ភាគទី៥៤

1.2K 60 8
                                    

  ជុងគុកធ្វើសកម្មភាពដើរតាមយ៉ារ៉ាពីក្រោយរហូតអស់រយៈពេល
មួយសប្តាហ៍ កាន់តែធ្វើឲ្យនាងក្ងោកកន្ទុយកញ្ជោងស៊ូហុីកាន់
តែមួម៉ៅក្តៅក្រហាយពីមួយថ្ងៃទៅមួយថ្ងៃគ្មានធ្វើស្អីទេក្រៅ
ពីចាំមើលយ៉ារ៉ាពីក្រោយខ្នង មិនដែរខ្វល់ខ្វាយនិងនាងមិនដែរ
ស្តាប់អ្វីដែរនាងនិយាយរឺក៍រាល់ថ្ងៃនេះនាងទេមនុស្សអរូប?
បានជាធ្វើប្រងើយបែបនេះ? ដោយចិត្តច្រណែនឈ្នានីស
និងយ៉ារ៉ានាងក៍សម្រេចចិត្តទៅជានិយាយមួយយ៉ារ៉ាតែពីរ
នាក់។
« អ្នកនាងមែនទេឈ្មោះយ៉ារ៉ា? » នាងសួរទៅយ៉ារ៉ាទាំងដែរ
ស្គាល់នាងមុនទៅហើយ។
« ចា៎ស! ត្រូវហើយ អ្នកនាងមានការអ្វីមែនទេ? » យ៉ារ៉ានិយាយ
ទៅនាងដោយសម្តីស្រទន់។
« ខ្ញុំមានរឿងចង់និយាយជាមួយនាងតែពីរនាក់ » និយាយហើយ
នាងក៍រកកន្លែងស្ងាត់និយាយគ្នា។
«អ្នកនាងមានការអ្វីឆាប់និយាយមកព្រោះខ្ញុំមានការងារត្រូវធ្វើ»
យ៉ារ៉ានាងមិនចង់មកនិយាយជាមនុស្សប្លែកមុខទេតែមើលទៅ
ទឹកមុខរបស់ស៊ូហុីដូចជាប្រកត់ប្រជាណាស់ទើបបានជានាង
ហ៊ានមក។
« អ្នកនាងស្គាល់ជុងគុកទេ? » នាងសួរទៅនាងតូចជាមួយទឹក
មុខកាច់ៗសម្លក់ទៅនាង។
« អឺ.... » នាងនិយាយមិនទាន់ចប់ប្រយោគផងស៊ូហុីនាងក៍និយាយកាត់យ៉ារ៉ាជាមួយចរិតអួតអាង។
« បានមិនបាច់និយាយទេ ខ្ញុំដឹងថាអ្នកនាងស្គាល់ ហើយចាំ
បើកត្រចៀករបស់នាងទាំងសងខាងស្តាប់ឲ្យបានច្បាស់ៗទៅ
ណា ខ្ញុំជាប្រពន្ធរបស់គេ ហើយក៍មានទម្ងន់ជាមួយគេដែរ »
ស៊ូហុីនាងសម្លឹងមើលមុខយ៉ារ៉ាជាមួយនិងស្នាមញញឹមឌឺដង
ដាក់នាង រីឯនាងតូចវិញបានត្រឹមតែឈរទ្រឹងមិននិយាយ
អីសូម្បីតែមួយម៉ាត់ ព្រោះខ្លួនមិនដែរនិងចង់ជួបឬចង់និយាយ
ជាមួយគេផងហើយសុខៗស្រាប់តែប្រពន្ធគេមកនិយាយឌឺ
ដងបែបនេះក្នុងចិត្តកាន់តែខឹង កាន់តែឈឺចិត្តថែមទៀត
ធ្វើបាបនាងមិនអស់ចិត្ត ហើយមកឲ្យប្រពន្ធនិយាយប្រដៅ
ក្បាលនាងទៀត។
« ហើយឈប់ទាក់ទង់ជាមួយប្តីរបស់ខ្ញុំ ព្រោះថាគេមិនដែល
ស្រឡាញ់មនុស្សដូចជានាងទេ នាងល្ងង់គេបោកនាងប្រើទេ »
ចុងប្រយោគស៊ូហុីខ្សឹបដាក់ត្រចៀករបស់យ៉ារ៉ាកាន់តែធ្វើឲ្យ
នាងគិតថាខ្លួនឯងគ្មានតម្លៃទាល់តែសោះ វាត្រូវហើយអ្វីដែរ
គេបាននិយាយនាងជាស្រីល្ងង់ឲ្យគេបោកបានដោយងាយៗ
អ្វីដែរគេនិយាយវាគឺត្រូវណាស់។
« ផ្តាំប្រាប់ស្វាមីរបស់អ្នកនាងផងថាកុំមករវល់ជាមួយខ្ញុំព្រោះ
ខ្ញុំមិនដែរទាំងចង់ជួបគេទេ ហើយកុំឲ្យមករវីរវល់ជាខ្ញុំ » យ៉ារ៉ា
និយាយទាំងអួលដើមករ។
« បើចឹងមែនគឺល្អហើយ បើខ្ញុំឃើញនាងនៅតែទាក់ទង់ជា
មួយគេទៀត ខ្ញុំនិងឲ្យនាងដឹងថាកន្លងមកនេះនាងគិតខុសមក
រហូត » នាងនិយាយហើយក៍ញញឹមចុងមាត់រួចក៍ដើរចេញបាត់
ទៅ។ យ៉ារ៉ានាងទន់ជង្គុងឈរមិននឹងនោះទេក៍សម្រូតខ្លួនអង្គុយ
លើដីតិចៗ ទឹកភ្នែកហូរចេញពីភាពឈឺចាប់ក៍ស្រក់ចុះយ៉ាង
ច្រើនតំណក់ នាងឈឺ ឈឺខ្លាំងណាស់នៅពេលដែរគេធ្វើ
ទៅលើនាងមានដឹងទេថានាងឈឺចាប់? មាន
ដឹងទេថារាល់ថ្ងៃនេះនាងយំដោយសារតែគេប៉ុន្មានដង?
ទាំងពីបានស្គាល់គេមកជីវិតនាងកែប្រែស្ទើរតែទាំងស្រុង
ទឹកភ្នែកហូររាល់ថ្ងៃ រាល់យប់ក៍ព្រោះតែគេ ស្នាមញញឹមដែរ
ធ្លាប់តែមាននៅលើមុខជានិច្ចប្រែជាស្រពោនវិញ នាងធ្លាប់
និយាយថានាងមិនចូលចិត្តការយំទេ តែឥឡូវនេះនាងយំរាល់
ថ្ងៃ។

« នែ៎!! ជុងគុកឯងគិតទៅណាទៀតហើយ? » ម៉ាក់ចិញ្ចើម
របស់ជុងគុកក៍សួរទៅកាន់កូនប្រុសដែរគិតតែដើរលេង។
« ខ្ញុំរវល់មួយភ្លេត »
« រវល់រាល់តែថ្ងៃ ប្រពន្ធឯងមានផ្ទៃពោះឯងមិនគិតនៅមើល
ថែនាងខ្លះទេឬយ៉ាងម៉េច? » សម្តីដែរអ្នកម៉ាក់របស់គេនិយាយ
ធ្វើឲ្យគេទុចដំណើរភ្លាម។
« ម៉ាក់និយាយថាមានស្អីមុននេះ? »
« ប្រពន្ធឯងមានផ្ទៃពោះ » ស៊ូហុីពេលដែរបានអ្នកម៉ាក់និយាយ
រឿងនេះប្រាប់ជុងគុកជំនួសគេដូច្នេះធ្វើឲ្យនាងញញឹមបិទមាត់
មិនជិតនោះទេ។
« ហ្ហាស៎? » ជុងគុកលាន់មាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបាន
លឺបែបនេះ គេមិនដែរទាំងដេកគេមួយនាងផងហើយមាន
ទម្ងន់យ៉ាងម៉េចនិងកើត?
« អ្វីដែរឯងស្តាប់មុននេះគឺមិនច្រឡំនោះទេ បើដឹងហើយឆាប់
នាំប្រពន្ធទៅសម្រាកទៅ កុំគិតតែដើរលេងបែបនេះ » និយាយ
រួចអ្នកម៉ាក់គេក៍ដើរចេញបាត់ទៅ។
« មោនេះ » ជុងគុកអូសដៃស៊ូហុីយ៉ាងលឿនទៅក្នុងបន្ទប់
មិនយល់សោះហេតុអីបានជាមានទម្ងន់ទៅវិញ គេមិនដែរទាំង
ប៉ះសាច់នាងបន្តិចផង ។
« អូនឈឺលែងដៃអូន » នាងបិសាចធ្វើជារំអួយដាក់ជុងគុក។
« នាងមានផ្ទៃពោះយ៉ាងម៉េចនិងកើតទៅបើ..... » ចុងប្រយោគ
ជុងគុកមិននិយាយហើយក៍លើកដៃជ្រោយសក់ឡើងទៅលើ
រួចងាកមកមើលមុខនាងទាំងក្តីមួម៉ោ។
« បើយើងមិនដែរ..អញ្ចឹងយើងចាប់ផ្តើមទៅ » ស៊ូហុីនាង
ដើរជិតនិងជុងគុករួចទាញដៃអាវទម្លាក់មួយខាងបញ្ចេញសាច់
ស្មាសរខ្ចី តែក៍ត្រូវអាកខានព្រោះជុងគុកហាមឃាត់នាង។
« ស៊ូហុីហេតុអីនាងគិតតែពីរឿងលើគ្រែរហូតចឹង » ជុងគុក
និយាយខ្លាំងៗដាក់នាងដោយក្តីខឹងសម្បារ រួចគេក៍ដើរទៅ
គេងបាត់ទៅ ធ្វើឲ្យស៊ូហុីឈរក្តាប់ដៃសម្លក់ទៅគេ។
ព្រឹកថ្ងៃថ្មីដោយសារតែមិនអស់ចិត្តក៍នាំស៊ូហុីទៅពិនិត្យផ្ទៃពោះ
នៅឯមន្ទីពេទ្យព្រោះគេមិនជឿថានាងមានទម្ងន់នោះទេព្រោះ
មនុស្សដូចស៊ូហុីនេះណាគឺទុកចិត្តមិនបានទេល្បិចរាប់រយជំពូក
ហើយក៍អាចធ្វើអ្វីបានគ្រប់យ៉ាង។ លទ្ធផលដែរពិនិត្យចេញមក
គឺនាងមានផ្ទៃពោះពិតមែន ជុងគុកពេលបានដឹងបែបនេះគេ
នៅមិនសុខបន់ឲ្យតែកូននិងកើតមកឆាប់ៗព្រោះចង់ធ្វើ
តេស្តឈាមបើជាកូនរបស់គេពិតមែនឈាមដែរធ្វើ
តេស្តនោះគឺដូចនិងឈាមរបស់គេបើវាមិនដូចទេមិនដឹងថា
នាងទៅដេកជាមួយប្រុសណាឲ្យមានទម្ងន់ផង មកចោទថា
ជាកូនរបស់គេ។
លុះពេលយប់ឡើងជុងគុកក៍ដើរតាមយ៉ារ៉ាដូចធម្មតាតែលើក
នេះគឺគេភ្លាតស្នៀតដើរជាន់ស្លឹកឈើងាប់បណ្តាលឲ្យមាន
សម្លេងទើបនាងងាកក្រោយមើលក៍ឃើញថាជុងគុកដើរ
តាមនាងពីក្រោយ ពេលឃើញបែបនេះហើយនាងក៍រត់គេចពី
ជុងគុកយ៉ាងលឿន តែក៍មិនទាន់ជុងគុកព្រោះគេអោបនាង
ជាប់ពីក្រោយបាត់ទៅហើយ។
« លែង លែងខ្ញុំទៅខ្ញុំខ្ពើមលោកខ្លាំងណាស់ » នាងតូចរើ
បម្រាស់យ៉ាងខ្លាំងតែក៍មិនអាចឈ្នះជុងគុកបាន។
« បងនឹកអូនណាស់ដឹងទេ បងចង់អោបអូនបែបនេះឲ្យជាប់
មិនឲ្យអូនទៅណាចោលបងទេ »
« នឹកខ្ញុំចង់អោបខ្ញុំ? តែខ្ញុំមិនចង់ជួបមុខលោកមិនចង់លឺ
សម្លេងនឹងអ្វីៗគ្រប់យ៉ាងដែរទាក់ទង់និងលោកគឺខ្ញុំខ្ពើមសូម្បី
តែលឺឈ្មោះក៍រកកលចង់ក្អួតដែរលែងខ្ញុំទៅមុននិងខ្ញុំក្អួតដាក់
លោកលែងទៅ » យ៉ារ៉ានាងនិយាយជេរជុងគុកយ៉ាងច្រើនតែ
គេនៅតែមិនលែង។
« ក្អួតមកចុះក្អួតឲ្យអស់មក ក្អួតតាមចិត្តអូនចង់ ក្អួតឲ្យអស់ភាព
ដែរអូនខ្ពើមបងចេញមកឲ្យអស់មក »
« លោកជាឪពុកគេ ជាប្តីគេយ៉ាងម៉េចបានជាមិននៅមើល
ថែប្រពន្ធដែរមានទម្ងន់ មកអោបស្រីផ្សេងនៅកណ្តាលវាល
បែបនេះ? » ពាក្យសម្តីដែរយ៉ារ៉ានិយាយមកធ្វើឲ្យជុងគុក
ស្ងៀមទ្រឹង រួចក៍និយាយបកវិញថា៖
« ស្រីម្នាក់នោះមកនិយាយជាមួយអូនតាំងពីពេលណាម៉េច
បានជាបងមិនដឹង? »

គំនុំចិត្តចងបេះដូង(The End)Kde žijí příběhy. Začni objevovat