គេញញឹមខិល រួចក៏បន្ទាបខ្លួនគេងក្បែរ ក្រសោបរាងកាយននោលគកមកឱបយ៉ាងកក់ក្តៅ សង្ខំអោបយ៉ាងយូរ...
«បានគ្រាន់ជាងមុខបន្តិចហើយ» គេបន្លឺឡើងពេលទម្លាក់បាតដៃថ្នមៗ ស្ទាបលើសាច់ដើមដៃរបស់ ស៊ូយ៉ុន ខ្លួននាងគ្រាន់តែថមថយកម្តៅជាមុនបន្តិចប៉ុណ្ណោះ នាងនៅតែរងាញ័រញាក់ដដែល ទើបគេទាញភួយគ្របត្រឹមកឱ្យនាង ព្រោះនាងពោលឡើងសាំត្រចៀកហើយថារងា។
ជើងរឹងមាំទម្លាក់ចុះយឺតៗស្រាលទៅលើផ្ទៃរាបស្មើនៃឥដ្ឋការ៉ូដែលត្រជាក់ល្ហឹម ដោយមិនហ៊ានឱ្យឮសម្លេងរំខាន ហើយដើរទៅយកតេឡេមកចុះបញ្ជាបិទម៉ាស៊ីនត្រជាក់ មុននិងបោះជំហានទៅបន្តបើកបង្អួចកញ្ចក់ សម្រូតវាំងននចេញឱ្យស្រឡះ ដើម្បីឱ្យមានខ្យល់បរិសុទ្ធចូលក្នុងបន្ទប់ ព្រោះគិតថាម៉ាស៊ីនត្រជាក់អាចនឹងធ្វើឱ្យនាងគ្រុនក្តៅថែម។
គ្រប់ជំហ៊ានគ្រប់កាយវិការគេធ្វើដោយសន្សឹមៗនឹងយកចិត្តទុកដាក់បំផុត ស៊ូយ៉ុន ជានារីដំបូងហើយក៏ជាអ្នកដែលមានសំណាងជាងគេ សំណាងត្រង់ថា ការរៀបចំទុកដាក់នឹងមើលថែ ក្តីព្រួយបារម្ភដែល ជុងហ្គុកមានចំពោះនាង គឺគេមិនដែលធ្លាប់ធ្វើរឿងបែបនេះដាក់នរណាឡើយ កុំថាឡើយអ្នកនៅក្នុងផ្ទះនេះ សូម្បីតែសាច់ឈាមបង្កើតរបស់គេ មិនដែលឮថាម្ចាស់តូចម្នាក់នេះទៅសួរនាំទុកធុរះយ៉ាងណា៎ ទាល់តែមានដំណឹងហូរដល់ត្រចៀក ទើបមានវត្តមានរបស់គេទៅអើត។
រាងសង្ហារទម្លាក់កាយក្រាស់អង្គុយលើពូកក្បែរនាងតូចសារជាថ្មី កែវភ្នែកមុតថ្លាសម្លឹងទៅភ្នែកតូចៗមួយគូរដែលបិទជិត អមដោយរោមភ្នែកវែងៗងឡើង ផ្ទៃមុខក្រហមព្រឿងៗគួរឱ្យចង់ក្តិចលេង គេបានត្រឹមតែអង្គុយមើលមុខនាងតែមួយមុខ ធ្វើអ្វីក៏មិនកើតដែរព្រោះនាងកំពុងតែមិនស្រួលខ្លួន។
«ស៊ូយ៉ុន ឮយើងនិយាយទេ...» សម្លេងស្រាលស្រទន់បានបន្លឺហៅឈ្មោះម្ចាស់រាងកាយដែលកំពុងតែព្យាយាមកម្រើកតិចៗ រាងក្រាស់រហ័សលូកដៃអង្អែលថ្ពាល់នាងតូចព្រមទាំងប្រើម្រាមមេដៃត្រដុសពីលើស្រាលៗ ខណៈដែលត្របកភ្នែកតូចទាំងគូរកម្រើកតិចៗត្រៀមនឹងបើកឡើង មិនយូរប៉ុន្មានស៊ូយុនក៏ភ្ញាក់ដឹងខ្លួន បើកភ្នែកមូលក្លង់ធ្វើព្រិចៗ សម្លឹងមុខអ្នកម្ខាងទៀតភ្លឹសៗ គេក៏មិនបានគេចបែរទៅណា ថែមទាំងធ្វើមុខឆ្ងល់ៗដាក់នាងវិញ
«សម្លឹងអីយ៉ាងហ្នឹង? នាងមិនដែលធ្លាប់ឃើញយើងទេឬ?» ជុងហ្គុក ញ៉ោះសម្តីដាក់នាងស្របដោយចុងបបូរមាត់កួចញញឹម ប៉ុន្តែក៏ត្រូវប្រែជាទឹកមុខងាប់ នឹងធឹង ពេលដែលឃើញនាងស្ងៀមស្ងាត់ រាល់ដងធ្លាប់តែញ៉ោះទៅ នាងក៏ប្រតិកម្មមកវិញ យ៉ាងហោចណាស់ក៏គេចមុខដែរ តែនេះគឺអត់ទេ ស៊ូយ៉ុន ធ្វើមុខធម្មតាៗ សម្លឹងគេយ៉ាងសងៀមស្ងាត់។
YOU ARE READING
មនុស្សពិសេស#1
Romanceនាងជាមនុស្សពិសេសដែលដែលអាចរំលាយចិត្តស្អប់ប្រែមកជាស្រឡាញ់ រហូតក្លាយជាទម្លាប់ខ្វះនាងមិនបាន
