Part26: បងនឹកអូន

Comenzar desde el principio
                                        

    នៅក្នុងភូមិគ្រឺះត្រកូលHUANGពេលនេះរាងសង្ហាថាវ កំពុងតែអង្គុយលើសាឡុងលើតុទទួលភ្ញៀវគងអន្ទាក់ខ្លាកំពុងតែញញឹមញញែមព្រោះនាយទើបតែបានឯកសារសំខាន់ដែលនាយបានបញ្ជាកូនចៅរបស់គេឲទៅស៊ើបការជាយូរមកហើយរហូតដល់មានឧកាសក៏បានបញ្ជាកូនចៅដែលគេទុកចិត្តបំផុតឲទៅលួចយកឯកសារអាវុធសំខាន់របស់ថេយ៉ុងរហូតទាល់តែបានសម្រេច ។
    '' ឯងធ្វើបានល្អណាស់អាប៊ី!! សមហើយដែលយើងយកឯងជាកូនចៅជំណិតរបស់យើងនោះ '' ថាវ លើកកែវស្រាយកមកក្រេមបន្តិចមុននិងហាស្តីទៅកូនចៅរបស់គេដែលធ្វើការងារធំមួយនេះរហូតទាល់តែបានសម្រេច ។
    '' ចៅហ្វាយទុកចិត្តចុះខ្ញុំមិនដែលធ្វើការងារឲផ្លាត់ស្នៀតម្តងណាឡើយ '' ប៊ី និយាយទាំងមានទំនុកចិត្តទៅលើខ្លួនឯងព្រោះតែនាយមិនដែលធ្វើការឲចៅហ្វាយរបស់គេផ្លាត់ស្នៀតម្តងណាឡើយគឺមានតែជោគជ័យរហូតទើបគេត្រូវចៅហ្វាយលើកការងារជាជំណិតឲមកនៅក្បែរខ្លួនចៅហ្វាយរបស់គេទៅណាមកណាក៏គេទៅជាមួយរហូត ។
    '' ថ្ងែស្អែកចាប់ផ្តើមយកម៉ូតអាវុធនេះទៅផលិតទៅព្រោះខាងភ្ញៀវរបស់យើងចូលចិត្តនិងម៉ូតអាវុធមួយនេះណាស់ហើយតម្លៃរបស់គេពួកគេហ៊ានឲមិនថាថ្លៃប៉ុណ្ណានោះទេ '' ពេលដែលគេបានម៉ូតអាវុធនេះមកភ្លាមនាយក៏ប្រញាប់ទាក់ទងទៅភ្ញៀវដែលពួកគេធ្លាប់រកស៊ីជាមួយយ៉ាងរហ័សដើម្បីឲពួកគេពិនិត្យថាពួកគេពេញចិត្តនិងម៉ូតមួយនេះរឺក៏អត់ហើយភ្ញៀវទាំងនោះពេញចិត្តទើបពួកគេហ៊ានតថ្លៃមិនថាតម្លៃវាខ្ពស់ប៉ុណ្ណាក៏ពួកគេហ៊ានចំណាយដែរ ។
    '' បាទចៅហ្វាយ '' ប៊ី អោនគោរពមុននិងបោះជំហ៊ានជើងដើរចេញទៅតាមបញ្ជារបស់នាយ ។
    '' យើងនិងតាមបំផ្លាញឯងគ្រប់យ៉ាងដែលជារបស់ឯងឲអស់ គីម ថេយ៉ុង '' កែវភ្នែកក្រហមច្របាច់កែវស្រាដែល មាននៅក្នុងដៃរហូតទាល់តែបែកខ្ទិចខ្ទីតែមិនបានធ្វើឲនាយឈឺចាប់អ្វីឡើយ ។
    '' បងនឹកអូនជុងហ្គុក '' ភ្នែកដែលក្រហមដូចជាបិសាច មិញនេះក៏ប្រែជាមានទឹកភ្នែកមួយដំណក់ស្រក់ចុះមកព្រោះតែនឹកដល់គូដណ្តឹងដែលខានជួបមុនជិតមួយខែទៅហើយនៅតែមិនទាន់បានដឹងដំណឹងថារាងតូចស្លាប់រឺរស់ទៅជាយ៉ាងណាឡើយទោះជាព្យាយាមឲគេស៊ើបមើលតែក៏មិនបានផលព្រោះប្រហែលជាអ្នកដែលចាប់គូរដណ្តឹងរបស់គេទៅនេះប្រហែលជាអ្នកមានឥទ្ធិពលម្នាក់នៅក្នុងប្រទេសនេះមិនខាន ។
    '' ពេលនេះអូននៅឯណាទៅ? បងតាមរកអូនគ្រប់ទិសទីទៅហើយតែមិនបានដំណឹងរបស់អូនសោះ!! បងនឹកអូន ខ្លាំងណាស់ជុងហ្គុកបងចង់ជួបអូនចង់ឃើញមុខអូនចង់អោបអូននៅពេលនេះបងត្រូវការអូនជុងហ្គុក '' នាយលើក ស្រាតម្លៃថ្លៃយកមកផឹកអស់ជាច្រើនដបរហូតដបស្រាជាច្រើនរ៉ាយប៉ាយពេញឥតព្រោះតែអ្នកកម្លោះផឹកវាអស់ច្រើនត្រឹមតែមួយពព្រិចភ្នែក ។
    '' អ្អឹក..បងនឹកអូនណាស់ '' ពាក្យសម្តីនិយាយដដែលៗចេញពីក្រអូមមាត់របស់នាយដែលដេកធ្លាក់លើឥតទាំងស្រវឹងជោគជាំដូចជាអ្នកប្រមឹកម្នាក់ចឹង ។
    '' ជុងហ្គុក…. '' នាយនិយាយតែត្រឹមនេះក៏សន្លប់បាត់ ស្មារតីឈឹងព្រោះតែនាយបានអ៊កស្រាអស់ជាច្រើនដបហើយម្ខាងទៀតខួរក្បាលរបស់គេគិតតែពីគូរដណ្តឹងរហូតទាល់តែសន្លប់បាត់មាត់លែងស្រែកឡូឡារកឈ្មោះរាងតូចតទៅទៀត ។ ប៊ីចូលមកគ្រានាយទៅបន្ទប់ព្រោះតែនាយរង ចាំមើលសកម្មភាពរបស់នាយគ្រប់ពេលព្រោះមួយរយះហើយដែលនាយគិតតែពីផឹកស្រារហូតដល់សន្លប់បាត់ស្មារតីដោយសារតែនឹកគូរដណ្តឹងរបស់គេនិងហើយ ។ ប៊ីជូតខ្លួន សម្អាតឲនាយរួចរាល់ហើយក៏បើកទ្វារចេញពីរបន្ទប់របស់ចៅហ្វាយរបស់គេមុននិងទៅសម្រាកនៅបន្ទប់របស់ខ្លួន ។
___

ម៉ាហ្វៀ(ចប់)Donde viven las historias. Descúbrelo ahora