#នៅតាមផ្លូវ

សភាពស្ងប់ស្ងាត់ដូចឡានដឹកបន្លែ ស្ងាត់អោយឈឹងឮសូរតែដំណកដង្ហើម !
ស៊ូយ៉ុន ផ្អែកស្មាលើបង្អួចឡាន ពិតក្បាលលើកញ្ចក់ងាកមុខទៅម្ខាង អង្គុយឱបដៃឡើងគ្រវៀន មិនខ្ចីខិតទៅកណ្តាលសាឡុងឡាន ឯអ្នកម្ខាងទៀត ដៃក្តាប់ចង្កូតឡានបណ្តើរ ភ្នែកសម្លឹងមើលទៅផ្លូវ ជួនកាលក៏លបលួចងាកមកមើលនាងតូចតាមកន្ទុយភ្នែក ទាំងញញឹមពព្រាយ សប្បាយអរ ពេលបាននាងត្រឡប់ទៅវិញ ផ្ទុយស្រឡះពី ស៊ូយ៉ុន នាងកំពុងតែសញ្ចឹងគិតពីខ្សែជីវិតនាង ដំបូងឡើយដែលនាងភ្ញាក់ពីសន្លប់ ក៏បានលួចគិតក្នុងចិត្តថា ជីវិតនិងស្ងប់ស្ងាត់ដូចជាគ្រាប់ខ្សាច់ដែលគេបាចចូលទៅក្នុងសមុទ្រ តែបន្ទាប់ពីនាងត្រូវបានជួយសង្រ្គោះដោយ ថេយ៉ុង គិតថាជាសំណាង ដែលមានម្ចាស់ថ្មី មានសណ្តានចិត្តមេត្តា ក៏ប៉ុន្តែលទ្ធផលចុងក្រោយដែលនាងប្រឈមក្នុងពេលនេះគឺ ត្រូវទៅរងទុក្ខនៅកន្លែងចាស់ កន្លែងដែលគេធ្លាប់មើលងាកសឹងតែដើរជាន់ពីលើក្បាល តើនាងអាចស៊ូទ្រាំបានយូរប៉ុណ្ណាទៀតទៅ? គិតដល់ចំណុចនេះ នាងក្រមុំតូចក៏ព្រួសខ្យល់ដង្ហើមដែលតានតឹងតប់ប្រមល់ចេញមកក្រៅ ស្របពេល ជុងហ្គុក ក៏ងាកសម្លក់មុខបន្តិចមុននិងបែរទៅវិញហើយសួរ៖

«នៅបម្រើយើងនាងធុញទ្រាន់ណាស់មែនទេ?»
«មិនត្រឹមតែធុញទេ ខ្ញុំស្អប់ ស្អប់ទាំងមុខម្ចាស់ផ្ទះទៀត»ឃ្លាទាំងនេះនាងបានបន្លឺក្នុងចិត្ត គិតថានាងហ៊ាននិយាយដាក់គេនៅចំពោះមុខ? មែនហើយ បើហ៊ានតែជ្រុះពាក្យក្នុងចិត្តនេះតែមួយម៉ាត់ គេច្បាស់ជាសង្កត់លើឡានទាល់តែដាច់ខ្យល់មិនខាន!
«ល្អ...ទៅវិញយើងនឹងរៀនភាសាគរ ដើម្បីឱ្យងាយស្រួលយល់ពីនាង» ជុងហ្គុក បោះសម្តីឡើងបែបនេះ ព្រោះសំណួរមុន ស្មើនិងសួរដុំថ្មទៅហើយ សួរទៅធ្វើធ្មឹងៗ ធ្វើដូចជាគេគ្មានរូបរាងនៅត្រង់នេះ!

ត្រឡប់មកដល់វិមានវិញ...

រាងខ្ពស់សង្ហារបានដាក់រាងតូចឱ្យអង្គុយលើរទេះរបស់នាងយ៉ាងយកចិត្តទុកដាក់ ជំហ៊ានរឹងមាំបានឈានចូលទៅក្នុងវិមានស្កឹមស្កៃរបស់ខ្លួនជារឿយៗតាមពីក្រោយរទេះនាងផងដែរ។

«ម្ចាស់តូចត្រឡប់មកវិញហើយ!!!អូហ៍ អ្នកនាងស៊ូយ៉ុន?»អ្នកដែលចេញមុខទទួលម្ចាស់តូចដំបូងគេបង្អស់គឺ ស៊ីវ៉ុន គេរត់មកស្រ អមដោយទឹកមុខភ្ញាក់ផ្អើលពេលឃើញវត្តមានរបស់ ស៊ូយុន មកជាមួយដែរ។
«ថយ!» ជុងហ្គុក ក្តាប់មាត់គ្រហឹមម៉ាត់ៗជាការគម្រាម ពេលឃើញឫកពារ ស៊ីវ៉ុន រត់យ៉ាងត្រហេបត្រហបចង់ចូលមកក្បែរ ស៊ូយ៉ុន ហើយបែរមកមើលនាងតូច ក៏លួចញញឹមដាក់វិញដែរ តើនរណាមិនក្តៅចិត្ត?

«ហួងហែងម្ល៉េះ?»ស៊ីវ៉ុន លួចរអ៊ូតិចៗ រួចដើរអែបទៅម្ខាងហើយឈរធ្មឹងទាំងមុខក្រញ៉ូវ ព្រោះត្រូវចៅហ្វាយគំហកដាក់ តែអ្នកណាទៅស្មានដឹងថា រអ៊ូតិចៗសោះ គេស្តាប់ឮដែរ...
«ទុកមាត់ស៊ីសៀងទៅ»
__

មនុស្សពិសេស#1Where stories live. Discover now