គំនុំចិត្តចងបេះដូង(ភាគទី២៦)

1.3K 66 0
                                    

  ពេលឃើញយ៉ារ៉ាខ្លាចឈាមអ៊ីចឹងរាងក្រាស់ក៍ទៅបិទរបួស
នៅកៀនផ្ទះបាយឆ្ងាយពីភ្នែកមិនឲនាងឃើញ ដៃរបស់នាងញ័រ
ទទ្រឺតដៃចាប់កាន់អ្វីក៍មិនជាប់ ។
«បើធ្វើមិនកើតមិនបាច់ធ្វើទេទុកឲយើងជាអ្នកធ្វើ» រាងក្រាស់
ប្រាប់ទៅនាងអង្គុយចាំតែញុាំទៅទោះធ្វើក៍មិនកើតដែរ
រាងស្តើងងកើក្បាលតិចៗទៅដាក់បញ្ចាក់ជាចម្លើយឲបានដឹង។
មិនយូរប៉ុន្មានអាហារបានចម្អិតរួចរាល់រាងក្រាស់លើកមកដាក់
លើតុដួសបាយដាក់ឲនាង។
«យ៉ាងម៉េចដែរ? ឆ្ងាញ់ទេ?» ជុងគុកញោចមុខចងចិញ្ចើម
សួរទៅនាង។
«អាចយកជាការបាន» រាងស្តើងញញឹមតិចៗដាក់គេ នាងមិន
នឹកស្មានថាគេយកចិត្តទុក្ខដាក់ជាមួយនិងនាងក្នុងរយះពេល
ត្រឹមតែមួយយប់ប៉ុណ្ណោះ។
ជុងគុកក្រោកឈរពេញកម្ពស់ទាញប្រអប់ថ្នាំនឹងទឹកមួយកែវ
ហុចឲនាង ។
«ញុាំថ្នាំនេះទៅន្អាលឡើងទៅសម្រាក់ទុកទីនេះឲយើងធ្វើ
ទៅមិនអីទេ នាងសម្រាក់ចុះ»
«ចាំខ្ញុំជួយ» រាងស្តើងប្រកែកនឹងគេដើម្បីចង់ជួយរៀបចំទុក
ដាក់ព្រោះមិនចង់ឲគេលំបាក់ច្រើនព្រោះតែនាងឡើយ។
«យើងប្រាប់ឲនាងសម្រាក់» ជុងគុកនិយាយតម្លើងសម្លេង
ដាក់នាងទើបនាងព្រមស្តាប់គេបើនិយាយស្រួលបួលជាមួយ
នាងកាន់តែបានចិត្តរឹងក្បាលថែម។
«ចា៎ស..»
«ហើយមិនឡើងទៅបន្ទប់ទៅនៅធ្វើអី»
រាងស្តើងឡើងកាំជណ្តើរទៅក្នុងបន្ទប់ទាំងមិនចង់គេចង់ រាងក្រាស់
ឈរមើលនាងទាល់តែបាត់ពីភ្នែក ទើបហៅអង្គរក្សមករៀបចំ
ជំនួសព្រោះមនុស្សដូចជាគេមិនចូលរឿងធ្វើម្ហូបលាងចាន
ប៉ុន្មានទេ រាងក្រាស់ក៍ឡើងទៅក្នុងបន្ទប់បើកទ្វាកញ្ចក់ចេញទៅ
រានហាលស្រូបយកខ្យល់អាកាសព្រោះគេធុញថប់ខ្លាំងណាស់
មួយរយះនេះមានតែរឿងឈឺក្បាល។
ទូតៗ.....
សម្លេងទូរស័ព្ទក៍បានបន្លឺឡើងរាងក្រាស់លូកដៃចូលក្នុងហោប៉ាវ
ទាញទូរស័ព្ទក៍ឃើញឈ្មោះលោកប៉ាចិញ្ចឹមនៅលើអេក្រង់
ទូរស័ព្ទរួចក៍ប្រញាប់ចុចទទួលភ្លាម។
«ហេឡូ!! លោកប៉ា»
(ជុងគុក សុខសប្បាយទេកូន?)
«ធម្មតាទេប៉ា!! ចុះប៉ានឹងម៉ាក់វិញ?»
(គឺល្អ)
«ប៉ាមានការអ្វីមែនទេ?»
(ប៉ាចង់ឲឯងមកសេអ៊ូលវិញនៅថ្ងៃនេះ)
«ថ្ងៃនេះមែនទេ?» ជុងគុកបើកភ្នែកធំៗឆ្លើយដោយភ្ញាក់ផ្អើល
ចង់ឲមកក៍មក ចង់ឲទៅក៍ទៅ។
(ត្រូវហើយគឺថ្ងៃនេះ ឲលឿនមក)
រាងក្រាស់ចុចផ្តាច់ទំនាក់ទំនងដាក់ទូរស័ព្ទចូលក្នុងហោប៉ាវលើក
ដៃជ្រងសក់ឡើងទៅលើ ដកដង្ហើមធំដោយការធុញទ្រាន់យ៉ាង
ខ្លាំង រាងក្រាស់ប្រញាប់ប្រញាល់រៀបចំខ្លួនដើម្បីទៅប្រលាន
យន្តហោះគេមិនបានវ៉ាលីខោអាវទៅទេព្រោះគិតថាតែប៉ុន្មាន
ថ្ងៃទៀតលោកប៉ាក៍ឲគេត្រឡប់មកវិញហើយ ហើយមួយណា
ខោអាវគេមិនខ្វះពាក់ផងខ្ជិលយកទៅយកម៉ោនាំតែរញេរញៃទេ។
ឡានម៉ាកទំនើបបានបញ្ជារហូតទៅដល់ប្រលានយន្តហោះ
នៅទីក្រុងឡុង មិនយូរជើងហោះហើរពីក្រុងឡុងទៅកូរ៉េក៍
បានមកដល់រាងក្រាស់ដើរចូលក្នុងយន្តហោះកន្លែង វីអាយភី។
គេពិតជាមានអារម្មណ៍ធុញទ្រាន់ខ្លាំងណាស់ក៍បិទភ្នែកគេង
បានតែមួយភ្លេតអ្នកបម្រើក្នុងយន្តហោះយកអាហារមកឲធ្វើ
ឲរំខាន់ដំណេករបស់គេ រាងក្រាស់រើដង្ហើមធំចង់តែស្តីឲអ្នក
បម្រើនោះឲណាណីទេតែគេក៍ទប់អារម្មណ៍ឆេវឆាវនោះបាន
គេបានត្រឹមតែដកដង្ហើមធំជាច្រើនលើកច្រើនសារតែប៉ុណ្ណោះ។

គំនុំចិត្តចងបេះដូង(The End)Tempat cerita menjadi hidup. Temukan sekarang