Ep7:ខ្ញុំមិនមែនជាមនុស្សកំសាកដូចលោក!!

493 84 47
                                        

   បន្ទាប់ពីធ្វើដំណើរចេញពីផ្ទះរបស់លោកយូមកនៅក្នុងឡានមានសភាពស្ងប់ស្ងាត់គ្មានអ្នកណាម្នាក់និយាយស្តីអ្វីឡើយពួកគេដូចជានៅតក់ស្លុតនិងរឿងដែលកើតឡើងមុននេះមិនទាន់បាត់នៅឡើយ

«មីនហា!អូនមិនអីទេមែនទេ?»ជេយ៍សួរទៅកាន់ប្អូនដែលស្ងប់ស្ងាត់មកជាយូរនោះ

«អូនមិនអីទេបង»មាត់និយាយថាមិនអីមែនតែខួរក្បាលនៅគិតរឿងមុននោះមិនទាន់បាត់នៅឡើយ

«ពួកអូនចង់ចូលញ៉ាំអីសិនទេ»ដោយឃើញថាម្នាក់ៗមិនសូវស្រួលជេយ៍ក៏ព្យាយាមធ្វើឲពួកគេមកធម្មតាវិញតែមើលទៅគ្មានបានផលទេ

«បងស្គាល់ជីមីនច្បាស់ទេ?»មិនឆ្លើយនឹងសំណួរជេយ៍មុននេះទេជុងវ៉ុនបែរជាសួរទៅកាន់គេអំពីរាងខ្ពស់ទៅវិញ

«ក៏គួរសម ពួកឯងចង់ស្តាប់រឿងអីទៅដល់ផ្ទះចាំបងប្រាប់»ដោយដឹងថាក្មេងៗនៅមិនទាន់អស់ចិត្តគេក៏សម្របតាមពួកគេតែម្តង

   បន្ទាប់ពីធ្វើដំណើរបានមួយសន្ទុះពេលនេះពួកគេបានមកដល់ផ្ទះរបស់រាងតូចនិងជេយ៍ហើយ មិនរងចាំយូរឡើយការងារដែលថាបម្រុងនឹងយកមកធ្វើជុំគ្នានោះក៏ទុកមួយឡែកសិនម្នាក់ៗបែរជានាំគ្នាអង្គុយចាំជេយ៍និយាយរឿងរបស់រាងខ្ពស់ឲពួកគេស្តាប់ឯណាឆ្កុយ

«ឆ្ងល់រឿងអីសួរមកបើបងដឹងបងនិងឆ្លើយ»ជេយ៍និយាយទៅកាន់ប្អូនៗដែលអង្គុយសម្លឹងមកគេភ្លឹសៗនោះ

«ហេតុអីបានជាលោកយូនិងជេមីស្អប់ជីមីនម្ល៉េះបង?»ជុងវ៉ុនគឺជាអ្នកចាប់ផ្តើមសំណួរមុនគេ

«បងក៏មិនច្បាស់ដែររឿងនេះ ប្រហែលមកពីជីមីនខុសគេហើយមើលទៅ»

«ខុស?ខុសយ៉ាងម៉េចទៅបង?»ជេយ៍និយាយមុននេះកាន់តែធ្វើឲជុងវ៉ុនឆ្ងល់ថែមមួយកម្រិតទៀត

«ខុសដែលគេកើតមកស្អាតឆ្លាតហើយពូកែតែគេមិនស្តាប់តាមប៉ារបស់គេឡើយ មនុស្សម្នាក់នេះចចេសខ្លាំងណាស់តាំងពីតូចមកគេមិនដែលស្តាប់បង្គាប់លោកយូទេ»

«ថាគេជាក្មេងខូចក៏បានដែរគេម្នាក់នេះមានរឿងតាំងពីរៀនបឋមរហូតដល់វិទ្យាល័យបើឆ្នាំមុនវិញចូលប៉ុស្តិ៍ប៉ូលីសជិត10ហើយដើម្បីដោះស្រាយបញ្ហាដែលគេបង្កឡើង»

មនុស្សអាក្រក់(Bad Guy)Where stories live. Discover now