គំនុំចិត្តចងបេះដូង (ភាគទី២)

3K 116 0
                                    

ក្មេងប្រុសវ័យ6ឆ្នាំក៍ដើរទៅសួនច្បារដើម្បីជួយឪពុករបស់គេស្រោចផ្កា ជុងគុកស្រោចមិនទាន់បានប៉ុន្មានផងក៍លឺសម្លេង
ឡូឡាលាន់លឺពេញផ្ទះជុកគុងស្ទុះទៅមើលថាវាមានរឿងអ្វីកើត
ខណៈនោះពេលដែរជុងគុកឃើញម្តាយខ្លួនត្រូវចៅហ្វាយវៃបែបនេះក៍ហូរទឹកភ្នែកមកច្រូចៗប្រអប់ដៃតូចក្តាប់ចូលគ្នាទាំងកំហឹង
ហើយស្ទុះទៅរងការវៃដំរបស់ចៅហ្វាយខ្លួនប៉ុន្តែលោកអេនឌីម្នាក់
នោះវៃគ្មានការអាណិតអាសូរសូម្បីតែបន្តិចទាល់តែសោះព្រោះថា
អនាគតនឹងជីវិតរបស់អ្នកបម្រើស្ថិតក្នុងដៃរបស់ម្ចាស់ខ្លួនទោះត្រូវសម្លាប់ក៍គ្មានបញ្ហាបើអ្នកបម្រើម្នាក់នោះធ្វើខុសនឹងហ៊ានបំពាន
ទៅលើម្ចាស់របស់ខ្លួន ម៉ាក់ជុងគុកត្រហូរយំស្រែកឲគេចេញពីទីនេះកុំមករងការវៃជំនួសគាត់ប៉ុន្តែក្មេងប្រុសនោះនៅតែមិនចេញ ស្រាប់តែអ្នកស្រីណាតាលីមកហាមឃាត់។
«បងឈប់សិន!! យើងសាក់សួរវាសិនទៅ»
«បាន...» អេនឌីក៍ចាប់ទាញសក់ស្រី្តម្នាក់នោះមកសួរនាំរឿងដែរធ្វើខុស សម្លេងតូចឆ្មាស្រែកយំអង្វវករកុំធ្វើចំពោះម៉ាក់របស់គេតែ
គ្មាននរណាខ្វល់សូម្បីតែបន្តិច លោកអេនឌីក៍ចាប់ចង្កាម៉ាក់ជុងគុក
ងើយឡើងលើ
«យើងសួរឯងជាលើកចុងក្រោយតើឯងលួចគ្រឿងពេជ្យនឹងឯកសាររបស់យើងមែនទេ»អេនឌីនិយាយសម្លេងកាចនឹង
ក្រសែភ្នែកបើកធំៗ
«ទេ...ខ្ញុំ...ពិតជាមិនបានលួចនោះទេខ្ញុំសុំអង្វវលោកម្ចាស់ជឿខ្ញុំ
ទៅខ្ញុំពិតជាមិនបានធ្វើផ្តេសផ្តាសបែបនេះទេ»ស្រ្តីរាងចំណាស់នោះនិយាយទាំងយំសុំការអភ័យទោសពីចៅហ្វាយ
«ធ្វើយ៉ាងម៉េចយើងជឿឯងបានទៅព្រោះមានតែឯងទេដែរចេញ
ចូលនៅក្នុងបន្ទប់របស់យើងនោះ»លោកចៅហ្វាយចិត្តកំណាច
នោះចាប់ទាញសក់នារីរាងចំណាស់នោះ
«មិនពិតទេ.....ខ្ញុំមិនបានលួចរបស់លោកម្ចាស់នោះទេហើយខ្ញុំក៍មិនដឹងថាក្នុងនោះមានគ្រឿងពេជ្យតម្លែរាប់លានបែបនោះដែរ
ហើយរឿងឯកសារក៍ខ្ញុំមិនដឹងថាវាមានសារសំខាន់អ្វីដែរខ្ញុំត្រូវយកនោះទេ តែបើខ្ញុំយកមែនខ្ញុំយកយូរណាស់បាត់ទៅហើយ»
អេនឌីក៍លែងនាងពីរង្វង់ដៃហើយទះកំផ្លៀងនាង ផាំង នាងហ៊ាននិយាយតម្លើងសម្លេងដាក់យើងផងរឺឆាប់ចេញទៅក្រៅសិន
ទៅយើងនឹងឲគេឆែកឆេរឥវ៉ាន់នៅកន្លែងឯងដេកបើឃើញរបស់ទាំងនោះនៅក្នុងបន្ទប់នាងយើងនឹងសម្លាប់គ្រួសារឯងទាំងពូជ
ឯកសារដែរលោកអេនឌីរកនោះគឺវាជាភាគហ៊ុននៃក្រុមហ៊ុនបើបាត់ឯកសារនោះទៅកិច្ចប្រជុំគឺរំសាយក្រុមហ៊ុនក៍ត្រូវគេលែង
ចូលមកដាក់ហ៊ុនគឺរលាយតែម្តង។
ក្រោយពេលឆែកឆេបន្ទប់របស់គេរួចគឺឃើញមានរបស់ទាំងនោះនៅក្នុងបន្ទប់នោះមែន លោកអេនឌីក៍ចាប់គ្រួសាររបស់ពួកគេទាំងអស់យកមកកន្លែងបញ្ចុះសពរបស់ទាសករដែរបំពានទៅលើម្ចាស់ខ្លួនហើយបម្រុងលើកដៃរាកៃបាញ់កាំភ្លើងហើយក៍
ម៉ាក់របស់ជុងគុកស្នើរសុំសំណើរមួយ
«លោកម្ចាស់បើសម្លាប់ សម្លាប់តែខ្ញុំទៅបានហើយទុកជីវិតឲកូនប្រុសនាងខ្ញុំផង»គាត់លើកម្រាមដៃដបសំពះអង្វវកយំសោកក៍
លោកម្ចាស់នោះក៍សម្រេចចិត្តដោះលែងជុងគុកពីការស្លាប់
គ្រាប់កាំភ្លើងបាញ់ទៅឪពុកម្តាយរបស់ជុងគុកទម្លុះខ្លួនបាញ់ឈាមចេញមក ជុងគុកស្ទុះទៅអោបសពឪពុកម្តាយនឹងយំស្រែកខ្លាំងៗ
នឹងទឹកមុខខឹងសម្បារយ៉ាងខ្លាំងដែរឃើញគេបាញ់សម្លាប់ឪពុកម្តាយរបស់ខ្លួនស្រស់ៗបែបនេះ ម្រាមដៃតូចៗទាំងប្រាំលើកមកបិទភ្នែកម្តាយនឹងឪពុករបស់គេដែរស្លាប់បិទភ្នែកមិនជិត។ លោកអេនឌីក៍បានបណ្តេញជុងគុកចេញពីភូមិគ្រឹះក្លាយជាក្មេងកំព្រាគ្មានម្តាយ
ឪពុកគ្មានផ្ទះសម្បែងជ្រកកោន។
អ្នកស្រីណាតាលីញញឹមចុងមាត់ពេលដែរឃើញការស្លាប់របស់
អ្នកបម្រើកំសត់ម្នាក់នោះនឹងនិយាយក្នុងចិត្ត
(សមមុខនាងហើយកុំឲមកដណ្តើមប្តីអ្នកដទៃបែបនេះ)
លោកអេនឌីបានចាប់ចិត្តស្រឡាញ់ម៉ាក់ជុងគុកទាំងមិនដឹងខ្លួននៅពេលដែរជុងគុកអាយុ1ខួប លោកអេនឌីក៍ហៅម៉ាក់របស់ជុងគុកចូលមកក្នុងបន្ទប់នៅពេលដែរប្រពន្ធរបស់គាត់មិននៅផ្ទះ
ម៉ាក់ជុងគុកស្មានតែគាត់ហៅឲយកអ្វីឲគាត់តែមិននឹកស្មានថាគាត់
ក្លាយជាទាសករបម្រើហើយមិនគ្រប់គ្រាន់ថែមទាំងធ្វើជាស្រីបម្រើ
ទាំងរាងកាយរបស់គេទៅទៀត។ លោកអេនឌីទោះបីជាដឹងថាម៉ាក់ជុងគុកមានប្តីហើយថែមទាំងមានកូនរួចមកហើយក៍នៅតែទប់អារម្មណ៍ហាមឃាត់ចិត្តខ្លួនឯងមិនបានទាល់តែសោះ ដូច្នេះទើប
អ្នកស្រីណាតាលីទប់ចិត្តមិនបាននៅរឿងនេះនាងតែងតែធ្វើបាប
និងចោទកំហុសមកលើម៉ាក់របស់ជុងគុករហូតតែលើកនេះនាងលែងដល់ថ្នាក់សម្លាប់នាងតែម្តង ទោះបីជាដឹងហើយថាមនុស្សប្រុសមានប្រពន្ធច្រើនវាជារឿងធម្មតាតែអ្នកស្រីណាតាលីគាត់
មិនព្រមជាដាច់ខាតបើស្រីនៅខាងក្រៅនាងមិនសូវខឹងប៉ុន្មាននោះទេតែនេះជាបៅបម្រើនៅក្នុងផ្ទះផ្ទាល់ហើយថែមទាំងមានប្តីមាន
កូនរួចទៅហើយ។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now