បន្ទាប់ពីចំណាយពេលរៀនក៏ដូចជាចំណាយពេលជាមួយរាងតូចមីនជុងស្ទើរតែមួយថ្ងៃពេលនេះដល់ពេលដែលរាងខ្ពស់ត្រូវមករៀបចំកាតាបដើម្បីទៅផ្ទះវិញហើយ គេរៀបចំម្នាក់ឯងទាំងត្រដាបត្រដួសព្រោះថាគេប្រើតែដៃម្ខាងប៉ុណ្ណោះដូច្នេះវារាងពិបាកបន្តិចហើយ ជួនជាចៃដន្យអ្វីពេលនោះមីនជីក៏បានមកដល់ដូចគ្នាហើយថែមទាំងមាននារីម្នាក់ទៀតដើរមកពីក្រោយគេផងដែរ
«អឺ..ជីមីនហា នេះគឺបងហេរីនសិស្សឆ្នាំទី2ដែលឯងបានជួយលើកមុនគាត់ចង់មកអរគុណឯង»មីនជីនិយាយប្រាប់ទៅកាន់រាងខ្ពស់ហើយក៏បានចូលទៅជួយរៀបចំកាតាបរបស់គេផងដែរ
«ខ្ញុំអរគុណណាស់ជីមីន បើថ្ងៃនោះមិនបានឯងទេមិនដឹងខ្ញុំទៅជាយ៉ាងណាឡើយ»ហេរីននិយាយដឹងគុណទៅកាន់រាងខ្ពស់
«មិនអីទេបង ខ្ញុំមិនបានជួយអ្វីច្រើនទេបងគួរតែអរគុណមីនជីវិញទៅព្រោះគេទើបជាអ្នកជួយបងពិតប្រាកដ»រាងខ្ពស់គេមិនទទួលគុណសម្បត្តិនេះតែម្នាក់ឯងឡើយអញ្ចឹងហើយគេក៏បានលើកឡើងពីមីនជីដូចគ្នាព្រោះថាថ្ងៃនោះបើមីនជីមិនបានចាប់អារម្មណ៍ថាមានមនុស្សទេគេមិនដឹងអីឡើយ
«យ៉ាងណាក៏បងអរគុណពួកឯងទាំងពីរហើយណា ថ្ងៃក្រោយបើមានរឿងអីចង់ពឹងពាក់អាចប្រាប់បងបានណា បងមិនអាចជួយអ្វីបានច្រើនទេតែបងនឹងព្យាយាមឲអស់ពីលទ្ធភាពណា»ហេរីននិយាយទាំងញញឹមស្រទន់ មិនដឹងឡើយថាមានAlphaខ្លះកំពុងតែភ្លឹកនិងស្នាមញញឹមមួយនេះស្ទើរតែភ្លេចដកដង្ហើមទៅហើយ
«បងសុំលាទៅវិញសិនហើយណាជីមីន មីនជី»
«ចាំខ្ញុំជូនទៅបង»មីនជីក៏ប្រញ៉ាប់ស្នើរខ្លួនជូននាងទៅយ៉ាងលឿនព្រោះថាពេលនេះនៅក្នុងសាលាគឺស្ងាត់គួរសម
និយាយហើយពួកគេក៏ដើរចេញទៅបាត់ដែលទុកឲរាងខ្ពស់នៅម្នាក់ឯង គិតទៅមីនជីពិតជាមិត្តល្អមែនសុខចិត្តទុកមិត្តដែលកំពុងមានរបួសចោលម្នាក់ឯងដើម្បីទៅធ្វើជាវីរៈនារីការពារនារីទន់ខ្សោយ...
2ខែបានកន្លងផុតទៅ ដៃរបស់រាងខ្ពស់ពេលនេះគឺជាមកដូចដើមវិញហើយរីឯទំនាក់ទំនងរបស់គេនិងមីនជុងវិញគឺកាន់តែស្អិតរមួតលើសដើមបើអ្នកមិនដឹងគិតថាពួកគេទាំងពីរនាក់នេះជាសង្សារនិងគ្នាបាត់ទៅហើយ
YOU ARE READING
មនុស្សអាក្រក់(Bad Guy)
Randomពួកគេតែងតែនិយាយថាខ្ញុំជាមនុស្សអាក្រក់ ទាំងដែលកន្លងមកពួកគេមិនដែលធ្វើល្អមកលើខ្ញុំសូម្បីម្តង?
