Part 42

1.8K 95 5
                                    


កាលដែលមិនមានការកោះអញ្ជើញពីសំណាក់ម្ចាស់វិមានទើបថេយ៉ុងនឹងលីនស៊ីនៅត្រម៉ង់ត្រមោចលើសាឡុង ជុងហ្គុក ក៏មិនចង់ជ្រៀតជ្រែករឿងពូក្មួយគេឡើយ ទើបបណ្តោយទុកឱ្យទាំងពីរនាក់ពូក្មួយ អង្គុយសម្លឹងសម្លក់ពាក់មុខយក្សដាក់គ្នា ព្រោះតែគ្មាននរណាមកអើពើជាមួយនិពួកគេ ទើបពេលនេះអ្នកទាំងពីចាប់ផ្តើមធុញថប់ អង្គុយលែងសុខ
«ហឹម!!!»លីនស៊ី ដកដង្ហើមធំមិនដឹងជាលើកទីប៉ុន្មានហើយទេ នាងធុញថប់ជាមួយនឹងបរិយាកាសមួយនេះខ្លាំង ងើបហើយអង្គុយរួចក៏ងើបឈរវិញ នៅមិនសុខក្នុងខ្លួន មិនអាចឈានចេញទៅណាបានក៏ដោយសារតែបញ្ជាផ្តាច់ការពីពូសម្អប់ ដែលអង្គុយឈ្ងោកមុខសម្លឹងមើលអេក្រង់ទូរស័ព្ទ មេដៃចុចនេះចុចនោះមិនឈប់សម្រាកសោះ។
«អង្គុយចុះវិញមក ហើយនៅឱ្យស្ងៀមៗយើងវិលមុខណាស់»ថេយ៉ុង ងើបមុខសម្លក់នាងតូចតែបន្តិចទាំងមុខក្រញ៉ូវរួចបន្តឱនមើលទូរស័ព្ទវិញ
«ពូយកខ្ញុំមកទុកចោលអញ្ចឹងឬ?»លីនស៊ី មិនព្រមស្តាប់តាមសម្តីគេឡើយ ព្រមទាំងឈរស្រែកខ្លាំងៗមិនខ្លាចម្ចាស់ផ្ទះ ដៃតូចប្រឹងក្តាប់យ៉ាងណែនៗ កែវភ្នែកស្រស់ស្អាតប្រែជាក្រហមពេលត្រូវបញ្ជាឱ្យសម្លឹងទៅរកអ្នកម្ខាងទៀត ភ្លាមនោះ ថេយ៉ុង ក៏បិទទូរស័ព្ទទុកមុននិងងើយមុខមើលឫកពារក្អេកក្អាងរបស់ក្មួយស្រី ស្នាមញញឹមបែបចម្អកឌឺដងបានផុសឡើងលើផ្ទៃមុខសង្ហាររបស់គេម្តងទៀត
«នេះឯងកើតស្អីទៀតហើយ? មិនទៅរករឿងពូតូចរបស់ឯងទៅ? អ្ហ៎ មែនហើយ! ភ្លេចទៅថាជុងហ្គុកមិនបានខ្វល់ខ្វាយនិងឯងផង មើលចុះពេលនេះទៅហើយមិនឃើញស្រមោលគេចុះមកសោះ»សម្តីបញ្ជោះផ្ចាញ់ផ្ចាល បន្លឺឡើងយ៉ាងច្បាស់ចូលពេញត្រចៀកក្មេងតូច នាងចាប់ផ្តើមរលីងរលោងទឹកភ្នែក ណែនទ្រូងស្ទើរស្ទះក្រោយពេលទទួលដឹងឮប្រយោគទាំងនោះ  ហើយក៏បានឃើញផ្ទាល់ថាគេទុកនាងចោលពិតមែន នេះមិនមែនជាអ្វីដែលនាងចង់បានពីពូតូចឡើយ
«ខ្ញុំចង់ទៅផ្ទះវិញ»
«ទៅផ្ទះ?»ថេយ៉ុង ស្ទួនពាក្យ ចិញ្ចើមក្រាស់ជ្រួញចូលគ្នាចង់បង្ហាញអោយនាងឃើញថាគេមិនទាន់ចង់ទៅនៅឡើយ គេចោលភ្នែកសម្លឹងមុខនាងហើយប្រើពេលគិតត្រឹមប៉ុន្មានវិនាទីរួចនិយាយឡើង
«ពូមិនមែនអ្នករត់តាក់ស៊ី ដែលឯងប្រាប់ថាចង់ទៅក៏នាំទៅ ចង់មកក៏ជូនមកនោះទេ»គេប្រៀបខ្លួនគេទៅនឹងអ្នករត់តាក់ស៊ី ជាក់ស្តែងគឺវាបែបនោះពិតមែន មានលើកណាដែលថានាងមិនធ្លាប់ឱ្យគេជូនមក?ពេលប្រាប់ថាចង់ទៅវិញគេក៏បើកឡានមកទទួលទៅ ដូច្នេះ អីដែលគេប្រៀបធៀបគឺមិនខុសគ្នា។
«ឱ្យសោឡានមក» លីនស៊ី ប្រើពាក្យកំបុតកំបុយ ខណៈបោះបាតដៃទទេស្អាតលាតស្នើសុំសោឡានពីពូរបស់នាង ក្រោមការងឺងឆ្ងល់ពីអ្នកម្ខាងទៀតដែលឆ្លៀតរំកិលខ្លួនគេចតិចៗ
«យកសោឡានទៅធ្វើស្អី?កុំប្រាប់ណាថាចង់បើកឡានទៅដោយខ្លួនឯង?»ប្រុសកំលោះសួរបញ្ជាក់ការប៉ាន់ស្មាន ព្រោះនាងចេះបើកឡានមិនទាន់ស្ទាត់ទៅឡើយទេ បើសិនជាបណ្តោយ ប្រហែលជាបើកទៅបុកគេបុកឯងតាមផ្លូវហើយណាមួយកំពុងតែខឹងអញ្ចឹងផង។
«ត្រូវហើយ បើពូមិននាំខ្ញុំទៅ មានតែទៅខ្លួនឯង! ម៉ោះឱ្យ ឱ្យឆាប់»
«លែងចង់នៅហើយ?»
«លែងចង់ហើយ»នាងតបខ្លីៗ ដោយដើរទៅចាប់អូសទាញដៃពូសម្អុយឱ្យក្រោកឡើងជាមួយទឹកមុខងរងក់ តែអត់ទេ គេធ្ងន់ណាស់ នាងទាញមិនងាយដូចការគិតឡើយ
«ពូចង់នៅមួយភ្លែតទៀត» ប្រយោគបដិសេដផ្ទៃមុខសង្ហាក៏ងាកបែរទៅម្ខាង នាងក្រមុំតូចឈរទ្រាំនិងការអត់ធ្មត់ទាំងមិនសុខចិត្ត ចង់តែស្រែកយំឱ្យណាណីទេ ហេតុអ្វីគេនៅតែមិនឈប់ឌឺដងនាងទៀត មានដឹងទេថានាងមិនចង់នៅក្នុងផ្ទះនេះយូរទៀតឡើយ រឹតតែមិនចង់ឃើញមុខពូតូចតទៅទៀត រៀងចាលហើយ ស្បថក្នុងចិត្តហើយថាឈប់ស្រឡាញ់គេទៀត ព្រោះនាងលែងមានតម្លៃអ្វីឱ្យគេមើលឃើញទៀតហើយសូម្បីតែសម្បកកាយនឹងភាពបរិសុទ្ធ។
«ហឹម ទៅវិញក៏បាន»យ៉ាងយូរទម្រាំតែគេដាច់ចិត្ត ទីបំផុតក៏ត្រូវពឹងខ្លួនក្រោកឈរពេញកំពស់ លូកដៃទាញចង្កេះក្មួយឱ្យមកកៀកកិត
«ហឺយ!!!» ធ្មេញល្អិតៗសស្ញាចបានខាំញេញដាក់រាងខ្ពស់ទាំងគ្រឺតខ្នាញ់ ស្របពេលដៃតូចចាប់ទាញដៃកំហូចរំពឹសចេញពីចង្កេះ នាំឱ្យថេយ៉ុងស្លរឈាមមួយរំពេចដែលមិនសមតាមបំណង ដៃរហ័សប្តូមកជាទម្លាក់ក្តោបលើស្មាតូចហើយបណ្តើរនាងចេញទៅ ស្របដំណើរក៏ទាញក្បាលក្មេងប៉ិនងរមកអឹបនិងទ្រូងពេញកម្តៅរបស់គេ ហើយជ្រុបច្រមុះថើបស្រក់ក្រអូបៗទន់រលោងនោះខ្សឺតៗ ជាច្រើនលើកច្រើនសារ តាំងពីពេលដើរចេញទៅ រហូតដល់ចំណតឡាន។
___
#ថ្ងៃបន្ទាប់

មនុស្សពិសេស#1Where stories live. Discover now