Part24

1.9K 95 0
                                        


ភាគ ២៤

គេសើចចុងមាត់ចម្អកដាក់នាង ហើយក៏គ្រវែងកាំភ្លើង ចោល ទើបលូកដៃជ្រែកហោប៉ៅខោ ស៊ូយ៉ុន លួចដកដង្ហើមធូរទ្រូង គេយកជីវិតនាងមកលែងសើចបែបនេះ? តទៅទៀតតើគួរគិតយ៉ាងមិចទៅ?

«ម្ចាស់តូច...» យ៉ាងយូរ ទម្រាំតែនាងដាច់ចិត្តនឹងហាស្តីរកគេវិញ គឺតឹងទ្រូងស្ទើប្រេះទៅហើយ នាងងើបមុខសម្លឹងគេ ក្រោមកែវភ្នែកញ័រតិចៗ ហាក់ចង់បង្ហើបរឿងអ្វីទៅកាន់គេ ហើយ ជុងហ្គុក ក៏មិនមាត់ តាមទម្លាប់គេឆ្លើងកន្ទើង មិនចូលចិត្តឆ្លើយបែបនេះ ទើបនៅឈរសម្លឹង ទុកឱកាសឱ្យនាងនិយាយបន្ត ហើយរឿងដែលនឹកស្មានមិនដល់ ស៊ូយ៉ុន បែរជាចិត្តឆៅហ៊ានទម្លាយការពិត៖

«ខ្ញុំចង់ប្រាប់ថា...ខ្ញុំមិនបានពិការជើងដូចអ្វីដែលម្ចាស់តូចបានឃើញនោះទេ»
«ថាម៉េច?» ជុងហ្គុក ខឹងច្រលោតមួយរំពេច ចាប់ផ្តើមក្តៅស្លឹកត្រចៀកសាជាថ្មី
«ពិតមែនណា៎ គឺ...គឺខ្ញុំមិនបានពិការទេ!!!»
«នាង!!!»ជុងហ្គុក ជ្រុបផ្ទៃមុខដែលក្រហមងៀលដោយកំហឹងទៅរកនាង ស្របដៃក្រាស់លូកច្របាច់រង្វង់កនាងតូចពេញមួយប្រអប់ដៃយ៉ាងណែន
«អ្ហឹកៗ...ម្ចាស់...តូច...ខ-ខ្ញុំ...»
«នាងមិនខ្លាចស្លាប់ទេឬ?»គេស្រែកគម្រាមយ៉ាងតឹងសសៃកដាក់ ស្រីតូចកំពុងតែថប់ខ្យល់ជិតស្លាប់ ស៊ូយ៉ុន សម្រក់ទឹកភ្នែកម៉ាត់ៗ ទាំងភ័យ ទាំងខ្លាច ខ្លាចគេឡើងខ្លួនញ័រប្រាណអស់ ពីដំបូងតាំងចិត្តថានឹងនិយាយការពិតប្រាប់ឱ្យគេដឹង ប៉ុន្តែនេះគ្រាន់តែបង្ហើបបន្តិចសោះគេក៏មកច្របាច់កគម្រាមបាត់ទៅហើយ។

«តុក តុក» ស្ងានភាពកំពុងតែតានតឹង ក៏ស្រាប់តែមានអ្នកមកគោះទ្វាយ៉ាងលឺៗ

«អ្នកណា៎?» ជុងហ្គុក ងាកទៅសួរទាំងក្តាប់មាត់ក្តៅចិត្ត

«គឺខ្ញុំលីនស៊ី តើខ្ញុំអាចចូលទៅខាងបានទេ?» អ្នកខាងក្រៅបានឆ្លើយតប

«ត្រឡប់ទៅវិញសិនទៅ បន្តិចទៀតពូនឹងទៅរកឯង»គេតបវិញបន្តិច ហើយក៏ងាកមើលសម្លក់មុខ ស៊ូយ៉ុន ដែលនាងកំពុងតែព្យាយាមចាប់របេះដៃគេចេញយ៉ាងវេទនា៖
«ហ៊ឹក...អ្ហឹក...»

«សម្លេងអ្នកណានៅក្នុងបន្ទប់?»លីនស៊ី ឈាន
ជើងចេញបានមួយជំហ៊ាន ក៏ត្រូវស្កុបវិញ ពេលឮសម្លេងមនុស្សស្រីយំចេញពីក្នុងបន្ទប់លោកពូ។
«មានមនុស្សស្រីនៅជាមួយពូមែនទេ?»នាងតូចសួរខ្លួនឯងនៅចិត្តទាំងង៉ឺងឆ្ងល់។

មនុស្សពិសេស#1Where stories live. Discover now