គំនុំចិត្តចងបេះដូង(ភាគទី៣១)

1K 61 5
                                    

ឡានម៉ាកទំនើប (BMW) ពណ៌ខ្មៅក្រឹបបើកចូលក្នុងភូមិគ្រឹះ
យ៉ាងលឿនរាងក្រាស់ចេញពីឡានរត់សំដៅយ៉ាងលឿងចូលក្នុង
ភូមិគ្រឹះ។
« មកវិញហើយរឺ? ចុះឯណាស៊ូហុី? »
« ខ្ញុំមិនដឹងទេម៉ាក់ តែឥឡូវនេះខ្ញុំមានការទៅក្រុងឡុងជាបន្ទាន់ »
រាងក្រាស់ឆ្លើយទៅប្រាប់ម៉ាក់ចិញ្ចឹមរបស់គេហើយរត់ឡើង
ជណ្តើរយ៉ាងលឿន។
« កើតស្អីអញ្ចេះ មើលទៅដូចជាប្រញាប់ប្រញាល់ដល់ហើយ »
ជេរីបានត្រឹមតាមសម្លឹងពីក្រោយខ្នងរបស់កូនប្រុសខ្លួនរួចក្រវីក្បាលតិចៗតែប៉ុណ្ណោះ។
5នាទីក្រោយមករាងក្រាស់ចុះមកពីបន្ទប់ដោយមានតែកូនកាបូប
មួយប៉ុណ្ណោះដើរចេញពីភូមិគ្រឹះយ៉ាងលឿន ដោយមិនបានស្តាប់
នៅសម្លេងម៉ាក់ចិញ្ចីមរបស់ខ្លួនសួរនាំ។
ឡានម៉ាកទំនើបក៍បានបន្លឺសម្លេងបើកចេញពីភូមិគ្រឹះយ៉ាងលឿន
ស្លេវ មិនយូររាងក្រាស់ក៍ទៅដល់ទីនោះ ដោយមានសម្លាញ់
សូយ៉ុករបស់គេទៅជូនដំណើរ នឹងយកឡានរបស់គេទៅទុកវិញ
ផង។
« នេះ សោរឡានយកទៅ » ជុងគុកបោះសោរឲទៅសូយ៉ុករួច
ក៍ដើរចូលក្នុងបាត់ទៅ ។ ឯសូយ៉ុកវិញឈរកាន់សោរឡានលើក
ដៃអះក្បាលដោយមិនយល់ពីមិត្តរបស់ខ្លួនដែលចូលចិត្តធ្វើអីភ្លាមៗ
ដោយគ្មានគម្រង។
Skip~~
« យ៉ារ៉ាថ្ងៃនេះឯងបានធូរស្រាលខ្លះនៅ? »
« អឹម » រាងស្តើងក្រហឺមក្នុងបំពងករដោយបញ្ជាក់ថានាងបានធូរ
ខ្លះហើយ។ ចនពេលដែរបានលឺដូច្នេះក៍ញញឹមតិចៗដាក់បង្គុយលើ
កៅអីក្បែរគ្រែ រួចក៍ចិតផ្លែប៉ោម
« ឯងធ្វើអី? »
« ចិតផ្លែប៉ោមឲ្យឯងញុាំ ឲ្យឯងនឹងកូនមានកម្លាំង »ចននិយាយបណ្តើរចិតបណ្តើរនឹងអមជាមួយនឹងស្នាមញញឹម។
« មិនបាច់ចិតទេយើងមិនឃ្លាន » រាងស្តើងនិយាយខ្សាវៗ
« ត្រូវតែញុាំព្រោះមុខរបស់ឯងស្លេកខ្លាំងណាស់ បើមិនញុាំម៉េចនឹងមានកម្លាំងកំហែងទៅ »
« យើងមិនអីទេ »
« ឯងមិនអី តែឯងគិតពីកូនឯងក្នុងពោះផង ព្រោះឥឡូវនេះឯងមិន
មែនខ្លួនមួយដូចមុនទេ ត្រូវញុាំអីឲ្យច្រើនដើម្បីកូនឯង » ចននិយាយយ៉ាងលឿនស្ទើរតែមិនដកដង្ហើម។
« អឺៗ... ញុាំក៍បានដែរ »
« ឯងនេះនិយាយស្រួលបួលជាមួយមិនស្តាប់ទេ ទាល់តែនិយាយ
ខ្លាំងដាក់ខ្លះបានកើត »
« កាលណាយើងបានញុាំទៅហា៎ស? »
« រួចហើយ នេះយកទៅ » ចនក៍ហុចផ្លែប៉ោមឲ្យទៅនាង រួចក៍ដើរទៅបើកវាំងនន់ឲ្យស្រឡាស់ ដើម្បីឲពន្លឺព្រះ
អាទិត្យចាំងចូល។ សម្លេងបើកទ្វាបន្ទប់ក៍បន្លឺឡើង រាងស្តើងក៍
អើតមើលមុខក្រែងល៎ គិលានុបដ្ឋាយិការកចនដើម្បីទៅពិនិត្យអ្នក
ជំងឺផ្សេងព្រោះគេចូលមកក្នុងបន្ទប់នាងមួយសន្ទុសដែរហើយ តែ
ការគិតរបស់នាងបែរជាផ្ទុយស្រឡះពេលបានឃើញរាងក្រាស់
ដើរចូលមក ផ្លែឈើដែរទំពារក្នុងមាត់ក៍បៀមត្រឹង ទំពារលែងទៅ
មុខ ។
« មានការអីមែន? » ចនសួរទៅអ្នកដែរដើរចូលមកដោយស្មាន
តែគិលានុបដ្ឋាយិការកខ្លួន រួចក៍បែរមកមើលតែក៍ជារាងក្រាស់ទៅ
វិញ ។
« លោកមកមានការអី? » ចនសួរទៅរាងក្រាស់ដោយសម្លេង
សោះអង្គើរអមជាមួយទឹកមុខក្រម៉ូវ។
« យ៉ារ៉ានាងយ៉ាងម៉េចហើយ? » រាងក្រាស់មិនបានឆ្លើយតបទៅ
កាន់ចន តែបែរជាសួរទៅរាងស្តើងរួចដើរចូលទៅជិតមួយៗដៃក្រាស់ក៍លូកបម្រុងនឹងប៉ះក្បាលរបស់នាងតែ រាងស្តើងក៍ព្រួស
ផ្លែប៉ោមដែរទំពារក្នុងមាត់ចំកណ្តាលមុខរាងក្រាស់ រាងក្រាស់ក៍
លើកម្រាមដៃហូសមុខពីលើចូលក្រោមរួចសម្លឹងមើលមុខនាង
រួចក៍បន្តចូលទៅជិះរាងស្តើងទៀតតែ នាងល្អិតយ៉ារ៉ាទាញទឹកនៅ
លើតុក្បែរគ្រែជះដាក់មុខរាងក្រាស់ ជាមួយទឹកមុខក្រម៉ូវ។ តែមិន
ជាបញ្ហារបស់ជុងគុកគេក៍ចូលទៅជិតនាងទៀតតែ សារនេះរាង
តូចទាញកូនកាំបិតចិតផ្លែឈើលើកមកគម្រាមម្តង។
« ហ៊ានតែចូលមកជិតខ្ញុំលោកដឹងគ្នាជាមិនខាន » រាងស្តើង
សម្លឹងមើលមុខរាងក្រាស់ដោយកំហឹង។
« មុខនាងនឹងហ៊ាន យកកាំបិតចាក់មនុស្ស » រាងក្រាស់តបទៅ
វិញជាមួយសម្តីឌឺដង។
« លោកសាកមើលទេ? » រាងក្រាស់ក៍ដើរចូលទៅជិតដោយ
គិតថានាងមិនហ៊ានធ្វើឡើយ តែការគិតរបស់គេគឺខុសរាងស្តើង
ក៍ឆូតរាងក្រាស់ឲ្យចេញឈាមហើយក៍ទម្លាក់កាំបិតចុះបែរមុខចេញ
ព្រោះមិនចង់ឃើញឈាម រាងក្រាស់បានត្រឹមឈរខ្ទប់ឈាមហើយសម្លឹងមើលនាងដោយមិននឹកស្មានថានាងហ៊ានធ្វើបែប
នេះ ចនក៍ដើរមកជិតជុងគុកនាំទៅលាងរបួសបាត់ទៅ។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now