Ep13:យើងចិត្តមិនដាច់ដូចឯងទេមីន!

418 75 27
                                        

   បន្ទាប់ពីរាងខ្ពស់ចេញទៅបាត់យើងក្រឡេកមកមើលកម្លោះតូចជុងវ៉ុនឯនេះវិញ មុននេះខ្លាំងដាក់គេណាស់តែមើលឥឡូវចុះបែរជាកំពុងសម្ងំយំនៅក្នុងទ្រូងរបស់ជេយ៍ទៅវិញ

«វ៉ុន!ឈប់យំទៅណា យើងមានរឿងត្រូវនិយាយគ្នា»ជេយ៍និយាយទាំងអង្អែលក្បាលកម្លោះតូចថ្នមៗ

   បានមួយសន្ទុះជុងវ៉ុនក៏សម្រួលអារម្មណ៍ឲមកធម្មតាវិញមុននឹងពួកគេចាប់ផ្តើមអង្គុយចុះហើយនិយាយគ្នារឿងមុននេះ

«ហេតុអីនិយាយបែបនេះទៅកាន់ជីមីនហឹម?»ជេយ៍សួរទៅកាន់ជុងវ៉ុនទាំងសម្លឹងមុខគេជាប់

«...»គ្មានចម្លើយតបពីជុងវ៉ុនឡើយ ព្រោះគេក៏មិនយល់ដូចគ្នាថាហេតុអីបានជាមុននេះគេនិយាយបែបនេះ

«វ៉ុនមិនគួរនិយាយបែបនេះទៅកាន់គេឡើយ»ជេយ៍នៅតែបន្តនិយាយប្រាប់ទៅកាន់ជុងវ៉ុនទាំងសម្លេងស្រទន់

«តែ–»

«គ្រប់យ៉ាងមិនពាក់ព័ន្ធនិងគេទេ គេគ្រាន់តែជាក្មេងដែលមិនដឹងអ្វីប៉ុណ្ណោះ»

«បងដឹងថាកន្លងមកនេះវ៉ុនរងទុក្ខប៉ុណ្ណា ប៉ុន្តែក្មេងម្នាក់នេះក៏រងទុក្ខមិនចាញ់វ៉ុនដែរ ឈប់បន្តទម្លាក់ថ្មបាក់ទាំងប៉ុន្មានឲគេទៀតទៅណាទុកថាបងសុំទៅចុះ»ជេយ៍និយាយហើយក៏ទម្លាក់ដៃអង្អែលក្បាលជុងវ៉ុនបន្តិចមុននឹងដើរចេញទៅបាត់ទុកពេលឲក្មេងៗនិយាយគ្នា

«យើងសុំទោសណាឯង»បន្ទាប់ពីជេយ៍ចេញទៅបាត់មីនជុងក៏និយាយម្តង ឯជុងវ៉ុនដែលឮនាងសុំទោសខ្លួនបែបនេះគេក៏ងាកមើលនាងទាំងឆ្ងល់

«បើយើងដឹងថាគេជាប់ទាក់ទងនឹងរឿងគ្រួសារឯងបែបនេះយើងមិនទៅពាក់ព័ន្ធជាមួយគេឡើយ»រាងតូចនិយាយទាំងខូចចិត្តទៅកាន់ជុងវ៉ុន នាងដឹងខ្លួនថានាងស្រឡាញ់គេតែបើឲជ្រើសរវាងគេហើយនិងជុងវ៉ុននោះនាងច្បាស់ជារើសយកជុងវ៉ុនហើយ

«មីន...»ជុងវ៉ុនបន្លឺឡើងតិចៗនឹងបានសម្លឹងទៅកាន់មុខរាងតូច គេកំពុងតែវិលវល់នឹងខ្លួនឯងហើយគេខ្លាចថាដោយសារតែរឿងរបស់គេធ្វើឲរាងតូចសុខចិត្តលះបង់ក្តីស្រឡាញ់របស់នាងចំពោះរាងខ្ពស់

មនុស្សអាក្រក់(Bad Guy)Where stories live. Discover now