រំលោភបំពានផ្លូវកាយកំរិតណានោះតែនាងគ្រាន់តែសួរបញ្ជាក់ម្តងទៀតឲកាន់តែច្បាស់ថារាងតូចពិតជាមិនចូលចិត្តរាងក្រាស់ពិតរឺក៏អត់?
'' ខ្ញុំមិនបានចាប់អារម្មណ៍លើចៅហ្វាយរបស់នាងទេខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយ!! ហើយពួកយើងជិតរៀបការនិងគ្នាទៀតផងតែគួរឲស្តាយដែលខ្ញុំត្រូវប្រុសម្នាក់នេះចាប់យកមកធ្វើទារុណកម្មមុនទើបពួកយើងមិនសូម្បីតែបានជួបមុខគ្នាព្រោះខ្ញុំទើបតែត្រឡប់មកពីបរទេសមិនយូរប៉ុន្មាននោះទេ '' ជុងហ្គុក រៀបរាប់ប្រាប់ទៅនាងយ៉ាងលំអ្អិតព្រោះតែមិនចង់ឲនាងយល់ច្រឡំមកលើគេជាច្រើនព្រោះតែកន្លងមកដែលនាងតាមធ្វើបាបខ្លួនគេប្រហែលជានាងគិតថារាងតូចមានចិត្តលើថេយ៉ុងទើបបានជានាងធ្វើបាបគេគ្រប់វិធីព្រោះតែការយល់ច្រឡំ ។
'' ចុះគូរដណ្តឹងរបស់ឯងមានដឹងថាឯងត្រូវចៅហ្វាយ របស់ខ្ញុំចាប់ខ្លួនមកដែរទេ? '' យូជូ ដែលបានស្តាប់រឿងរបស់រាងតូចនិយាយគ្រប់យ៉ាងហើយក៏មានចិត្តអាណិតនិងរាងតូចណាស់ដែលត្រូវបែកពីមនុស្សដែលខ្លួនស្រឡាញ់ហើយត្រូវមកជួបនិងចៅហ្វាយចិត្តឃោឃៅដូចជាចៅហ្វាយរបស់នាងទៀត ។
'' ប្រហែលជាដឹងហើយថាមានគេចាប់ខ្ញុំមក!! តែខ្ញុំមិនដឹងថាគាត់តាមរកខ្ញុំរឺក៏អត់ទេ? ខ្ញុំមិនដឹងរឿងនេះពិតមែន '' ជុងហ្គុក អោនមុខចុះសម្រក់ទឹកភ្នែកដើម្បីកុំឲនាងបានឃើញថាគេជាមនុស្សទន់ជ្រាយជាមនុស្សប្រុសនិងគេដែរតែទន់ជ្រាយជាងមនុស្សស្រីមួយចំនួនទៅទៀតមានអ្វីបន្តិចក៏យំបញ្ចេញវាមកហើយ ។
'' ចុះប៉ារបស់ឯងនោះ? '' ទោះជាឃើញរាងតូចយំក៏ដោយក៏នាងនៅតែទទូចចង់សួរជីកឬសគល់ពីគ្រួសាររបស់រាងស្តើងឲទាល់តែបាន ។
'' ប្រហែលជាគាត់ក៏កំពុងតែស្វែងរកខ្ញុំដូចគ្នា '' រាងស្តើងងើបមុខវិញហើយព្យាយាមនិយាយទាំង ញញឹមលាយទឹកភ្នែកទៅអ្នកដែលសួរសំណួរដែលសែនពិបាកឆ្លើយព្រោះគេក៏មិនដឹងដូចគ្នាថាគ្រប់គ្នាបានស្វែងរកពួកគេនិងបងប្រុសរបស់គេដែរអត់? ព្រោះជាយូរខែហើយដែលគេនៅទីនេះប៉ុន្តែដូចជាមិនបានឃើញដំណ្តឹងរបស់លោកប៉ារបស់គេរឺក៏គូរដណ្តឹងរបស់គេចេញមកតាមរកខ្លួនគេនិងបងប្រុសរបស់គេសោះរឺមួយពួកគេទាំងអស់គ្នាលែងត្រូវការគេហើយក៏មិនដឹង ។
'' ឯងកុំបារម្មណ៍អីគាត់និងរកឯងឃើញឆាប់ៗនេះហើយ '' យូជូ ព្យាយាមនិយាយផ្តល់កម្លាំងចិត្តឲទៅរាងតូចដែលអង្គុយបង្ហូរទឹកភ្នែកព្យាយាមញញឹមឲនាងបានឃើញថាគេរឹងមាំប៉ុណ្ណាប៉ុន្តែនាងនៅតែអាចស្មានដឹងថារាងតូចឈឺចាប់និងអស់សង្ឃឹមថានិងអាចចេញពីទីនេះបានណាស់!! នាងក៏មានចិត្តចង់ជួយរាងតូចឲគេចចេញទៅពីទីនេះដូចគ្នាប៉ុន្តែនាងមិនអាចធ្វើបាននោះទេព្រោះតែថេយ៉ុងជាចៅហ្វាយរបស់នាងថែមទាំងជួយជីវិតរបស់នាងនិងម៉ែដោះកន្លងមកទៀតទើបនាងមិនអាចក្បត់ចៅហ្វាយរបស់នាងបានទេបានត្រឹមតែជូនពរឲប៉ាម៉ាក់របស់រាងតូចនិងគូរដណ្តឹងរបស់រាងតូចអាចដឹងថារាងតូចត្រូវចៅហ្វាយរបស់នាងចាប់យកទៅតែប៉ុណ្ណោះ ។
'' ខ្ញុំអរគុណនាងហើយយូជូដែលបានផ្តល់កម្លាំងចិត្តឲខ្ញុំរឿងនេះ!! ចុះនាងឈប់ស្អប់ខឹងខ្ញុំហើយមែនទេ? ពេលនាងដឹងថាខ្ញុំមិនបានគិតអ្វីលើចៅហ្វាយរបស់នាងនោះ? '' ជុងហ្គុក ជូតទឹកភ្នែកឲស្អាតរួចសួរមកទៅនាងវិញម្តងព្រោះតែគេបាននិយាយរៀបរាប់អស់ហើយថាគេមិនបានគិតអ្វីទៅលើចៅហ្វាយរបស់នាងឡើយខឹងហើយប្រហែលជានាងអាចឈប់ខឹងស្អប់និងគេហើយអាចរាប់អានគ្នាជាមិត្តក៏ថាបាន ។
'' គឺ..គឺមិនដឹងទេ!! ទៅញាំបាយវិញល្អជាង '' យូជូ ធ្វើភ្នែកឡេកឡង់ព្រោះមិនដឹងថាត្រូវឆ្លើយសំណួរមួយនេះដូចម្តេច? បើពីមុនមកនាងធ្លាប់ធ្វើមិនល្អទៅលើរាងតូចច្រើនណាស់ហើយពេលនេះឲមកត្រូវគ្នាធ្វើជាមិត្តទៀតនាងមានអារម្មណ៍ថារអៀសខ្លួនណាស់មិនហ៊ានរាប់អានជាមួយរាងតូចឡើយទើបប្តូររឿងនិយាយវិញហើយដើរចេញទៅផ្ទះបាយធ្វើមិនដឹង ។
'' ថ្ងែណាមួយនាងនិងទុកខ្ញុំជាមិត្តម្នាក់របស់នាងមិនខានទេយូជូ '' ជុងហ្គុក ញញឹមសម្លឹងមើលរឹកពារនាងតូចដើរចេញទៅព្រោះតែគេអាចស្មានដឹងថានាងប្រហែលជាឈប់ខឹងស្អប់និងគេទៀរហើយព្រោះតែគេបាននិយាយរឿងគ្រប់យ៉ាងឲទៅនាងស្តាប់អស់ហើយរាងតូចឈប់ញញឹមរួចដៃបង្វែលកង់រទេះរុញរបស់ខ្លួនឯងសំដៅទៅផ្ទះបាយព្រោះពេលនេះគឺថ្ងែត្រង់ហើយវាដល់ពេលញាំបាយថ្ងែត្រង់ល្មម ។
__
នៅក្នុងភូមិគ្រឹះត្រកូលJEONពេលនេះដូចជាកំពុងតែសោកសៅព្រោះតែបាត់អ្នកប្រុសតូចរបស់គេជាច្រើនខែហើយនៅតែមិនទាន់ស៊ើបបានដំណឹងអ្វីទៀតមិនដឹងថាពេលនេះអ្នកប្រុសតូចរបស់គេទាំងពីរយ៉ាងម៉េចទៅហើយទេថែមទាំងពេលនេះលោកចនកំពុងតែធ្លាក់ខ្លួនឈឺជាបន្តិចម្តងៗហើយព្រោះតែបារម្មណ៍ពីកូនប្រុសរបស់គាត់ទាំងពីរខ្លាំងដល់ថ្នាក់អត់បាយអត់ទឹកក៏មាន!! ទោះជាមាននរណាព្យាយាមនិយាយបញ្ចុះបញ្ចូលឲគាត់ញាំក៏ដោយតែគាត់នៅតែមិនព្រមញាំទាល់តែសោះ ។ នាមជាឪពុកពេលដែលកូនកូនរបស់ ខ្លួនបាត់ត្រូវគេចាប់ទៅបែបនេះគ្មានអារម្មណ៍ឯណាដែលញាំបានរឺក៏គេងលក់ស្រួលឡើយព្រោះតែបារម្ភពីកូនមិនដឹងថាស្លាប់រឺក៏រស់ទៅជាយ៉ាងណាត្រូវពួកគេវ៉ៃធ្វើបាបរឺក៏អត់? ត្រូវពួកគេរំលោភបំពានរឺក៏អត់? ព្រោះតែសម្រស់របស់កូនគាត់ទាំងពីរស្រស់ស្អាតដូចជាស្រីថែមទាំងស្លូតបូតជាងស្រីទៅទៀតរឿងអីដែលពួកប្រុសៗដែលនៅក្បែរហើយមិនលង់ស្រឡាញ់រឺក៏គិតអ្វីមិនល្អនោះ? តែគាត់ក៏មិនបានដឹងដូចគ្នាថាកូនគាត់ទាំង ពីរត្រូវបានបុរសដែលគាត់ទុកចិត្តបំផុតរំលោភបំពានរាងកាយជាច្រើនលើកច្រើនសារ!! ហើយបើគាត់បានដឹងសងថាកូនប្រុសពៅរបស់គាត់ត្រូវទាំងរំលោភបំពាននិងវ៉ៃដុំធ្វើបាបនោះតើគាត់និងត្រូវឈឺចិត្តយ៉ាងណាទៅពេលដែលកូនដែលគាត់ស្រឡាញ់ថ្មមដូចជាព្រះរាជបុត្រតែបែរជាត្រូវគេរំលោភបំពានវ៉ៃដុំជាច្រើនលើកជាច្រើនសារនោះ? ចិត្តរបស់គាត់និងទៅជាយ៉ាងណាទៅ បើសិនជាគាត់បានដឹងរឿងនេះ?
#ថេស៊ី
YOU ARE READING
ម៉ាហ្វៀ(ចប់)
ActionKim Taehyung & Jeon Jungkook ❤ TOP TAE / BOTTOM GUKK និពន្ធដោយ : ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 29/10/20
