«បើដឹងថាពូមិនឃ្លាន អញ្ចឹងខ្ញុំមិនបាច់ខំធ្វើទេ សុខចិត្តចំណាយពេលទៅMake up ឱ្យស្អាតបម្រើភ្នែកពូវិញល្អជាជាង» លីនស៊ី និយាយឌឺដង នាងចង់សាកល្បងធ្វើដូចជាពួកស្រីៗទាំងនោះ ដូចជាការថ្វាយខ្លួនអោយដិតដល់ ដល់ម្ចាស់តូច។

«មិនបាន!ពូមិនឱ្យឯងធ្វើអញ្ចឹងទេ»
«ហេតុអីមិនបាន?»
«កូនអ្នកមានថ្លៃថ្នូរ គឺត្រូវថ្លៃថ្នូរទាំងរូបសម្បត្តិអមដោយចរិយា! គឺពូមិនអនុញ្ញាតឲ្យឯងធ្វើរឿងទាំងនោះ» ពាក្យសម្តីគ្រប់ម៉ាត់សុទ្ធសឹងតែបង្កប់នូវការយកទុកដាក់ព្រួយបារម្ភនិងការពារ មាត់និយាយជាមួយ លីនស៊ី ស្របពេលកែវភ្នែកគ្រលៀសភ្ទៅកាន់ស្រីតូចដែលអង្គុយលើរទេះ ដែលកំពុងនាំដោយអ៉ំសុង ចូលមកតាមមាត់ទ្វា។

ពេលដែលរទេះរបស់ ស៊ូយ៉ុន រំកិលបង្ហួសទៅផុត ស្រាប់ តែចានអាហារនៅលើតុត្រូវ ជុងហ្គុក គ្រវាសឱ្យធ្លាក់ដោយចេតនា បណ្តាលឲ្យបែកខ្ចាយអំបែងលាន់ពេញវិមាន។
«ប្រាវវ៎» សំឡេងគួរឲ្យរំខាន ត្រូវបង្ករឡើង ក្នុងបំណងឱ្យ ស៊ូយ៉ុន ឈប់ក៏បន្តែ ស៊ូយ៉ុន ចេះតែរុញរទេះនាងទៅមុខរហូត នាំអោយ ជុងហ្គុក សង្រ្ឺធ្មេញក្រតៗទាំងក្តៅចិត្ត

«ប្រាវវ៎»
«លោកពូ???»លីនស៊ី ធ្វើទឹកមុខង៉ឺងឆ្ងល់ ពេលដែលចានទីពីរត្រូវបានធ្លាក់ទៅលើឥដ្ឋជាជាបន្តបន្ទាប់ដោយស្នាដៃគេដដែល
«លី ស៊ូយ៉ុន! ឆាប់មកសម្អាតទីនេះ អោយរៀបរយ»
សម្លេងគ្រលធំ ស្រែកបញ្ជាដោយម្ចាស់វិមាន បានទៅបញ្ឈប់សកម្មភាពអ្នកគ្រប់គ្នាឱ្យនៅស្ងៀមត្រឹងព្រោះខ្លាចញញើតនឹងអំណាចរបស់គេ ក្រឡេកទៅរាងតូចភ្ញាក់ខ្លួនក្រញាង ពេលទទួលឮឈ្មោះរបស់ខ្លួនត្រូវគេស្រែកបញ្ជាពីក្រោយខ្នង។

«អ៊ំលែងដៃពីរទេះខ្ញុំទៅ»
«អ្នកនាងតូច...?អ៊ំលែងមិនបានទេ»
«មិនអីទេ រឿងប៉ុណ្ណឹងខ្ញុំអាចធ្វើបាន»ស៊ូយ៉ុន បានបដិសេដ ភាពមានះរបស់គាត់ ក្រោយមករទេះបង្វិលមករកអំបែងចានដែលបែកទាំងនោះជារឿយៗ ស្ថិតក្រោមទឹកមុខមិនសមប្រកបរបស់ ជុងហ្គុក ដែលសម្លឹងមក

«បោសសម្អាតអំបែងឱ្យអស់កុំឱ្យសល់សូម្បីកូនកំទេច» រាងក្រាស់លើកជើងគងអន្ទាក់ខ្លា ខ្វែងដៃឱបចាំមើលសកម្មភាពនាងជាមួយទឹកមុចកាចៗ

មនុស្សពិសេស#1Where stories live. Discover now