Part43

4.5K 110 20
                                        

មួយសន្ទុះក្រោយមក
អាហារជាច្រើនមុខ សម្បូរបែប ត្រូវបានអ្នកបម្រើរៀបចំត្រៀបត្រានៅលើតុអាហារ ដែលស្ថិតក្នុងបន្ទប់មួយនៃវិមាន។ ជុងហ្គុក បីរាងតូចចុះមករកតុអាហារ ឆ្លងកាត់ក្រសែភ្នែកជាច្រើនគូរបស់អ្នកបម្រើទាំងប្រុសទាំងស្រី តែគេមិនបានគិតអ្វីច្រើន កាយវិការ ការថ្នាក់ថ្នម ហួងហែង ចំពោះស៊ូយុន ទាំងអំបាលម៉ាន គឺគេចង់បញ្ជាក់អោយគ្រប់គ្នាដឹងថា នារីម្នាក់នេះ ជាមនុស្សស្រីដែលគេស្រឡាញ់ នឹងយកចិត្តទុកដាក់ ក្រោមរង្វង់ដៃគេ ហើយអ្នករាល់គ្នាត្រូវដឹង ថាពេលនេះ នាងប្រៀបដូចជាព្រះនាងតូចរបស់គេយ៉ាងអញ្ចឹងដែរ គ្មាននរណាហ៊ានក្អក ចំអកមើលងាយនាង ដូចកាលពីមុនឡើយ។

មួយសប្តាហ៍រំលងផុតទៅ ត្រឹមតែជាកូនចំនួនថ្ងៃនៃក្តីសុខដែលស៊ូយុនទទួលបានពីជុងហ្គុកដែលមាននាមជាម្ចាស់តូចសង្ហានៃវិមាន ទាំងការមើលថែ ការថ្នាក់ថ្នមនាង សឹងស្មើនឹងដួងកែវភ្នែករបស់គេទៅហើយ ការងារសព្វគ្រប់បែបយ៉ាងដែលនាងធ្លាប់បម្រើរពីមុនមក គឺត្រូវហាមប្រាមពីគេដោយផ្ទាល់មាត់ នឹងបានបន្សាយឱ្យឮផ្ទាល់ៗដល់ត្រចៀកអ្នកបម្រើរាប់សិបនាក់ផ្សេងទៀត នឹងត្រូវទទួលបានការបម្រើដិតដល់ពីបាវបម្រើទាំងនោះមិនឱ្យទាស់ចិត្តត្រង់កន្លែងណាឡើយ។
«កាលនៅតូចមុខឡើងខ្យូតផងនៀក៎!!!»ក្រោមពាក្យសរសើរចេញពីចិត្តនាងក្រមុំដែលកំពុងលួចមើលរូបថតរបស់ម្ចាស់បន្ទប់ដែលនាងកំពុងស្ថិតនៅ បបូរមាត់តូចផ្ញោចស្នាមញញឹមស្រស់ស្រាយរីកថ្ពាល់ផុសឡើងលើផ្ទៃមុខរលោងស្អាតដោយមិនដឹងខ្លួន ដកភ្នែកមិនរួចពីសន្លឹករូបថតបីបួនសន្លឹកដែលកាន់ក្នុងដៃ កាន់តែមើលគឺរឹតតែក្នាញ់ ហើយក៏ចាប់ផ្តើមនឹកនាដល់ម្ចាស់រូបកាយសង្ហារនាបច្ចុប្បន្នរបស់គេភ្លាម រួចទុករូបថតទាំងនោះទៅកន្លែងដើមវិញ។
«ហឹម!!!»ស្នាមញញឹមប្រែជាអាប់អួរពិបាកមើល កាលបើរំលឹកដល់រឿងខ្លួនឯងដែលលាក់បាំងការពិតជាមួយនឹងគេ ហ៊្សូយុនចង់បកស្រាយរឿងដែលនាងកុហកថាពិការជើង ក៏ប៉ុន្តែមានកូនចិត្តមួយខ្លាចថានិយាយទៅមិនសាកសម អាចធ្វើឱ្យការគេអន់ចិត្ត ឬក៏ផ្លាស់ប្តូរចិត្តឈប់ធ្វើល្អដាក់ខ្លួន រំលឹកដល់រឿងនេះកាលណា មានអារម្មណ៍ថាស្អប់ខ្លួនឯង ចេះទៅនឹងឃើញមានគំនិតប្រើល្បិចបញ្ឆោតអញ្ចឹងកើត ក៏ដឹងថារឿងហ្នឹងលាក់មិនបានយូរដែរ ហើយមិនដឹងថាគួរប្រើវិធីណាដើម្បីបង្ហាញប្រាប់គជាមុន
«គួរតែចុះដើរទៅរកគេតែម្តងល្អទេ? អត់ទេ! គេច្បាស់ជាកាច់បំបាក់ជើងខ្ញុំមិនខាន» នាងសួរខ្លួនឯងនៅក្នុងចិត្តព្រមទាំងឆ្លើយតបដោយការគ្រវីក្បាលញាប់ស្អេកដោយសារគំនិតដ៏ស្មុគស្មាញទាំងនោះ
«សឺត...» គឺជាការថើប...!!!
«អ៊ុស៎» ការស្រម៉ៃត្រូវបានបង្អាក់ដោយថើបដែលមិនបានផ្តល់ដំណឹងជាមុន នាងលាន់មាត់មាត់ខណៈកាយតូចភ្ញាក់ព្រើតពេលមានមនុស្សម្នាក់ដែលទើបនឹងចូលមកដល់បានឆ្មក់យកស្នាមថើបពីថ្ពាល់ខាងឆ្វេងរបស់នាងយ៉ាងរហ័ស ដៃរឹងមាំទំងគូក្រសោបឱបកាយដែលមានក្លិនក្រអូមឈ្ងុយផ្អែមត្រជាក់ចិត្តធ្វើឱ្យខ្លួនប្រាណគេនៅស្ងៀមៗមិនបាន
«មកនៅក្នុងបន្ទប់នេះតាំងពីពេលណា?» សំណួរសួរដោយសម្លេងស្រទន់ស្រាលៗមុននឹងបន្តឱនឈ្មុសឈ្មុលថើបកញ្ចឹងកសខ្ចីរបស់ហ៊្សូយុនពីក្រោយខ្លាំងៗដោយក្តីនឹករលឹក ព្រោះតែមិនបានឃើញមុខនាងពេញមួយថ្ងៃដោយសារមានភារកិច្ចចាំបាច់ទៅដោះស្រាយការងារនៅឯក្រុមហ៊ុន។ ការថើបផ្តល់ភាពកក់ក្តៅនឹងផ្តល់ថាមពលឱ្យបេះដូងនាងតូចរីកមាឌពេញទ្រូង នាងផ្អៀងកសើចកក្អឹកពេលពុកមាត់មាត់គេចាក់ចំចំណុចរសើប។
«ឮយើងសួរទេ?» ម្រាមដៃមាំៗលូកចាប់បង្វិលរទេះដែលនាងអង្គុយឱ្យបង្វែរមុខប្រសព្វនឹងកែវភ្នែកគេ ម្ចាស់រាងកាយសង្ហារឱនបន្ទាបផ្ទៃមុខចុះជ្រលោទៅជិតមុខនាងតូចយ៉ាងកៀក នាំឱ្យដឹងដល់ខ្យល់ដង្ហើមនឹងសម្លេងបេះដូងលោតខុសចង្វាក់ឮចេញពីកាយតូចរំខានដល់ត្រចៀកគេ តែជាការរំខានដែលគេពេញចិត្ត នឹងបញ្ជូនស្នាមញញឹមទៅរកនាង ស្របពេលទម្លាក់ដៃទាំងគូលើរទេះ មិនគ្រឡេកទៅណាឆ្ងាយពីកាយតូច,Zuyeonញញឹមតិចៗតបគេវិញ ហើយរហ័សលើកម្រាមដៃស្រឡូនវែងៗទៅក្តោបពេញផ្ទៃមុខសង្ហាររបស់គេមុននឹងងើយមុខថើបផ្តិតបបូរមាត់លើមាត់គេបន្តិចដោយមិនរងចាំគេបញ្ជាប្រាប់ ព្រោះរាល់លើកគេតែងតែប្រាប់ឱ្យនាងថើបបែបនេះពេលគេត្រឡប់មកពីធ្វើការនឿយហត់, នាងប្រៀបដូចជាឱសថទិព្វដែលមានឥទ្ធិពលបន្សាបយ៉ាងពិសេស ដោយគ្រាន់តែទទួលបានស្នាមញញឹមនឹងការថើបពីនាង ក្នុងទ្រូងគេហាក់រសាយសាបទុក្ខកង្វល់ ភាពនឿយហត់ស្មុគស្មាញនឹងតប់ប្រមល់ទាំងប៉ុន្មានក៏រលាយបាត់សូន្យពីក្នុងខ្លួនមួយរំពេច។
«ខ្ញុំរងចាំម្ចាស់តូចមកយូរហើយ តាំងពីព្រលប់មកម្ល៉េះ»សម្តីនាងបញ្ជាក់ច្បាស់ថាអ្នកដែលនាងរងចាំពិតជាមានតម្លៃសម្រាប់នាង ទោះតម្រូវឱ្យអង្គុយចាំដល់ព្រឹក ក៏នាងអាចស៊ូទ្រាំបានដែរ។
«ចុះពេលនេះម៉ោងប៉ុន្មានហើយ?»មាត់សួរនាងមិនទាន់ផុតស្រួលបួល គេក៏ទម្លាក់ភ្នែកទៅនឹងដៃដែលបំពាក់នាឡិកានឹងរហ័សលើកឡើងដើម្បីមើល គឺពាក់កណ្តាលអាធ្រាតទៅហើយ នាងតូចលួចខ្នើសចិត្តនឹងគេដែលខំធ្វើការដល់ថ្នាក់ភ្លេចមើលម៉ោងវេលាបែបនេះ គិតទៅគេល្មោភគ្រប់យ៉ាង មិនថារឿងលើគ្រែឬក៏រឿងធ្វើការ គឺធ្វើទាល់តែលិចលង់ខ្លួនភ្លេចពេលដូចជាឥលូវនេះយ៉ាងអញ្ចឹង។
«យប់ហើយជ្រៅហើយណាម្ចាស់តូច គួតែឆាប់សម្រាកទៅ»ប្រយោគពោរពេញក្តីព្រួយបារម្ភបានបននលឺដលត្រចៀកអ្នកចាំស្តាប់ នាងមិនត្រូវការអ្វីពីគេឱ្យលើសលប់នោះទេ គ្រាន់តែបានជួបមុខគេតែមួយភ្លែតដូចជាបានស្រោចស្រង់ឱ្យនាងរស់បានមួយថ្ងៃ បែបនេះធ្វើឱ្យស្នាមញញឹមរបស់ជុងហ្គុកមិនងាយរលុបទាល់តែសោះ
«យើងមិនទាន់ចង់សម្រាកទេ»រាងក្រាស់លើកបីនាងឡើងនឹងដាក់រាងតូចឱ្យអង្គុយលើពូកថ្នមៗ
«ចាំពេលណា?»នាងសួរទាំងចងចិញ្ចើមគួរឱ្យស្អប់ដាក់គេតែក៏លាយឡំនឹងការគ្រឺតក្នាញ់ឬកពារគេផងដែរខណៈពេលជុហ្គុកប្រើម្រាមមេដៃគ្រវាសខ្វើកៗលើថ្ពាល់នាង អង្អែលលេងៗហើយក៏សើចចុងមាត់តិចៗ
«យើងចង់ញ៉ាំស្រាក្រហមត្រជាក់ៗមុននឹងគេង» ជុងហ្គុកញាក់ចិញ្ចើមមួយចំហៀងដាក់ ជំហ៊ានបន្ទាប់ក៏ដើរទៅទាញកន្សែងពោះគោពណ៌សក្រាស់ឃ្មឹកចូលទៅក្នុងបន្ទប់ទឹកបាត់។ មិនដល់5នាទី រាងខ្ពស់ស្រឡះសង្ហារឥតខ្ចោះបានឈានជើងចេញមកដោយគ្រងកន្សែងត្រឹមមួយចង្កេះចុះ ទុកឱ្យល្វែងខាងលើចំហល្ហល្ហេវបង្អួតសាច់ដុំដ៏ទាក់ទាញបំផុត។ជុងហ្គុកដើរចូលទៅជិតនាង ដៃរឹងមាំចាប់បីនាងឡើងនាំរាងកាយតូចសំដៅទៅកាន់បន្ទប់មួយទៀត។
ជាឱកាសអ្វីក៏មិនដឹង ដោយគ្រាន់តែឈានដល់មុខបន្ទប់ភ្លាម បបូរមាត់តូចជាមួយនឹងភ្នែកមូលក្រឡង់បានបើកចំហរឡើងធំដោយការភ្ញាក់ផ្អើល ព្រោះតែភាពស្រស់ស្អាតនៃបន្ទប់នោះ មានការអុជបំភ្លឺភ្លើងទានក្រអូបជាច្រើននៅលើផ្ទៃរាបស្មើនៃឥដ្ឋជាងរាងរង្វង់យ៉ាងធំព័ទ្ធជុំវិញដបស្រាក្រហមម៉ាកល្បីនឹងកែងចរណៃមួយគូរនៅចំកណ្តាល រឹតតែពិសេសពេលគេដាក់នាងឱ្យអង្គុយចុះចំកណ្តាលទី នាងទើបនឹងក្រឡេកទៅឃើញភាពស្រស់បំព្រងនៃទីក្រុងឆើតឆាយនាពេលរាត្រីមានភ្លើងចម្រុះពណ៍ប្រដេញគ្នាមានគ្រប់ទំហំ ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយះផ្ទៃកញ្ចក់ថ្លាក្រាស់អាចមើលធ្លុះដល់ខាងក្រៅ ការរៀបចំមួយនេះគឺគេបានបញ្ជាឱ្យស៊ីវ៉ុនចាត់ការទុកមុនតាំងពីក្បាលល្ងាចមកម្ល៉េះ។
«ពេញចិត្តទេ?»ជុងហ្គុកចាប់ផ្តើមសួរចំណាប់អារម្មណ៍ពីនាងស្របពេលគេចាប់ចង្កេះតូចទាញម្ចាស់រាងកាយតូចល្អិតមកដាក់ឱ្យអង្គុយពីលើភ្លៅដែលមានសាច់ដុំណែនៗរបស់គេនឹងឱបរាងកាយតូចច្រឡឹងពេញរង្វង់ដៃណែនអឹបទ្រូង។
«អឹម!!!»ហ៊្សូយុនញញឹមខ្ជឹបព្រមទាំងងក់ក្បាលបញ្ជាក់ភាពពេញចិត្តពេញថ្លើម នាងទើបតែដឹងទេថាម្ចាស់តូចចិត្តកំណាចម្នាក់នេះក៏ចូលចិត្តបរិយាកាសស្រស់ស្រាយយ៉ាងនេះដែរសោះ ព្រោះរាល់ដងធ្លាប់តែឃើញគេសង្ងំនឹងមុខកុំព្យូទ័ររហូត។
«យើងខានញ៉ាំស្រាក្រហមយូរដែរហើយ»ស្របសម្តីគេចាក់ស្រាក្រហមចូលក្នុងកែវបណ្តើរ ខួរក្បាលរំលឹកដល់ថ្ងៃដែលខេតដាក់ថ្នាំសម្រើបចូលកែវរបស់គេ គឺគេខកខានតាំងពីថ្ងៃនោះមក។
«មើលទៅម្ចាស់តូចប្រាកដជាចូលចិត្តស្រាក្រហមខ្លាំងណាស់ ពិតទេ?»
«ប្រាកដណាស់...»បន្ទាប់ពីការឆ្លើយតប គេក៏លើកកែវស្រាមកក្រេបបន្តិចរួចដាក់ចុះវិញមុននឹងបែរមកសម្លឹងមុខហ៊្សូយុន កាយវិការរហ័សរហួនដោយអ្នកកម្លោះចាប់ក្តោបកញ្ចឹងកនាងឡើង ទម្លាក់មាត់បឺតជញ្ចក់បបូរមាត់ស្តើងទន់ល្មើយរបស់នាងខ្លាំងៗ ហ៊្សូយុនមិនត្រឹមតែបណ្តោយតាមការថើបរបស់គេថែមទាំងព្រលែងអណ្តាលជ្រលោគ្រលៀសតិចៗតាមអណ្តាតក្តៅសើមដែលរុលមកប្រលែងក្នុងមាត់នាងយ៉ាងជក់ចិត្ត ត្របកភ្នែកចាប់ផ្តើមទោទន់នឹងបិទភ្នែកសន្សឹមៗតាមការថែលថើប ជាការថើបដ៏ប៉ិនប្រសព្វបូករួមនឹងក្លិនក្រអូបៗនៃស្រាក្នុងមាត់លាយឡំនឹងរសជាតិផ្អែមតិចៗ បានពង្វក់ឱ្យម្ចាស់កាយតូចលើកម្រាមដៃស្រឡូនដូចបន្លាក្រូចទៅស្ទាបអង្អែលសក់ពណ៌ខ្មៅរលើបរលោងផ្សើមដោយសំណើមទឹកតិចៗ។
«ប៉ុន្តែយើងចូលចិត្តស្រាក្រហមលាយនឹងរសជាតិបែបនេះជាង» ប្រុសកម្លោះខាំជញ្ជក់ ស្រូបយកកម្លាំងពីក្នុងខ្លួននាងយ៉ាងយូររហូតដល់រាងកាយតូចទន់ខ្លួនរងាកក្នុងវង្វង់ដៃគេ ទើបគេបញ្ឈប់ការថើបមាត់មុននឹងងើបសម្លឹងមុខនាង ដៃដែលពឹងលើកញ្ចឹងក ប្តូរមកជាអង្អែលលើថ្ពាល់ម៉ត់ស្អាតថ្នមៗ រួចក៏ទាញកែវស្រាមកក្រេបបន្តក្លែមជាមួយនឹងចំណីភ្នែកត្រង់សាច់ភ្លៅសខ្ចីម៉ត់ខៃដែលបិទបាំងដោយរ៉ូបស្តើងពណ៌ផ្កាឈូកស្រាលហើយក៏ខើចខ្លីឡើងមកត្រឹមគល់ភ្លៅយ៉ាងស៊ិចស៊ី។
«ម្ចាស់តូច!!!»សម្លេងតូចទន់ស្រាលបន្លឺឡើងទាំងទឹកមុខក្រមិចក្រមើមថ្ពាល់ក្រហមព្រឿងគួរឱ្យចង់ចាប់ក្រញក់ក្រញី នាងឈោងដៃទាំងគូទៅតោងកគេជាប់នឹងញញឹមសម្លក់ភ្នែករឹងដាស់តឿនអ្នកម្ខាងទៀតដែលកំពុងតែសើចកក្អឹកក្នុងបំពង់កពេបមាត់កែវរបស់គេទម្លាក់ដល់ថ្ពាល់របស់នាងឱ្យដឹងដល់ភាពត្រជាក់ៗដែលសាយចេញពីផ្ទៃកៃវ។
«...» ជុងហ្គុកមិនមាត់ ប៉ុន្តែស្នាមញញឹមនៅតែមានសម្រាប់នាងខណៈពេលដែលគេបង្អូសកែវចុះដល់ប្រឡោះកនឹងបន្តចុះមកជារឿយៗរហូតគល់ទ្រូងទ្រលុកទ្រលន់ គេសម្លឹងត្រង់នោះបន្តិចដោយឆ្លាស់គ្នានឹងងើបមើលមុខនាងតូច កែវភ្នែកទទេស្អាតបញ្ជាក់ថានាងមិនបានជំទាស់គ្រប់សកម្មភាពដែលគេកំពុងធ្វើ ផ្ទុយពីជុងហ្គុកគេប្រើកែវភ្នែកបង្កប់ន័យអ្វីម្យ៉ាងដែលនាងស្មានមិនដល់ថាគេកំពុងតែគិតអ្វី ធ្វើឱ្យអារម្មណ៍ល្អៗដែលកើតឡើងមុននេះចាប់ផ្តើមប្រែរូបរាងជាភាពភ័យព្រួយ
«នាងដឹងទេថាមនុស្សដែលយើងស្អប់បំផុត ជាមនុសកសប្រភេទណា?»ប្រយោគសំណួរបង្កប់ន័យ បបួលភាពភ័យខ្លាចក្នុងខ្លួននាងឱ្យមកផ្តុំគ្នាត្រង់ជំនួបតែមួយនៃខួក្បាល ដៃដែលតោងកគេស្រាប់តែព្រលែងចុះវិញដោយមិនខ្លួន ជុងហ្គុកក៏ផ្ញោចចិញ្ចើមសង្ស័យ។
«មនុស្ស...មនុស្សបែបណាទៅម្ចាស់តូច?» ហ៊្សូយុនរអាក់រអួលក្នុងសំណួរនេះ មិនមែននាងមិនដឹងនោះទេថាគេស្អប់អ្វីនោះ ប៉ុន្តែសុខចិត្តធ្វើជាសួរបែបមិនដឹងខ្យល់អី
«យើងស្អប់បំផុតមនុស្សដែលយើងទុកចិត្តគេជាមនុស្សដែលពូកែកុហកគ្រប់យ៉ាង មិនថាការកុហកនោះជាហេតុផលនាំសេចក្តីសុខឱ្យពួកគេក៏ដោយ» សម្តីរបស់ជុងហ្គុកបានចាក់ចូលជ្រៅទៅក្នុងប្រពន្ធចងចាំ នាងចាប់ផ្តើមក្តៅមុខក្តៅមាត់ខណៈពេលប្រុសកម្លោះបានចាក់ស្រាក្រហមស្រោចទៅលើគល់ភ្លៅទាំងគូររបស់នាងដល់ដំណក់ចុងក្រោយ ទោះគេមិនបានទទួលការឆ្លើយតបពីនាង តែគេនឹងព្យាយាមប្រាប់ឱ្យដឹងពីធាតុពិតរបស់ខ្លួនឱ្យនាងស្គាល់ច្បាស់។ បេះដូងក្នុងប្រអប់ទ្រូងខាងឆ្វេងរបស់នាង ចាប់ផ្តើមលោតញាប់ស្ទួនចង្វាក់ខុសប្រក្រតី ភាពស្ងៀមស្ងាត់របស់នាងកំពុងព្យាយាមលាក់បិទបាំងក្រោមស្នាមញញឹមក្លែងក្លាយ
«ជាពិសេសគឺនាង!!!»សម្លេងគំហកយ៉ាងធ្ងន់បន្លឺឡើងពណ្តាលឱ្យរាងកាយតូចត្រូវភ្ញាក់កន្ត្រាក់ព្រោះតែស្លុត ពាក្យសម្តីបូករួមនឹងកែវភ្នែកប្រាកដប្រជា បញ្ជាក់ថាគេមិនបាននិយាយលេងសើច
«ខ...ខ្ញុំ..ខ្ញុំ?» នាងយល់ច្រឡំស្មានថាគេដឹងរឿងនោះទៅហើយ ទើបនិយាយទាំងញ័រមាត់ទទ្រើកទទ្រាក់
«យើងមិនចង់ឱ្យនាងស្ថិតក្នុងចំណោមពួកមនុស្សទាំងនោះ យើងមិនហ៊ានស្រម៉ៃដល់ការដាក់ទោសនោះទេ កុំធ្វើឱ្យយើងបាត់បង់ទំនុកចិត្តលើនាងឱ្យសោះ ឮទេ? លីហ៊្សូយុន!!!»ចុងប្រយោគគេសង្កត់សម្លេងយ៉ាងធ្ងន់នឹងបញ្ជាក់ច្បាស់ៗគ្រប់ម៉ាត់ ខណៈដែលទម្លាក់បាតដៃជូតត្រដុះភ្លៅទាំងសងខាងរបស់នាងហើយសង្កត់ខ្លាំងៗ នាំឱ្យហ៊្សូយុនញ័រខ្លួនធ្វើអ្វីមិនត្រូវខួរក្បាលគិតអ្វីលែងចេញ។

មនុស្សពិសេស#1Donde viven las historias. Descúbrelo ahora