Part26: បងនឹកអូន

Start from the beginning
                                        

    '' ហ្ហឹម… '' សម្លេងភ្ញាក់ពីដំណេកយកដៃបាំងភ្នែក ព្រោះតែពន្លឺដែលចាំងចូលមកក្នុងបន្ទប់របស់គេខ្លាំងពេក ទើបធ្វើឲគេភ្ញាក់ឡើងទាំងមិនទាន់មានកម្លាំងនៅឡើយ ។
ជុងហ្គុកសម្លឹងមើលអ្នកដែលធ្វើបាបគេទាំងផ្លូវកាយនិងផ្លូវចិត្តរបស់គេកំពុងតែដេកអោបខ្លួនស្អិតដល់ថ្នាក់រាងតូចមានអារម្មណ៍ថាថប់ដង្ហើមដក់ស្ទើរមិនរួច ។
    '' ពេលគេងមុខមាត់ស្រស់ស្អាតព្រមទាំងសង្ហាខ្លាំង ណាស់តែមិនគួរចិត្តអាក្រក់ដូចជាបិសាចសោះ '' ជុងហ្គុក បំភ្លឺប្រយោគអស់ទាំងនេះបានតែនៅក្នុងចិត្តរបស់គេប៉ុណ្ណោះ!! បើសិនជាហ៊ាននិយាយចេញមកក្រៅនោះច្បាស់ ណាស់ថានាយនិងបានលឺហើយស្រែកស្តីបន្ទោសវ៉ៃគេម្តងទៀតជាមិនខាន ។ ជុងហ្គុកយកដៃតូចៗរបស់គេអង្អែល ផ្ទៃមុខរបស់នាយថ្មមៗអូសចុះមកដល់បបូរមាត់ដែលក្រាសមើលហើយគួរឲចង់ថើបខ្លាំងណាស់ ។
    '' ហ្ហឹមម '' សម្លេងក្រហឹមរបស់នាយធ្វើឲរាងតូចដាក់ដៃចុះវិញភ្លាមហើយប្រញាប់ធ្វើជាបិតភ្នែកដូចជាមិនទាន់ភ្ញាក់ដើម្បីកុំឲនាយដឹងថាគេប្រហឺនដែលហ៊ានយកដៃរបស់គេទៅប៉ះផ្ទៃមុខរបស់នាយ ។ ថេយ៉ុងសម្លឹងមើលអ្នកដែលគេងនៅក្នុងរង្វង់ដៃរបស់គេហើយក្រឡេកចុះមកដល់ បបូរមាត់ដែលតូចក្រមិចនិងក្រហមជាប់រហូតដូចជាមនុស្សលៀបក្រែមប៉ុន្តែវាមិនមែនទេគឺមាត់មួយនៀកវាក្រហមតាំងពីដើមមកទៅវិញទេ ។
    '' អ្អឹមម '' ដោយអត់ទ្រាំមិនបាននិងបបូរមាត់មួយនេះ ពេកនាយក៏ថើបកាត់ព្រឹកតែម្តងព្រោះតែមើលយូរទៅកាន់តែចង់ណែបនឹតប៊ឺតជញ្ជូកមាត់តូចមួយនេះរហូតទោះជាថើបយ៉ាងណាក៏មិនចេះជិនណយមានតែចង់ថើបវារហូតលេបទុកបបូរមាត់មួយនេះចូលទៅក្នុងខ្លួនរបស់នាយបើសិនជាអាច ។ ថេយ៉ុងកាន់តែថើបប៊ឺតជញ្ជូករហូតមិនគិតដល់ថាអ្នកខាងក្រោមអត់ដង្ហើមស្លាប់រឺក៏ពិបាកដកដង្ហើមឡើយព្រោះដឹងស្រាប់ហើយថានាយយល់តែពីចិត្តខ្លួនឯងមិនដែលយល់ចិត្តរបស់អ្នកដទៃនោះទេ ។
    '' ឌឹប… ចង់សម្លាប់ខ្ញុំមែនទេ? '' ជុងហ្គុក រុញទ្រូងរបស់នាយគក់ផងអីផងទម្រាំតែនាយព្រមប្រលែងបបូរមាត់របស់គេឲមានសេរីភាពវិញធ្វើឲគេបិះតែអត់ដង្ហើមស្លាប់ព្រោះតែការថើបរបស់នាយនេះហើយ ។
    '' មនុស្សដូចជាឯងងាប់លឿនពេកវាមិនសមចិត្តរបស់ យើងទេ!! ព្រោះយើងមិនទាន់ឲឯងត្រូវស្លាប់ឯងគ្មានថ្ងែ ស្លាប់នោះទេ '' ថេយ៉ុង និយាយទាំងសម្លឹងមើលមុខរាងតូចឥតព្រិចភ្នែកបើគេមិនបញ្ជាថារាងតូចមិនត្រូវស្លាប់រាងតូចក៏គ្មានថ្ងែស្លាប់ឡើយព្រោះជីវិតរាងតូចគឺមានតែគេប៉ុណ្ណោះដែលអាចកំណត់ថារាងតូចអាចស្លាប់រឺក៏រស់បាន ។
    '' ហ៊ឹក..ហ៊ឹក..បើខ្ញុំចង់ស្លាប់លោកក៏មិនអាចមកឃាត់ខ្ញុំ បានឡើយព្រោះជីវិតរបស់ខ្ញុំខ្ញុំជាអ្នកកំណត់ដោយខ្លួនឯងមិនមែនលោកនោះទេ '' ជុងហ្គុក តបទាំងទឹកភ្នែកទឹកភ្នែករបស់គេវាស្រក់ចុះមករហូតឲតែពេលនិយាយរឺនៅជាមួយនិងប្រុសម្នាក់នេះគឺមានតែទុកសោកនិងទឹកភ្នែកគ្រប់ពេលមិនដែលថាមានក្តីសុខម្តងណាឡើយ ។
    '' បើឯងចង់ស្លាប់ណាស់បងប្រុសរបស់ឯងនិងមក ទទួលកម្មជំនួសឯងបើសិនជាឯងងាប់ពិតមែន '' អ្នកកម្លោះនិយាយពីបងប្រុសរបស់រាងតូចព្រោះអាចធ្វើឲរាងតូចឈប់តមាត់រឺក៏លែងប្រឆាំងនិងគេតទៅទៀតព្រោះបើមិនចឹងទេរាងតូចច្បាស់ជាមានគំនិតលួចសម្លាប់ខ្លួនថ្ងែណាមួយមិនខាន ។
    '' កុំធ្វើបាបបងប្រុសរបស់ខ្ញុំអី..ហ៊ឹក..ហ៊ឹក..ខ្ញុំព្រម ទទួលការធ្វើបាបពីលោកគ្រប់យ៉ាងកុំឲតែលោកធ្វើបាបបងប្រុសរបស់ខ្ញុំ..ណាថេយ៉ុង '' ដៃតូចចាប់ដៃអ្នកម្ខាងទៀត ជាប់ព្រមទាំងនិយាយលួងលោមនាយទាំងទឹកភ្នែកជោគថ្ពាល់អស់ទៅហើយ ។
    '' មិនដឹងដែរ ''

#យ៉ុនថេ

ម៉ាហ្វៀ(ចប់)Where stories live. Discover now