គំនុំចិត្តចងបេះដូង(ភាគទី៣៣)

1.1K 54 2
                                    

  ព្រឹកថ្ងៃថ្មីរាងស្តើងរាប់ចំខ្លួនចេញពីមន្ទីពេទ្យដោយទឹកមុខរីករាយ
ព្រោះបានចេញទៅខាងក្រៅមិនដូចនៅឯមន្ទីពេញដេកអង្គុយតែ
ក្នុងបន្ទប់ធុញទ្រានស្ទើរស្លាប់។
« រាប់ចំហើយរឺនៅ? ន្អាលទៅផ្ទះវិញ » រាងក្រាស់ឈរជ្រេងហោ
ប៉ាវខោសម្លឹងទៅរាងស្តើង។
« រួចហើយ » នាងតូចតបទៅវិញទាំងមិនមើលមុខ
« តោះចឹងទៅ » រាងក្រាស់ចូលទីចាប់កដៃនាងតែត្រូវនាងតូច
ក្រលាស់ដៃចេញមិនឲ្យប៉ះ ។
« អីក៍កំណាញ់ម្ល៉េះគ្រាន់ដៃសោះមិនបាន » រាងក្រាស់សួរទៅ
នាងតូចដែរឈរនៅចំពោះធ្វើមុខឌឺដងដាក់ខ្លួន។
« ចាប់បាច់កាន់ដៃ? » នាងតូចឆ្លើយទៅរាងក្រាស់ដោយលើក
ចិញ្ចើមសម្លក់មុខគេដូចចង់សុីសាច់ហុតឈាមអ៊ីចឹង។
« ឌឺណាស់នាងល្អិត » រាងក្រាស់ក៍ចូលទៅជិតនាងតូចរួចលើកបី
ទៅតែម្តង ទោះនាងប្រឹងស្រែក គក់ទ្រូងផង ទះខ្នងផងក៍គេមិន
ដាក់នាងចុះដែរ។
« និយាយមិនចេះស្តាប់គ្នាគឺបែបនេះ » រាងក្រាស់ក៍ដាក់នាងចុះ
នៅក្នុងឡាន រួចញញឹមបែបមុខព្រានដាក់នាងតូច។
« មនុស្សឆ្កួតធ្វើស្អីមិនចេះគិត ខ្មាស់គេណាស់លោកអើយ »នាងតូចនិយាយហើយក៍ដាក់ជុងគុកមួយដៃចំស្មារួចទាញអាវក្រៅមក
ខ្ទប់មុខដោយការអៀនខ្មាស់។
កង់ឡានក៍វិលទៅមុខរហូតដល់ផ្ទះរបស់គេជុងគុកប្រញាប់ប្រញាល់ចុះពីឡានទៅបើកទ្វាឡានម្ខាងទៀតឲ្យយ៉ារ៉ា។
« អញ្ចើញព្រះនាងម្ចាស់ »
យ៉ារ៉ាមិនបាននិយាយតបតរនឹងគេទេបានត្រឹមលួចសើចនៅទង្វើរ
របស់គេដែរបានធ្វើ ព្រោះមនុស្សដែរធ្លាប់តែផ្តាច់ការក៍មកជា
មនុស្សម្នាក់ដែរចេះយកចិត្តទុកដាក់ មិនកោងកាចដូចជាខ្លាដូច
ពីមុន។
(បើកាលពីមុនលោកធ្វើល្អបែបនេះដាក់ខ្ញុំប្រហែលជាល្អជាងនេះ)
យ៉ារ៉ានិយាយតែក្នុងចិត្តនឹងបញ្ចេញនៅស្នាមញញឹមនៅលើមុខ។
យ៉ារ៉ាក៍ទៅក្នុងបន្ទប់របស់ខ្លួនបើកទ្វាកញ្ចក់ចេញទៅរានហាល
អង្គុយយកខ្យល់អាកាសឲ្យស្រស់ស្រាយបន្តិច ស្រាប់តែលោក
ប្រុសជុងគុកក៍ដើរចូលមកឱបនាងពីក្រោយធ្វើឲ្យនាងតូចភ្ញាក់
ក្រញាងខ្លួន។
« កុំឱបមើល ថប់ដង្ហើមណាស់ » យ៉ារ៉ាចាប់ដៃគេចេញពីស្មា
របស់នាង។
« ចិត្តអាក្រក់ឱបផងក៍មិនបាន » រាងក្រាស់ឈរពេញកម្ពស់ច្រត
ចង្កេះនៅមុខនាងតូចហើយធ្វើមុខស្អុយអែរ។
« មនុស្សកំពុងមិនស្រួលខ្លួននៅឲ្យស្ងាម »
« បានមាត់ណាស់ណ៎នាងល្អិត » ជុងគុកមើលមុខនាងតូចជាមួយ
កែវភ្នែកមានល្បិចរួចក៍ញញឹមចុងមាត់ ហើយបែរទៅច្រតដៃ
នៅលើបង្កាន់ដៃរានហាល ។
ស្រាបតែសម្លេងទូរស័ព្ទក៍បានរោទ៍ឡើង ជុងគុកហូតទូរស័ព្ទពី
ហោប៉ាវខោ។
«អាឡូ!! ប៉ា» ជុងគុកគ្រាន់តែលើកទូរស័ព្ទនិយាយក៍ប្រែទឹកមុខ
មកជាធុញទ្រាន់វិញ ដកដង្ហើមធំជ្រងសក់ទៅខាងលើ។
< កាលណាបានឯងត្រឡប់មកវិញ? >
« ប្រហែល3 4 ថ្ងៃទៀត »
< 3 4 ថ្ងៃ ? ឯងចង់រត់ចោលរោងការរឺយ៉ាងម៉េច? >
« ប៉ាមិនមែនចឹងទេ » ជុងគុកនិយាយលឺហើយច្រតដៃម្ខាងនឹង
ចង្កេះ។
< បើមិនមែនចឹងល្អហើយ ស្អែកត្រឡប់មកផ្ទះជាបន្ទាន់ព្រោះទម្រាំតែមកដល់យូរថ្ងៃដែរ >
« បាទ » ជុងគុកដាក់ទូរស័ព្ទទាំងទឹកមួម៉ៅក្តៅក្រហាយសម្លឹង
មើលមុខអ្នកដែរអង្គុយលើកៅអីដោយក្តីព្រួយបារម្ត។
« ឃ្លាននៅ? » ជុងគុកសួរទៅនាងតូចព្រោះមើលទៅមុខនាង
ដូចជាស្រងូតស្រងាត់ណាស់ យ៉ារ៉ាក៍ងក់ទៅរាងក្រាស់ដោយ
បញ្ចាក់ជាចម្លើយឲ្យគេ។
« នៅសិនហើយយើងទៅធ្វើអីឲ្យញុាំ » និយាយហើយជុងគុក
ក៍រត់យ៉ាងលឿនទៅបាត់ នាងតូចក៍ងាកមើលពីក្រោយរួចញញឹម
ដោយមានក្តីសុខ។
« ជុងគុកលោកដឹងទេថាលោកប្រែប្រួលច្រើនណាស់ » នាងតូច
និយាយតិចៗតែម្នាក់ឯងដោយទឹកមុខញញឹមពព្រាយ។
មួយសន្ទុះក្រោយមកជុងគុកក៍លើកអាហារយកមកឲ្យនាង។
« មកហើយៗ » រាងក្រាស់ក៍ទាញកូនតុយកមកដាក់អាហាររួច
ដួសបាយបញ្ចុកនាង។
« មិនចាំបាច់បញ្ចុកទេ ខ្ញុំញុាំខ្លួនឯងបាន »
« កុំរឹងក្បាលពេកនាងល្អិតបានបញ្ចុកសំណាងណាស់ទៅហើយ» នាងតូចក៍យល់ព្រមនឹងសំណើររបស់គេ។
« ឆ្ងាញ់ទេ? » ជុងគុកសួរដោយទឹកមុខចង់ដឹងនៅចម្លើយ។
« អឹម » នាងតូចក្រហឹមបំពង់កររួចងក់ក្បាលព្រោះមាត់របស់នាង
រវល់ទំពារបាយ  ជុងគុកសម្លឹងមើលមុខនាងរហូតទាល់តែបាយ
អស់ពីមាត់នាង។
« លោកធ្វើខ្លួនឯងមែនទេ? »
« យើងកម្មង់គេទេ ខ្លាចថាពេលយើងធ្វើម្ហូបទៅខ្លាចនាងល្អិតឯង
ឈឺថែមដោយសារ ម្ហូបយើងធ្វើ »
យ៉ារ៉ាពេលបានឺអ៊ីចឹងហើយក៍អស់សំណើចព្រោះនឹកស្មានតែគេ
ជាអ្នកធ្វើតែបែរជាទិញគេទៅវិញ។
មិនយូរយ៉ារ៉ាក៍ញុាំអាហាររួចរាល់ជុងគុកមិនបង្អង់យូរក៍ចាប់បីនាង
តូចដាក់លើគ្រែរួចក៍ទ្រោបពីលើកែវភ្នែកសម្លឹងពិឃាដសម្លឹង
មើលអ្នកដែរដេកនៅក្រោមខ្លួនមិនដាក់ពីភ្នែកបបូររបស់គេក៍ទៅ
ប៉ះនឹងបបូរមាត់សុីជម្ពូរបស់នាង ថើបដោយភាពផ្អែមល្ហែមមិនយូរ
ការថើបបែបផ្អែមល្ហែមប្រែទៅជាបែបរោលរាលវិញម្តង រាងក្រាស់
បឺតជញ្ជួកគ្មានប្រណីដូចខានបានថើបជាយូរណាស់អ៊ីចឹង រហូត
ដល់ដង្ហក់ខ្យល់។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now