គំនុំចិត្តចងបេះដូង(ភាគទី២៣)

1.6K 71 4
                                    

ថ្ងៃថ្មីពន្លឺព្រះអាទិត្យចាំងចូលក្នុងបន្ទប់តាមបង្អួចកញ្ចក់ជុងគុក
ងាកមកមើលរាងតូចដែរកំពុងគេងឱបគេសិ្អតដូចតុកែ រាងក្រាស់
លើកម្រាមដៃក្រាស់វែកសក់នាងតូចសៀតនឹងត្រចៀកកុំឲ
រញេរញៃមុខ រាងក្រាស់ថើបថ្ងាស់នាងតូចមួយខ្សឺតយ៉ាងយូរ
យ៉ារ៉ាបើកភ្នែកសម្លឹងមើលមុខរាងក្រាស់ដោយមិនទាន់អស់ងងុយ
នៅឡើយ។
«ភ្ញាក់ហើយមែនទេ?»
«អឹម...»រាងតូចក្រហឺមក្នុងបំពង់កររួចងក់ក្បាលតិចៗបញ្ជាក់ជា
ការឆ្លើយតប។
«លែងនិយាយជាមួយយើងហើយឫយ៉ាងម៉េច?ឫមួយនាងគរ
ហើយ?» ជុងគុកសម្លឹងមើលមុខរាងស្តើងដោយការឌឺដង។
«...» រាងស្តើងមិនឆ្លើយតបទៅកាន់គេវិញទេបានត្រឹមបិទភ្នែក
ក្បាលអឹបនឹងដើមទ្រូងរបស់គេយ៉ាងជាប់។
«ប្រយ័ត្នយើងរំលោភកាត់ព្រឹក តិចថាយើងមិនបានប្រាប់»
គ្រាន់តែលឺគេរករំលោភបែបនេះរាងស្តើងស្ទុះងើបរួចឆ្លើយ៖
«ចា៎..ចា៎ស ភ្ញាក់ហើយ តែកុំរំលោភខ្ញុំអី»
នាងតូចងើបអង្គុយទាញភួយចេញភ្លេចគិតថាខ្លួនរបស់គេននលគក
ទេ ធ្វើឲរាងក្រាស់អត់ទ្រាំមិនបានអស់សំណើចសើចលាន់លឺ
ពេញបន្ទប់។
«ហា៎សហា...មិន..ចង់ឲរំលោភទេតែនាងធ្វើឲអាល្អិតយើងខឹង
ប៉ះឆ្កឺតហើយ» ជុងគុកងើបអង្គុយផ្អែកខ្នងទៅនឹងក្បាលគ្រែលើក
ដៃជ្រោយសក់ ។ រាងស្តើងគ្រាន់តែជុងគុកងើបអង្គុយផ្នែកខ្នងនឹងក្បាលគ្រែហើយភួយដណ្តប់នៅផ្នែកខាងក្រោយទល់ឡើងទៅលើធ្វើឲនាងក្រហមមុខក្រហមមាត់លើកដៃបិទភ្នែកក្រោកឈរបង្ហាញកំប៉េះគូទទ្រលុកទ្រលន់ដាក់ជុងគុក។
«នែ៎...យ៉ារ៉ាអាល្អិតយើងមិនមែនខឹងមិនដឹងមុខនោះទេនាងមើល
ខ្លួនរបស់នាងទៅមើល»
រាងស្តើងមើលខ្លួនឯងពេលគ្មានសម្លៀកបំពាក់បែបនេះក៍រត់
មកទាញភួយដែរជុងគុកដណ្តប់នោះមករុំខ្លួនធ្វើឲជុងគុកអង្គុយ
បង្ហាញនាគរាជកំពុងខឹង ធ្វើឲរាងស្តើងកាន់តែអៀនរត់ទៅ
បន្ទប់ទឹកទាក់ជើងនឹងភួយដួលផ្កាប់មុខទៅលើការ៉ូ រាងក្រាស់
សើចកាន់តែខ្លាំងពេលដែរនាងរឡេករឡាក់បែបនេះ គេ
ក៍ទៅលើកនាងដែរត្រូវនាងតូចចាប់ដកដៃគេចេញដើរចូល
ក្នុងបន្ទប់ទឹកបាត់។

«នែ៎!! នាងងូតទឹកប៉ុន្មានម៉ោងហើយ?» ជុងគុកស្រែកយ៉ាងលឺ
ព្រោះនាងចូលក្នុងបន្ទប់ទឹក១ម៉ោងកន្លះហើយនៅមិនទាន់ចេញ
មកទៀត។
«គឺ...អត់មានកន្សែង»
«ចាំយើងយកឲ» រាងក្រាស់ដើរក្រវីក្បាលតិចៗទៅយកកន្សែងហួសចិត្តនិងយ៉ារ៉ា។
«បើកទ្វា»
«...»
«យើងប្រាប់ឲបើកទ្វា»
«យើងមិនមើលនាងនោះទេ ព្រោះយើងលែងមានអារម្មណ៍ជា
មួយនាងហើយ» រាងស្តើងក៍បង្ហើបទ្វាលូកដៃយកកន្សែង រួចរុំ
ចេញពីបន្ទប់ទឹកមកវិញក៍ជុងគុកហូចរ៉ូបពណ៌ឈាមជ្រូកដៃតូច
ជីបកន្លែងដើមទ្រូង វាលខ្នង ឆែកត្រឹមភ្លៅ រាងស្តើងឈរមីងមាំង
លើកដៃអះកញ្ចឹងករដោយមិនយល់សាច់ការអ្វីសោះ។
«ទុកស្លៀកយប់នេះ»
«បានន័យយ៉ាងម៉េច?»
«យើងប្រាប់ឲស្លៀកយប់នេះក៍ស្លៀកទៅ ហើយយប់នេះនាង
ត្រូវផាត់មុខឲសុិចសុីបន្តិច» និយាយហើយជុងគុកក៍ដើរចេញពី
បន្ទប់បាត់ធ្វើឲយ៉ារ៉ាកាន់រ៉ូបមកដាក់បង្គុយចុះលើពូលលៀត
ត្រដាងមើលរ៉ូបនោះ។
«ស្អីគេ?? នៅផ្ទះសោះសុទ្ធតែរ៉ូបស្លៀករ៉ូបដូចចេញទៅកម្មវិធី ហើយនេះ មើលចុះសុិចសុីណាស់» ទោះជាយ៉ារ៉ានាងរស់នៅខាងអឺរ៉ុបមែនតែនាងមិនចូលចិត្តភាពសុិចសុីនោះទេព្រោះនាងកាត់ទៅតាមម្តាយនាងដែរជាជនជាតិកូរ៉េខាងត្បូងសូម្បីតែមុខមាត់របស់នាងស្ទើរតែ១០០ភាគរយទៅហើយដែរកាត់តាមម្តាយនាងនោះ។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now