Part10: ពួកក្មួយចិត្តល្អណាស់

Comincia dall'inizio
                                        

    បន្ទាប់ពីចេញពីខ្លឹបរបស់ជេហូបហើយព្រោះតែយប់មិញនាយដេកស៊ីស្រីនៅទីនោះហើយព្រឹកឡើងបងធំរបស់គេក៏ខលមកឲទៅលេងផ្ទះត្រកូលJEONដើម្បីទៅសួរសុខទុក គាត់បានម្តង។
    '' លោកពូបានដំណ្តឹងរបស់ប្អូនដែរទេ? '' ណាមជុន សួរតែទឹកមុខរបស់គាត់ហាក់ដូចជាមិនទាន់ដឹងរឿងនៅឡើយ
    '' នៅទេក្មួយពូក៏មិនដឹងថានរណាជាអ្នកចាប់ពួកគេទៅដែរព្រោះពូមិនដែលមានសត្រូវមកពីណានោះទេ '' លោកចននិយាយទាំងទឹកមុខតានតឹង។
    '' ពួកខ្ញុំនិងស្វែងរកពួកគេឲឃើញឆាប់រហ័សបំផុត ដើម្បីកុំឲលោកពូពិបាកចិត្ត '' ថេយ៉ុង បង្ហាញទឹកមុខព្រួយបារម្ភតែធាតុពិតកំពុងតែសើចចម្អកដល់គាត់ព្រោះមួយរយះដែលគាត់បានបាត់កូនប្រុសទាំងមិនដឹងមូលហេតុគាត់ដូចជាស្លេកស្លាំងជាងមុនឆ្ងាយណាស់។ 
    '' ពូអរគុណពួកក្មួយច្រើនណាស់ដែលព្យាយាមស្វែងរកកូនរបស់ពូហ្ហឹម!! មួយរយះហើយដែលពួកគេបាត់ខ្លួនទៅពូពិបាកចិត្តខ្លាំងណាស់ '' អ្នកកម្លោះទាំងពីរងាក់មើលមុខគ្នារួចក៏ញញឹមចុងមាត់។ 
    '' កុំបារម្មណ៍អីលោកពូមិនយូរទេពួកយើងនិងរកឃើញពួកគេទាំងពីរ '' ថេយ៉ុង 
    '' ហ្ហឹម!! ក្មួយនៅញាំអាហារនៅទីនេះដែរទេ?ចាំពូឲគេរៀបចំឲ '' លោកចន 
    '' មិនអីទេលោកពូពួកយើងមានការងារនៅឯក្រុមហ៊ុនបន្តទៀតពួកយើងមនបាននៅញាំបាយជាមួយលោកពូទេ '' ណាមជុន 
    '' ចឹងពួកខ្ញុំទៅសិនហើយលោកពូ '' លោកចន ងក់ក្បាលហើយបុរសសង្ហាទាំងពីរក៏ចាកចេញទៅ។ 
    '' សំណាងហើយដែលពួកគេចេះបារម្មណ៍ពីយើងព្រោះតែយើងមិនជាប់សាច់ឈាមគ្នាផងតែបែរជាចេះយកចិត្តទុកដាក់និងពូទៅវិញពួកក្មួយចិត្តល្អណាស់ '' លោកចនសម្លឹងមើលផែនខ្នងរបស់កម្លោះសង្ហាទាំងពីរដើរចេញទៅហើយក៏ពោលសសើរពេញៗមាត់។តែគាត់មិនបានដឹងឡើយថាមនុស្សដែលគាត់សសើរនោះជាអ្នកចាប់កូនរបស់គាត់យកទៅថែមទាំងជាម៉ាហ្វៀរលាក់មុខសម្លាប់មនុស្សមិនញញើតដៃថែមទៀត។ថេយ៉ុងនិងណាមជុនមិនត្រូវជាអ្វីនិងគាត់នោះទេតែពួកគេចូលមកក្នុងនៃរកស៊ីមុខជំនួញជាមួយគាត់ហើយក៏ស្និតស្នាលគ្នារហូតក្លាយជាពូក្មួយតែម្តងតែអ្នកណាទៅដឹងថានេះជាគម្រោងរបស់ថេយ៉ុងនិងណាមជុននោះ?ពួកគេរៀបគម្រោងយ៉ាងម៉ត់ចត់។ 
#Skip 
    '' បងទៅក្រុមហ៊ុនរឺក៏ទៅភូមិគ្រឹះ? '' ថេយ៉ុង សួរពេលដែលពួកគរកំពុងតែនៅលើឡានព្រោះពួកគេជិះឡានតែមួយដោយមានជំនិតណាមជុនជាអ្នកបើក។ 
    '' បងទៅភូមិគ្រឹះ!!ចុះឯងនោះ?ធ្វើបាបក្មេងនោះឆ្អែត ហើយរឺនៅ? '' ណាមជុន ដឹងពីចរិតរបស់ប្អូនច្បាស់បើអ្នកណាធ្វើឲប្អូនគេឈឺប្ងូនរបស់គេនិងធ្វើឲអ្នកនោះឈឺជាងគេមួយរយលានដង។ 
    '' គ្រាន់តែចាប់ផ្តើមប៉ុណ្ណោះ!!មិនទាន់ដល់ពេលដែលខ្ញុំលែងវាខ្លាំងនោះទេ!!សន្ឃឹមៗសិនក៏បាន '' ថេយ៉ុងនិយាយទាំងញញឹមចុងមាត់ពពេញទៅដោយល្បិចកល។ 
    '' គេគ្រាន់តែជាក្មេងពិការជើងទេវើយធ្វើអីអាណិតគេផងទៅ '' ណាមជុន 
    '' បងមនបាច់មកខ្វល់និងក្មេងរបស់ខ្ញុំទេ!!គិតតែពីក្មេងរបស់បងទៅតិចលង់ស្រឡាញ់វាភ្លេចអ្វីដែលយើងរៀបចំគម្រោងទុកទៅ '' ថេយ៉ុង តឿនអ្នកជាបងព្រោះបងរបស់គេមិនដូចជាគេឡើយគ្រាន់តែឃើញទឹកភ្នែកមនុស្សដែលខ្លួនស្រឡាញ់ក៏ចិត្តទន់មិនហ៊ានធ្វើអ្វីនោះទេ!!សន្តានជាម៉ាហ្វៀរនិងរលាយចោលមួយរំពេចប្រែក្លាយជាកូនឆ្មាមួយក្បាលភ្លាមៗ។ 
    '' បងចេះបែកចែកហើយហើយបងក៏មិនលង់ ស្រឡាញ់កូនរបស់សត្រូវនោះទេព្រោះបងមិនមែនGay '' មាត់ថាមិនមែនGayតែលួចចាប់អារម្មណ៍តាំងពីជួបលើកដំបូងទៅហើយ។
    '' ចឹងហ្ហេស?លឺថាតាំងពីបានអាក្មេងនោះទៅនៅ
ភូមិគ្រឹះមកបងមិនដែលឲគេធ្វើស្អីផ្តេសផ្តាស់នោះទេ ហើយបងក៏មិនដែលចេញពីបន្ទប់រហូតដល់ទៅពីរយប់ពីរថ្ងែខ្ញុំនិយាយត្រូវទេ? '' ថេយ៉ុង បង្អាប់អ្នកជាបងរហូតនាយមិនដឹងថាត្រូវបកស្រាយរបៀបម៉េចបើប្អូនគេនិយាយត្រូវតែទាំងអស់ទៅហើយ។
    '' ស្ងាត់មាត់របស់ឯងទៅ ជូនវាទៅភូមិគ្រឹះទៅដើម្បី កុំឲនិយាយច្រើនពេក '' ថេយ៉ុង ក្រវីក្បាលហួសចិត្តនិង បងប្រុសរួចងាក់មើលទេសភាពនៅខាងក្រៅវិញ។ 

#យ៉ុនថេシ︎

ម៉ាហ្វៀ(ចប់)Dove le storie prendono vita. Scoprilo ora