ទម្រាំតែការរអ៊ូរទាំជាហូរហែរបស់គាត់បញ្ចប់ ពេលវេលាក៏រំកិលដល់ថ្ងៃកំពស់ចុងឈើទៅហើយ ជុងហ្គុក បានជូនដំណើរគាត់ដល់ចំណតឡានមុខវិមានដោយមានអ្នកចាំបើកឡានជូន នៅចាំជាស្រេច។ ពេលនៅជាមួយម៉ាក់គេធ្វើឬកពារធម្មតា តែបន្ទាប់ពីឡានបើកចេញផុតកន្ទុយភ្នែក គេក៏ផ្លាស់មកជាកោងកំណាចវិញ ហើយអ្នកដែលគេជះកំហឹងដាក់មុនគេនោះគឺ ស៊ីវ៉ុន។

Skip...

«ចង់ទៅណាទៀតហើយលីនស៊ី»សម្លេងស្រែកសម្លុតសួរខ្លាំងៗបានបន្លឺឡើងពីក្រោយខ្នងស្រីតូច លីនស៊ី ដែលកំពុងតែព្យាយាមសំកុកខ្លួនដើរមីងមាំង លបឆ្វេងលបស្តាំ រកផ្លូវរត់ចេញពីអូហ្វីសផ្ទាល់ខ្លួនរបស់ ថេយ៉ុង អ្នកដែលអង្គុយលើកៅអីធ្វើការ រហ័សក្រោកឈរអស់កំពស់ បោះជំហ៊ានវែងៗទៅរក ទើបដៃមាំប្រញាប់ចាប់កដៃតូចឱ្យជាប់ណែនដើម្បីឃាត់
«ពូ...លែងដៃខ្ញុំទៅ...អួយ៎»លីនស៊ី ខំប្រឹងរលាស់យកឈ្នះ តែមិនបានផលទាល់តែសោះ
«ឮយើងសួរទេ ថាឯងចង់ទៅណា?»
«ទៅរកពូតូច!!! ខ្ញុំនៅនិងពូពិតជាធុញថប់ណាស់»រាងតូចល្អិតខំស្រែកឡែតៗដាក់អ្នកជា ពូ នាងហាក់មិនញញើតខ្លាចគេអ្វីបន្តិចសោះ។
អ្នកណាមិនធុញថប់ទៅ? បើនៅផ្ទះ ឱ្យនាងនៅតែក្នុងបន្ទប់ចាក់សោរជិតមិនឱ្យចេញទៅណា ដល់ពេលគេមកក្រុមហ៊ុនក៏យកនាងមកតាមខ្លាចបាត់មុខ ខ្លាចក្មួយរត់គេច នាំមកក៏ឱ្យអង្គុយរាប់សន្លឹកឯកសារដែលគេបោះចោលលែងត្រូវការនោះសម្រាប់គេ...ហើយរាប់ដើម្បីអី?បើសុទ្ធតែឯកសារចាស់ ខុសៗ ប្រើការមិនកើតផង។
«ពូតូចឯណាទៀត? បើឯងមិនទាន់រាប់សន្លឹកឯកសារឱ្យពូអស់ទេ ពូនឹងមិនឱ្យឯងចេញទៅណាដាច់ខាត» ថេយ៉ុង ខាំមាត់គ្រឺត ចាប់កញ្ឆក់ទាញដៃនាងតូចឱ្យមកអង្គុយលើកៅអីរបស់គេ ទាំង លីនស៊ី ធ្វើមុខក្រម៉ក់ក្រម៉ូវ ខឹងដែលមិនអាចចេញទៅណាបានដូចចិត្ត។
«រាប់ៗៗៗ ខ្ញុំរាប់ជិតម្ភៃលានដងហើយ ពូនៅតែថាខ្ញុំរាប់ខ្វះ ហើយពេលខ្លះក៏ថាលើស! ខ្ញុំឈប់រាប់ទៀតហើយ ពូរាប់ខ្លួនឯងទៅ»ស្រីតូចរអ៊ូរទាំង៉ូវៗទាំងលើកកិច្ចការទាំងដុលដាក់ឱ្យពូរបស់នាងវិញ។
មិនដែលឮទេ!ឱ្យគេមករាប់ហើយនៅនិយាយថាលើសខ្វះទៀត បើពូកែ មិចមិនរាប់ខ្លួនឯងទៅ?ចាំប្រើគេ? តែតាមពិតជាល្បិចដាក់សម្ពាធមិនឱ្យក្មួយទៅរកពូតូចគេសោះ!
«ពូជាអ្នកបញ្ជា!! មិនមែនមិនឱ្យប្រាក់ខែឯណា នៅមករអ៊ូទៀត»ថេយ៉ុង សម្លក់មុខនាងពីចំហៀងមិនឆ្អែតឆ្អន់ ក៏ដើរទៅទាញកៅអីមួយទៀតមកដាក់អង្គុយទល់មុខស្រីតូច គេតម្លើងគ្រាប់ភ្នែក គម្រាមនាង ថែមទាំងបង្ហាញទឹកមុខតឹងតែដាក់នាងជានិច្ច ធ្វើឱ្យលីនស៊ី ខាំធ្មេញក្រតៗ ខឹងញ្រ្ជោលក្នុងទ្រូងខ្លាំងៗខឹងឡើងញ័រខ្លួន ប្រឹងបែរមុខគេចចេញ ព្រោះមិនចង់ឃើញមុខរបស់ពូចិត្តអាក្រក់ ដែលមកឃុំឃាំងនាងធ្វើមើលតែអ្នកទោសទៅហើយ។
«មិនដឹងទេ!សំខាន់ពេលនេះខ្ញុំចង់ទៅលេង...»
«ផាំង!!!» លីនស៊ី និយាយមិនទាន់តីផង អ្នកម្ខាងទៀតស្រាប់តែក្តាប់ដៃគោះតុមួយទំហឹង ឯកសារដែលនៅលើតុទាំងប៉ុន្មានក៏ជ្រុះរាយប៉ាយទៅលើឥដ្ឋ
«ពូតូច..ៗៗ!!!ស្អីក៏ពូតូច រាល់ថ្ងៃឯងនៅជាមួយយើង មិនដែលថាឮឯងរំលឹកឈ្មោះយើងម្តងណា៎» គេគំហកឡើងទាំងមួម៉ៅចិត្ត ក្តៅស្លឹកត្រចៀកងំ កាលបើបានឮពាក្យដដែលៗរបស់ក្មួយ ដែលរំលឹកតែពី ជុងហ្គុក គេឮរាល់ថ្ងៃ ឮឡើងសាំទៅហើយ ប៉ុន្តែថ្ងៃនេះដូចជាក្តៅទ្រូងខ្លាំងខុសពីរាល់ដង គ្រាន់តែសម្លេងគេស្រែកមុននេះ ធ្វើឱ្យ លីនស៊ី ខ្លាចញ័រខ្លួន តែនាងនៅតែមានៈឌឺដងដាក់ពូនាងមិនឈប់សោះ
«...» នាងមិននិយាយអ្វីមួយម៉ាត់ ក្នុងចិត្តចង់យំណាស់ហើយ ប៉ុន្តែខំខាំមាត់សង្កត់ចិត្តទ្រាំ ទាំងបែរគេចមុខពីខ្សែភ្នែកឃោរឃៅដែលកំពុងសម្លឹងមិនដាក់ភ្នែក ហើយរហ័សរត់ទៅទាញទ្វាបន្ទប់បើក
  «អ្អាយ៎យ!!!» លីនស៊ី ស្រែកភ្លាត់សំឡេង ឮខ្ចែកៗ សឹងបែកក្រដាស់ត្រចៀក ពេលលោកពូសង្ហា ស្ទុះទៅចាប់ឱបចង្កេះនាងជាប់ រួចលើកនាងដាក់លើស្មា លីស្រីកំហូចចូលមកខាងក្នុងវិញ ក៏មិនភ្លេចមួយគន្លឹះទ្វាបិទជិតឈឹង។

«ពូចម្កួត....ដាក់...ដាក់ខ្ញុំចុះ...អាយ៎...ដាក់ចុះឥលូវនេះភ្លាម»
«ផាច់!!!»
«អ្អា៎....» ស្រីតូចស្រែកយំទធាក់ជើងខ្វៃៗ ដៃគក់ផែនខ្នងក្រាស់ទាំងមិនសុខចិត្តដែលត្រូវបណ្តោយឱ្យពូសម្អប់ទះគូទនាងមួយដៃបានយ៉ាងងាយ
«ស្រែកក្នុងបន្ទប់ទឹកឱ្យជីងចក់ស្តាប់ទៅ»ថេយ៉ុង លីនាងដើរសំដៅទៅបន្ទប់យ៉ាងញាប់ជើង ទោះបី លីនស៊ី ស្រែកយំអង្វរប៉ុណ្ណាគេធ្វើមិនឮ...

មនុស្សពិសេស#1Where stories live. Discover now