(ភាគទី៥២)

1K 60 10
                                    

១សប្តាហ៍បានកន្លងផុតទៅ ហាងរបស់នាងតូចយ៉ារ៉ាក៍បាន
ចាប់ផ្តើមដំណើរយ៉ាងរលូនព្រោះអ្នកលក់ក៍ស្អាតកាហ្វេក៍
ឆ្ងាញ់មានរឿងអ្វីដែរមិនដាច់ទៅមួយណាហាងរបស់នាង
នៅជិតនិងកន្លែងកំសាន្តផង។ នៅល្ងាចថ្ងៃអាទិត្យរាងក្រាស់
ក៍ទៅលំហែរនៅឯទន្លេរហានតាមទម្លាប់របស់គេជាមួយ
និងស៊ូយ៉ុកមិត្តសម្លាញ់។
«ឯងនេះយឺតទៀតហើយ» ជុងគុកយកដៃវាយស្មាអ្នកដែរឈរ
ទល់មុខខ្លួនគឺស៊ូយ៉ុកគេតែងតែមកយឺតរហូត។
«អឺៗ...មោះឥឡូវយើងឃ្លានហើយទៅរកអីញុាំសិន»ស៊ូយ៉ុក
ឈរច្រតចង្កេះបញ្ចេញឲ្យឃើញនៅកាយវិការហត់។
« អឺមោះយើងដឹងថានៅនេះបានកាហ្វេគេទើបនិងបើក »
ជុងគុកនិយាយហើយក៍ដើរចេញបាត់ទុកឲ្យស៊ូយ៉ុកឈរ
ម្នាក់ឯង។
« អេ៎ៗៗ...អាល្អិតចាំយើងផង » ពេលគេបែរមុខមករកជុងគុក
ក៍ឃើញគេដើរទៅជិតដល់ហាងបាត់ទៅហើយធ្វើឲ្យគេរត់
តាមក្រោយស្ទើរតែមិនទាន់។
សម្លេងកណ្តឹងបើកទ្វាបានបន្លឺឡើងនៅក្នុងហាងកាហ្វេនោះ
ក៍បង្ហាញនៅកម្លោះសង្ហាពីរនាក់ដើរចូលមក។
« សួស្តី!! បងត្រូវការកម្មង់អីដែរ » សម្លេងតូចឆ្មេរបាននិយាយ
សួរទៅអតិជនដែរឈរនៅចំពោះមុខ។
« សុំអាយឡាតេមួយ និងអាមេរិចខាណូមួយ » អ្នកកម្លោះ
ស៊ូយ៉ុកក៍ឆ្លើយកម្មង់ជំនួសជុងគុកព្រោះគេសម្លឹងមើលតែហាង
នោះទេព្រោះហាងនេះមានការតុបតែងបានស្អាត។
« ចា៎..សូមមេត្តារង់ចាំបន្តិចណា » នាងតូចយ៉ារ៉ាងើយមើល
មុខភ្ញៀវនិងមានស្នាមញញឹមជាប់លើមុខតែពេលដែរបានឃើញ
អ្នកម្ខាងទៀតធ្វើឲ្យនាងទម្លាក់ទឹកមុខភ្លាម។ឲ
« អេ៎មោះទៅអង្គុយសិន » ស៊ូយ៉ុកទាញដៃជុងគុកឲ្យទៅអង្គុយ
តែគេឈរស្ងៀបសម្លឹងមើលមុខនាងតូចយ៉ារ៉ាដែរជាអ្នកលក់។
« ហេ៎ យ៉ាងម៉េច? ឯងស្គាល់គេមែនទេ? » ស៊ូយ៉ុកក៍សួរទៅ
កាន់គេព្រោះមើលទៅពួកគេទាំងពីរនាក់ដូចធ្លាប់ស្គាល់គ្នាពី
មុនមកចឹង។
«...» ជុងគុកគេមិនឆ្លើយតបនិងសំណួររបស់ស៊ូយ៉ុកទេ គេគិត
តែសម្លឹងមើលទៅនាងទាំងដែរនាងបែរមុខចេញទៅធ្វើការនាង
ក៍ដោយ។
« មោះបើមិនស្គាល់ទៅអង្គុយទៅ » ជុងគុកក៍ទៅអង្គុយតាម
ដែរជាអ្វីដែរមិត្តខ្លួនប្រាប់។ នាងតូចពេលដែរបានឃើញបុរស
ដែរខ្លួនស្រឡាញ់ហើយក៍ស្អប់ឈរនៅចំពោះមុខនាងយ៉ាងនេះ
ធ្វើឲ្យនាងទប់ទឹកភ្នែកមិនបានច្រមុះឡើងក្រហមតំណក់ទឹក
ដក់ពេញភ្នែក ដោយការទ្រាំទប់ទឹកភ្នែកមិនបានក៍ដើរចូល
ទៅក្នុងបន្ទប់ទឹកបាត់។
« បងស្រី.... » ជីអ៊ុនដែរជាក្មេងស្រីមកធ្វើការជាមួយនាងក៍
បានហៅមើលទៅនាងដូចខុសពីធម្មតា តែគ្មានការឆ្លើយតប
ពីនាងវិញទេ នាងក៍បណ្តោយឲ្យយ៉ារ៉ានៅម្នាក់ឯងសិន
ព្រោះនាងមិនចង់រំខាន់នោះទេ នាងក៍ទៅធ្វើការដូចធម្មតា
ទៅ។
រយៈពេល៣០នាទីយ៉ារ៉ានៅតែក្នុងបន្ទប់ទឹកមិនព្រមចេញមក
វិញសោះ ទាល់តែជុងគុកគេចេញពីហាងបាត់ទើបនាងចេញ
មក នាងមិនចង់ឃើញមុខរបស់គេទេហើយក៍មិនចង់លឺ
សម្លេងគេដែរ។
« បងស្រីកើតអីមែនទេ? »  ជីអ៊ុនដោយក្តីបារម្ភក៍សួរទៅកាន់
នាង។
« បងគ្រាន់តែឈឺក្បាលបន្តិចបន្តួចតែប៉ុណ្ណោះមិនអីទេ ឯង
ទៅធ្វើការទៅ » យ៉ារ៉ាលើកម្រាមដៃប្រាំក្រវីតិចៗដោយ
បញ្ចាក់ថាគេមិនអី។
« ឥឡូវនេះគ្មានភ្ញៀរទេបងចាំខ្ញុំទៅទិញថ្នាំឲ្យណា » និយាយ
រួចជីអ៊ុនក៍រត់ចេញពីហាងយ៉ាងលឿនដើម្បីទៅទិញថ្នាំឲ្យនាង។
ជុងគុកគេមិនទាន់ទៅណាឆ្ងាយពីទីនោះទេគេឈរមើលនាង
ពីក្រៅហាងព្រោះចូលទៅខ្លាចធ្វើឲ្យកាន់តែយ៉ាប់ដូច្នេះគេ
មានតែឈរមើលនាងពីក្រៅតែប៉ុណ្ណោះ។
ជុងគុកឈរនៅទីនោះរហូតដល់ម៉ោងត្រូវបិទហាងយ៉ារ៉ានាង
ចេញមកពីហាងរួចចាក់សោរហាងរួចក៍ដើរទៅផ្ទះតាមធម្មតា
ជុងគុកពេលដែរឃើញចេញមកហើយក៍ប្រញាប់ពាក់ម៉ាស់
ហើយដើរតាមនាងពីក្រោយព្រោះចង់ដឹងថានៅស្នាក់ទីណា
មួយណាគេចង់ជូននាងទៅផ្ទះផង។

គំនុំចិត្តចងបេះដូង(The End)Kde žijí příběhy. Začni objevovat