Part18+19

1.9K 77 0
                                    


#ពេលរសៀល

«អ្នកនាងលីនស៊ី ទាំងស្អាតឆ្លាត ទាំងពូកែធ្វើម្ហូបយល់ចិត្តអ្នកប្រុសតូចទៀត...មិនសរសើរមិនបានពិតមែន»ឃេត ស្រីស្រស់ឈរសរសើរ លីនស៊ី មិនឱ្យស្ងាត់សំឡេង តាំងតែពីក្នុងផ្ទះបាយរហូតមកដល់តុអាហារ ចរិកមនុស្សអែបអបតែប៉ុណ្ណឹង មិនត្រឹមតែសរសើរទេ ថែមទាំងញញឹមញញែមបែបពេបជ្រាយបង្ហាញឱ្យឃើញច្បាស់នូវសម្តីខុសពីចិត្ត។
«នាងសរសើរខ្ញុំពេកហើយ» ក្រមុំតូច លីនស៊ី បន្លឺឡើងខ្លីៗបែបមិនចង់ ស្របពេលដែលដៃរវល់និងការរៀបចំអាហារដាក់ទៅលើតុ នាងធ្វើវាដោយផ្ទាល់ដៃមិនត្រូវការអ្នកណាមកប៉ះពាល់ឡើយ

«ថយទៅ!!!ទាស់ណាស់» លីនស៊ីបានបានស្តីបន្ទោស ឃេត ក្នុងខ្សែភ្នែកមិនពេញចិត្ត ព្រោះនាងឈរជម្ទាំងខ្លួនធ្មឹងមិនគិតធ្វើអ្វីផ្សេងសោះ
«ចាស៎!!!»ឃេត តបដោយកួចមាត់ឌឺដង លីនស៊ី ពីក្រោយខ្នង រួចក៏ដើរឆាច់ៗទៅវិញ។
__
រាងខ្ពស់ស្រឡះស្លៀកខោក្រណាត់ជើងខ្លីពណ៌ខ្មៅ ជាមួយនិងអាវសឺមីពណ៌ស មូលដៃឡើងបន្តិច កំពុងបោះជំហ៊ានតាមកាំជណ្តើរចុះមកជាន់ខាងក្រោម។

«លោកពូ ឆាប់មកញ៊ាំអាហារមក លីនស៊ីបានចម្អិនដោយផ្ទាល់ណា៎» លីនស៊ី ក្រឡេកឃើញលោកពូ ដែលចុះមកភ្លាម ក៏ស្ទុះរត់ទៅឱបដើមដៃ ហើយនាំគេសំដៅមកតុ ព្រមទាំងបង្ហាញកន្លែងដែលគេត្រូវអង្គុយទៀត ធ្វើដូច ជុងហ្គុក ជាកូនក្មេងសម្រាប់នាងទៅហើយ។
«យើងមិនឃ្លានទេ» ជុងហ្គុក ឧទានឡើងពេលដាក់ខ្លួនអង្គុយដល់កៅអី
«ហេតុអីទៅ ឬក៏អាហារទាំងនេះមើលទៅមិនទំនងមែនទេ?»លីនស៊ី ទម្លាក់ទឹកមុខអន់ចិត្តភ្លាម រួចទម្លាក់កាយអង្គុយជិតពូរបស់នាង
«អារម្មណ៍មិនសូវល្អយើងឃ្លានអ្វីផ្សេងច្រើនជាង»
«ជាអ្វីទៅ ប្រាប់មក...ខ្ញុំនឹងទៅធ្វើឱ្យភ្លាម»
«ជារបស់ម្យ៉ាងស្រដៀងនឹងឯងហ្នឹង» ជុងហ្គុកងាក
សម្លឹងមុខក្មួយ រឿងអីដែលលីនស៊ីមិនយល់ថាគេចង់
បានន័យថាមិចនោះ!!!
«ពេលណាពូឈប់ទិញ ស្រីៗមកបម្រើទៅ?»
«ជីវិតយើងទាល់តែមានស្រានឹងស្រីមកកំដរទើបបាន បើមិនអញ្ចឹងយើងគេងមិនលក់» រាងក្រាស់បន្លឺឡើងព្រមជាមួយស្នាមញញឹមលេងសើច គេយកសម្តីដែលគេបាននិយាយមុននេះមកគិត វាគួរឱ្យអស់សំណើចណាស់មែន ដែលរបស់ទាំងនោះប្រៀបដូចជាថ្នាំងងុយគេងសម្រាប់គេទៅហើយ។

មនុស្សពិសេស#1Where stories live. Discover now