ស្បថ? ហ៊ានស្បថដែរទេថាមិនប៉ះពាល់? ឃ្លានេះធ្វើឲ្យ ថេយ៉ុង ឈរគាំងរកពាក្យដោះសារមិនចេញ ហើយក៏ហួសចិត្តដែលប្អូនប្រុសមកគំហកដាក់ព្រោះតែស្រីបម្រើម្នាក់!«មានអីចង់និយាយទៀតទេ?»ជុងហ្គុក
«ទោះមានក៏និយាយមិនឈ្នះឯងដដែលនឹង»ថេយ៉ុង និយាយទាំងលើកចិញ្ចើម
«ដឹងមុនល្អហើយ» កំលោះតូច តបភាសាគម្រោះគម្រើយ គេមិនខ្វល់ជាសាច់ញាតិ ជាបងឬជាប្អូន ចង់និយាយបែបណាក៏ស្រេចតែអំពើចិត្ត ចប់សម្តីភ្លាមក៏ចាប់រទេះនាងតូចប្រុងនឹងរុញចេញទៅរកឡានក៏ស្រាត់តែ..«តែឈប់សិន»ថេយ៉ុង
សំណើរនេះបានបង្អាក់ដំណើរ ជុងហ្គុក ឱ្យឈប់ទ្រឹងនៅមួយកន្លែង និងងាកមករកធ្វើមុខឆ្ងល់ ពេលក្រឡេកឃើញ ថេយ៉ុង កំពុងតែបោះជំហ៊ានមកយ៉ាងញាប់ជើង មកឈរពាំងមុខរទេះតែម្តង ហើយឱនចាប់ដៃតូចមកកាន់ បន្ទាប់ក៏លូកដៃម្ខាងទៀតចូលក្នុងហោប៉ៅខោ ដកយករបស់ម្យ៉ាងចេញមក រួចយកទៅដាក់លើបាតដៃរបស់ ស៊ូយ៉ុន រួមជាមួយនឹងប្រយោគ
«យករបស់នេះទៅ យើងឃើញវានៅនឹងចំណងដែលចងដៃនាង»
វាគឺជាបន្តោងតូចមួយនោះ ដែល ឃេត បានធ្វើដាច់ពេលដែលកំពុងចងដៃនាង ប៉ុន្តែ ស៊ូយ៉ុន នាងមិនដឹងឡើយថាជារបស់អ្នកណា ទើបងើបមុខ ធ្វើភ្នែកឡេងឡង់ដាក់ ថេយ៉ុង ដោយការងឺងឆ្ងល់
«បន្តោងនេះមិនមែនជារបស់ខ្ញុំទេអ្នកប្រុស»នាងតូចតបដោយគ្មានលាក់លៀម
«ទោះវាមិនមែនជារបស់នាង តែវាអាចជារបស់មនុស្សដែលបានយកនាងទៅបោះចោលក៏ថាបានណា៎ នាងយល់ទេ?»ថេយ៉ុង ប្រាប់ពីបំណងល្អទៅកាន់នាង ស៊ូយ៉ុន ក៏ងក់ក្បាលយល់ន័យដែល ថេយ៉ុង ចង់សំដៅលើអ្នកធ្វើរឿងថោកទាបនោះ ជាមនុស្សដែលនៅមិនឆ្ងាយពីវិមានរបស់ ជុងហ្គុក។
«ចាស៎ អ្នកប្រុស»
«អ្ហឹមម!!អស់រឿងត្រូវនិយាយហើយឬ?» ជុងហ្គុកធ្វើជាក្អកគ្រហែម សួរទៅអ្នកទាំងពីរ ទាំងខ្លួនងាកមុខចេញទៅមើលអ្វីផ្សេងធ្វើហី បញ្ចេញប្រតិកម្មហាក់ធុញថបមដែលមកឈរស្តាប់ការសន្ទនានេះខ្លាំងណាស់អ៊ីចឹង។
«មានរឿងច្រើនទៀតណាស់ដែលយើងចង់និយាយជាមួយនាង! តែយើងឃើញឯងដូចជាប្រញាប់ខ្លាំង ចឹងក៏សម្រេចថាអស់រឿងនិយាយត្រឹមហ្នឹង!!!» ថេយ៉ុង នៅតែផ្លែផ្កាញញឹមផ្អែផ្អង់មិនឈប់ ព្រោះជ្រេញនិងអ្នកខ្លះ មកផ្ទះគេហើយធ្វើឬកក្អេងក្អាង! រំពេចនោះ ជុងហ្គុក ក៏រុញរទេះចេញទៅធ្វើព្រងើយ មិនខ្ចីលាអ្វីមួយម៉ាត់ ធ្វើឲ្យអ្នកជាបងឯណេះវិញ ឈរគ្រឺត មិនដឹងថាគួរជេរស្តីគេបែបណាឱ្យសាកសមនិងចរិករបស់គេ បានត្រឹមតែគ្រវីហួសចិត្តតែប៉ុណ្ណឹង។
YOU ARE READING
មនុស្សពិសេស#1
Romanceនាងជាមនុស្សពិសេសដែលដែលអាចរំលាយចិត្តស្អប់ប្រែមកជាស្រឡាញ់ រហូតក្លាយជាទម្លាប់ខ្វះនាងមិនបាន