Part38

1.8K 99 6
                                        



នៅក្នុងបន្ទប់ទទួលភ្ញៀវ

ជុងហ្គុក បោះជំហ៊ានសំដៅទៅស្រ្តីវ័យកណ្តាលដែលអង្គុយលើសាឡុង គាត់ទទឹងចាំកូនកំលោះតូចរបស់គាត់ក៏យូរហើយដែរ ទើបបានជាកែវភ្នែកបាញ់តម្រង់មុខកូនប្រុសតាំងពីចុងសក់រហូតដល់ចុងជើងតាំងពីគេទើបនឹងចាប់ផ្តើមដើរចូលមកភ្លាម។

«ម្ចាស់ម៉ាក់អញ្ចើញមកថ្ងៃនេះមានការអ្វី?»
«ចាំបាច់តែមានការទើបម៉ាក់មកបានឬ? ចំមែន៎កូននេះ!!!» បបូរមាត់ជ្រួញតិចៗតែក៏ជាប់ស្នាមក្រែមពណ៌ផ្កាឈូក រលោងស្អាត បានសើចចុងមាត់ទាំងគ្រវីក្បាលតិចៗ ទាំងសម្លឹងមុខ ជុងហ្គុក ហាក់ខ្នើសចិត្ត កូនប្រុសកំពូលខិល ចាំតែមានការទើបចេញមកជួបម៉ាក់។
«ព្រោះម៉ាក់មកដោយមិនប្រាប់ដំណឹងជាមុនហ្នឹងណា»ជុងហ្គុក ញញឹមបញ្ចើចលេងសើចដាក់គាត់ តែកែវភ្នែកក្រឡេកក្រឡាប់ គួរឱ្យសង្ស័យក្រោមខ្សែភ្នែកមិនទុកចិត្តរបស់អ្នកជាម៉ាក់ដែលសម្លឹងមក។

«រវល់ការងារអ្វីខ្លាំងណាស់ឬបានជាយូរនឹងចុះមកជួបម៉ាក់ម្ល៉េះ?»
«ការងារច្រើន...គរដូចជាភ្នំឯណោះលោកស្រីម្ចាស់»ជុងហ្គុក បម្រុងមាត់ហើបឆ្លើយទៅហើយ ស្រាប់តែ ស៊ីវ៉ុន ដែលឈរនៅចំហៀងនោះរញើសឆ្លើយកាត់មុខម្ចាស់តូចគេភ្លាមៗ
«ឯង...»កម្លោះតូចរហ័សបែរមុខសម្លក់ជំនិតគេថ្មែរ ខណៈអ្នកស្រី ចន ខំតាមសង្កេតមើលឬកពារកូនប្រុសកំហូចដោយការគិតពិចារណា តាមការស្មានមើលទៅ គេច្បាស់ជាមានអ្វីលាក់គាត់មិនខានឡើយ។
«មានអ្វីមែនទេ បានជាសម្លក់សម្លឹងគ្នាយ៉ាងនេះ?» វ័យចំណាស់រហ័សសួរដេញដោលស្របពេលសម្លឹងទៅ ស៊ីវ៉ុន
«គ្មានអ្វីទេម្ចាស់ម៉ាក់»ជុងហ្គុក តបមុខស្មើតែក្នុងមាត់រង្គោះរង្គើរនៅមិនសុខ ព្រោះក្តៅក្រហាយជាមួយ ស៊ីវ៉ុន មុននេះខ្វះតែប៉ុន្មានពាក្យទៀតនឹងបានបែកការមិនខានទេ ឯអ្នកស្រី ចន ក៏ដកដង្ហើមធំម្តងជាពីរដងទាំងតប់ប្រមល់ចិត្ត តែក៏មិនចង់រវីរវល់ ហើយក៏បង្វែរជាលើករឿងផ្សេងមកនិយាយបន្ត
«ហើយប៉ុន្មានថ្ងៃមុនកូនមានរឿងទាស់សម្តីគ្នាជាមួយកូនថេយ៍ហ្អែស៎?» រឭកដល់សំណួរនេះភ្លាម ពិតជាចង់ចាប់កូនប្រុសពៅកំពូលឈ្លើយម្នាក់នេះច្រកបាវលក់ខ្លាំងណាស់ មិនដឹងជាកាត់ទៅរកអ្នកណា សម្តីក៏កោងកាចខុសបងខុសប្អូន។
«ម៉ាក់ដឹងរឿងហ្នឹងមកពីណា?»ជុងហ្គុក ចងចិញ្ចើមឆ្លើយ ព្រមទាំងលើកជើងគងអន្ទាក់ខ្លាទន្រ្ទើកធ្វើមិនដឹង ធ្វើឱ្យអ្នកជា ម៉ាក់ អត់ក្នាញ់មិនបាន គាត់ស្ទុះទៅអង្គុយក្បែររួចក៏ចាប់ញឹងស្លឹងត្រចៀកកូនកំហូចរបស់គាត់យ៉ាងថ្នឹកដៃ។
«អូយយយ៎....ម៉ាក់....» ជុងហ្គុក ពោលរំអួយឡើងដោយការឈឺក្រហាយ ហើយក៏ក្តៅងុំដូចជាមានសត្វពិសម្យ៉ាងមកទិច ខំយកដៃខ្ទប់ស្លឹកត្រចៀកក្រហមងាំងដែលម៉ាក់ទើបនិងដោះលែង យ៉ាងលឿនបំផុត រួចអង្អែលតិចៗ។
  «កូនថេយ៍បានខលមករៀបរាប់ប្រាប់ម៉ាក់អស់ហើយ! យ៉ាងមិច?ឯងមានអ្វីចង់ដោះសារទៀតទេ?»
«ម៉ាក់ដឹងហើយនៅមកសួរខ្ញុំទៀត?»ប្រុសកំលោះសួរត្បកទាំងទឹកមុខក្រញ៉ូវ
«ហើយចុះក្រែងបាត់មនុស្សក្នុងផ្ទះ? ឥលូវរកឃើញវិញហើយឬ? ឯណា? បាត់នរណាទៅ បានជាកូនខឹងមួម៉ៅដល់ថ្នាក់ដេញបងប្អូនឯងយ៉ាងអញ្ចឹង?» លោកស្រី ចន ស្ទុះក្រោកព្រមទាំងអឺតមើលឆ្វេងមើលស្តាំ គាត់មិនមែនខ្វល់បារម្ភខ្លាចបាត់នរណាឡើយ ផ្ទុយទៅវិញ ខ្លាចកូនប្រុសទៅឈ្លក់វង្វេងនឹងមនុស្សធុនអន់ប៉ុណ្ណោះ។
«ម៉ាក់!ម៉ាក់អង្គុយវិញមក! គ្មាននរណាបាត់ទៅណាទេ ម៉ាក់កុំឆាប់ខឹងពេកប្រយ័ត្នមុខឆាប់ចាស់ តិចថាមិនបានស្អាតជាងកូនប្រសាស្រីទៅ»ជុងហ្គុក ភ័យមិនស្ទើទេដែលគាត់ស្រាប់តែស្ទុះឡើងទាំងកម្រោលដូចច្នោះ តែគេបានឃាត់គាត់ឱ្យអង្គុយចុះវិញដោយពោលសម្តីស្រទន់ ស្រដីល្អ ផ្អែម បន្ទន់ចិត្តគាត់ ហើយគេពូកែសម្តីផ្អែមបានតែជាមួយម៉ាក់តែប៉ុណ្ណោះ។
«ល្អហើយដែលចេះលួងម៉ាក់! ចុះពេលណាយកប្រពន្ធ?ម៉ាក់ចង់ពរចៅសឹងដាច់ខ្យល់ហើយ!»
«យកប្រពន្ធមកនាំតែទាស់ដៃទាស់ជើងធ្វើអីម៉ាក់?ហើយកូនក៏អញ្ចឹង ម៉ាក់ក៏ដឹងថាខ្ញុំមិនចូលចិត្តក្មេង ពេលយំម្តងៗថ្លង់ពេញផ្ទះ ហឹស! ធុញ ឈឺក្បាល»គេនិយាយគំហកទាំងាកមុខចេញ ធុញថប់អារម្មណ៍ណាស់ ឱ្យតែមកដឹងតែសួររឿងប្រពន្ធតែរហូត ឱ្យយកប្រពន្ធឯណា បើហូបស្រីមិនទាន់ឆ្អែតផង?
«អឺ អាកូនជើងល្អ ឬក៏ឯងចង់ភ្ជាប់សាច់ឈាមជាមួយពួកស្រីបម្រើដែលឯងទិញមកនឹងឬ? ល្អណាស់ទៅ?លុយក៏ខាត នៅជាមួយបានតែមួយយប់ក៏ទាត់ក្បាលចេញ!» គាត់បន្លឺឡើងដោយទឹកមុខតឹងតែង ស្គាល់ច្បាស់ថាចរិកកូនប្រុសគាត់បែបណា មិនចាំបាច់មកស៊ើបផ្ទាល់ក៏អាចដឹងដែរ គ្រាន់តែឈ្លេចសួរស៊ីវ៉ុនតែបន្តិចក៏ដឹងហើយ។
«ល្អតើម៉ាក់!!!» ជុងហ្គុកឆ្លើយទទឹងទិស ផ្ទៃមុខសង្ហាររបស់គេស្រាប់តែលេចនូវស្នាមញញឹមឡើងពេលគេនឹកដល់ឈ្មោះមនុស្សស្រីម្នាក់ដែលកំពុងស្ថិតនៅក្នុងបន្ទប់របស់គេ ចំណែក លោកស្រីចន អស់អ្វីត្រូវសួរត្រឹមប្រយោគកូនគាត់លះចុងកន្ទុយមករក ថែមទាំងលួចគិតថាគាត់ផុតដង្ហើមមុនអាយុដោយសារតែកូននឹងហើយ។

មនុស្សពិសេស#1Where stories live. Discover now