ឡានតាក់ស៊ីដែលបើកដោយអ្នកកម្លោះដែលមិនមែនជាម្ចាស់ឡាន បានបោលលើដងវិថីយ៉ាងលឿនស្លូជារឿយៗរហូតទៅដល់ផ្លូវមួយដែលមានស្ងាត់មិនសូវជាមានរថយន្តបើកឆ្លងកាត់។
«ង៉ឺត» សម្លេងហ្វ្រាំងឡានបានបន្លឺឡើងខណះដែល
កម្លោះអ្នកបើកបានអែបឡានទៅក្បែរៗចិញ្ចើមថ្នល់បន្តិច ទើប ឃេត រុញទ្វាឡានមួយទំហឹងមុននិងចុះចេញ ងាកមើលឆ្វេងបន្តិច មើលស្តាំបន្តិចក្រែងលោមានមនុស្សមកឃើញ។
«ទម្លាក់នាងចោលត្រង់នោះទៅ ផ្លូវស្ងាត់អញ្ចឹងគ្មានអ្នកណាហៅអោយជួយកើតទេ ណាមួយនាងល្ងើកនេះវាពិការជើង ចង់រត់ក៏មិនកើតដែរ» ឃេត ស្រែកបញ្ជាពួកគេដោយឈរច្រត់ចង្កេះច្រងេងច្រង៉ាង ដៃចង្អុលទៅរកព្រៃដែលដុះស្តុក ចប់សម្តីភ្លាម បុរសទាំងពីរអ្នកក៏ប្រញាប់ធ្វើតាមអ្វីដែលនាងបានបញ្ជាប្រាប់ ដោយចូលទៅចាប់សែងរាងតូចម្នាក់ម្ខាងចេញពីក្នុងឡាន។
«ព្រូស» រាងកាយតូច ត្រូវពួកគេព្រលែងដៃបោះទម្លាក់ទៅលើដីឮសូរតែព្រូស បបួលស្នាមញញឹមពិសពុលបង្ហាញឡើងលើផ្ទៃមុខ ឃេត យ៉ាងសមចិត្ត។
ពេលដែលកម្លោះទាំងពីរបញ្ចប់កិច្ចការរួចរាល់ពួកគេ ក៏ដើរសំដៅមករកឃេត ដែលឈរឱបដៃចាំមើល។
«រួចរាល់ហើយអ្នកនាង!!!»
«ល្អណាស់» ឃេត ញញឹមលើកស្មាបន្តិចហើយដើរ
កាច់រាងបម្រុងនឹងចូលទៅក្នុងឡានវិញ
«អ្នកនាងចុះរទេះមួយនោះ?» ពួកគេចូលទៅហើយ
ស្រាប់តែភ្លេចរបស់ម្យ៉ាងនៅក្នុងឡានគឺរទេះរបស់ ស៊ូយ៉ុន
«អាល្ងង់!!! រទេះកញ្ចាស់ហ្នឹង ក៏បោះចោលទៅ»ឃេត តម្លើងគ្រាប់ភ្នែកដាក់ទាំងក្តៅក្រហាយ គ្រាន់តែរទេះតូចមួយ គ្មានចលនាគ្មានវិញ្ញាណ បែរជាមិនដឹងថាត្រូវចាត់ការដោយរបៀបមិច ល្ងង់ចឹងតើបានជា ឃេត បោកប្រើស្រួលយ៉ាងនេះ! ក្រោយមក ពួកគេក៏ចាប់រទេះគ្រវាត់ចោលពីលើឡាន រទេះនោះក៏រមៀលតូងតាំងប៉ើងទៅក្បែរ ស៊ូយ៉ុន
ពួកគេក៏ឡើងឡានបើកត្រឡប់ទៅវិញយ៉ាងប្រញាប់។
___
កន្លងផុតទៅមួយរាត្រី ពន្លឺនៃថ្ងៃថ្មីក៏បានរះបំភ្លឺសត្វ
លោកនៅលើភពផែនដី ស្របពេល ស៊ូយ៉ុន រវើរវាយប្រាស់ខ្លួនប្រាស់ប្រាណរមៀលលើដីដែលពាសដោយស្លឹកឈើងាប់ៗ ត្របកភ្នែកតូចចាប់ផ្តើមកំរើកតិចៗ ភ្នែកចាប់ផ្តើមបើកសន្សឹមៗ ភ្លាមៗនោះនាងក៏ត្រូវផ្ញោចចិញ្ចើមពេលដែលមានពន្លឺថ្ងៃចាំងប៉ះ។
«ខ្ញុំនៅកន្លែងណា?» នាងតូច ឧទានឡើងក្នុងចិត្ត
ពេលដែលបើកភ្នែកឡើងភ្លាម ខ្លួននាងក៏ល្ហល្ហេវនៅ
ក្បែរចិញ្ចើមថ្នល់ដាច់ស្រយាល នាងប្រឹងលេប
ទឹកមាត់ទាំងស្ងួតកផ្អឺតៗ ពេលមានអារម្មណ៍
ថាចុករោយសព្វមួយតួខ្លួន ក្បាលក៏ពើតឈឺ
ខ្ទោកៗដូចយកញញួរមកដំ ក្រឡេកមើលជុំវិញខ្លួនសុទ្ធតែស្លឹកឈើ ដៃតូចក៏ខំប្រឹងច្រត់ទៅនឹងដីដើម្បីទប់ខ្លួនក្រោកហើយចោលភ្នែកសម្លឹងទៅរទេះ។
«ហឹម!!ឯងនៅក្បែរយើងមួយយប់ហើយមែនទេ?»នាងនិយាយជាមួយរទេះប្រៀបដូចវាជាមិត្តជិតស្និតនឹងនាងយ៉ាងអញ្ចឹង និយាយហើយក៏ញញឹម មុននិងឈ្ងោកមុខសម្លឹងមើលដៃដែលជាប់ចំណង ចង់ស្រាយក៏មិនកើត ទើបចេះតែដើរទៅមុខដោយប្រើដៃជាប់ចំណងនោះរុញរទេះចេញពីកន្លែងស្ងាត់ជ្រងំនោះ ជាមួយនឹងទឹកមុខស្ងប់ស្ងួតគ្មានព្រលឹងក្នុងខ្លួន នាងបន្តដំណើរជារឿយៗលើដងវិថីស្ងាត់ ដែលពេលនេះគ្មាន
សូម្បីតែមនុស្សម្នាក់។
YOU ARE READING
មនុស្សពិសេស#1
Romanceនាងជាមនុស្សពិសេសដែលដែលអាចរំលាយចិត្តស្អប់ប្រែមកជាស្រឡាញ់ រហូតក្លាយជាទម្លាប់ខ្វះនាងមិនបាន
Part28+29
Start from the beginning
