«ព្រូស!!!»
«អួយ៎!!!»ស្រីតូច ឧទានឡើងពេលដើរសុខៗក៏អស់កម្លាំង ក្រឡាច់ជើងនិងថ្ម ហើយក៏ដួលបោកខ្លួនទាំងស្រុងទៅលើផ្លូវ រំពេចនោះក្បាលជង្គង់របស់នាងទៅទង្គិចពីលើថ្មតូចៗបណ្តាលឱ្យដាច់រលាត់ស្បែក។
«ហ្វូ!!!» នាងអង្គុយផ្ទាល់លើថ្នល់ដោយបញ្ឈជង្គង់ឡើង ដើម្បីឱនផ្លុំលើមុខរបួសដែលក្រហាយផ្សាជ្រាតឈាមក្រហមរឹមៗ វិនាទីនោះជើងស្រឡូនស្អាតត្រូវសណ្តូកបស្មើថ្នល់ភ្លាមៗ ពេលភ្នែកក្រឡេកឃើញឡានមួយគ្រឿងកំពុងតែបរយឺតៗក្នុងទិសដៅតម្រង់មករកនាង។
កំលោះរាងខ្ពស់សង្ហារមានមាឌមាំៗ បានបើកទ្វាឡានចុះចេញមក ដោយទឹកមុខភ្ញាក់ផ្អើល គេសម្លឹងមុខមនុស្សស្រីដែលអង្គុយលើថ្នល់នោះមិនដាក់ បើតាមចំណាំមិនខុសគឺជានាងនាងជាស្រីបម្រើក្នុងផ្ទះជុងហ្គុក ដែលគេធ្លាប់ បានជួបនិយាយជាមួយយ៉ាងប្រាកដច្បាស់និងភ្នែក។
«ស៊ូ..ស៊ូយ៉ុន?» ថេយ៉ុង ដើរចូលមកជិតព្រមទាំងបន្លឺឈ្មោះនាងតិចៗបែបភ្នាក់ផ្អើលខ្លាំង
«ចាស៎ អ្នកប្រុស!!!» ស៊ូយ៉ុន តបដោយសម្លេងទន់ភ្លន់ ក្រោយមកស្នាមញញឹមរបស់នាងក៏បង្ហាញឡើងភ្លាមដាក់ ថេយ៉ុង។
«ហេតុអ្វីនាងមកនៅទីនេះទៅវិញ?» ថេយ៉ុង លុតជង្គង់ចុះក្បែរមុននិងចោទសួរ
«...»រាងតូច ក៏ធ្វើភ្នែកឡេងឡង់ដាក់គេ ខ្លួននាងក៏មិនដឹង ដែរថាហេតុអ្វីនាងរសាត់ប្រាណមកដល់ទីនេះ ហើយក៏មិនដឹងមកដល់ដោយរបៀបណាដែលព្រោះនាងសន្លប់មួយយប់ហើយ ក្បាលក៏នៅឈឺស្ពឹកទៀត ទើបបានតែគ្រវីក្បាលតិចៗជំនួសការឆ្លើយ
«តើជាអ្នកណាទៅពូ?» លីនស៊ី ចុះពីឡានបណ្តើរស្រែកសួរបណ្តើរ តែពេលមកដល់ ក៏ចម្លែកចិត្តណាស់ដែរ ស៊ូយ៉ុន អង្គុយម៉ក់ៗតែម្នាក់ឯងបែបនេះ
«នាងគឺ ស៊ូយ៉ុន!!!ឯងក៏បានស្គាល់នាងហើយដែរ»ថេយ៉ុង ងាកទៅឆ្លើយតបក្មួយស្រី ប៉ុន្តែ លីនស៊ី
មិនបានយកចិត្តទុកដាក់ស្តាប់ចម្លើយពូនាងឡើយ
ព្រោះរវល់តែសម្លឹងមុខ ស៊ូយ៉ុន ព្រោះនាងជាដើមហេតុ ធ្វើឱ្យ ជុងហ្គុក ខឹងខ្ញាល់និងនាងដោយសារតែបាត់ខ្លួននាងតូចម្នាក់នេះ។
«ហុចដៃមក ចាំយើងស្រាយចំណងដៃឱ្យ»
«មិនចាំបាច់ទេអ្នកប្រុស»ស៊ូយ៉ុន បដិសេដភ្លាមៗ ពេលអ្នកម្ខាងទៀតប្រុងនឹងចាប់ដៃនាងមកស្រាយចំណង ព្រមទាំងខំអំនត់ចិត្ត ក្រឡេកទៅមើលមុខលីនស៊ី តែ លីនស៊ី បែរជាងាកមុខចេញទៅម្ខាង។
«កាលពីល្ងាចមិញតើអ្នកនាងលីនស៊ីហៅខ្ញុំមានការអ្វីទៅ?» ស៊ូយ៉ុន បោះសំណួរឡើង ព្រោះចាំបានថា មុននិងត្រូវគេយកកន្សែងខ្ទប់មាត់ គឺនាងបានដំណឹងពី ស៊ីវ៉ុន ថាលីនស៊ីជាអ្នកហៅនាងឱ្យទៅជួប ទើបធ្វើឱ្យចិត្តនាងមិនស្ងប់ និងមានមន្ទិលពេញបន្ទុក។
«ខ្ញុំមិនដឹងទេ!!! ហើយខ្ញុំទៅហៅនាងដើម្បីអីទៅ? នាងក៏ដឹងមែនទេ ថាខ្ញុំមិនចូលចិត្តរវីរវល់ជាមួយមនុស្សរបស់ពូតូច»លីនស៊ី ងាកមកឆ្លើយហើយក៏ឆ្លៀតសួរត្បកវិញភ្លាមៗដោយទឹកមុខមិនពេញចិត្តជាមួយនឹងសំណួររបស់ស៊ូយុន ដែលបានចោទមកមុននេះ។
«បានហើយឈប់សួរដេញដោលគ្នាទៀតទៅ»ឃើញនាងតូចទាំងពីរដូចជាទាស់សម្តីគ្នាទើប ថេយ៉ុង កាត់សម្តីព្រមទាំងចាប់លើកបី ស៊ូយ៉ុន ដោយមិនបានប្រាប់ជាមុន ធ្វើឱ្យរាងតូចភ្ញាក់ខ្លួនព្រើត រឹងដៃរឹងជើងធ្វើអ្វីមិនកើតព្រោះតែជំហ៊ានគេវែងៗ មិនប៉ុន្មានក៏បីនាងទៅដល់ឡាន ក្រោយមកគេក៏ដើរត្រឡប់មកកន្លែងដើមវិញ ដើម្បីទៅចាប់បីក្មួយស្រីកំពូលរឹងរូសរបស់គេ មកទម្លាក់ឲ្យអង្គុយលើរទេះរួចក៏រុញនាងសំដៅទៅរកឡានផងដែរ។
«អាពូឆ្កួត!!» លីនស៊ី រអ៊ូតិចៗទាំងមុខស្អុយប៉ែ ចិត្តចង់តែហក់ចុះចេញពីរទេះនេះ តែមិនហ៊ាន ព្រោះខ្លាចត្រូវផ្កាប់មុខស៊ីដី។
«អង្គុយឱ្យស្ងៀម!ហាមកម្រើកខ្លួន! ហាមនិយាយ»
ពេលទៅដល់ឡាន ថេយ៉ុង ក៏ចាប់លើកបីក្មួយស្រីម្តងទៀត ហើយទម្លាក់នាងទៅលើសាឡុងឡាន មុថែមចង្អុលមុខគម្រាម ទើបចេញទៅលើករទេះដាក់ក្បែរស៊ូយ៉ុន ដែលអង្គុយនៅសាឡុងផ្នែកខាងក្រោយ ហើយគេក៏ឡើងឡាន បើកលឿនស្លូសំដៅទៅភូមិគ្រឹះផ្ទាល់ខ្លួនរបស់គេ។
នៅតាមផ្លូវធ្វើដំណើរ ស៊ូយ៉ុន បានលង់លក់លើសាឡុងទាំងហត់នឿយ ចំណែកឯមួយគូរនៅខាងមុខវិញ គិតតែសម្លក់គ្នា ម្នាក់ពូកែលោ ឯម្នាក់ទៀតពូកែតែខឹង ខឹងខុសរឿង។
«ពូយកនាងទៅណា?»
«យកទៅផ្ទះពួកយើង អ៎មិនមែនទេគឺផ្ទះពូ»
«តែខ្ញុំមិនចូលចិត្តនាងទេ» លីនស៊ី ឱបដៃធ្វើមុខងងក់
ថែមទាំងងាកសម្លក់ថ្មែរដាក់ ថេយ៉ុង
«តែពូចូលចិត្ត» គេតបទាំងធ្វើមុខឌឺៗ ញាក់ចិញ្ចើមដាក់នាងឆ្វាច់ៗ
«ហឹស!!!អស់ពីពូតូច ឥលូវពូម្នាក់ទៀត ក៏ងប់ងល់និងនាងដែរហើយឬ?»
«ថី?ខឹង»
«ឆឺស!!!» នាងគ្មានពាក្យអ្វីតបតព្រោះដឹងថាពូ
កំពុងតែឌឺដងដាក់ គិតឬថា លីនស៊ី ខ្វល់នោះ?
«ពូឈប់ស្រឡាញ់ឯងហើយ»
«មិនអង្វរ»
«ពូស្រឡាញ់ ស៊ូយ៉ុន វិញម្តង» និយាយបានត្រឹមហ្នឹង លីនស៊ី ស្រាប់តែងាកមុខសម្លក់ រីឯ ថេយ៉ុង ក៏ធ្វើជាមិនបានឃើញ ថែមទាំងងាកទៅមើលអ្វីផ្សេងធ្វើមិនដឹង។
__
900like 180Share សម្រាប់ភាគបន្ត💜
ថេយ៍ហ្វា-
BINABASA MO ANG
មនុស្សពិសេស#1
Romanceនាងជាមនុស្សពិសេសដែលដែលអាចរំលាយចិត្តស្អប់ប្រែមកជាស្រឡាញ់ រហូតក្លាយជាទម្លាប់ខ្វះនាងមិនបាន
Part28+29
Magsimula sa umpisa
