បន្ទាប់ពីបានសម្រេចចិត្តច្បាស់លាស់ហើយរាងខ្ពស់ក៏បានដើរមកចំពោះមុខអេនឌីតែម្តងនិងបានសម្លឹងទៅកាន់គេចំៗទាំងមិនដាក់ភ្នែកព្រមទាំងនិយាយ
«ខ្ញុំសង្ឃឹមថាឯងនឹងគោរពពាក្យសម្តីរបស់ឯងទៅចុះ»
«យើងច្បាស់ជាគោរពពាក្យសម្តីរបស់យើងហើយឯងកុំបារម្ភអី»អេនឌីនិយាយទាំងញញឹមឌឺទៅកាន់រាងខ្ពស់
«តើឯងច្បាស់ទេជីមីនថាឯងនិងប្រកួតជាមួយយើង យើងមិនចង់លាក់បាំងឯងឡើយយ៉ាងណាយើងក៏ធ្លាប់បានលេខ2លំដាប់ប្រទេសផងដែរ បើមិនប្រាកដទេឯងអាចគិតសារថ្មីបាន»អេនឌីនិយាយទាំងមានអំណួតព្រោះថាមិនទាន់ស្គាល់សមត្ថភាពអ្នកនៅចំពោះមុខខ្លួននៅឡើយ
«យើងនិយាយបែបណាគឺបែបនឹងហើយ មនុស្សយើងមិនចេះលេបសម្តីខ្លួនឯងឡើយ»រាងខ្ពស់និយាយយ៉ាងម៉ឺងម៉ាត់ហាក់មិនខ្លាចមនុស្សនៅចំពោះមុខខ្លួននេះឡើយ
«ល្អ!យើងចូលចិត្តមនុស្សដូចជាឯង»និយាយហើយគេក៏ចុះទៅក្រោមមុនបាត់ទុកឲរាងខ្ពស់ចុះទៅតាមក្រោយ
បន្ទាប់ពីចុះមកដល់ខាងក្រោមហើយរាងខ្ពស់ក៏បានចងខ្សែស្បែកជើងរបស់ខ្លួនឲតឹងជាងមុនបន្តិចព្រមទាំងបានដោះអាវក្រៅរបស់ខ្លួនចេញដូចគ្នា ឯរាងតូចឃើញដូច្នេះក៏បានយកខ្សែរចងសក់របស់ខ្លួនហុចទៅឲគេដូចគ្នាព្រោះថាសក់របស់គេរាងវែងអញ្ចឹងហើយអាចនឹងធ្វើឲគេទើសទាល់
«យកវាទៅចងសក់សិនទៅ»រាងតូចនិយាយព្រមទាំងហុចខ្សែរចងសក់ពណ៍ខ្មៅមួយឲគេ
«អរគុណបងហើយ»រាងខ្ពស់ទទួលយកទាំងស្នាមញញឹមតែគេមិនយកទៅចងសក់ឡើយបែរជាយកមកពាក់លើដៃខាងស្តាំរបស់ខ្លួនទៅវិញមុននឹងដើរចូលទៅក្នុងតារាងបាត់
«បើមិនចងទេទទួលធ្វើស្អី?មនុស្សនេះរឿងច្រើនមែន!»រាងខ្ពស់ចេញទៅមិនទាន់បានប៉ុន្មានផងជុងវ៉ុននិយាយទើសគេទៀតហើយគិតទៅពីរនាក់នេះមិនដឹងពេលណាបានឈប់ទាស់ទែងគ្នាទេ
«ឯងទៅដឹងស្អីហា គេយកទៅពាក់លើដៃបែបនៀកបានន័យថាគេទុកវាជាកម្លាំងចិត្តរបស់គេហើយ»អេរីដើរមកកៀកស្មារបស់ជុងវ៉ុននិយាយប្រាប់គេទាំងញញឹម
YOU ARE READING
មនុស្សអាក្រក់(Bad Guy)
Randomពួកគេតែងតែនិយាយថាខ្ញុំជាមនុស្សអាក្រក់ ទាំងដែលកន្លងមកពួកគេមិនដែលធ្វើល្អមកលើខ្ញុំសូម្បីម្តង?
