គំនុំចិត្តចងបេះដូង (ភាគទី៦)

2.2K 101 2
                                        

នារីម្នាក់នោះនៅមកដាក់បង្គុយក្បែរនឹងជុងគុកដដែលតែជុងគុក
មិនចាំអារម្មណ៍ទៅលើនាងម្នាក់នោះទេបែរជាដើរទៅយកវេញ៍
មួយកែវដើរទៅអង្គុយតុផ្សេងទៅវិញ ធ្វើឲនាងខឹងសម្បារយ៉ាង
ខ្លាំងព្រោះនាងខំចំណាយទុនយ៉ាងច្រើនឲជុងគុកចាប់អារម្មណ៍
តែផ្ទុយទៅវិញគេមិនចាប់អារម្មណ៍លើនាងទៅវិញ នាងអង្គុយ
ឆ្ងល់ថាហេតុអ្វីបានជាគេមិនខ្វាយខ្វល់ពីខ្លួនព្រោះតាមធម្មតាគេ
មិនដែរប្រងើយបែបនេះដាក់ស្រីនោះទេតែពេលនេះគេផ្លាស់
ប្តូរប៉េតសិបដឺក្រេ។ ពិធីដេញថ្លៃគ្រឿងពេជ្យក៍បានបញ្ចប់លុយ
សុទ្ធរាប់លានដុល្លាក៍ត្រូវធ្លាក់មកលើដៃរបស់ជុងគុក គេបានលុយ
រាប់លានដុល្លាក្នុងដៃក្នុងមួយពព្រិចភ្នែកតែទឹកមុខរបស់គេមិន
ញញឹមញញេមសូម្បីតែបន្តិចទោះញញឹមក៍ញញឹមមិនសមដែរ។ ព្រោះវាជាធម្មជាតិរបស់គេតាំងពីក្មេងមកម្ល៉េះ បើគេញញឹមដោយ
ស្នាមញញឹមចេញពីចិត្តមកមានតែជាមួយគ្រួសាររបស់គេតែ
ប៉ុណ្ណោះសូម្វីតែអ្នកបម្រើក៍មិនសូវដែរបានឃើញលោកប្រុស
របស់ញញឹមចេញពីចិត្តដែរអ្នកដែរឃើញញឹកញាប់គឺឪពុកម្តាយ
ចិញ្ចឹមរបស់គេ។
ជុងគុកចាក់ចេញពីទីនោះធ្វើដំណើរត្រឡប់ទៅភូមិគ្រឹះវិញឡាន
ទំនើបបានមកយកជុងគុកជាមួយនិងអង្គរក្សមាឌធំឈុតខ្មៅមកចាំ
ការពារព្រោះខ្លាចមានជនអាក្រក់មកប្លន់ព្រោះលុយរាប់លាន
ដុល្លាដែរនៅក្នុងដៃឡានបានបញ្ជាទៅភូមិគ្រឹះ ជន អ្នកកម្លោះ
អង្គុយគយគន់មើលភ្លើងពណ៌នៅពេលរាត្រីរហូតដល់ភូមិគ្រឹះ
ជុងគុកដើរចូលទៅក្នុងភូមិគ្រឹះមានអ្នកបម្រើនៅឈរចាំ គេក៍ហុច
អាវក្រៅទៅឲស្រីបម្រើម្នាក់។ ឪពុកម្តាយចិញ្ចឹមរបស់ជុងគុកបាន
អង្គុយរង់ចាំគេត្រឡប់មកផ្ទះវិញជារាល់ដងពេលដែរជុងគុកចេញ
ក្រៅនៅពេលយប់ទោះទៅចូលរួមកម្មវិធីធំៗឬដើរលេងក៍ដោយ
ក៍ឪពុកម្តាុចិញ្ចឹមរបស់គេអង្គុយរងចាំដែរ។
«យ៉ាងម៉េចហើយកូន?»
ជុងគុកញញឹមដាក់លោកប៉ាហើយស្ទុះរត់ទៅអោបលោកប៉ាចិញ្ចឹម
ដោយក្តីស្រឡាញ់និងភាពរីករាយហើយក៍ឆ្លើយតបវិញ។
«កូនលោកប៉ាទៅហើយត្រូវតែជោគជ័យហើយលោកប៉ា»គេ
ញញឹមដាក់លោកប៉ាជាមួយនិងស្នាមញញឹមពពេញទៅដោយ
សេចក្តីស្រឡាញ់។
«អោបតែប៉ាចុះម៉ាក់មិនអោបផងទេ»លឺបែបនោះជុងគុកក៍បែរ
ខ្លួនមកឱបអ្នកម៉ាក់ចិញ្ចឹមម្តង។
«កូននឹងឱបអ្នកម៉ាក់ឲយូរ» ជេរីឱបជុងគុកយ៉ាងណែនហើយ
អង្អែលក្បាលគេថ្នមៗហើយក៍ថើបមួយខ្សឺតយ៉ាងយូរព្រោះ
គាត់តែងតែធ្វើបែននេះដាក់ជុងគុកជារាងរាល់លើក។
«កូនទៅបន្ទប់សម្រាកចុះ ប៉ានិងម៉ាក់ក៍បន្ទប់ដែរ»និយាយហើយ
ថេវ៉ុនក៍នាំជេរីបណ្តើរគ្នាឡើងកាំជណ្តើរ។ ជុងគុកក៍ទៅផ្ទះបាយ
ដើម្បីរកអីញុាំព្រោះចូលរួមកម្មវិធីគេមិនបានញុាំអ្វីនោះទេក្រៅ
ពីផឹក ទឹកក្រូចនិងវេញ៍នោះ ។ ជុងគុកក៍យកមីមួយកំប៉ុងយកទៅ
ឆុងញុាំនៅក្នុងបន្ទប់គេក៍ឡើងទៅលើភូមិគ្រឹះបើកទ្វាបន្ទប់ពណ៌
ត្នោតរលោងចូលទៅហើយដាក់បង្គុយនៅចុងពូកទាញទូស័ព្ទមក
មើលក៍ឃើញសាររបស់មិត្តរបស់គេផ្ញើរមក។
[ស្អែកទៅអង្គុយញុាំអាហារនៅសួនច្បារជិតមាត់ទន្លេទេ?]មិត្ត
របស់ជុងគុកតែងនាំគ្នាដើរលំហែរពីព្រោះវាជាថ្ងៃឈប់សម្រាក
ចង់ដើរលេងកម្សាន្តអារម្មណ៍ខ្លះ។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now