Part32

1.5K 85 3
                                    


គេសម្លក់មុខជំនិតបន្តិច មុននិងនាំរទេះ ស៊ូយ៉ុន ទៅឈប់ត្រឹមមុខសាឡុង ចំណែកគេក៏ទៅដាក់បង្គុយជិតនោះ ខណៈពេលដែលអ្នកបម្រើខ្សិបខ្សួលគ្នាតៗឱ្យ រហ័សចេញមកមើល ក្នុងចំណោមពួកគេក៏មាន ឃេត ម្នាក់ដែរ ដែលកំពុងតម្រង់ជើងចេញមកមាត់ទ្វា ថែមទាំងប្រែទឹកមុខស្លេកស្លាំង ត្រជាក់ចុងដៃចុងជើងមួយរំពេច ពេលក្រឡេកទៅឃើញវត្តមានាងតូច ស៊ូយ៉ុន នៅចំពោះមុខជុងហ្គុក។
«និយាយប្រាប់យើង ពីដើមហេតុដំបូងមុនពេលនាងត្រូវគេចាប់ទៅ ឱ្យយើងស្តាប់បន្តិច!» ជុងហ្គុក លើកជើងគងអន្ទាក់ខ្លាឱបដៃ ពេលចោទសំណួរទៅកាន់នាងតូច នាងក៏ចាប់ផ្តើមនិយាយរៀបរាប់ប្រាប់តាំងពីដើមដែល ស៊ីវ៉ុន ទៅហៅ ហើយបន្ទាប់មកក៏ឈានដល់កន្លែងដែលនាងត្រូវនរណាម្នាក់យកក្រណាត់មកខ្ទប់ច្រមុះ ពេលនិយាយចប់ត្រង់កន្លែងនះ នាងក៏លើកឈ្មោះមនុស្សម្នាក់មកបកស្រាយ
«ប៉ុន្តែខ្ញុំមិនគិតថាអ្នកនាង លីនស៊ី ជាអ្នកហៅនោះទេ!!!» ស៊ូយ៉ុន និយាយបានបន្តិច ស៊ីវ៉ុនក៏បន្ថែមពីក្រោយ
«មែនហើយអ្នកនាង ស៊ូយ៉ុន ខ្ញុំក៏គិតចឹងដែរ!ព្រោះពេលនោះអ្នកដែលឱ្យខ្ញុំទៅហៅអ្នកនាង គឺជា ឃេត! បើខ្ញុំស្មានមិនខុសខ្ញុំសុខចិត្តទទួលទោសពីម្ចាស់តូច»ស៊ីវ៉ុន ហ៊ានទាំងធានាពាក្យសម្តីរបស់គេដោយយកខ្លួនគេមកដាក់ ស្រាប់តែពេលនោះ ឃេត ក៏ដើរតាំងៗចូលមកដោយមិនចាំបាច់មានអ្នកហៅ
«ហេតុអីមកពាក់ព័ន្ធនឹងខ្ញុំទៅវិញ?អ្ខ្ញុំមិនសុខចិត្ត ម្ចាស់តូចត្រូវតែរកយុត្តិធម៌ឱ្យខ្ញុំ»ឃេត ក្តាប់ដៃណែនទាំងខឹងឡើងញ័រខ្លួន
«នាងព្រហើនណាស់ អ្នកណាបញ្ជាឱ្យនាងមកនិយាយកាត់សម្តីបែបនេះ?» ជុងហ្គុក បានស្រែកសម្លុតដាក់
«ខ្ញុំទទួលបញ្ជាពីរអ្នកនាង លីនស៊ី ពិតមែន គឺមែនណាម្ចាស់តូច?» ឃេត តវ៉ាទាំទឹកភ្នែកហូរច្រោកៗដូចជាគេសម្តែងរឿង ព្រោះជាទឹកភ្នែកក្លែងក្លាយ មាយាពុតត្បុត
«អ្នកនាងលីនស៊ីបញ្ជាមិចនឹងកើត បើពេលនោះនាងបានបានចេញទៅខាងក្រៅផុតហើយហ្នឹង?»ស៊ីវ៉ុនទ្រាំមិននិយាយមិនបានក៏បន្ថែមទាំងមុខក្រហមងាំង
«គឺ...គឺ...»ដល់បានឮប្រយោគរបស់ ស៊ីវ៉ុន ឃេតក៏ធ្វើមុខស្ញូញ អេះអុញៗ រកពាក្យមកកុហកមិនបាន ស្របពេល ស៊ូយ៉ុន ក៏បានបង្វិលរទេះចូលទៅក្បែរ ឃេត រួចឈោងចាប់កដៃរបស់ ឃេត លើកឡើងមុននិងនិយាយ
«ឃេត? ចុះបន្តោងខ្សែដៃរបស់នាងបាត់ទៅណាហើយ?»រាងតូចសម្តែងធ្វើមុខឆ្ងល់ ព្រោះនាងដឹងតាំងពីដំបូងដែល ឃេត ដើរចូលមកប្រកែក ព្រោះក្រឡេកឃើញខ្សែដៃរបស់នាងបានដាច់បន្តោងពិតមែន
«រឿងស្អីរបស់នាង?គ្រាន់តែបន្តោងខ្សែដៃយើងសោះនឹង? នេះមិនមែនជាពេលលេងសើច» ឃេត និយាយហើយនាងក៏គ្រវាសដៃចេញ
«កំណាញ់ម៉្លេះ គ្រាន់តែសួរសោះនឹង នាងឆ្លើយមិនកើត?»ស៊ូយ៉ុន សួរដេញដោល ធ្វើអោយ ឃេត អត់មិនបាន៖
«យើងធ្វើដាច់ វាបានជ្រុះក្នុងបន្ទប់ទឹកបាត់ហើយ!ប់សួរទៀតទៅ គួរអោយធុញទ្រាន់»សម្តីរបស់ ឃេតធ្វើអោយរាងតូចអស់សំណើច
«ប៉ុន្តែខ្ញុំរើសបានបន្តោងនេះនៅលើចំណងដៃរបស់ខ្ញុំ»ស៊ូយ៉ុន ញញឹមឌឺដងព្រមទាំងលាតដៃបង្ហាញបន្តោងខ្សែដៃអោយ ឃេត មើល ហើយអ្នកគ្រប់គ្នាដែលលបចាំស្តាប់និងចាំមើលនៅទៅនោះក៏នាំគ្នាបើកភ្នែកធំៗដោយការភ្ញាក់ផ្អើល ថែមទាំងចាប់ផ្តើមនិយាយចេចចូចពី ឃេត អ្នកខ្លះក៏ប្រើពាក្យសម្តីគ្រោតគ្រាតដូចនិយាយជាមួយសត្វធាតុទៅហើយ ព្រោះតែស្រីធ្មប់ដែលឈរនៅចំកណ្តាលទីនេះ គឺអាក្រក់សែនអាក្រក់លើកពីការស្មានទុករបស់ពួកគេទៅទៀត។

មនុស្សពិសេស#1Where stories live. Discover now