ស្រីតូចនិយាយមុខស្មើ ប៉ុន្តែត្រង់ថាយប់មិញធ្វើស្អីខ្លះនាងមិនបានបង្ហើបឡើយ ដោយគ្រាន់តែនិយាយពង្វាង ជីកឬសគល់រកមុខអ្នកដែលដាក់ថ្នាំនោះប៉ុណ្ណោះ តែក៏ធ្វើឲ្យ ឃេត ប្រែជារឹងអណ្តាតគាំងសម្តីមិនហ៊ានតប ព្រោះខ្លួនជាអ្នកដាក់ថ្នាំនោះដោយផ្ទាល់ដៃ រឿងអីដែលហ៊ានហក់ទៅតវ៉ាជាមួយនោះ? បើសិនជាតវ៉ាបានន័យថា ឃេត ចុះចាញ់ ស្មើនិងប្រកាស់ប្រាប់គ្រប់គ្នាថានាងជាស្រីអត់ឃ្លានផងដែរ។
«មានអីចង់និយាយតវ៉ាដែរទេ?»ស៊ូយ៉ុន សួរបន្ថែមពេលឃើញអាការៈដូចមនុស្សមានពិរុទ្ធកើតឡើងលើ ឃេត
«កុំស្មានថានាងរួចខ្លួនឱ្យសោះ?»ឃេត បន្លឺឡើងក្នុង
ចិត្ត បន្ទាប់ក៏កញ្ឆក់ខ្លួនដើរចេញ ទៅបញ្ចេញកំហឹងនៅខាងក្រៅបាត់។
«អរគុណបងស្រីហើយដែលបានជួយខ្ញុំ» ក្មេងតូច ដែលត្រូវ ឃេត គម្រាមមុននេះ បានដើរមកក្បែររាងតូច ហើយនិយាយពាក្យអរគុណទៅកាន់នាង។
«ហ្ហឹម! មិនអីទេ» នាងតូចកញញឹមដាក់វិញយ៉ាងគួរសម។
__
កន្លងទៅមួយសន្ទុះធំ បង្អែមត្រូវបានធ្វើរួចរាល់ ហើយអ្នកបម្រើផ្សេងទៀតក៏ចាត់អោយ ស៊ូយ៉ុន ជាអ្នកយកទៅបម្រើ ជុងហ្គុក ដល់បន្ទប់។
«តុក តុក»
«អ្នកណា?» ជុងហ្គុកនឹកឆ្ងល់ក្នុងចិត្តក្រោយពីបានឮសម្លេងគោះទ្វា ប៉ុន្តែគ្មានសម្លេងហៅ
«តុក តុក»
«ហឺយយយ!!!»រាងក្រាស់ដកដង្ហើមធំមុននិងដើរទៅបើកទ្វាបន្ទប់ទាំងក្តៅក្រហាយ មិនដឹងជាអ្នកគរថ្លង់មកពីណា មកគោះទ្វាមិននិយាយអ្វីមួយម៉ាត់សោះ នេះបើសិនជាពាក់កណ្តាលយប់ គេគិតថាខ្មោចមកគោះទ្វាហើយតើ!
«នេះ...» ស៊ូយ៉ុន
«ស្អីគេ?» ប្រុសកម្លោះសួរកំបុតៗ ពេលដែលបើកទ្វា
ក៏ឃើញ ស៊ូយ៉ុន នៅអង្គុយគ្រវៀនលើរទេះ ដៃមានកាន់ថាសមួយដែលមានចានបង្អែមនិងទឹកមួយកែវនៅក្នុងដៃ នាងលើកហុចឱ្យគេទាំងឈ្ងោកមុខចុះ ក្បាលសឹងតែទ្រថាសទៅហើយ មិនដឹងថាកំពុងអៀន ឬមួយក៏ខឹងនោះទេ!?
«លើកទូលបែបហ្នឹងឬ នាងឆ្កួតឬអី? មកបម្រើយើងឬក៏ឲ្យយើងបម្រើខ្លួនឯងអោយប្រាកដ?»
«ម្ចាស់តូចរហ័សឈោងយកបន្តិចទៅខ្ញុំចុកដៃណាស់»ស៊ូយ៉ុន ត្អូញត្អែរ ថែមទាំងប្រឹងជ្រុបមុខចុះ
«ស្អីគេ? ឱ្យយើងឈោងយកចឹង?»គេសួរបញ្ជាក់
ស្របចិញ្ចើមក្រាស់លើកឡើងបែបហួសចិត្ត តើអ្នកណាចៅហ្វាយ អ្នកណាជាអ្នកបម្រើឱ្យប្រាកដទៅ?
ESTÁS LEYENDO
មនុស្សពិសេស#1
Romanceនាងជាមនុស្សពិសេសដែលដែលអាចរំលាយចិត្តស្អប់ប្រែមកជាស្រឡាញ់ រហូតក្លាយជាទម្លាប់ខ្វះនាងមិនបាន
