Ep25:ខ្ញុំលាហើយ...

365 83 43
                                        

   ពេលនេះថ្ងៃថ្មីបានឈានចូលមកដល់ហើយវាក៏ដល់ពេលដែលជីមីនត្រូវចេញពីមន្ទីរពេទ្យដូចគ្នា រាងខ្ពស់សង្ហារដើរចេញពីមន្ទីរពេទ្យទាំងទឹកមុខស្រស់ស្រាយមិនប្រាប់ក៏ដឹងថាគេសប្បាយចិត្តប៉ុណ្ណាដែរទោះបីជាពេលនេះគេត្រូវពាក់វែនតាហើយជើងគេមិនទាន់ជាស្រួលបួលហើយនៅដើរលើកជើងឆ្វេងម្តងមួយៗក៏ដោយចុះ

«ថ្ងៃនេះចង់ញ៉ាំអីហឹម ទៅដល់ផ្ទះម៉ាក់នឹងធ្វើឲកូនញ៉ាំណា»គ្រាន់តែចូលមកដល់ក្នុងឡានភ្លាមអ្នកស្រីយូសួរទៅកាន់កូនភ្លេត

«អ្វីក៏បានដែរឲតែជាស្នាដៃរបស់ម៉ាក់ធ្វើកូនញ៉ាំតែទាំងអស់នឹង»គេនិយាយទាំងសសៀរៗខ្លួនចូលទៅជិតម្តាយនឹងអោបគាត់យ៉ាងណែន

«ក្មេងសម្តីផ្អែម!មិនចម្លែកទេដែលម៉ាក់ស្រឡាញ់កូនយ៉ាងនេះ»គាត់និយាយទាំងសើចតិចៗនិងសម្តីកូនកំហូចរបស់ខ្លួន

«កូនទម្លាប់និងវាដែរទេហឹម?»គាត់អង្អែលក្បាលគេថ្នមៗនិងបានសួរគេអំពីវែនតាដែលគេកំពុងតែពាក់នោះ

«មិនទម្លាប់ទេ តែក៏ត្រូវតែពាក់ព្រោះម៉ាក់កូនស្អាតយ៉ាងនេះបើមិនបានមើលឲច្បាស់ទេពិតជាគួរឲស្តាយស្លាប់ហើយ»គេនិយាយទាំងពេបមាត់តិចៗទៅកាន់ម្តាយ កុំថាឡើយអ្នកស្រីយូដែលហួសចិត្តនឹងចរិតគេនោះសូម្បីតែពូជុនដែលកំពុងបើកឡាននោះក៏គាត់ហួសចិត្តនឹងគេដែរ

   ពួកគេធ្វើដំណើរបានមួយសន្ទុះក៏បានមកដល់ផ្ទះល្មម រាងខ្ពស់ចុះពីឡាននិងបានជួយកាន់ឥវ៉ាន់របស់អ្នកស្រីយូបន្តិចផងដែរមុននឹងបម្រុងដើរសម្តៅទៅកាន់ផ្ទះតូចរបស់ខ្លួនវិញតែក៏ត្រូវបញ្ឈប់សកម្មភាពភ្លាមៗពេលដែលលេខារបស់លោកយូចូលមករកគេ

«លោកម្ចាស់ចង់ជួបអ្នកនាងជីបាទ!»គាត់និយាយទៅកាន់គេយ៉ាងគួរសម ឯរាងខ្ពស់ក៏បានងាកមករកម៉ាក់ខ្លួនបន្តិចមុននឹងហុចឥវ៉ាន់ទាំងប៉ុន្មានទៅឲអ៊ំជុនជួយកាន់ជំនួស

«ម៉ាក់ទៅធ្វើម្ហូបចាំកូនទៅ បន្តិចទៀតកូននឹងទៅញ៉ាំជាមួយម៉ាក់»គេនិយាយទាំងញញឹមទៅកាន់គាត់ អ្នកស្រីយូឮដូច្នេះក៏ងក់ក្បាលយល់ព្រមនឹងកូនតិចៗហើយក៏បានដើរចេញទៅបាត់ទាំងក្នុងចិត្តក៏បារម្ភពីកូនខ្លួនបន្តិចផងដែរ

មនុស្សអាក្រក់(Bad Guy)Место, где живут истории. Откройте их для себя