គំនុំចិត្តចងបេះដូង (ភាគទី៤)

2.1K 104 0
                                    

ពេលជុងគុកញុាំបាយរួចរាល់បុរសរាងខ្ពស់ក៍សួរទៅជុងគុក
«លោកពូសួរក្មួយហេតុអ្វីបានជាប៉ាម៉ាក់របស់ក្មួយស្លាប់?»បុរស
រាងខ្ពស់មើលមុខជុងគុកដោយក្តីអាណិតអាសូរ
«គឺម៉ាក់ប៉ារបស់ខ្ញុំគឺជាអ្នកបម្រើនៅក្នុងភូមិគ្រឹះមួយគេចោទថា
គាត់ជាចោរលួចរបស់ចៅហ្វាយគេក៍សម្លាប់គាត់ចោលទៅ» បុរស
នោះគ្រាន់តែលឺបែបនេះហើយក៍បើកភ្នែកធំៗដោយក្តីសង្វេគចិត្ត
ជាខ្លាំង«ពុទ្ធោ! ហេតុអ្វីសាហាវយ៉ាងនេះគ្រាន់តែបណ្តេញចេញ
ទៅចាំបាច់ដល់ថ្នាក់សម្លាប់»
«ព្រោះគ្រួសារខ្ញុំជំពាក់លុយរបស់គ្រួសារនោះច្រើនណាស់ទោះ
សម្លាប់ក៍គ្មានបញ្ហាអ្វីហើយមួយណាជាច្បាប់ទម្លាប់របស់គ្រួសារនោះផង»ជុងគុកនិយាយហើយក្នុងចិត្តរបស់គេក្តុកក្តួលជា
ពុនពេកភ្នែកគេចាប់ផ្តើមដក់ជាប់នៅដំណក់ទឹកក្នុងនោះហូរកាត់
ថ្ពាល់មិនឈប់ បុរសនោះស្ទុះទៅអោបក្រសោបគេក្នុងដៃយ៉ាង
ណែន«ក្មេងល្អកុំយំអីក្មេងល្អពូនិងចិញ្ចីមឯងណា»បុរសនោះទទួល
យកជុងគុកធ្វើជាកូនចិញ្ចឹមរបស់គាត់ដោយស្របច្បាប់
«លោកពូមិនស្អប់ខ្ពើមខ្ញុំទេតើមែនទេ?»ជុងគុកងើយមើលមុខ
បុរសនោះដោយក្តីក្រែងចិត្ត
«ទេពូមិនស្អប់ឯងនោះទេ»បុរសនោះញញឹមដាក់ជុងគុកអស់ពី
ចិត្តរបស់គេ
«តាមខ្ញុំមើលមុខមាត់លោកពូមិនមែនជាជនជាតិអង់គ្លេសនោះទេ»
«ត្រូវហើយពូមិនមែនជាជនជាតិអង់គ្លេសទេពូជាជនជាតិកូរ៉េខាង
ត្បូង ពូមកទីនេះដើម្បីមកធ្វើជំនួញតែប៉ុណ្តោះមិនប៉ុន្មានថ្ងៃទៀត
នោះទេគឺត្រូវត្រឡប់ទៅកូរ៉េវិញហើយតើឯងព្រមទៅជាពូទេ?»
«បើសិនជាលោកពូអនុញ្ញាតខ្ញុំនិងទៅជាមួយពូ ទៅកូរ៉េខាងត្បូង
ម៉ាក់របស់ខ្ញុំក៍ជាជនជាតិកូរ៉េ»គេនិយាយដោយសប្បាយចិត្តព្រោះ
ត្រូវបានទៅស្រុកកំណើតម៉ាក់របស់គេ
«មែនរឺម៉ាក់របស់ឯងជាកូរ៉េ?»បុរសនោះចងចិញ្ចើមសួរបញ្ជាក់
«បាទមែនហើយ»ជុងគុកញញឹមពព្រាយដាក់បុរសនោះ
«លោកពូ លោកពូឈ្មោះអ្វីដែរស្រួលខ្ញុំហៅឲត្រូវ»
«ពូឈ្មោះ ជន ថេវ៉ុន ចុះក្មួយ?»
«ខ្ញុំ ជុងគុក អូលីវ៉ាសាលធើ»
«ពិរោះណាស់អាល្អិត ឈ្មោះជុងគុកក៍ជាឈ្មោះកូរ៉េដែរ»
«បាទត្រូវម៉ាក់របស់ខ្ញុំដាក់ឲ» ជុងគុកញញឹមនិងស្ទុះទៅអោប
លោកពូរាងខ្ពស់
«ពូចង់ឲថ្ងៃស្អែកឆាប់ៗណាស់ន្អាលនិងបានទៅកូរ៉េយកអាល្អិត
ឯងនេះទៅចុះឈ្មោះធ្វើជាកូនឲបានឆាប់ៗ»លោកពូអោបផង
អង្អែលក្បាលផងដែរធ្វើឲជុងគុកមានសង្ឃឹមសារជាថ្មី បុរសនោះ
សួរទៅជុងគុក«អាល្អិត យើងទៅកូរ៉េស្អែកល្អទេ»
«បាទបានស្រេចតែលោកពូទៅចុះ»ជុងគុកញញឹមពព្រាយទៅ
លោកពូម្នាក់នោះ។
ពេលព្រឹកព្រលឹមជុងគុកនឹងថេវ៉ុនក៍រៀបចំវ៉ាលីទៅកូរ៉េវិញ
ឡានទំនើបបញ្ជារទៅព្រលានយន្តហោះនៅទីក្រុងឡុងពីរនាក់
ពូនិងក្មួយធ្វើដំណើរឡើងទៅលើយន្តហោះ យន្តហោះក៍បញ្ជារ
ទៅចុះចតនៅទីក្រុងសេអ៊ូលដែរធ្វើដំណើរអស់រយះពេលពីរថ្ងៃ
កន្លះ ឡានទំនើបក៍បានមកយកគេទាំងពីរនាក់ទៅភូមិគ្រឹះត្រកូល
ជន ជុងគុកជិះឡានបែរមកទៅកញ្ចក់គយគន់មើលទេសភាព
នៅទីក្រុងសេអ៊ូលញញឹមនិងនឹកដល់ម៉ាក់របស់គេ
(ម៉ាក់កូនមកដល់ស្រុកកំណើតរបស់ម៉ាកហើយ ម៉ាក់កុំបារម្ត
ពីកូនអីមានលោកពូចិត្តល្អម្នាក់គាត់យកកូនមកចិញ្ចើមហើយ)
ជុងគុកមើលទេសភាពតាមផ្លូវរហូតដល់ភូមិគ្រឹះត្រកូលជន
អរក្សក៍ចុះមកបើកទ្វាឡានឲ ជុងគុកនិងថេវ៉ុនដើរចូលទៅក្នុងភូមិ
គ្រឹះរួចហើយប្រពន្ធរបស់គាត់។
«អូនបងត្រឡប់មកវិញហើយ»មិនយូរប៉ុន្មានប្រពន្ធរបស់ថេវ៉ុនក៍
ដើរមកហើយមានភាពងឿងឆ្ងល់ដោយសារតែបានឃើញជុងគុក
មកជាមួយនិងប្តីខ្លួន
«បងបានក្មេងប្រុសមកពីណា?» បុរសនោះក៍រាប់ដំណើររឿងរបស់
ជុងគុកឲភរិយារបស់គាត់ស្តាប់ ភរិយាគាត់ក៍យល់ព្រមនិងរឿងនេះ
ព្រោះអាណិតជុងគុកផងមួយណាគាត់គ្មានកូននោះទេព្រោះគាត់
មានបញ្ហាស្បូន និយាយរៀបរាប់ចប់គាត់ក៍នាំជុងគុកចុះក្នុងបញ្ជឺរ
គ្រួសារទទួលយកមកចិញ្ចឹមជាកូនស្របច្បាប់និងដូរត្រកូលពី
ជុងគុក អូលីវ៉ាសាលធើ មកជា ជន ជុងគុកវិញ។

គំនុំចិត្តចងបេះដូង(The End)Hikayelerin yaşadığı yer. Şimdi keşfedin