Part28+29

2.1K 91 0
                                        

#មនុស្សពិសេស
ភាគ ២៨+២៩

ព្រះអាទិត្យអស្តងគត ចាប់ផ្តើមរលត់ខ្សត់ខ្សោយពន្លឺព្រមទាំងខ្លួនចុះសន្សឹមៗចោលពិភពដ៏សម្បូរបែប។
រាងកាយមនុស្សស្រីដែលសស្លេកស្លាំង ត្រូវគេយក
ចំណងមកចងកដៃទាំងគូរជាប់ ស៊ូយ៉ុន ដេកសន្លប់មិនដឹងខ្លួន ផ្អែកក្បាលលើសាឡុងឡានទន់ករងៀកដោយមានមនុស្សស្រីម្នាក់អង្គុយនៅខាងស្តាំ ឯម្នាក់ដែលនៅម្ខាងទៀតជាមនុស្សប្រុស។

«បើកឱ្យលឿនៗបន្តិចទៅ បើពូរត់តាក់ស៊ីដឹងខ្លួនវិញពួកយើងចប់មិនខានទេ» នាងតូចបបូរមាត់ក្រហមឆេះ បានដាស់តឿនគ្នាគេម្នាក់ទៀតដែលកំពុងតែក្តាប់ចង្កូតឡានភ្នែកសម្លឹងមើលផ្លូវ ជួនកាលក៏បន្លំលបមើលពូតាក់ស៊ីដែលជាម្ចាស់ឡាន ដែលគាត់បានសន្លប់ព្រោះតែចាញ់ល្បិចកលស្រីកំណាចម្នាក់នេះ។
«ខ្ញុំដឹងហើយ...ប៉ុន្តែពួកយើងយកនាងទៅបោះចោលនៅទីណាទៅ?»អ្នកបើកឡានងាកមកសួរ
«ទីណាក៏បាន ឱ្យផុតតែឆ្ងាយឋពីម្ចាស់តូច ចេះសួរសំណួរល្ងង់ៗទៅកើត!»សម្តីស្រួយស្រេះកាចៗ ដែលគ្មាននរណាក្រៅពី ឃេត!
«តែអ្នកនាងកុំភ្លេចសម្តីដែលអ្នកនាងបាននិយាយឱ្យសោះណា៎»
«ហ្អើយ!!! យើងដឹងហើយ» ឃេត ខាំមាត់មួម៉ៅភ្លាម កាលដែលឮគេរំលឹកដល់លក្ខខណ្ឌស្អីនោះ វាហាក់ដូចជាធ្វើឱ្យ ឃេត ស្អប់ខ្ពើមពួកគេ តែយ៉ាងណា បានជាជ្រុលប្រើហើយ នឹងប្រើឱ្យដល់ទីបញ្ចប់។
«ហឹស!!!»កម្លោះនោះញញឹមចុងមាត់ខណះដែលងាកទៅសម្លឹងមុខគ្នាគេដែលអង្គុយនៅខាងក្រោយ ពួកគេទាំងពីរញញឹមដាក់គ្នាក្នុងក្រសែភ្នែកបង្កប់ន័យអ្វីម្យ៉ាងយ៉ាងប្រាកដក្នុងចិត្ត។
«កុំរវល់តែមើលមុខគ្នា ឱ្យប្រញាប់បន្តិចទៅនិងអាលត្រឡប់ទៅវិញព្រោះមេឃចាប់ផ្តើមងងឹតហើយ បើម្ចាស់តូចរកយើងមិនឃើញ ច្បាស់ជាមានរឿងធំមិនខាន ទាំងយើង ទាំងពួកឯង នឹងបានស៊ីគ្រាប់សំណមិនខាន» ឃេត និយាយដាស់តឿនជាលើកទីពីរ មុននិងឱបដៃងាកមុខសម្លក់ ស៊ូយ៉ុន ដែលនៅក្បែរដៃ ទើបក្រឡេកឃើញចំណងដែលនាងចងនិងដៃស្រីតូច វាធូរលុងដូចជាចង់របូត ក៏ចាប់កញ្ឆក់មកភ្លាម ហើយប្រញាប់ចងរឹតខ្លាំងៗ ជាច្រើនជាន់។

«អឹស...មិចក៏ដោះមិនបាន!?»ខណៈដែលកំពុងតែចងចំណង កូនបន្តោងខ្សែដៃរបស់ ឃេត បានទៅទាក់ជាប់និងចំណងនោះ នាងខំប្រឹងទាញ ទាញមួយទំហឹងរហូតដល់បន្តោងតូចមួយនោះត្រូវដាច់ចេញពីខ្សែដៃ ឃេត ព្យាយាមដោះវាមកវិញដែរក៏ប៉ុន្តែឡានបើកម្តងយឺតម្តងលឿន ជាន់ហ្រ្វាំងញឹកញយ ទើបបណ្តោយឱ្យជាប់តាមដំណើរទៅ។

មនុស្សពិសេស#1Dove le storie prendono vita. Scoprilo ora